Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា នៅឆ្នាំ២០២២ ថវិការបស់រដ្ឋាភិបាលកម្ពុជា មានអតិរេក (ចំណូលច្រើនជាងចំណាយ) ១.៧% ដោយសារការប្រមូលពន្ធលើសផែនការ និងការចំណាយទាប បើទោះបីឆ្នាំមុន​រាជរដ្ឋាភិបាលបានចំណាយថវិកា ដើម្បី​គាំទ្រដល់ការបង្ការ និងការព្យាបាលជំងឺកូវីដ១៩ និងឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ និងការអនុវត្តផែនការស្តារសេដ្ឋកិច្ចរបស់ខ្លួនក៏ដោយ។ យោងតាមរបាយការណ៍ ស្តីពីទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ីខែមេសា ឆ្នាំ២០២៣ ដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បានលើកឡើងថា ថវិកាជាទូទៅរបស់រដ្ឋាភិបាល ដែលរួមបញ្ចូលគ្នានូវថវិការដ្ឋាភិបាលថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ត្រូវបានព្យាករថានឹងមានឱនភាព ៥.៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២២ ប៉ុន្តែចំណូលខ្ពស់

    April 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះបានផ្សព្វផ្សាយរបាយការណ៍ខ្លួន ដោយបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាកររំពឹងនឹងកើនឡើងក្នុងអត្រា ៥.៥% ក្នុងឆ្នាំ ២០២៣ និង ៦% នៅឆ្នាំ ២០២៤ ជំរុញដោយការងើបឡើងវិញ ដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។ លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានគូសបញ្ជាក់ថា ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ ២០២២ ជំរុញដោយការងើបឡើងវិញ នៃវិស័យទេសចរណ៍ដែលកំពុងបន្ត។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅឆ្នាំ២០២៣។ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី

    April 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដីជិត១,៤០០ហិកតា ស្ថិតក្នុងស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានរដ្ឋបាលខេត្តត្រៀមបម្រុងទុក សម្រាប់អភិវឌ្ឍន៍ធ្វើជាព្រលានយន្ដហោះថ្មី ខណៈព្រលាន្ដចាស់ដែលមានស្រាប់នៅក្រុងបានលុង ត្រូវអភិវឌ្ឍន៍ជាទីតាំងសម្រាប់ប្រជាពលរដ្ឋលំហែកាយ ឬសួនច្បារធំមួយសម្រាប់ខេត្ត។ នេះជាការឲ្យដឹងពី លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តរតនគិរី»។ លោកអភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះថា «នេះជាព្រលានយន្ដហោះថ្មី ដែលយើងគ្រោងដី១,៤០០ហិកតា។ ចំណែកព្រលានចាស់ មិនអាចបន្ដធ្វើជាព្រលានទៀតបាននោះទេ ដោយសារនៅកណ្ដាលក្រុងតែម្ដង […] ទីតាំងព្រលានយន្ដហោះថ្មី យើងបានសិក្សារួចហើយ នឹងបានអញ្ជើញខាងអាកាសចរស៉ីវិល ដើម្បីពិនិត្យមើលបន្ថែមទៀត»។ បើតាមលោក ញ៉ែម

    April 4, 2023
  • ព័ត៌មានជាតិ

    (ឡាវ)៖ ក្រុមនិស្សិត និងគ្រូ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលជ័យលាភីលេខ១ ក្នុងការប្រកួត MRC River Monitoring Technology Competition លើប្រភេទវិញ្ញាសាការបង្កើតឧបករណ៍វាស់ទឹកភ្លៀង នៅវគ្គផ្ដាច់ព្រាត់ដែលធ្វើឡើងនៅប្រទេសឡាវ ក្នុងកម្មវិធីសន្និសីទអន្តរជាតិ និងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ (4th MRC Summit) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ សម្រាប់ការប្រកួតនេះក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបង្កើតឧបករណ៍វាស់ទឹកភ្លៀងហៅថា “Spinning Bucket Rain Gauge” ដែលគំនិត និងវិធីសាស្ត្រនេះទាញចេញពីចលនារហាត់ទឹកខ្មែរពីបុរាណ។ ទិន្នន័យដែលទទួលបានពីការវាស់ទឹកភ្លៀងដោយស្វ័យប្រវត្តិនេះត្រូវបញ្ជូនទៅកាន់ឧបករណ៍ទទួលពីចម្ងាយ។ បន្ទាប់ពីឆ្លងកាត់ការវិនិច្ឆ័យពីគណៈកម្មការជំនាញ និងក្រុមហ៊ុនបច្ចេកវិទ្យាបរទេសពីរួចមក

    April 4, 2023
  • SEA GAMES

    (ភ្នំពេញ)៖ ម្ចាស់ផ្ទះកម្ពុជា ទទួលបានភាពជោគជ័យយ៉ាងអស្ចារ្យ ដណ្តើមបានមេដាយច្រើនជាងគេ ដោយសរុបមានចំនួន ៣៣គ្រឿង ពីការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ ដែលមាន ៤ប្រទេសចូលរួម។ បានបញ្ចប់ដោយជោគជ័យក្រោយឆ្លងកាត់ការប្រកួតរយៈពេល ៣ថ្ងៃ ចាប់តាំងពីថ្ងៃទី០១-០៣ ខែមេសា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅវិទ្យាល័យភូមិន្ទភ្នំពេញ។ ស្ថិតក្នុងការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ ម្ចាស់ផ្ទះកម្ពុជា ដណ្តើមបានមេដាយមាសច្រើនជាងគេដល់ទៅ ១១គ្រឿង ក្នុងនោះមានមេដាយប្រាក់ ១០គ្រឿង និងមេដាយសំរិទ្ធ ១២គ្រឿង។ ដែលការប្រកួតនេះមានការចូលរួមជាអាជ្ញាកណ្តាលកាត់សេចក្តីមកពីប្រទេសបារាំង អាមេរិក កូរ៉េ និងអ៊ឺរ៉ង់ ផងដែរ។ ស្ថិតក្នុងពិធីបិទការប្រកួត មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ

    April 4, 2023
  • សង្គម

    ឧកញ៉ា ស្រី ចាន់ថន ថ្មីៗនេះបានបង្ហាញពីការរចនាក្លឹបគុនខ្មែរជើងឯកពិភពលោក ដែលលោកបានឱ្យដឹងថាក្លឹបគុនខ្មែរនេះមានទីតាំងនៅភ្នំពេញ។ តាមរយៈរូបភាពដែលរចនាបែប 3D គេសង្កតឃើញថាការរចនាក្លឹបគុនខ្មែរនេះមានរូបភាពប្រាសាទបាយ័ន និងយ័ន្តបែបខ្មែរ មានភាពទូលាយ ដែលមើលទៅពិតជាសាកសមជា ក្លឹបគុនខ្មែរជើងឯកពិភពលោក។ ឧកញ៉ា ស្រី ចាន់ថន បានឱ្យជម្រាបប្រាប់មហាជនថា៖ «ការរចនាក្លឹបគុនខ្មែរជើងឯកពិភពលោកជិតរួចរាល់មួយរយភាគរយហើយ។ យ៉ាងណាមិញខ្ញុំសូមចែករំលែកកិច្ចការងារខ្លះៗដែលក្រុមការងារបានធ្វើនាពេលកន្លងមកដូចនៅក្នុងរូបខាងក្រោមបងប្អូន»។ លោកបានលើកឡើងថា លោកតែងតែស្រមៃចង់បង្កើតក្លឹបមួយដែលមានស្តង់ដារអន្តរជាតិតាំងពីជិតដប់ឆ្នាំមុនមកម្ល៉េះស្របពេលជាមួយគ្នាមកដល់ពេលនេះក្តីស្រមៃជិតបានសម្រេចហើយ។ ដោយសារតែមានការគាំទ្រពីបងប្អូនទាំងអស់គ្នា ទើបលោកអាចឈានមកដល់ចំណុចនេះបាន។ លោកបន្តថា «ដូច្នេះខ្ញុំសូមលើកម្រាមដៃដប់ដើម្បីអរគុណបងប្អូនខ្មែរគ្រប់រូបពីចម្ងាយ។ ពូជខ្មែរគឺជាពូជអ្នកតស៊ូ អ្នកក្លាហ៊ាន និងជាអ្នកស្នេហាជាតិ ដូច្នេះក្នុងនាមខ្ញុំគឺជាកូនចៅជំនាន់ក្រោយខ្ញុំនឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីលើកស្ទួយគុនខ្មែរឲ្យល្បីល្បាញពាសពេញសកលលោកនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ខ្ញុំដឹងថាដំណើរមួយនេះមិនស្រួលនោះទេ ប៉ុន្តែខ្ញុំមានបងប្អូនជាង១៦លានអ្នកនៅពីក្រោយខ្នងរបស់ខ្ញុំ ដូច្នេះខ្ញុំមិនមានការភ័យខ្លាចឬមានការតក់ស្លុតបន្តិចណាឡើយ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី

    April 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យរដ្ឋបាលរាជធានី-ខេត្ត ទទួលការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) ទាំងអស់ ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខ-សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានចាប់ពីពេលនេះតទៅ។ ការចេញបទបញ្ជាយ៉ាងដូចនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ជួបសំណេះសំណាល និងពិសារ អាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ

    April 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្ដីពីការទូទាត់ត្រង់ចូលគណនីបៀវត្ស របស់មន្ត្រីសាធារណៈតាមប្រព័ន្ធធនាគារ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមេសា៕ ខាងក្រោមនេះជាអនុក្រឹត្យសម្តេចតេជោ ហ៊ុន សែន៖

    April 4, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានធ្វើដំណើរទៅដល់ទីក្រុងញូវយ៉កហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) សម្រាប់ការបង្ហាញខ្លួន ជាលើកដំបូងចំពោះមុខតុលាការ ដើម្បីប្រឈមនឹងការចោទប្រកាន់ ពាក់ព័ន្ធនឹងការសូកលុយបំបិតមាត់តារាថតកុនកូនជ្រូកម្នាក់ កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទ នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣។ យន្ដហោះដឹកលោក ដូណាល់ ត្រាំ បានចុះចតនៅឯអាកាសយានដ្ឋាន LaGuardia Airport ក្នុងទីក្រុងញូវយ៉ក កាលពីរសៀលថ្ងៃចន្ទ។ នៅក្នុងសារមួយបង្ហាញលើបណ្ដាញទំនាក់ទំនងសង្គម Truth Social មុនចាកចេញដំណើរ អតីតប្រធានាធិបតីអាមេរិក

    April 4, 2023
  • ព័ត៌មានអន្តរជាតិ

    (ហ្ព្រុចសែល)៖ ក្រុមមន្ត្រីបាននិយាយថា ប្រទេសហ្វាំងឡង់នឹងចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅថ្ងៃអង្គារ ទី០៤ ខែមេសានេះ ដែលជាការបញ្ចប់នៃដំណើរការដ៏លឿនមួយចូលទៅក្នុងសម្ព័ន្ធមិត្តយោធាសម្រាប់ប្រទេស Nordic បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣។ ប្រទេសហ្វាំងឡង់មានព្រំដែន ១,៣០០ គីឡូម៉ែត្រជាមួយរុស្ស៊ី ដែលមាន​ន័យ​ថា ព្រំដែន​របស់​អង្គការណាតូ​ជាមួយ​រុស្ស៊ី​នឹង​មាន​ប្រវែង​ទ្វេ​ដង ដែលជាការផ្លាស់ប្តូរមួយបាននាំឱ្យទីក្រុងម៉ូស្គូបានសន្យា ពង្រឹងកងទ័ពរបស់ខ្លួននៅតាមព្រំដែន។ អគ្គលេខាធិការអង្គការណាតូ លោក Je​ns Stoltenberg បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែល ដោយសាទរថា «ថ្ងៃស្អែក យើងនឹងស្វាគមន៍ប្រទេសហ្វាំងឡង់ ក្នុងនាមជាសមាជិកទី៣១ នៃអង្គការណាតូ

    April 4, 2023