Naren
  • ព័ត៌មានជាតិ

    នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានធ្វើការផ្សាយផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ នូវសមិទ្ធផលទាំងឡាយ ក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងនោះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានស្រសាសន៍ថា អ្វីដែលយើងចង់បាននៅពេលនេះ គឺសុខសន្តិភាព និងការអភិវឌ្ឍ ហើយរាជរដ្ឋាភិបាល បាននិងកំពុងបន្តអភិវឌ្ឍន៍គ្រប់ទិសទីជាបន្តបន្ទាប់៕ ប្រភព៖ ក្រសួងព័ត៌មាន

    June 7, 2025
  • PR

    យប់មិញនេះ ក្រុមហ៊ុន HONOR បានបង្ហាញនូវវត្តមានជាផ្លូវការស្មាតហ្វូនស៊េរីថ្មី HONOR 400 Series 5G រាងដូច I-Phone 17 គឺ HONOR 400 5G ម៉េម៉ូរី 256GB តម្លៃ 369$ និង ម៉េម៉ូរី 512GB តម្លៃ 399$ ថែមកាដូ HONOR Watch 2i តម្លៃ 99$ បូកជាមួយ Case & Screen

    May 28, 2025
  • ព័ត៌មានអន្តរជាតិ

    (មេនឆេស្ទើ)៖ មហាសេដ្ឋីជាតិអង់គ្លេស លោក Sir Jim Ratcliffe ដែលត្រូវបានគេស្គាល់តាមរយៈទិញក្លិបបាល់ទាត់ល្បី Manchester United មកគ្រប់គ្រងនោះ មានការខាតបង់ប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត ក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយតាមរយៈដកស្រង់របាយការណ៍ពី Sunday Times Rich List បានឱ្យដឹងថា ចំនួនទឹកប្រាក់របស់បុរសវ័យ ៧២ឆ្នាំរូបនេះមានការថយចុះពី ២៣.៥១៩ មកនៅត្រឹម ១៧.០៤៦ពាន់លានផោនវិញ ត្រឹមរយៈពេលតែ ១២ខែចុងក្រោយនេះ ដែលបានធ្លាក់ចេញពីចំណាត់ថ្នាក់លេខ៤ មកឈរលេខ៧ វិញផងដែរ ក្នុងចំណោមមហាសេដ្ឋីចំនួន ៣៥០នាក់នៅអង់គ្លេស។ នៅចាំបានថា ក្រុមហ៊ុន

    May 17, 2025
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងដឹកនាំការធ្វើសមយុទ្ធរបស់កងទ័ពអាកាសកូរ៉េខាងជើង ហើយបានគូសបញ្ជាក់ពីភាពចាំបាច់ចំពោះការពង្រឹងការត្រៀមលក្ខណៈ សម្រាប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក គីម ដែលបានចុះត្រួតពិនិត្យដោយផ្ទាល់ការធ្វើសមយុទ្ធប្រឆាំងយន្ដហោះចម្បាំង និងការវាយប្រហារតាមផ្លូវអាកាសធ្វើឡើងដោយកងពលទ័ពអាកាសទី១របស់កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឱ្យគ្រប់អង្គភាពយោធាទាំងអស់សម្រេចឱ្យបាននូវការត្រៀមលក្ខណៈសម្រាប់សង្រ្គាម។ វីដេអូមួយចេញផ្សាយដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានបង្ហាញពីសកម្មភាពយន្ដហោះចម្បាំង MiG-29 បាញ់មីស៊ីលដែលទំនងជាប្រភេទមីស៊ីលស៊េរីថ្មីដែលកូរ៉េខាងជើងអភិវឌ្ឍបន្ថែមចេញពីមីស៊ីលរយៈចម្ងាយឆ្ងាយផលិតដោយរុស្ស៉ីសម្រាប់បំពាក់លើយន្ដហោះចម្បាំង។ គួរបញ្ជាក់ថា មកទល់នឹងខែឧសភានេះ លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើសមយុទ្ធបាញ់មីស៊ីល ក៏ដូចជាចុះត្រួតពិនិត្យរោងចក្រផលិតរថក្រោះ និងគ្រាប់រំសេវ ព្រមទាំងដឹកនាំការធ្វើតេស្ដបាញ់របស់រថក្រោះ និងការបណ្ដុះបណ្ដាលកងកម្ម៉ង់ដូរពិសេស។ លោក គីម ក៏បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ស្ថានទូតរុស្ស៉ីប្រចាំទីក្រុងព្យុងយ៉ាង ដើម្បីបញ្ជាក់ឡើងវិញទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៉ី

    May 17, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Bristol និងអាជ្ញាធរថាមពលអាតូមិកចក្រភពអង់គ្លេស (UKAEA) បានបង្កើត ថ្មដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដំបូង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក ដែលប្រើអ៊ីសូតូបវិទ្យុសកម្មដែលបង្កប់នៅក្នុងពេជ្រ អាចផ្តល់ថាមពលដល់ឧបករណ៍តូចៗ រហូតដល់ ៥,៧០០ ឆ្នាំ។ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្មនុយក្លេអ៊ែរប្រើប្រតិកម្មរបស់ពេជ្រមួយគ្រាប់​ដែលដាក់នៅជិត​ប្រភព​វិទ្យុសកម្ម ដើម្បីផលិតអគ្គិសនីដោយឯកឯង។ នោះមានន័យថា មិនចាំបាច់ត្រូវការថាមពលដើម្បីផ្លាស់ទីមេដែកតាមរយៈឧបករណ៏ ឬដើម្បីបង្វែរដុំម៉ូទ័រ​នៅក្នុងវាលម៉ាញេទិក​ដើម្បី​បង្កើត​ចរន្តអគ្គិសនី ដូចដែលត្រូវបានប្រើនៅក្នុងប្រភពថាមពលធម្មតាឡើយ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ថ្មពេជ្រប្រមូលផលអេឡិចត្រុងដែលមានចលនាលឿន ដោយវិទ្យុសកម្ម ស្រដៀងទៅនឹងរបៀបដែលថាមពលពន្លឺព្រះអាទិត្យប្រើកោសិកា photovoltaic ដើម្បីបំប្លែងហ្វូតុងទៅជាអគ្គិសនី។ អ្នកស្រាវជ្រាវបានជ្រើសរើសកាបូន-១៤ ជាសម្ភារៈប្រភព ព្រោះវាបញ្ចេញវិទ្យុសកម្មរយៈចម្ងាយខ្លី ដែលត្រូវបានស្រូបយកយ៉ាងឆាប់រហ័សដោយវត្ថុរឹងណាមួយ មានន័យថា​មិន​មាន​ការ​ព្រួយបារម្ភអំពីគ្រោះថ្នាក់ពីវិទ្យុសកម្មនោះទេ។ ទោះបីជាកាបូន-១៤ មានគ្រោះថ្នាក់ក្នុងការលេប ឬប៉ះដោយដៃទទេក៏ដោយ

    May 17, 2025
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ សមយុទ្ធនាគមាស ឆ្នាំ២០២៥ បានប្រារព្ធបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ដោយមានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាង ២ពាន់នាក់ រួមជាមួយនឹងយុទ្ធោបករណ៍យោធាទំនើបៗផងដែរ។ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» សមយុទ្ធនាគមាសលើកទី៧នេះ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ការពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរនៅក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

    May 17, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៊ីនតោន)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម,លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និងលោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Beth Van Duyne សមាជិកសភាសហរដ្ឋអាម៉េរិក និងជាសមាជិកនៃគណៈកម្មាធិការចំនួនពីរគឺ គណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយ

    May 17, 2025
  • ព័ត៌មានជាតិ

    (កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបង្ហាញក្តីសោមនស្សរីករាយ ក្រោយបានឃេីញវត្តមានភ្ញៀវទេសចរយ៉ាងច្រេីនកុះករ មកកាន់ខេត្តកោះកុង ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម ព្រះមហាក្សត្រ និងព្រះរាជពិធីច្រត់ព្រះន័ង្គល នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ស្របពេលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ កំពុងស្ថាបនាជិតរួចរាល់១០០%។ ក្នុងឱកាសនេះ លោកស្រីអភិបាលខេត្ត បានអំពាវនាវដល់អាជីវករ ម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ សូមចូលរួមទទួលភ្ញៀវឲ្យបានល្អទាំងតម្លៃ សេវាកម្ម និងអនាម័យល្អ។ ដោយឡែក មន្ទីរទេសចរណ៍ ត្រូវចុះត្រួតពិនិត្យ តាមដាន ណែនាំ ចំពោះអាហារដ្ឋាន ភោជនីយដ្ឋាននានា កុំឲ្យមានការតម្លេីងតម្លៃខ្ពស់ពេក

    May 17, 2025
  • PR ព័ត៌មានជាតិ

    ក្រុមហ៊ុន Cambrew ដែលជាផ្នែកមួយនៃក្រុមហ៊ុន Carlsberg Group និងជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការហាងអនឡាញ Carlsberg របស់ខ្លួននៅលើ Wingmall ដែលជាថ្នាលទិញទំនិញតាមអ៊ីនធឺណិតដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការនេះ Wingmall នឹងក្លាយជាដៃគូដ៏សំខាន់ក្នុងការចែកចាយ និងលក់រាយនូវផលិតផលភេសជ្ជៈជាច្រើនរបស់ក្រុមហ៊ុន Cambrew ដូចជា៖ ស្រាបៀរ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម និងទឹកបរិសុទ្ធជាដើម។ លើសពីនេះទៀត ភាពជាដៃគូនេះ នឹងជួយបង្កើនវិសាលភាពផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុនដ៏ធំមួយនេះខិតកាន់តែជិតអតិថិជន និងដៃគូអាជីវកម្មរបស់ខ្លួនបានយ៉ាងប្រសើរ។ វត្តមានហាង Carlsberg នៅលើថ្នាល Wingmall ផ្តល់ជូនអតិថិជនទូទៅ ក៏ដូចជាដៃគូអាជីវកម្មចែកចាយ (B2B) នូវភាពងាយស្រួលក្នុងការស្វែងរក និងបញ្ជាទិញផលិតផលរបស់ក្រុមហ៊ុន

    May 13, 2025
  • PR

    ក្នុងឱកាសពិសេសប្រចាំឆ្នាំ២០២៥ មហាព្រឹត្តិការណ៍សិល្បៈវប្បធម៌ និងGANZBERG គុនខ្មែរនិងរៀបចំឡើងដើម្បីអបអរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ និងអបអរព្រះរាជពិធីច្រត់ព្រះនង្គ័លខាងមុខនេះGANZBERG បានសហការណ៍ជាមួយទូរទស្សន័ BayonTV គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំមហាព្រឹត្តិការណ៍មហាអស្ចារ្យ រយៈពេលពីរថ្ងៃគឺថ្ងៃ ១៤ ១៥ ខែឧសភា ឆ្នាំ២០២៥ នៅខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នឹងលេចឡើងនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរយ៉ាងពិតប្រាកដ ដែលមានឈ្មោះថា “មហាព្រឹត្តិការណ៍សិល្បៈវប្បធម៌ និង GANZBERGគុនខ្មែរ” មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ បាយ័ន FacebookPage Beer GANZBERG។ ថ្ងៃទី ១៤ ឧសភា ឆ្នាំ ២០២៥ GANZBERG

    May 13, 2025