- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងអន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី បានអំពាវនាវឱ្យភាគិថៃ ធ្វើឱ្យស៉ីគ្នារវាងពាក្យសម្តី និងសកម្មភាពជាក់ស្តែង ចៀសវាងការបង្ករឿង ហើយគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងគោរពគោលការណ៍មនុស្សធម៌ ហើយសូមឱ្យដោះលែងយោធាកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងបែបនេះ បន្ទាប់ពីក្រសួងការបរទេសថៃ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ អំពាវនាវឲ្យមានកិច្ចចរចា។ ក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «ឮលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យបានបញ្ជាក់យ៉ាងដូច្នេះថា «ជាការឆ្លើយតបនឹងក្រសួងការបរទេសថៃ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ពិសេសការអំពាវនាវរបស់ក្រសួងការបរទេសថៃឲ្យមានកិច្ចចរចា ក្រសួងការបរទេសកម្ពុជា សូមអះអាងជាថ្មីម្តងទៀត ក្នុងការតាំងចិត្តដោយឥតងាករេរបស់កម្ពុជា ក្នុងការដោះស្រាយជាមួយថៃ ដោយសន្តិវិធី
August 3, 2025 - ព័ត៌មានជាតិ
នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានកិច្ចសហការជាមួយនឹងវិស័យឯកជន បាននាំយកឱកាសការងារសរុបចំនួន ៥ ៣៣៥កន្លែង និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ។ វេទិកាការងារដែលរៀបចំឡើងដោយសហការជាមួយរដ្ឋបាលឃុំអូរតាប៉ោង បានធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ឃុន ណៃហៀក អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន។ ក្នុងវេទិកាការងារនេះ បងប្អូនប្រជាពលរដ្ឋ ជាពិសេស
August 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបដិសេធចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់សារព័ត៌មានថៃដែលថា កម្ពុជាបានប្រើប្រាស់ដ្រូនហោះចូលក្នុងទឹកដីថៃ។ ជាញឹកញយ សារព័ត៌មានថៃ តែងតែបំភ្លៃវាយប្រហារមកលើកម្ពុជា ដោយធ្វើការផ្សាយចោទប្រកាន់ជាបន្តបន្ទាប់ថា កម្ពុជាជាអ្នកបាញ់មុន កម្ពុជាអ្នកប្រើប្រាស់អាវុធធុនធ្ងន់ កម្ពុជាបាញ់ទៅលើមូលដ្ឋានជនស៊ីវិល ឬកម្ពុជារំលោភបទឈប់បាញ់ជាដើម។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា «នាថ្មីៗនេះ ថៃបានយកវីដេអូក្លែងក្លាយ មកបកស្រាយ ជាខ្លឹមសារបំភ្លៃមិនពិត លាបពណ៌ថាដ្រូននោះជារបស់កម្ពុជា បានហោះចូលទៅក្នុងទឹកដីថៃ ទង្វើទាំងអស់នេះ មិនត្រឹមតែមិនបានចូលរួមដល់ការរក្សាស្ថានភាព ឱ្យមានភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កឱ្យមានការកើនឡើងនូវកំដៅមិនចាំបាច់»។ លោកស្រីបានបន្តថា កម្ពុជាទទូចឱ្យ ពួកគេបញ្ឈប់ជាបន្ទាន់នូវទង្វើទាំងអស់នោះ។ កម្ពុជាក៏អំពាវនាវឱ្យភាគីថៃ ចៀសវាងបង្ហោះដ្រូន
August 3, 2025 - ព័ត៌មានជាតិ
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ព្យុះទី៩ ឈ្មោះក្រសារ (Krosa)T2509 ក្នុងឆ្នាំ២០២៥ នៅបន្តមានឥទ្ធិពលលើសមុទ្រ អានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ព្យុះក្រសារ នេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ សីហាឆ្នាំ២០២៥៕
August 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញសារសំខាន់មួយពាក់ព័ន្ធ យោធិនរបស់យើងដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ និងបានស្នើសុំអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមអ្នកសម្របសម្រួល និងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅ អគ្គបញ្ជាការកងទ័ពថៃ ជួយជំរុញការដោះលែងបងប្អូនកងទ័ពយើងឲ្យបានឆាប់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសំណេរនៅលើបណ្តាញសង្គមទាំងស្រុងដូចខាងក្រោម៖ មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ? ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។ នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិត
July 31, 2025 - PR
ក្រុមហ៊ុនហ្គេនស៍បឺគបន្ថែមការឧបត្ថម្ភអង្ករ 120 តោន កន្ទេល 10,000 ភួយ 10,000 និងភេសជ្ជះ 3,000 កេស ជូន ប្រជាជនភៀសសឹក។ កាលពីម្សិលមិញក្រុមហ៊ុន GANZBERG ចូលរួមឧបត្ថម្ភអង្ករ 100 តោន និងភេសជ្ជៈ 3000 កេស ជូនប្រជាជនភៀសសឹក ពិតជាកោតសសើរដល់ក្រុមហ៊ុន Ganzberg ខ្លាំងណាស់ សម្រាប់ទឹកចិត្តសប្បុរសដ៏អរស្ចារ្យមួយនេះចូលរួមឧបត្ថម្ភអង្ករសរុប 220តោន កន្ទេល 10,000 ភួយ 10,000 និងភេសជ្ជៈ 6000 កេស
July 27, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ គិតរហូតមកដល់ម៉ោងជាង១១ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានថៃ បានបុកវ៉ៃនៅប្រាសាទតាមាន់ធំយ៉ាងខ្លាំងទាំងកាំភ្លើងធន់ធ្ងន់ និងថ្មើរជើង ព្រោះចង់ចូលឈរជើង តែកងទ័ពកម្ពុជាយើង បានទប់ទល់ និងបាញ់តបវិញយ៉ាងចាស់ដៃ។ សេចក្តីរាយការណ៍ពីកងទ័ពជើងនៅជួរមុខប្រាសាទតាមាន់ធំ បានបញ្ជាក់ថា ទាហានថៃបានសម្រុកវាយចូលយ៉ាងខ្លាំងទាំងគ្រាប់ធន់ធ្ងន់ និងថ្មើរជើង តែកម្លាំងកងទ័ពយើងដែលនៅសមរភូមិ បានប្រយុទ្ធយ៉ាងអង់អាចក្លាហាន ហើយបានវាយបកទៅកងទ័ពសត្រូវវិញយ៉ាងខ្លាំងផងដែរ។ សូមជនរួមជាតិទាំងអស់ ជឿជាក់លើកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងនៅគ្រប់សមរភូមិទាំងអស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 25, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា (ពេលវេលានៅអាមេរិក) សហរដ្ឋអាមេរិក បានទទូចឱ្យបិទបញ្ចប់ទៅវិញជាបន្ទាន់ នូវការផ្ទុះជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ស្តីពីការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកសូមទទូចឱ្យបញ្ឈប់អរិភាពទាំងអស់ជាបន្ទាន់ ហើយការពារអាយុជីវិតជនស៉ីវិល និងស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះ»។ គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ បានផ្ទុះឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅពេលដែលកងទ័ពរបស់ថៃ បានបើកការវាយប្រហារឈ្លានពានមកលើកងទ័ពកម្ពុជា នៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ជាហេតុបង្ខំឱ្យភាគីកម្ពុជាអនុវត្តសិទ្ធិការពារខ្លួនវាយបកត្រឡប់ទៅវិញ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលទាំងស្រុង នូវការផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈរបស់សារព័ត៌មាន The Nation Thailand ដែលថាយោធាថៃចូលកាន់កាប់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ការផ្សាយរបស់សារព័ត៌មានថៃ ដែលថា កងទ័ពខ្លួន បានកាន់កាប់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ គឺជាព័ត៌មានក្លែងក្លាយព្រោះរហូតដល់ពេលនេះ គឺគ្រប់គ្រងដោយកងទ័ពកម្ពុជានៅឡើយទេ។ បន្ថែមលើសពីនេះ ជាការកត់សម្គាល់សារព័ត៌មាន The Nation Thailand តែងតែផ្សព្វផ្សាយខុសពីការពិត គ្មានវិជ្ជាជីវៈជាសារព័ត៌មាននោះទេ។ ជាក់ស្តែងនាថ្ងៃទី២៤ ខែកក្កដាម្សិលមិញ ព័ត៌មានផ្សាយបែបបំពុលថា
July 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសលើកម្លាំងកងទ័ពឈ្លានពានថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោមមកលើទឹកដីប្រទេសកម្ពុជាតាមបណ្តោយព្រំដែន។ សកម្មភាពនេះជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុត បន្ទាប់ពីទទួលបានរបាយការណ៍ថាកងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ គឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនក្នុងទឹកដីកម្ពុជា។ តាមព័ត៌មានបឋមដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសបោសសម្អាតមីន បានបញ្ជាក់ច្បាស់ថា មានគ្រាប់ជាច្រើន ដែលមានលក្ខណៈដូចទៅនឹងគ្រាប់បែកចង្កោមដែលហាមប្រាម ដោយអន្តរជាតិ ត្រូវបានប្រើប្រាស់ទៅលើទីតាំងភ្នំខ្មោច និងទីតាំងភូមិធម្មជាតិ ស្រុកជាំក្សាន្ត ដែលបង្កការគំរាមកំហែងចំពោះប្រជាជន ប្រតិបត្តិករបោសសម្អាតមីន និងសហគមន៍ក្នុងតំបន់ព្រំដែន។ ទង្វើនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ។ គ្រាប់បែកចង្កោមត្រូវបានហាមប្រាម នៅក្រោមអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមឆ្នាំ២០០៨ ដោសារតែគ្រាប់នេះបង្កផលប៉ះពាល់ទៅលើផ្ទៃ ដីធំ
July 25, 2025









