Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានឥណទានជនបទ ដែលត្រូវលុបចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា មានចំនួន ១០៤ ដែលមានដូចខាងក្រោមនេះ៖

    April 13, 2023
  • PR

    ធនាគារ វីង ចូលរួមគាំទ្រការរៀបចំកម្មវិធីមហាសង្ក្រាន្តខ្មែរ ជាមួយពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដោយបានផ្សព្វផ្សាយសេវាផ្ទេរប្រាក់ពីក្រៅប្រទេស ដែលផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវាកាន់តែល្អប្រសើរ ធនាគារ វីង បានចូលរួមគាំទ្រការរៀបចំកម្មវិធីមហាសង្ក្រាន្តខ្មែរ ជាមួយពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងប្រកបការងារនៅក្នុងប្រទេស ថៃ ជប៉ុន និងសាធារណរដ្ឋកូរ៉េខាងត្បូង ដោយបានបង្ហាញពីសេវាផ្ញើប្រាក់ពីក្រៅប្រទេសចូលមកប្រទេសកម្ពុជា តាមរយៈធនាគារ វីង ដែលផ្តល់ភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវាកាន់តែល្អប្រសើរ។ កម្មវិធីមហាសង្ក្រាន្តខ្មែរ ដែលសហការរៀបចំឡើងដោយសមាគមមិត្តយើង, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតកម្ពុជាប្រចាំប្រទេសទាំងបី គឺត្រូវបានរៀបចំធ្វើឡើងក្នុងប្រទេសថៃនៅថ្ងៃទី០២ មេសា ហើយនៅក្នុងប្រទេសជប៉ុន និងទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េខាងត្បូងនៅថ្ងៃទី០៩ មេសា។ កម្មវិធីនេះនឹងបន្តរៀបចំធ្វើឡើង

    April 13, 2023
  • PR

    សាធារណជនអាចទៅទស្សនាទីតាំងដែលរៀបចំជា ភូមិ វីង ដែលបង្ហាញពីអត្តសញ្ញាណខ្មែរ និងចូលរួមលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំ ជាមួយនឹងការផ្តល់ជូនរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ ធនាគារ វីង ជាធនាគារសម្រាប់ប្រជាជនកម្ពុជា ដែលជាញឹកញាប់តែងតែមានវត្តមានក្នុងព្រឹត្តិការណ៍សង្គមសំខាន់ៗជាច្រើន ហើយក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ធនាគារវីង ក៏បានចូលរួមគាំទ្រក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៣ ផងដែរ។ អង្គរសង្រ្កាន្ត ជាព្រឹត្តិការណ៍សង្គម និងវប្បធម៌ដ៏សំខាន់មួយ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ ជាមួយគ្នានេះធនាគារ វីង នឹងមានវត្តមាននៅទីនោះក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៣ នៅខេត្តសៀមរាប ដែលជាបេះដូងនៃមរតកវប្បធម៌ខ្មែរ ដើម្បីជួយធ្វើឲ្យព្រឹត្តិការណ៍កាន់តែពិសេស។ លោក Tim Grintal នាយកគ្រប់គ្រងផ្នែកទីផ្សារនៃធនាគារ

    April 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ សារមន្ទីរជាតិកម្ពុជា នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានអាយុកាល ១០៣ឆ្នាំហើយ។ សារមន្ទីរជាតិ ត្រូវបានកសាងនៅថៃ្ងទី១៥ ខែសីហា ឆ្នាំ១៩១៧ តាមរបៀបស្ថាបត្យកម្ម ប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៉ីសុវត្ថិ។ នៅខាងក្នុងសារមន្ទីរជាតិ មានតម្កល់វត្ថុបុរាណសល់តាំងពីសម័យមុនអង្គរ និងសម័យអង្គរ។ វាជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនា បុរាណវិទ្យាខ្មែរ។ សារមនី្ទរជាតិ ត្រូវបានកសាងឡើងនៅឆ្នាំ១៩១៧ ក្នុងសម័យអាណានិគមបារាំងមកលើកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករ ជនជាតិបារាំងឈ្មោះ George Groslier ដែលមានបណ្ដោយ៥៤ម៉ែត្រ និងជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។

    April 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងស្ថាប័នចំនួន៦ រួមមានក្រសួងមុខងារសាធារណៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន ក្រសួងផែនការ ក្រសួងទេសចរណ៍ ក្រសួងយុត្តិធម៌ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ត្រូវបានអនុញ្ញាតឲ្យរៀបចំប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្រ្តីរាជការឱ្យចូលបម្រើការងារ សរុប១៧២កន្លែង សម្រាប់ឆ្នាំ២០២៣។ នេះបើតាមលិខិតរបស់ ក្រសួងមុខងារសាធារណៈដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែមេសានេះ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ៖ ផ្តល់សិទ្ធិដោយ៖ Fresh News

    April 13, 2023
  • សង្គម

    ថ្មីៗនេះមានការចែករំលែកនៅបណ្តាញសង្គមបង្ហាញនូវករណី រថយន្តព្រុសមួយគ្រឿង បើកបរបញ្ច្រាសទិសចរាចរណ៍ លើគន្លងវ៉ាជែង ផ្លូវល្បឿនលឿន ដែលធ្វើឱ្យមហាជនជាច្រើនសម្តែងការហួសចិត្តចំពោះការបើកបរដោយមិនគោរពច្បាប់បែបនេះ។ យោងតាមវីដេអូដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Leap Love Mean បានបង្ហាញនូវរថយន្តម៉ាក TOYOTA PRIUS មួយគ្រឿងបានបើកបរបញ្រ្ចាសទិសចរាចរណ៍ ដោយម្ចាសគណនីហ្វេសប៊ុកខាងលើ បានសរសេរសារសំណូមពរថា «ខ្ញុំសូមផ្ដាំទៅបងៗដែរជិះលេីផ្លូវល្បឿនលឿនផងដែរថាត្រូវធ្វេីការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតព្រោះកាលពីរសៀលថ្ងៃមិញនេះ ខ្ញុំធ្វេីដំណេីរពីភ្នំពេញទៅខេត្តព្រះសីហនុបានជួបមនុស្សដែលបេីកបរមួយរូបដែលវាភ្លេចយកខួរមកពីផ្ទះទេីបវាបេីកបញ្ច្រាស់ទិសគេឯង។ ហេីយក៏អរគុណដល់ម្ចាស់ឡានធំដែរនៅពីមុខផងដែរពេលហ្នុងបេីគាត់មិនជួយអែបខាងបន្តិចនោះទេមិនថាគ្រួសារខ្ញុំជួបបញ្ហាអ្វីនោះទេ»។​ ក្រោយពីវីដេអូមានការចែកចាយ អ្នកលេងបណ្តាញសង្គមជាច្រើន បានសំណូមពរឱ្យសមត្ថកិច្ចកំណត់អត្តសញ្ញាណអ្នកបើកបរ និងកោះហៅមកធ្វើការផាកពិន័យតាមនីតិវិធី៕

    April 13, 2023
  • សិល្បៈ

    (ភ្នំពេញ)៖ តារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា បានចោទជាសំណួរឆ្ងល់ថា ដោយអ្នកនាងនៅបង្ហើរសំនៀងបាន ប៉ុន្តែបែរជានៅឆ្នាំ២០២៣ដែលព្រឹត្តិការណ៍ថ្នាក់ជាតិធំៗដូចជាអង្គរសង្ក្រាន្ត និងសុីហ្គេម បែរជាមិនមានវត្តមានរបស់ខ្លួនសម្តែងទៅវិញ។ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារនៅលើហ្វេសប៊ុកផេករបស់ខ្លួនយ៉ាងដូច្នេះថា «ឡាយល្ងាចមិញ​ មានហ្វ៊ែនសួរច្រេីនដងណាស់ថា​ ​ចូលឆ្នាំនេះមកអង្គរសង្រ្កាន្តអត់​ ? អាយដលអត់បានទៅទេ​ ព្រោះប្រហែលខុសខ្សែអ្នកហៅតួ​ ឆ្ងល់ដែរ​ Sea Game ក៏អត់​ សង្ក្រាន្តអង្គរក៏អត់​ តេីខ្ញុំនេះក្លាយជារបស់ដែលគេគ្រវាត់ចោលកៀនជញ្ជាំងតាំងពីពេលណា​ បេីខ្ញុំនៅជំទាលច្រៀងបាននៅឡេីយ​?»។ ក្រោយពីបានបង្ហោះសារបែបនេះ ក៏មានមហាជនជាច្រើនសម្តែងការសោកស្តាយ ដោយមានការលើកឡើងថាពិតជាសោកស្តាយដែលកម្មវិធីថ្នាក់ជាតិធំៗបែរជាមិនមានវត្តមានរបស់អ្នកនាងសម្តែង៕

    April 12, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ រដ្ឋបាលក្រុងសៀមរាប មន្ទីរ-អង្គភាព និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខួប១០ឆ្នាំ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៣ នៅទីតាំងសំខាន់ៗ ដូចជា បរិវេណមុខប្រាសាទអង្គរវត្ត ព្រះលានជល់ដំរី ផ្លូវ៦០ម៉ែត្រ សួនច្បារព្រះរាជដំណាក់ តំបន់ផាប់ស្ទីត និង តំបន់មាត់ស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ និងចៀសវាងការកកស្ទះចរាចរ រដ្ឋបាលខេត្តសៀមរាប នឹង ផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដូចខាងក្រោម៖

    April 12, 2023
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ ចៅក្រមទទួលបន្ទុកលោក សុវណ្ណារិទ្ធ បានសម្រេចឃុំខ្លួនក្រុមក្មេងស្ទាវ៥នាក់ ដាក់ពន្ធនាគារ ដោយចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទំងន់ទោស» មាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការឲ្យដឹងពី លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល និងលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តនៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៣នេះ។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ក្មេងស្ទាវចំនួន១០នាក់ បានព័ទ្ធវាយយុវជន២នាក់ បណ្ដាលឲ្យរបួសធ្ងន់ដែលជាការសងសឹក ហើយត្រូវបាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោក យី វណ្ណដា

    April 12, 2023
  • សង្គម

    (ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់ ក្រោយបុរសវ័យចំណាស់ម្នាក់បានដាក់ពាក្យប្តឹងចៅបង្កើតរបស់ខ្លួន បានលួចគាស់លួចយកលុយអស់ជាង១ម៉ឺនដុល្លារ រួមទាំងខ្សែក២ខ្សែ កាលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ។ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយពីកើតហេតុ និងទទួលបានពាក្យបណ្ដឹងជនរងគ្រោះ មានករណីជនសង្ស័យ ប្រដាប់ដោយកាំបិតបានធ្វើសកម្មភាពគាស់ទ្វារផ្ទះ និងគាស់ថតតុរបស់បុរសឈ្មោះ អ៊ុយ ម៉ៅ អាយុ៦៩ឆ្នាំ ភូមិមហាសេនា ឃុំតាភេម យកបានសម្ភាររួមមាន ខ្សែកមាសចំនួន២ខ្សែ ប្រាក់ដុល្លារចំនួន១៤,៥០០ដុលា្ល រួចគេចខ្លួនបាត់នៅពេលជីតា

    April 10, 2023