- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនូវទស្សនៈមួយថា ប្រសិនបើពិភពលោកកាត់បន្ថយការចំណាយលើវិស័យយោធាត្រឹមតែ ៥០% បង្វែរយកមកជួយអភិវឌ្ឍលើវិស័យសុខាភិបាលវិញ នោះ ប្រាកដជាជួយសង្គ្រោះជីវិតមនុស្សបានកាន់តែច្រើន។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ នាឱកាសនោះ សម្ដេចតេជោបង្ហាញការសោកស្តាយចំពោះការចំណាយលុយរបស់ប្រទេសនានា ទៅលើការផលិតអាវុធបំផ្លាញជីវិតមនុស្ស។ សម្ដេចតេជោបានបន្តថា ប្រសិនបើកាត់បន្ថយការចំណាយលើវិស័យយោធាត្រឹមតែ៥០ភាគរយ បង្វែរយកមកចំណាយលើវិស័យសុខាភិបាល វេជ្ជសាស្ត្រ ឬការផលិតឱសថ សម្ភារបរិក្ខារវេជ្ជសាស្ត្រ នោះនឹងជួយឱ្យកាត់បន្ថយការចំណាយលើផ្នែកសុខភាពជាងមុន។ ផ្ទុយទៅវិញ ប្រទេសមហាអំណាច និងប្រទេសមួយចំនួនបែរជាគិតតែពីផលិតសព្វាវុធ និងបញ្ជូនទៅឱ្យប្រទេសដែលមានជម្នះជាមួយគ្នាសម្រាប់ធ្វើសង្គ្រាមនឹងគ្នាមិនចេះចប់មិនចេះហើយ តួយ៉ាងដូចជាករណីសង្គ្រាមអ៊ុយក្រែននិងរុស្ស៉ី
May 18, 2023 - ព័ត៌មានជាតិ
(កោះកុង)៖ ប្រជាសហគមន៍ពាមក្រសោប នៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានពង្រីកខ្លួនពីអ្នកចិញ្ចឹមខ្យងចំពុះទា ឬគ្រំចំពុះទា ទៅជាអ្នកកែច្នៃសម្រាប់នាំចេញទៅលក់លើទីផ្សារ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រមទាំងបានផ្តល់ឱកាសការងារជូនប្រជាសហគមន៍ក្នុងមូលដ្ឋាន ឱ្យទទួលបានប្រាក់ចំណូលបន្ថែម។ លោក វង្ស តារា ជាប្រធានសហគមន៍ពាមក្រសោប និងជាអ្នកចិញ្ចឹមខ្យងចំពុះទា ដែលគិតមកត្រឹមឆ្នាំ២០២៣នេះ គឺមានរយៈពេល២៧ឆ្នាំមកហើយ។ លោក តារា បានរៀបរាប់ថា សាច់គ្រំចំពុះទា គេអាចយកទៅច្នៃធ្វើជាម្ហូបបានច្រើនយ៉ាងដូចជា ស្ងោរស៊ុប ស្លរម្ជូរគ្រឿង ដាក់ជាមួយភីហ្សា ញាំ ឆាក្ដៅជាដើម។ លោក វង្ស តារា បានថ្លែងថា លោកចាប់ផ្ដើមចិញ្ចឹមគ្រំចំពុះទាជាលក្ខណៈគ្រួសារមានរយៈពេល ២៧ឆ្នាំហើយ
May 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណជប៉ុន ដែលបានជួយបង្វឹកកីឡាយូដូដល់កីឡករ កីឡាការិនីកម្ពុជា ឱ្យទទួលបានសមត្ថភាពក្នុងការប្រកួតស៊ីហ្គេមលើកទី៣២។ សម្តេចតេជោ បានស្នើជប៉ុនហ្វឹកហាត់សមត្ថភាពកីឡាករ កីឡាការិនីកម្ពុជា បន្តទៅទៀត ព្រោះបេសកកម្មកម្ពុជាមិនបញ្ចប់ត្រឹមស៊ីហ្គេមលើកទី៣២នេះឡើយ។ ការថ្លែងអំណរគុណបានធ្វើឡើងក្នុងពេលដែលលោក ហ្គោតារ៉ូ អូហ្កាវ៉ា (Gotaro Ogawa) ប្រធានគាំទ្រូយូដូកម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនោះលោក អូហ្កាវ៉ា បានសម្តែងការអបអរសាទរជូនសម្តេចតេជោ
May 17, 2023 - SEA GAMES
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហោះលទ្ធផលមេដាយ ប្រៀបធៀបនៃព្រឹត្តិការណ៍ស៉ីហ្គេមឆ្នាំ១៩៩៩ ដែលពេលនោះកម្ពុជា គ្មានទទួលបានមេដាយសោះ ហើយស្ថិតចំណាច់ថ្នាក់ទី១០ ក្រោមគេបង្អស់ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់វិញ កម្ពុជាទទួលមានមេដាយសរុបចំនួន ២៨២គ្រឿង ឈរលេខរៀងទី៣ មានមេដាយច្រើនជាងគេ និងឈរលេខរៀងទី៤ ដែលមានមេដាយមាសច្រើនជាងគេ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការរីកចម្រើនេះ គឺជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើង ក្នុងការកសាងជាតិ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា «កាលពីស៉ីហ្គេមលើកទី២០ឆ្នាំ១៩៩៩កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ
May 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតកោះអញ្ជើញ ដល់អភិបាលក្រុមហ៊ុនចំនួន៩ ថែមទៀត ដើម្បីឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។ ខាងក្រោមនេះ ជាលិខិតអញ្ជើញ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ Fresh News
May 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលជាអង្គភាពរបស់រដ្ឋចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ទទួលបានចំណូលជាង២០លានដុល្លារអាមេរិក កើនឡើង១.២១% និងទទួលបានប្រាក់ចំណេញប្រមាណ៩.២លានដុល្លារ កើនឡើង ២៦.៨០% ខណៈការប្រជុំបែងចែកភាគហ៊ុនិកនឹងធ្វើឡើងនៅចុងខែឧសភានេះ។ នេះបើយោងតាមទិន្នន័យបង្ហាញដោយទីផ្សារមូលបត្រកម្ពុជា(CSX) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ។ ទិន្នន័យដដែលនេះបានបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានចំណូលចំនួនជាង៨៣ពាន់លានរៀល (៨៣ ០១១ ៦១៣ ០០០ រៀល) ឬប្រមាណ ២០លានដុល្លារ កើនឡើងចំនួន ជាង៩៩១លានរៀល ស្មើនឹង១.២១%, ចំណេញប្រតិបត្តិការចំនួន២៦ពាន់លានរៀល ថយចុះចំនួន ៥ពាន់លានរៀល ស្មើនឹង ១៦.១២%
May 16, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ មេចុងភៅជនជាតិនីហ្សេរីយ៉ាម្នាក់ បានចំណាយពេលរហូតដល់ ១០០ម៉ោង ក្នុងការរៀបចំចម្អិនអាហារមិនឈប់ឈរ ក្នុងគោលបំណងបង្កើតកំណត់ត្រាពិភពលោក Guinness World Record សម្រាប់វគ្គចម្អិនអាហារយូរបំផុត មិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ លោកស្រី Hilda Bassey ដែលជាមេចុងភៅនៅទីក្រុង Lagos បានធ្វើឲ្យប្រទេសរបស់ខ្លួន មានភាពទាក់ទាញ និងត្រូវបានគេទទួលស្គាល់ច្រើន តាមរយៈជំនាញនៃការចម្អិនអាហាររបស់ខ្លួន ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ និងបានបញ្ចប់នៅយប់ថ្ងៃចន្ទ។ បន្ទាប់ពីទទួលបានជោគជ័យ ត្រូវបានកត់ចូលក្នុងសៀវភៅកំណត់ត្រា ពិភពលោក Guinness World Record
May 16, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ អនុប្រធានគណបក្សថៃរួបរួមជាតិ លោក ថាណាខន វ៉ាងប៊ូនកងឆាណា (Thanakorn Wangboonkongchana) បាននិយាយថា នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា អាចនឹងដើរចេញពីឆាកនយោបាយ បន្ទាប់ពីគណបក្សរបស់លោកទទួលបរាជ័យក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។ លោក ថាណាខន ធ្វើការកត់សម្គាល់ខាងលើ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោកបានគូសបញ្ជាក់ថា «គាត់ (លោក ប្រាយុទ្ធ) មិនបាននិយាយអ្វីទេ ប៉ុន្តែខ្ញុំគិតថាលោកប្រហែលជានឹងបញ្ឈប់ (អាជីពនយោបាយ)។ ខ្ញុំសង្ឃឹមថាយ៉ាងហោចណាស់ លោកឧត្តមសេនីយ៍ប្រាយុទ្ធ
May 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ គឺមានការចូលរួមជួយឧបត្ថមគាំទ្រពីប្រទេសបារាំង ដោយតាមរយៈសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) បារាំងបានជួយរាជធានីភ្នំពេញជាច្រើន។ ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងជំនួបពិភាក្សាការងារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ ស្តីពីការិយាល័យប្រចាំតំបន់ នៃបណ្តាញ ទីក្រុងអាស៊ីអាគ្នេយ៍ មានមូលដ្ឋាន នៅសាលារាជធានីភ្នំពេញ ព្រមទាំងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ ស្តីពីគម្រោងត្រៀមបង្ការសម្រាប់ស្ថានភាព បន្ទាន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី២ (EMR2) ជាមួយ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី
May 16, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសារាចរណែនាំ ស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានា ដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹង។ គួរជម្រាបថា ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានកំណត់ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។ ដើម្បីបង្ការ-ទប់ស្កាត់បញ្ហានានា ក្នុងថ្ងៃបោះឆ្នោតខាងមុខនោះ ក្រសួងទេសចរណ៍បានណែនាំដូចខាងក្រោម៖ ១៖ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន
May 16, 2023









