- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ c នឹងរៀបចំព្រឹត្តិការប្រកួតបាល់ទាត់ពានរង្វាន់ «យុវជនអាយុក្រោម១៥ឆ្នាំ លើកទី២ រដូវកាលឆ្នាំ២០២៥» ដែលការលក់ពាក្យចូលរួមប្រកួតចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ។ ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា សម្រាប់កាលបរិច្ឆេទប្រកួត នឹងចាប់ផ្ដើមនៅខែសីហា ឆ្នាំ២០២៥តទៅ នៅទីលានពហុកីឡដ្ឋានខេត្តស្វាយរៀង, ទីលានវិទ្យាល័យស្វាយ រំពារ និងទីលានបឋមសិក្សា កន្ទុយរៃ។ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 19, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ អាជ្ញាធរថៃ បានចុះធ្វើតេស្តគ្រឿងញៀន លើបុគ្គលិកសាលាខេត្ត Nakhon Ratchasima ប្រហែល ២០០នាក់ កាលពីថ្ងៃអង្គារ ទី៨ ខែកក្កដា បន្ទាប់ពីមនុស្ស ១៦៧នាក់ ដែលមានថ្នាក់ដឹកនាំមូលដ្ឋាន និងព្រះសង្ឃ១អង្គ ត្រូវបានធ្វើតេស្តវិជ្ជមាន កាលពីខែមុន នៅក្នុងស្រុកទាំង៣២ នៃខេត្តនេះ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតបាងកកប៉ុស្ត។ អភិបាលខេត្ត Nakhon Ratchasima លោក Chaiwat Chuenkosum បានបញ្ជាឱ្យធ្វើតេស្តបុគ្គលិករដ្ឋាភិបាលអចិន្ត្រៃយ៍ និងបណ្តោះអាសន្ន ក៏ដូចជាបុគ្គលិកកិច្ចសន្យាទាំងអស់នៃសាលាខេត្ត។ នេះជាផ្នែកមួយនៃយុទ្ធនាការ បង្កើតតំបន់សុវត្ថិភាព និងដោះស្រាយបញ្ហាគ្រឿងញៀន។ ចំណែក លទ្ធផលនៃការធ្វើតេស្ត មិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ។
July 9, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ កំណាត់ចុងក្រោយ នៃគម្រោងសាងសង់ផ្លូវជាតិលេខ៥ ពី សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែង ៣៥,១៤ គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួម ៣២% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥នេះ។ បើគ្មានការប្រែប្រួលទេ កំណាត់ផ្លូវជាតិលេខ៥ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយនេះ គ្រោងនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខ។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) បើកបរដោយប្រុងប្រយ័ត្នខ្ពស់ ពោលគឺត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មមកាត់បន្ថយការហុយធូលីភក់លើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។ ទន្ទឹមនឹងនោះ ក្រសួងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ មានការយោគយល់ អធ្យាស្រ័យខ្ពស់
July 9, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់កងកម្លាំងដែលឈរជើងនៅតាមបណ្តោយព្រំដែន អាជ្ញាធរក្រុង-ស្រុក ជាប់ព្រំដែន បន្តរួមគ្នាទប់ស្កាត់បទល្មើសផ្សេងៗ មិនអនុញ្ញាតឱ្យមានការ យកទំនិញពីថៃចូលកម្ពុជាឡើយ។ បើមានត្រូវតែពួតដៃក្នុងការបង្ក្រាបឱ្យបាន បើទោះបីស្ថានភាពនៅព្រំដែនមិនទាន់ស្រាលក៏ដោយ។ ជាពិសេសសមត្ថកិច្ច និងអាជ្ញាធរតាមច្រកព្រំដែននីមួយៗ ត្រូវបន្តប្រចាំការរង់ចាំទទួលបានបងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ ចូលមកកម្ពុជា។ ការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់នេះ ធ្វើឡើងនៅក្នុងដែលឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ជាមួយការងារក្រុមការងារ កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំ នេះក៏មានការចូលរួមពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក ជាប់ព្រំដែនកម្ពុជា-ថៃ ដែលធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៥។ ស្របពេលដែលបញ្ហាព្រំដែននៅតែតានតឹង
July 9, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ រដ្ឋាភិបាលថៃ កំពុងប្រឈមមុខជាមួយការរិះគន់បន្ថែមទៀត រួមទាំងការអំពាវនាវឱ្យក្រុមរដ្ឋមន្រ្តីរបស់ខ្លួនលាលែងពីតំណែង បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសកំណត់ពន្ធគយបដិការ ក្នុងអត្រា៣៦ភាគរយដដែល ដោយគ្មានការបន្ថយចុះសូម្បីតែបន្តិច មកលើទំនិញនាំចូលពីប្រទេសអាស៊ានមួយនេះ ដែលនឹងត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែសីហា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥។ លោក Julapong Yakate តំណាងរាស្រ្តមកពីគណបក្សប្រឆាំង People’s Party ដែលជាអនុប្រធាននៃគណៈកម្មាធិការពាណិជ្ជកម្ម និងគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាថៃ បានរិះគន់ថា អត្រាពន្ធខាងលើ គឺជាភស្តុតាងនៃការដើរគោលនយោបាយខុស និងអសមត្ថភាពទាំងស្រុងរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនិងការបរទេស។ លោក Julapong បានលើកឡើងបន្តថា
July 9, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ អស់រយៈពេល២ខែមកហើយ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងជួសជុសពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ ឬ G13 នៅលើភ្នំបាខែង ដើម្បីឱ្យរចនាសម្ពន្ធនៃប្រាសាទឥដ្ឋ មានកំពស់ជាង១០ម៉ែត្រមួយនេះ បានរឹងមាំឡើងវិញ។ លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់នៃតួប៉ម G13 មានតាំងពីខឿន ជញ្ជាំងខាងក្នុង និងខាងក្រៅរហូតដល់ផ្នែកដំបូល បើទោះបីធ្លាប់មានការទល់ទ្រដោយអង្គការ WMF ពីមុនមកក៏ដោយ នៅតែប្រឈម និងហានិភ័យខ្ពស់នៃការបាក់រលុះនៅថ្ងៃណាមួយ។ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៥មក ក្រុមការងារបានចាប់ផ្តើមអនុវត្តការជួសជុលពង្រឹងតួប៉មទី១៣នៃប្រាសាទឥដ្ឋ។ លោកស្រីបន្ដថា ដើម្បីធានាឱ្យបានអំពីភាពរឹងមាំទៅថ្ងៃខាងមុខ ដំណើរការជួសជុលត្រូវចាប់ផ្តើមពង្រឹងតាំងពីផ្នែកខឿនខាងក្រោម ទើបបន្តទៅផ្នែកជញ្ជាំង និងផ្នែកដំបូល
July 2, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១ ខែកក្កដា បានជំរុញឱ្យក្រុមហាម៉ាសទទួលយកអ្វីដែលលោកហៅថា «សំណើចុងក្រោយ» សម្រាប់បទឈប់បាញ់រយៈពេល ៦០ថ្ងៃជាមួយអ៉ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ហើយដែលសំណើនេះនឹងត្រូវប្រគល់ឱ្យហាម៉ាសតាមរយៈក្រុមមន្ត្រីមកពីកាតា និងអេហ្ស៉ីប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បាននិយាយថាក្រុមអ្នកតំណាងរបស់លោកបានបើកកិច្ចប្រជុំដ៏វែងអន្លាយ និងប្រកបដោយផ្លែផ្កាជាមួយ ក្រុមមន្ត្រីអ៉ីស្រាអែលអំពីតំបន់ហ្កាហ្សា។ លោកមិនបានបង្ហើបពីអត្តសញ្ញាណក្រុមមន្ត្រីតំណាងរបស់លោកទេ តែបេសកជនពិសេសអាមេរិក លោក Steve Witkoff រដ្ឋមន្ត្រីការបរទេស លោក Marco Rubio និងអនុប្រធានាធិបតី លោក JD Vance បានជួបពិភាក្សាជាមួយលោក
July 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនេះ ជាការបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ដែលមានអាយុគម្រប់៦០ឆ្នាំនៅឆ្នាំ២០២៥នេះ។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី និងគណៈប្រតិភូ បានអញ្ជើញដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ៨៖៤០នាទី។ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយដំណើរអញ្ជើញដល់របស់លោកនាយករដ្ឋមន្ត្រី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល រួមមានលោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍,
July 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ ហើយទទួលបានការងារធ្វើភ្លាមៗ និងសហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ខណៈបច្ចុប្បន្នកម្ពុជាមានឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំ ហើយការងារទាំងនោះផ្តល់ប្រាក់ចំណូលមិនចាញ់ប្រទេសថៃនោះឡើយ។ លោកស្រី សន ស៊ីធឿន ជាពលករខ្មែរមួយរូបដែលទើបត្រឡប់មកពីប្រទេសថៃ ហើយទទួលបានឱកាសការងារថ្មីភ្លាមនៅតំបន់សេដ្ឋកិច្ចចេជាង ខេត្តកោះកុង បាននិយាយថា លោកស្រីបានទទួលការងារធ្វើភ្លាមៗបន្ទាប់ពីត្រឡប់មកពីប្រទេសថៃ ដែលឱកាសការងារនេះទទួលបានតាមរយៈការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រីបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកធ្វើការងារក្នុងប្រទេសកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាមិនខ្វះឱកាសការងារនោះទេ។ លោកស្រីបានបន្ដថា៖ «ខ្ញុំសូមអំពាវនាវដល់ពលករខ្មែរដែលនៅស្រុកថៃ មកប្រទេសខ្មែរយើងមកមិនចេះខ្វះទេការងារធ្វើ រាជរដ្ឋាភិបាល រៀបចំការងារល្អៗឱ្យធ្វើមានទីកន្លែង ស្នាក់នៅល្អៗ។ មកដល់ភ្លាមមានការងារធ្វើភ្លាម ថៅកែល្អណាស់ បានរៀបចំកន្លែងស្នាក់នៅ បាយទឹកឱ្យអត់មានការលំបាកអីទេ»។
July 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយផ្ទះវីដេអូរបស់ដំរី ឈ្មោះ ឡាក់គី និងលោក ទ្រី ស៊ីថេង ជាអ្នកថែទាំដំរីនេះតាំងពីអាយុ៦ខែ រហូតមកដល់បច្ចុប្បន្ន ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមនោះ មានសាធារណមតិជាច្រើន បានបញ្ចេញមតិ និងសំណូមដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើការត្រួតពិនិត្យ សម្របសម្រួលដល់លោក ទ្រី ស៊ីថេង អាចមកបំពេញការងារជាបុគ្គលិកក្នុងអង្គការ Wildlife Alliance បន្តទៀតបាន ព្រោះលោកបានចំណាយពេលជាង៣០ឆ្នាំក្នុងការថែទាំសត្វ ក្នុងឧទ្យានជាតិភ្នំតាម៉ៅ។ យ៉ាងណាមិញ ចៀសវាងការភ័ន្តច្រឡំ លោក ទ្រី ស៊ីថេង បានបញ្ជាក់ថា លោកជាបុគ្គលិករបស់អង្គការ Wildlife Alliance ដែលមិនមានជាប់ពាក់ព័ន្ធជាមួយនឹងក្រសួងកសិកម្ម
July 2, 2025









