- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយផ្ទុះអាវុធនៅបណ្ដផយព្រំដែនកម្ពុជា-ថៃ ដែលបង្កដោយទាហានថៃនៅចំណុចប្រាសាទតាមាន់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥, ព្រឹកនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបើកកិច្ចប្រជុំបន្ទាន់ជួបជាមួយបណ្ដាទូតទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីពន្យល់លម្អិតពីស្ថានភាពជម្លោះប្រដាប់អាវុធនៅបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 25, 2025 - ព័ត៌មានជាតិ
(ព្រៃវែង)៖ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ មន្ទីរ អង្គភាពចំនួន ១០ ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យចំនួន ២ ក្នុងផែនការឆ្នាំ២០២៥ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅសង្កាត់តាកោ និងសង្កាត់កំពង់លាវ
July 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ការអនុវត្តយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចបានការសម្អាតផ្លូវជាតិចំនួន ៦៤ខ្សែ ស្មើនឹង៩៤.១២% នៃចំនួនផ្លូវជាតិគោលដៅសរុប ទូទាំងប្រទេសដែលមានចំនួន៦៨ខ្សែ និងមានប្រវែង ៦,៣៤៩គីឡូម៉ែត្រ។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់ នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥នេះថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះដែរ ផ្លូវជាតិប្រវែង ៦,២០៥,៦៧គីឡូម៉ែត្រ ស្មើនឹង ៩៧.៧៤% នៃប្រវែងផ្លូវសរុប ត្រូវបានសម្អាតរួចរាល់ និងត្រូវបានសម្អាត ប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិក ជាប្រចាំថែមទៀត ដោយមានការចូលរួម
July 21, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Astronomer លោក Andy Byron បានប្រកាសលាលែងពីតំណែង បន្ទាប់ពីមានវីដេអូបែកធ្លាយជាមួយស្រីស្នេហ៍ក្លាយជាប្រធានបទផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម។ វីដេអូនេះបង្ហាញពីលោកជាមួយនារីម្នាក់ដែលជា HR នៅក្រុមហ៊ុនរបស់លោក កំពុងឈរអោបគ្នា និងថតជាប់ក្នុងកាមេរ៉ា kiss cam ក្នុងការប្រគំតន្រ្តីរបស់ក្រុម Coldplay នៅពហុកីឡាដ្ឋាន Gillette ស្ថិតនៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក។ នារីដែលនៅជាមួយគាត់គឺ Kristin Cabot ដែលជាអគ្គនាយកផ្នែកធនធានមនុស្ស (Chief People Officer) របស់ក្រុមហ៊ុន។ ទាំងពីរនាក់សុទ្ធតែមានប្តីប្រពន្ធរួចទៅហើយ
July 21, 2025 - ព័ត៌មានជាតិ
(បាងកក)៖ វេជ្ជបណ្ឌិតម្នាក់មកពីមន្ទីរពេទ្យប៉ូលិសថៃ Police General Hospital បានប្រាប់តុលាការ កាលពីថ្ងៃសុក្រ ទី១៨ ខែកក្កដា ២០២៥ថា អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra គួរណាស់តែត្រឡប់ទៅកាន់ពន្ធគារវិញ បន្ទាប់ពីទទួលបានការព្យាបាលបឋម។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Bangkok Post។ វេជ្ជបណ្ឌិត លោក Chana Jongchokdee ដែលជាគ្រូពេទ្យប្រចាំការម្នាក់ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បាននិយាយថាលោកគឺជាគ្រូពេទ្យដំបូងគេដែលបាន ត្រួតពិនិត្យសុខភាពលោក Thaksin ក្រោយអតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបានផ្ទេរចេញពីពន្ធនាគារដោយសារបញ្ហាសុខភាព។ លោក Thaksin ត្រូវបានរាយការណ៍ថាមាន ជំងឺច្រើនមុខ
July 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានចាត់តាំងក្រុមការងារចុះស្រាវជ្រាវករណីបង្ក្រាបបទល្មើសមួយនៅសហគ្រាស LYP ក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលនាំឲ្យបាត់ទូរស័ព្ទ និងកុំព្យួរទ័រ៣៥គ្រឿង។ សម្រាប់ប្រតិបត្តិការបង្ក្រាបបទល្មើសមួយនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដែលម្ចាស់ករណីជាកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់ ហើយកម្លាំង នគរបាលខេត្តកោះកុង គ្រាន់តែចូលរួមសហការប៉ុណ្ណោះ។ យោងតាមសេចក្តីសម្រេចរបស់នាយឧត្តមសេនីយ៍ ស ថេត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រុមការងារដែលត្រូវបានចាត់តាំងចុះទៅស្រាវជ្រាវករណីបង្ក្រាបបទ
July 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញផលិតផលដំណាំក្នុងបរិមាណ ៧ ៨៣៣ ១០១តោន ក្នុងនោះដំណាំក្រៅពីស្រូវអង្ករចំនួន ៤ ២៧២ ៧៣៥តោន, ស្រូវចំនួន ៣ ១៧៦ ៥៦១តោន និងអង្ករចំនួន ៣៨៤ ៨០៤តោន ទៅកាន់ទិសដៅ ៧៨ប្រទេស កើនឡើង២៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ របាយការណ៍ដដែលបញ្ជាក់ថា តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញផលិតផលដំណាំមានជាង ២ ៨៧២លានដុល្លារអាមេរិក ដែលក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង ១ ៩២៦លានដុល្លារអាមេរិក
July 19, 2025 - ព័ត៌មានជាតិ
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖ បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖ ១-គណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន១២រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង
July 19, 2025 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការងើបឡើងវិញពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ហើយមានការកសាងនិងអភិវឌ្ឍ បានធ្វើឱ្យកម្ពុជាក្លាយជាភស្តុតាងដ៏រស់រវើកមួយ ដែលមានតម្លៃជាសកល និងជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោក ដែលក្នុងនោះសន្តិភាព គឺជាកត្តាចំបង។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការចុះ «បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការគោរពនឹកដល់ជនរងគ្រោះទាំងឡាយ នៃអតីតកាលដ៏ឈឺផ្សាររបស់កម្ពុជា ប៉ុន្តែក៏ជាភស្តុតាង នៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុត
July 19, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការបង្ក្រាប ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់, អំពើលក់ដូរមនុស្ស, ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសារធារណៈ (អាវយឺតមានសញ្ញា អ.ហ) ប្រព្រឹត្ដនៅចំណុចក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ខេត្ដត្បូងឃ្មុំ និងខេត្តកណ្ដាល កាលពីអំឡុងខែមីនា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្លាំងជំនាញក៏ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន៩នាក់ ជាជនជាតិខ្មែរដែលក្រុមជនល្មើសទាំងនេះមានក្រុមអង្គការចាត់តាំងត្រឹមត្រូវ និងច្បាស់លាស់។ ក្រុមជនល្មើសទាំង៩នាក់
July 19, 2025









