- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ វិនិយោគិនឥណ្ឌា មកពី២១ក្រុមហ៊ុនធំៗ បានកំពុងសម្លឹងឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យអប់រំ និងបច្ចេកវិទ្យា។ តាមរយៈវេទិកាធុរកិច្ចដែលរៀបចំដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា, លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, លោក ទិត រិទ្ធិពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ, លោក Rajeev
June 17, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងគង់ និងរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកំពុងគង់ និងរស់នៅកម្ពុជាក្រោម បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងក្លាយចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកងទ័ព ដែលកំពុងរួមគ្នាយ៉ាងអង់អាច និងមុះមុតក្នុងកិច្ចការពារទឹកដីពីការឈ្លានរបស់កងទ័ពថៃ។ ការប្រឈមមុខដោះស្រាយជាមួយការឈ្លានពានរបស់ទ័ពថៃនាពេលនេះ នឹងត្រូវប្រើពេលវេលាវែងឆ្ងាយ ដែលទាមទារឱ្យខ្មែរគ្រប់ទីកន្លែងត្រូវប្តេជ្ញាពួតដៃគ្នាតស៊ូជាកម្លាំង ដើម្បីតតាំងជាមួយសត្រូវឈ្លានពាន។ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មិនត្រឹមគាំទ្រផ្នែកស្មារតីប៉ុណ្ណោះទេ តែក៏បានបង្កើតជាមូលនិធិរៃអង្គាសថវិកា ដើម្បីទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗយកទៅជូនដល់កងទ័ពដែលកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហាននៅទល់ដែនកម្ពុជា-ថៃផងដែរ។ តាមរយៈមូលធិនីកើតចេញពីស្មារតី និងមនសិការដ៏ខ្ពង់ខ្ពស់ចំពោះជាតិមាតុភូមិនេះ ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជា បានចូលរួមថវិកាទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ជាច្រើនយកទៅចែកជូនកងទ័ព។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ដឹកនាំដោយ លោក សឺន យឿង
June 17, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ ក្រុមយោធាថៃ បានដាក់ចេញវិធានការពង្រឹងបន្ថែមទៅលើពលរដ្ឋរបស់ខ្លួន ដោយមិនអនុញ្ញាតឲ្យចូលមកបម្រើការងារប្រចាំថ្ងៃ នៅកម្ពុជា តាមច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែតនោះឡើយ ចាប់ពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា យោធាថៃបានរឹតបន្តឹងលើប្រជាពលរដ្ឋខ្លួន ចំពោះអ្នកមានហាងលក់ដូរ និងមានលិខិតបញ្ជាក់ច្បាស់លាស់នៅកម្ពុជាគេឲ្យចូល (ព្រឹកនេះថៃចូលបានចំនួន៣៩នាក់) ប៉ុន្តែចំពោះអ្នកចូលមកធ្វើការគេហាមឃាត់មិនឲ្យចូលនោះទេ។ យោងតាមប្រភពព័ត៌មានផ្សេងទៀត បានអះអាងថា មេយោធាថៃ បានត្រួតពិនិត្យព្រំដែនកម្រិតខ្ពស់ ចំពោះនៅខេត្តស្រះកែវ ដូចជា ហាមជនជាតិថៃគ្រប់ប្រភេទ ដែលជាបុគ្គលិកបើកល្បែងស៊ីសង កាស៊ីណូ ឬកន្លែងកម្សាន្តក្នុងក្រុងប៉ោយប៉ែត មិនឲ្យធ្វើដំណើរចេញពីប្រទេសតាមច្រកព្រំដែនក្នុងខេត្តស្រះកែវ៕ ផ្តល់សិទ្ធិដោយ៖ Fresh
June 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ថាប័នគយ និងរដ្ឋាករកម្ពុជា បានចេញមកបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ រាល់គ្រប់បន្លែ និងផ្លែឈើទាំងអស់របស់ថៃ ត្រូវបានបិទខ្ទប់ចោលទាំងស្រុងនៅតំបន់ព្រំដែន មិនឲ្យនាំចូលប្រទេសកម្ពុជាទៀតនោះឡើយ ចំណែកទំនិញផ្សេងទៀតនៅដំណើរការនាំចូលធម្មតា។ ស្ថាប័នគយកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «មានការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទពីប្រទេសថៃ ដោយឡែកទំនិញផ្សេងទៀតគឺនៅធម្មតា»។ ការប្រកាសបិទបន្លែ ផ្លែឈើទាំងអស់ គឺដើម្បីជាការឆ្លើយតប និងអនុវត្តនូវបទបញ្ជាម៉ឺងមាត់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែន។ សូមជម្រាបថា តាមរយៈថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
June 17, 2025 - ព័ត៌មានជាតិ
(រតនគីរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងអំណរគុណដល់កងទ័ពជួរមុខទាំងអស់ ដែលបានប្តូរផ្តាច់ និងត្រៀមលក្ខខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី ក្នុងករណីមានការឈ្លានពានដោយកម្លាំងប្រដាប់អាវុធ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធិផលនានា ក្នុងវិស័យអប់រំនៅខេត្តរតនគីរី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។ សម្តេចបវរធិបតីបានបញ្ជាក់ថា ជំហររបស់កម្ពុជា គឺបុកមុខព្រួញទាំង៣ រួមមានបច្ចេកទេស ច្បាប់អន្តរជាតិ និងការត្រៀមលក្ខណៈការពារទឹកដី ក្នុងករណីមានការឈ្លានណាមួយ។ សម្តេចបវរធិបតីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ៊ីចឹងជំហររបស់យើងប៉ុណ្ណឹង មិនមែនលើកទ័ពទៅដើម្បីវាយនោះទេ ការពារខ្លួន គឺរៀងខ្លួន ប៉ុន្តែយន្តការដែលយើងប្រកាន់ គឺបច្ចេកទេស
June 7, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រហូតមកដល់រសៀល ថ្ងៃទី០៧ ខែមិថុនានេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការបរទេស បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុជា បានបដិសេធមិនព្រមចរចារ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន(JBC)
June 7, 2025 - ព័ត៌មានជាតិ
(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក TAE Wook Lee អគ្គនាយក និងជាប្រធានក្រុមសម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងអូសេអានីរបស់ក្រុមហ៊ុន Korean Air ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីសេអ៊ូល សាធារណរស្ឋកូរ៉េ។ ជំនួបនេះ បានពិភាក្សាលើ កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ ព្រមទាំងគម្រោងមកទស្សនកិច្ច នៅកម្ពុជារបស់ក្រុមហ៊ុន នៅពន្លារបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសសម្ពោធជាផ្លូវការពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូលលើកទី៤០។ នាក្នុងឱកាសនោះ រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការជួយជ្រោមជ្រែងរបស់ក្រុមហ៊ុន
June 7, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី ។ ក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការយកជម្លោះព្រំដែនកម្ពុជា-ថៃ ទៅ ICJ មិនមែនជាការបញ្ឆេះសង្គ្រាមទេ តែជាការរំលត់បញ្ហា។ បន្ថែមពីនេះ សម្តេចមហាបវរធិបតី
June 7, 2025 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី 7 ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ ថា ប្រជាពលរដ្ឋទូទាំងប្រទេស និងជនជាតិដើមភាគតិច ត្រូវបានរាជរដ្ឋាភិបាលគោរពផ្ដល់សិទ្ធិ និងសេរីភាព ជំនឿសាសនាពេញលេញ មិនមានការរើសអើងពណ៌សម្បុរឡើយ។ ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការរស់នៅមានការប្រែប្រួល បច្ចុប្បន្នទាំងប្រជាពលរដ្ឋទូទៅ
June 7, 2025 - ព័ត៌មានជាតិ
ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា មានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុ
June 7, 2025









