- Naren
- បច្ចេកវិទ្យា
ទីបំផុតអ្នកស្នងតំណែង OPPO Reno13 Series 5G បានមកដល់ហើយ! ធានាថាលើកនេះកាន់តែថ្មី កាន់តែប្លែក និងទាក់ទាញទ្វេដង។ ដូចនេះ តើនឹងមានអ្វីថ្មីសម្រាប់ OPPO Reno14 Series ជំនាន់ថ្មីដែលធ្វើឲ្យគ្រប់គ្នាទន្ទឹងរង់ចាំយ៉ាងនេះ? ថ្មីៗនេះបើយោងតាម Facebook Page របស់ OPPO ប្រចាំទីផ្សារប្រទេសកម្ពុជាបានកំពុងត្រៀមខ្លួនវាយលុកទីផ្សារស្មាតហ្វូន ហើយរាល់ពេលដែលឮដល់ Reno Series យើងទាំងអស់គ្នាតែងតែនឹកឃើញដល់សមត្ថភាពកាមេរ៉ា និងការឌីហ្សាញមុនគេបង្អស់តែម្តង។ ជាការពិតណាស់ លើកនេះសម្រាប់ OPPO Reno14 Series ប្រាកដជាមិនធ្វើឲ្យយើងទាំងអស់គ្នាខកចិត្តនោះទេ បើយោងតាមប្រភពព័ត៌មានបច្ចេកវិទ្យាល្បីៗជុំវិញពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើការរចនាឌីហ្សាញដ៏អស្ចារ្យលើខ្នងខាងក្រោយរបស់ស្មាតហ្វូនមួយនេះ ដោយវាបានរំលេចស្ទីលរចនាបែប
July 1, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នៅថ្ងៃសៅរ៍ ទី២៨ ខែមិថុនា នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានធ្វើទស្សនកិច្ចបន្ទាន់មួយ ទៅកាន់តំបន់ភាគខាងជើងប្រទេសថៃ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ យោធាថៃបានឱ្យដឹងថា លំនៅដ្ឋានច្រើនជាង ៣ ៧០០ខ្នង ត្រូវបានជន់លិចនៅពាសពេញស្រុកចំនួន៥ នៃខេត្ត Chiang Rai រួមជាមួយផ្ទៃដីកសិកម្មប្រមាណ៨០នាក់ បានរងការបំផ្លិចបំផ្លាញ ហើយផ្លូវនៅតំបន់ចំនួន៣ ពុំអាចធ្វើចរាចរណ៍ឆ្លងកាត់បាន។ ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករថា នឹងនៅតែបន្តប៉ុន្មានថ្ងៃទៀត។ ប្រជាជនថៃជាង៤ ៤០០គ្រួសារ ត្រូវរាយការណ៍ថា បានរងផលប៉ះពាល់។ លោកស្រី Paetongtarn បានបំពេញទស្សនកិច្ចចុះទៅពិនិត្យមើលការខូចខាតដោយផ្ទាល់
June 28, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នៅថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ប្រជាជនថៃប្រហែលខ្ទង់១០០០នាក់ បាននាំគ្នាមកប្រមូលផ្តុំនៅរាជធានីបាងកក ដើម្បីទាមទារឱ្យនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra លាលែងពីតំណែង ខណៈរដ្ឋាភិបាលលោកស្រី កំពុងប្រឈមមុខជាមួយការខឹងសម្បារកាន់តែខ្លាំងឡើងពីសាធារណជន ជុំវិញបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ បាតុកម្មខាងលើ ត្រូវបានចាត់ទុកជាសកម្មភាពតវ៉ាធំបំផុតមួយប្រឆាំងនឹងរដ្ឋាភិបាលថៃ គិតចាប់តាំងពីគណបក្ស Pheu Thai របស់លោកស្រី បានឡើងកាន់អំណាចកាលពីឆ្នាំ២០២៣ ហើយវាបន្ថែមសម្ពាធទៅលើលោកស្រី Paetongtarn ដែលកំពុងជួបការលំបាកក្នុងការស្តារសេដ្ឋកិច្ចប្រទេស និងរក្សាកុំឱ្យរដ្ឋាភិបាលចម្រុះដ៏ផុយស្រួយរបស់លោកស្រីដួលរលំ នៅមុនការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងសភា ដែលអាចនឹងធ្វើឡើងនាខែក្រោយ។ ការតវ៉ានេះត្រូវបានរៀបចំឡើងនៅវិមានជ័យជម្នះក្នុងទីក្រុងបាងកក ក្រោមការដឹកនាំដោយក្រុម United Force of
June 28, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីមិទ្ទិញរំឮកខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីការកើនឡើងនៃទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ និងការទទួលបានគម្រោងវិនិយោគ នៅរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបាន ២៥ ៥០៣ លានដុល្លារអាមេរិកកើន១៨% ក្នុងនោះការនាំចេញមានតម្លៃ ១២ ០១៤លានដុល្លារអាមេរិកកើន ១៧.៩៨% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។ សម្រាប់គម្រោងវិនិយោគដែលបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំ មានចំនួន
June 28, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា មានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុ
June 28, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជាថ្មីម្តងទៀត តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា មានពួកក្រុមអគតិ និងជ្រុលនិយម ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ បានចិញ្ចឹមចិត្តបង្កើតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយបន្លំជាផេកផ្លូវការរបស់សម្តេច។ សម្តេចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយទាំងនោះ និងសូមតាមដានផេកផ្លូវការ របស់សម្តេច។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារទាំងស្រុងដូច្នេះថា៖ «សូមជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយមេត្តាជ្រាបថា ពួកក្រុមអគតិ និងជ្រុលនិយម ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ បានចិញ្ចឹមចិត្តបង្កើតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី តាមរយៈ៖
June 28, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធីបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធាណៈ ផ្សារទំនើបអូឡាំព្យា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង អ្នកឧកញ៉ា ឧកញ៉ា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។ ពិធីបើកឱ្យដំណើរការជាផ្លូវការនេះមានគោលបំណងដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ និងបង្កើតជម្រើសបន្ថែមសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ក្នុងការស្នើសុំលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងពង្រឹងយន្តការកៀរគរចំណូលថវិកាជាតិបន្ថែម និងដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈទី៤
June 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យលោក គីម ជុងណាម ប្រធានមូល និធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ និងប្រតិភូមូលនិធិ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា និងបានពិភាក្សាអំពីការងារសកម្មភាពមនុស្សធម៌ និងសក្ដានុពលវិនិយោគនៅកម្ពុជា នារសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ តាងនាម សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អនុប្រធានទី១ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា ជាលើកទី៣។ លោកអនុប្រធានទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
June 27, 2025 - ព័ត៌មានជាតិ
(ព្រំដែន)៖ ស្របពេលជាតិយើងបាននិងកំពុងទទួលរងមហិច្ឆតាឈ្លានបូរណភាពទឹកដីអំពីជាតិសាសន៍ជិតខាង ដែលវង្វេងប្រវត្តិសាសន៍គ្មានការខ្មាសអៀន ប្រជាពលរដ្ឋគ្រប់រូបបានរួបរួមគ្នាគោរពតាមគោលនយោបាយការពារជាតិ ការពារបូរណភាពទឹកដី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសមានការសាទរគាំទ្រ និងចូលរួមយ៉ាងពុះពោរ ស្ម័គ្រចិត្តក្នុងការជួយឧបត្ថម្ភទាំងកម្លាំកាយកម្លាំងចិត្ត កម្លាំងទ្រព្យដល់បងប្អូនកងយោធពលខេមរភូមិន្ទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់យកទ្រូងឈរជើរតាមបន្ទាត់ព្រំដែនចាំទប់ទល់ការឈ្លានពានពីពួកទ័ពសៀម។ ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ ក៏មានកាតព្វកិច្ចជួយឧបត្ថម្ភដល់អ្នកសរភូមិមុខផងដែរ។ នៅពេលថ្មីៗនេះលោកបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត សែម សារឿន ព្រមទាំងក្រុមការងារ បាននាំយក បន្លែ៣០តោន គ្រឿងទេស១ចំនួន
June 27, 2025 - PR
អ្នកស្នេហាវិស័យកីឡាបាល់ទាត់ ប្រហែលជាមិនទាន់ភ្លេចនូវព្រឹត្តិការណ៍ UEFA Champions League កាលពីឆ្នាំ ២០០៥ ដោយវគ្គប្រកួតផ្តាច់ព្រ័ត្រ ក្រុមជើងខ្លាំង ២ គឺហង្សក្រហម Liverpool FC បានប៉ះជាមួយពស់ថ្លាន់ Milan នៅលើទីលានវាលស្មៅដ៏ក្ដៅគគុក ឯពហុកីឡដ្ឋាន Atatürk Olympic Stadium នៅទីក្រុង Istanbul ប្រទេសទួរគី។ រំឭកពីការប្រកួតនោះ អ្នកគាំទ្រក្រុមហង្សក្រហម Liverpool FC បានផើតពោះមិនតិចទេ បន្ទាប់ពីក្រុមនេះបានរបូតគ្រាប់បាល់ឱ្យក្រុម Milan បំប៉ោងសំណាញ់ទីបានមុន ៣ គ្រាប់ តែយ៉ាងណានៅប៉ុន្មាននាទីជិតបញ្ចប់តង់ទី
June 20, 2025









