Naren
  • ព័ត៌មានអន្តរជាតិ

    ទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣ នឹងមានសីតុណ្ហភាពរហូតដល់ ៥០.២ អង្សាសេ នេះបើយោងតាមនាយកដ្ឋានឧតុនិយមថៃ។ សង្កាត់ Bang Na របស់ទីក្រុងបាងកក គឺជាទីតាំងដែលក្តៅបំផុត ខណៈក្រុង Laem Chabang របស់ខេត្ត Chonburi គឺជាប់លេខ២ ជាមួយនឹងសីតុណ្ហភាព ៤៩.៤ អង្សាសេ, តំបន់ក្ដៅបំផុតទី៣ គឺភូកេត ៤៧.៩ អង្សាសេ, លេខ៤ គឺស៊ីសាកេត ៤១.៥អង្សាសេ និងលេខ៥ ពេជ្របូរណ៍ ៤០.៦អង្សាសេ។ នាយកដ្ឋានបានព្រមានថា

    April 6, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ទីបំផុត Apple នឹងបើកដំណើរការហាងលក់រាយដំបូងបង្អស់របស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌានៅចុងខែនេះហើយ បន្ទាប់ពីរង់ចាំអស់ជាច្រើនឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។ ប្រភពខាងលើបានឱ្យដឹងថា នៅថ្ងៃពុធសប្តាហ៍នេះ Apple បានលើកវាំងននបង្ហាញពីផ្នែកខាងមុខនៃហាងថ្មីរបស់ខ្លួនដែលមានទីតាំងនៅទីក្រុង Mumbai ក្នុងផ្សារទំនើប Jio World Drive Mall។ នេះជាលើកទី១ ហើយដែល Apple ត្រៀមនឹងបើកសម្ពោធហាងលក់រាយថ្មីរបស់ខ្លួនក្នុងប្រទេសឥណ្ឌា ដែលមានឈ្មោះថា Apple BKC តំណាងឱ្យឈ្មោះក្រុមហ៊ុន Apple និងឈ្មោះសង្កាត់របស់ប្រទេសឥណ្ឌា Bandra Kurla Complex។ គួរជម្រាបដែរថា

    April 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ខេត្តកំពត ត្រូវបានប្រកាសជាខេត្តអស់មីនទី១២ ក្រោមអធិបតីភាព កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធានទី១​ អាជ្ញាធរមីន​ បានគូសបញ្ជាក់ថា​ ការងារបោសសម្អាតមីននៅខេត្តកំពត បានចាប់ផ្តើមពីឆ្នាំ១៩៩៤ ដោយប្រតិបត្តិករចំនួន ៣រួមមាន៖

    April 6, 2023
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ ក្រសួងពាណិជ្ជកម្មគ្រោងចុះបញ្ជី «ដូងខ្ទិះបាត់ដំបង» ជាម៉ាកសមូហភាព គឺដើម្បីកំណត់ស្ដង់ដាបច្ចេកទេសរួមមួយសម្រាប់ការដាំដុះដូង កំណត់គុណភាព និងកំណត់លក្ខខណ្ឌក្នុងប្រើប្រាស់ម៉ាក សមូហភាពដូងខ្ទះបាត់ដំបងនេះ ពិសេសគឺជួយពង្រីកការដាំដុះនិងទីផ្សារលក់ដូរ ផ្ដល់ប្រយោជន៍ច្រើនសម្រាប់អ្នកផលិតនិងអាជីវករ។ គួរជម្រាបថា ក្រសួងពាណិជ្ជកម្មគ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសមូហភាព «ដូងខ្ទិះបាត់ដំបង» រួមជាមួយផលិតផលមួយចំនួនទៀតនាពេលឆាប់ៗខាងមុខ។ ក្នុងសន្និបាតកំណើតដំបូងរបស់ក្រុមអ្នកផលិតនិងអាជីវករដូងខ្ទិះបាត់ដំបង (ក.ផ.អ.ប) នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមមាន៖ អំបិលកំពតកែប បង្កងតាកែវ និងទឹកត្រីកំពត-កែប និងម៉ាកសមូហភាព រួមមាន៖ អំបុកកំពង់ធំ ដូងខ្ទះបាត់ដំបង

    April 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក ព្រាប កុយវឌ្ឍនៈ ជាអភិបាលក្រុងឧដុង្គម៉ែជ័យ និងលោក មួង ធី ជាអភិបាលស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។ ខាងក្រោមនេះជាអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល៖ ផ្តល់សិទ្ធិដោយ៖ Fresh News

    April 6, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ គណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងធំបំផុតមួយក្នុងប្រទេសថៃ បានប្រកាសទទួលស្គាល់ជាផ្លូវការហើយថាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន គឺអ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់នៅក្នុងចំណោមបេក្ខជន៣រូបតំណាងឱ្យគណបក្ស។ នេះបើតាម ការដកស្រង់ចេញផ្សាយពីសារព័ត៌មាន​ Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣។ អ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានគណបក្សភឿថៃ ប្រកាសទទួលស្គាល់ជាបេក្ខជននាយករដ្ឋមន្ត្រី រួមជាមួយបេក្ខជន ២នាក់ផ្សេងទៀត គឺសេដ្ឋីអចលនទ្រព្យ លោក Srettha Thavisin និងអតីតរដ្ឋមន្ត្រីយុត្តិធម៌ លោក Chaikasem Nitisiri

    April 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា បានអនុញ្ញាតឱ្យឧកញ៉ា ដែលជាក្រុមប្រឹក្សាភិបាល និងជាសមាជិក សមាជិកា ចូលជួបសម្តែងការគួរសម។ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា ការអញ្ជើញជួប​សម្តែង​ការគួរសមនាព្រឹកថ្ងៃនេះ ដើម្បីជម្រាបជូនសម្តេច អំពីការបង្កើតឡើង​នូវសមាគម​ឧកញ៉ាកម្ពុជា ព្រមទាំងទស្សនវិស័យ និងបេសកកម្មរបស់សមាគម។ ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការផ្តួចផ្តើមបង្កើតឡើងនូវសមាគមឧកញ៉ាកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងការណែនាំមួយ​ចំនួន​​ផងដែរ។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យឧកញ៉ាទាំងអស់​ត្រូវពង្រឹងសាមគ្គីភាព រួមគ្នាជួយ​ដល់កិច្ចការសង្គម

    April 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់មន្ដ្រីរាជការទាំងអស់ ពង្រឹងនូវបច្ចេកទេស ផ្លាស់ប្តូរ ឥរិយាបថពីទម្លាប់មិនល្អទៅជាអ្នកផ្តល់សេវាជូនប្រជាជនប្រកបដោយសីលធម៌ថ្លៃថ្នូរ មិនរើសអើងអ្នកជំងឺ ដែលស្របនឹងសុភាសិតលើកឡើងថា «គ្រូពេទ្យជាមាតាមានព្រហ្មវិហារធម៌ដ៏ល្អ របស់អ្នកជំងឺ»។ ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ លើកទី២៥ និងថែទាំវេជ្ជសាស្ត្រលើកទី១២ ដែលប្រព្រឹត្ដទៅនៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត នៅថ្ងៃទី៥​ ខែមេសា ឆ្នាំ២០២៣។ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ការរៀបចំទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងទិវាថែទាំវេជ្ជសាស្ត្រ បានពង្រឹងការធ្វើរោគវិនិច្ឆ័យទាន់ពេល និងការព្យាបាលប្រកបដោយបច្ចេកទេស និងគុណធម៌នាំមកនូវការកាត់បន្ថយអត្រាមរណភាពដែលបណ្តាលមកពីជំងឺបេះដូង ជំងឺប្រព្ទ័រំរលាយអាហារ និងប្រពន្ធ័ផ្លូវដង្ហើមនៅក្នុងមន្ទីរពេទ្យផ្ទាល់។ ក្នុងរយៈពេល២ថ្ងៃនេះ

    April 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋានអាចមកចូលរួមទស្សនាកម្សាន្តសប្បាយ «សង្ក្រាន្ដវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៨៖០០នាទីយប់ តាមថ្ងៃនីមួយៗ។ នាឱកាសរៀបចំសង្ក្រាន្ដវត្តភ្នំនោះ គឺមានកម្មវិធីបែបប្រពៃណីសាសនា និងកម្មវិធីកម្សាន្ដសប្បាយ ដូចជាពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរព ទីទួលដូនពេញ ពិធីដង្ហែព្រះពុទ្ធរូប ពិធីពូនភ្នំខ្សាច់ ពិធីបុណ្យស្រង់ព្រះ ការសម្ដែងសិល្បៈរបាំត្រុដិ របាំបុរាណផ្សេងៗ ការលេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ និងល្បែងប្រជាប្រិយជាតិផ្សេងទៀត) ការប្រគំតន្ត្រីបុរាណ-សម័យ

    April 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ ជួយសម្រួលដល់និយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការអំពាវនាវបែបនេះរបស់ប្រធាន គ.ជ.ប បានធ្វើឡើងកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សេចក្តីព្រាងប្រតិទិន និងផែនការមេសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងពិនិត្យសម្រេចលើរបាយការណ៍សង្ខេប ស្តីពីសកម្មភាព

    April 6, 2023