Naren
  • SEA GAMES

    (ភ្នំពេញ)៖ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមបាល់បោះបុរស របស់កម្ពុជា ត្រូវប៉ះក្រុមហ្វីលីពីន កម្រិតប្រកួត ៥ទល់៥ ដើម្បីដណ្តើមមេដាយមាស ខណៈក្រុមឥណ្ឌូនេស៉ី ត្រូវប៉ះក្រុមថៃ ដើម្បីដណ្តើមមេដាយសំរឹទ្ធ នៅម៉ោង ១រសៀល នៅទីតាំងបាល់បោះ នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។ រំលឹកផងថា ការប្រកួតកាលពីម្សិលមិញនេះ ក្រុមកម្ពុជា បានយកឈ្នះថៃ ដោយលទ្ធផល ៧៦ទល់៦៦ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមឥណ្ឌូនេស៊ី បានចាញ់ហ្វីលីពីន លទ្ធផល ៧៦ទល់៨៤ ហើយការប្រកួតបានធ្វើឡើងនៅទីតាំងបាល់បោះ នៃពហុកីឡដ្ឋានជាតិមរតកតេជោដដែល។ សម្រាប់អ្នកចូលទស្សនា

    May 16, 2023
  • SEA GAMES

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រកាសបដិសេធចំពោះព័ត៌មានក្លែងក្លាយ និងបំពុលសង្គម ដែលកំពុងផ្សព្វផ្សាយខុសពីគោលការណ៍ណែនាំរបស់ខ្លួន ពាក់ព័ន្ធនឹងបណ្ណចូលទស្សនាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ ។ យោងតាមមន្ដ្រីជាន់ខ្ពស់ CAMSOC បានបញ្ជាក់ថា «គណៈកម្មាធិការជាតិ CAMSOC សូមបដិសេសទាំងស្រុង រាល់ព័ត៌មានក្លែងក្លាយនានា ក្នុងចលនាបំពុលសង្គម ដែលកំពុងផ្សព្វផ្សាយខុសពីគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិ CAMSOC ។ អ្នកដែលបង្កបញ្ហា និងបំពុលសង្គមនេះ នឹងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយអ្នកពាក់ព័ន្ធទាំងអស់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់» ។ ទន្ទឹមជាមួយគ្នាដែរ គណៈកម្មាធិការជាតិ

    May 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញ សេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើសមន្រ្ដីរដ្ឋបាលទូទៅចំនួន១០០កន្លែង ដើម្បីបម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានា ក្រោមឱវាទទីស្ដីការក្រសួងអប់រំ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    May 16, 2023
  • ព័ត៌មានជាតិ

    (កោះកុង)៖ តាមរយៈការផ្សព្វផ្សយការយល់ដឹងពីគុណតម្លៃរបស់សត្វព្រៃ និងការប្រឈមមុខនឹងផ្លូវច្បាប់ចំពោះការយកសាច់សត្វព្រៃមកលម្អិតធ្វើម្ហូបលក់ដល់ភ្ញៀវពិសារ គឺមានម្ចាស់ភោជនីយដ្ឋានចំនួន៨ នៅទីរួមខេត្តកោះកុង បានប្រកាសមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃដល់ភ្ញៀវពិសាជាដាច់ខាត បើទោះបីជាភ្ញៀវកម្មង់ និងឱ្យតម្លៃថ្លៃក៏ដោយ។ នេះជាការប្រកាសឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ នៅអំឡុងពេលធ្វើសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅខេត្តកោះកុង នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។ ជាមួយគ្នានឹងការបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តកោះកុងនេះ ក្រៅពីម្ចាស់ភោជនីយដ្ឋានទាំងខាងលើ មានប្រជាពលរដ្ឋ និងសាធារជនគ្រប់ស្រទាប់វណ្ណៈ បានសន្យានឹងពាំនាំការយល់ដឹងរបស់ខ្លួនពីអត្ថប្រយោជន៍ នៃធនធានធម្មជាតិ និងសត្វជីវិតសត្វព្រៃ ជូនដល់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់ខ្លួនផងដែរ។ បើគិតមកដល់ពេលនេះមានភោជនីយដ្ឋានជាង៨៦កន្លែង នៅក្នុងខេត្តចំនួន៨ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង

    May 16, 2023
  • SEA GAMES

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា សម្តេចជឿថាមានប្រជាជនប្រមាណ ៨០ភាគរយ មានការក្តុកក្តួលពេលទស្សនា ពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេម ដោយអ្នកខ្លះស្រក់ទឹកភ្នែក មានមោទនភាពសម្រាប់ជាតិខ្មែរ។ ឆ្លើយតបនឹងអ្នកដែលចាំតែទើសថា ការរៀបចំស៉ីហ្គេមខ្ជះខ្ជាយ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះស៉ីហ្គេមនេះ គឺជាកាតព្វកិច្ចរបស់ប្រទេសជាសមាជិកអាស៊ាន ហើយកម្ពុជាបានសុំការយោគយល់ពីសមាជិកអាស៊ានអស់ជាច្រើនឆ្នាំមកហើយ ទើបតែពេលនេះ កម្ពុជាមានលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោបានបន្ថែមថា មូលដ្ឋាននៃការរៀបចំស៉ីហ្គេមនេះនឹងក្លាយ ជាមរកតសម្រាប់កូនចៅជំនាន់ក្រោយ ក្លាយជាកន្លែងសម្រាប់ប្រកួតកីឡាជាតិ និងអន្តរជាតិ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន

    May 16, 2023
  • SEA GAMES

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់អំណោយនូវពហុកីឡដ្ឋានមរតកតេជោដ៏ស្រស់ស្អាត និងរឹងមាំ ដែលជាឱកាសសម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។ សម្តេចតេជោ ថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សាផ្នែកកសិកម្មជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំផ្ញើជូនប្រជាជនចិន ជាពិសេសចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង នូវការអរគុណដែលឯកឧត្តម ក៏ដូចជាប្រជាជនចិនបានផ្តល់ជាអំណោយនូវស្តាតដ៏ស្រស់ស្អាត និងរឹងមាំ ប្រកបដោយសោភ័ណ្ឌភាពដែលជាឱកាសឱ្យកម្ពុជាមានមុខមាត់ក្នុងការបើកស៊ីហ្គេម ឆ្នាំ២០២៣។» ទន្ទឹមគ្នានេះ សម្តេចបានអរព្រះគុណ ព្រះករុណា ព្រះបីតាព្រះបរមរតនកោដ្ឋ

    May 15, 2023
  • SEA GAMES

    (ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យប្រតិភូកីឡាស៊ីហ្គេម ដែលមានបំណងចង់ទៅទស្សនាប្រាសាទអង្គរវត្ត ក្រោយបញ្ចប់ព្រឹត្តិការប្រកួតស៊ីហ្គេមនោះ អាចទៅចូលទស្សនាអង្គរវត្តដោយមិនគិតថ្លៃ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ហើយខ្ញុំក៏សូមបញ្ជាក់ផងដែរថា ប្រសិនបើអ្នកកីឡា កីឡាករ កីឡាការិនី បន្ទាប់ពីការ​ប្រកួតហើយចង់ទៅមើលប្រាសាទអង្គរវត្ត សុំកុំឱ្យមានការលក់សំបុត្រ សូមឱ្យចូលមើលអង្គរវត្តដោយឥតគិតថ្លៃទៀត សូមបញ្ជាក់ជូនឱ្យហើយ»។ សម្តេចតេជោ ក៏បានស្នើទៅគ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ក្រសួងវប្បធម៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កុំលក់សំបុត្រសម្រាប់កីឡាករ

    May 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ជោគជ័យដែលបានពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម មិនមែនជាកម្មសិទ្ធិរបស់សម្ដេចតេជោ ឬរបស់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជានោះទេ តែជាសមិទ្ធផលរបស់ប្រជាជាតិកម្ពុជាទាំងមូល។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សាផ្នែកកសិកម្មជាង៣ពាន់នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ គួរជម្រាបថា កម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងត្រៀមរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅដើមខែមិថុនាខាងមុខទៀតដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលដ្ឋានដែលកម្ពុជាបានកសាងសម្រាប់ព្រឹត្តិការណ៍កីឡាទាំងនេះ គឺជាមរតកសម្រាប់កូនចៅជំនាន់ក្រោយទាំងអស់គ្នា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា

    May 15, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារឿនរ៉ាត់ (Pita Limjaroenrat) បានទទួលស្គាល់ថាគណបក្សរបស់លោកនឹងបង្កើត រដ្ឋាភិបាលចម្រុះមួយជាមួយគណបក្សភឿថៃ និងគណបក្សប្រឆាំងដទៃទៀត ហើយនឹងមិនចូលរួមជាមួយគណបក្សគាំទ្រដោយយោធាថៃនោះទេ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។ ថ្លែងនៅបន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបឋមកាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភា លោក ភីថា បានបញ្ជាក់ថាគណបក្សចលនាឆ្ពោះទៅមុខ (MFP) និងគណបក្សភឿថៃ អាចនឹងទទួលបានប្រមូលបានអាសនៈគ្រប់គ្រាន់នៅក្នុងរដ្ឋសភា ដើម្បីបង្កើតរដ្ឋាភិបាល។ «នេះជាសញ្ញាវេជ្ជមាន។ នេះគឺជាពេលដែលថៃ ត្រូវផ្លាស់ប្ដូរ»។ នេះការបញ្ជាក់បន្ថែមរបស់លោក

    May 15, 2023
  • SEA GAMES

    (ភ្នំពេញ)៖ ពិធីបិទផ្លូវការ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា ជាធម្មតាការរៀបចំព្រឹត្តិការណ៍ពហុកីឡា(ហ្គេម) តែងរៀបចំពិធីបើកធំ ខណៈពិធីបិទធ្វើក្នុងកម្រិតមួយសមរម្យ តែមានភាពដោយឡែក និងភាពអស្ចារ្យមួយផ្នែក

    May 12, 2023