- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនជនរួមជាតិ ក្រោយពេលទទួលបានសារសំឡេងមួយទៀតរបស់ លោកស្រី តាំង ហ្គេចលៀង ដែលថាពលរដ្ឋដែលបញ្ចេញមតិមានគីឡូធ្ងន់គីឡូស្រាល។ សម្តេចតេជោ ហ៊ុន សែន បានណែនាំ ឱ្យសមាជិកគណបក្សប្រជាជនបញ្ឈប់សកម្មភាព ចែកចាយវីដេអូ ឬទស្សនៈទាក់ទងនឹងអ្នកមានអ្នកក្រ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំចំពោះ លោកស្រី តាំង ហ្គេចលៀង ថានាពេលនេះ មិនមានពូជអ្នកមានតទៅទៀតទេ ព្រោះពូជអ្នកមានបានរលាយបាត់តាំងពីជំនាន់ប៉ុលពតមកម្ល៉េះ។ សម្តេចបានបន្ទោស លោកស្រី ហ្គេចលៀង ចំពោះទស្សនៈដែលខុសឆ្គងបន្តបន្ទាប់មកទៀត
April 5, 2023 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចេញមកបំភ្លឺ និងច្រានចោលទាំងស្រុងចំពោះព័ត៌មានមួយដែលបានបង្ហោះតាម បណ្តាញសង្គមហ្វេសបុកថា បុរសម្នាក់ត្រូវគេគប់ដុំថ្មបណ្តាលឲ្យរងរបួសធ្ងន់ តែតាមការពិតជនរងគ្រោះបានជិះម៉ូតូដួលដោយខ្លួនឯងនោះទេ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មានព័ត៌មានបង្ហោះតាមបណ្តាញសង្គមហ្វេសបុក ដោយមានក្រុមក្មេងស្ទាវគប់ដុំថ្មតាមដងផ្លូវ នៅភូមិស្ទឹងចាស់ ផ្លូវទៅភូមិស្រមោច ដោយបានគប់ទៅលើឈ្មោះ ឈុន គិមឈយ ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបូរី ត្រូវចំដើមទ្រូងខាងឆ្វេងបណ្តាលឲ្យដួលម៉ូតូសន្លប់។ ម្ចាស់អាខោនហ្វេសបុកដែលបង្ហោះនោះមានឈ្មោះ Vorng Blach។ ក្រោយទទួលបានព័ត៌មាននេះភ្លាម, ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ
April 5, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ «នំបញ្ចុកសៀមរាប» ដែលផលិតឡើងតាមបែបបុរាណ មានរសជាតិឆ្ងាញ់ និងកេរ្តិ៍ឈ្មោះល្បីល្បាញ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តសៀមរាប ចុះសិក្សា និងវាយតម្លៃដើម្បីចុះក្នុងបញ្ជីម៉ាកសមូហភាព និងរៀបចំការចងក្រងរូបមន្តនៃការផលិត។ នៅក្នុងមហាសន្និបាតកំណើតដំបូងរបស់ក្រុមអ្នកផលិត និងអាជីវករនំបញ្ចុកសៀមរាប ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣, លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការចុះបញ្ជីម៉ាកសមូភាពនំបញ្ចុកសៀមរាបនាពេលនេះ គឺដើម្បីចងក្រងសៀវភៅបន្ទុកមួយ និងរូបមន្តនៃការផលិតនំបញ្ចុកសៀមរាប ពីព្រោះថាកន្លងមក ប្រជាពលរដ្ឋអ្នកផលិតនំបញ្ចុកនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី តែងតែផលិតនំបញ្ចុកឡើងតាមទម្លាប់ពីដូនតាយើងមក ប៉ុន្តែពុំទាន់បានចងក្រងជាឯកសារអំពីរូបមន្តនៃការផលិតនៅឡើយទេ។
April 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានទណ្ឌិត ចំនួន៦៦៨នាក់ បានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌។ ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៣។ អង្គប្រជុំបានពិនិត្យលើបញ្ជីឈ្មោះទណ្ឌិត ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសមានចំនួនសរុប ៦៦៨នាក់ ក្នុងនោះ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស
April 5, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ត្រូវបានទម្លាក់តំណែងពី «តារាងមហាសេដ្ឋី» ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes ដោយលោកនឹងឈរនៅលេខរៀងបន្ទាប់ពីកំពូលមហាសេដ្ឋីលោក Bernard Arnault។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។ ក្នុងសន្ទស្សន៍មហាសេដ្ឋីរបស់ Forbes ឥឡូវនេះ Musk គឺជាមហាសេដ្ឋីដែលមានបំផុតទីពីររបស់ពិភពលោកដែលទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ១៨០ពាន់លានដុល្លារ ដែលតិចជាងទ្រព្យសម្បត្តិកាលពីឆ្នាំ២០២២ កន្លងទៅរហូតដល់ទៅ ៣៩ពាន់លានដុល្លារឯណោះ។ ចំណាត់ថ្នាក់កំពូលនៅឆ្នាំនេះគឺ បានទៅប្រធានក្រុមហ៊ុនលក់ទំនិញប្រណិតរបស់បារាំង LVMH លោក Bernard
April 5, 2023 - សង្គម
ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ បានប្រកាសបង្កើតមូលនិធិគុនខ្មែរ ក្រោយមានការសំណូមពរពីសាធារណជន ដោយលោកបានបន្ថែមថា មូលនិធិមានគោលបំណង៣ធំៗដូចជា ដើម្បីឱ្យមានថវិកាក្នុងការទ្រទ្រង់កីឡាករ, ជួយកីឡាករដែលមិនសូវមានថវិកាដើម្បីព្យាបាលរបួស និងដើម្បីមានថវិកាមួយចំនួនក្នុងការរៀបចំប្រកួត។ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ក្នុងគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ «ដោយសារតែមានបងប្អូនសំណូមពរឲ្យខ្ញុំបង្កើតមូលនិធិគុនខ្មែរ ដូច្នេះថ្ងៃនេះខ្ញុំសូមប្រកាសជាសាធារណថា ខ្ញុំនឹងបង្កើតមូលនិធិគុនខ្មែរតាមសំណូមពរបងប្អូនយើងទាំងអស់គ្នាដើម្បីលើកស្ទួយគុនខ្មែរឲ្យកាន់តែល្បីល្បាញមួយកម្រិតបន្ថែមទៀត។ មូលនិធិនេះមិនមែនជារបស់ខ្ញុំនោះទេ ប៉ុន្តែគឺជារបស់ប្រជាជនកម្ពុជាគ្រប់រូបទាំងក្នុងនិងក្រៅប្រទេស ដូច្នេះខ្ញុំសូមអញ្ជើញឲ្យបងប្អូនចូលរួមគាំទ្រមូលនិធិមួយនេះទាំងអស់គ្នា។ គោលបំណងក្នុងការបង្កើតមូលនិធិនេះមានដូចជា៖ -ទី១៖ ដើម្បីមានថវិការក្នុងការទ្រទ្រង់កីឡាករ ដូច្នេះកីឡាករគុនខ្មែរមានពេលវេលាគ្រប់គ្រាន់ក្នុងការផ្តោតទៅលើការហ្វឹកហាត់១០០%។ -ទី២៖ ដើម្បីជួយកីឡាករដែលមានរបួសអំឡុងពេលប្រកួត ព្រោះកន្លងមកនៅពេលកីឡាករគុនខ្មែរមានរបួសអំឡុងពេលប្រកួត ពួកគាត់មិនសូវមានថវិកាដើម្បីព្យាបាលរបួសនោះទេ។ -ទី៣៖ ដើម្បីមានថវិកាមួយចំនួនក្នុងការរៀបចំកម្មវិធីប្រកួតជាលក្ខណជាតិនិងអន្តរជាតិ។ អាស្រ័យហេតុនេះតើបងប្អូនមានយោបល់បែបណាដែរ?
April 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានប្រកាសពីការប្រលងជ្រើសរើសមន្ត្រី ឲ្យចូលបម្រើការងារក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន ១៤រូប សម្រាប់ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖ ផ្តល់សិទ្ធិដោយ៖ Fresh News
April 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ ជាមួយលោកបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ។ ក្នុងជំនួបនេះ អគ្គបណ្ឌិតសភាចារ្យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរ ចំពោះលោកបណ្ឌិត PARK Jung-Wook ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងបន្តស្វាគមន៍អ្នកវិនិយោគទុនពីប្រទេសកូរ៉េឲ្យបានច្រើនបន្ថែមទៀត ខណៈចំពោះលំហូរទុន និងទំហំនៃការវិនិយោគឯកជនពីប្រទេសកូរ៉េខាងត្បូង មានការកើនឡើងជាបន្តបន្ទាប់។ អគ្គបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា
April 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពូជស្រូវចំប៉ីស៧០ មានវត្តមានជាផ្លូវការ បន្ទាប់ពីប្រើពេលអស់៩ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធនៅលើស្រែកសិករ ចំនួន៨០កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងកសិកម្ម និងស្ថានទូតអូស្ត្រាលី នៅថ្ងៃទី៥ ខែមេសានេះ។ ពូជស្រូវចំប៉ីស៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតមួយទសវត្សរ៍ រវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា (CARDI) និងរដ្ឋាភិបាលអូស្រ្តាលី។ ចំប៉ីស៧០ ត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួល របស់កម្ពុជា ដែលជាស្រូវ ជាប់ពានរង្វាន់ល្អដាច់គេក្នុងពិភពលោកជាមួយនឹងស្រឡាយស្រូវ មិនប្រកាន់រដូវ CNi9024។ ពូជស្រូវនេះ បានឆ្លងកាត់ពិសោធន៍នៅលើស្រែកសិករចំនួន៨០កន្លែង ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។ ទិវាស្រែចំនួនបីត្រូវបានរៀបចំដោយាមានការចូលរួមពីកសិករប្រមាណជា៩០នាក់ ដែលមួយភាគបីនៃអ្នកចូលរួមគឺជាស្រ្តី ដើម្បីវាយតម្លៃទៅលើស្រឡាយដែលល្អបំផុតសម្រាប់ការបញ្ចេញពូជ។ ស្រឡាយមួយ
April 5, 2023 - បច្ចេកវិទ្យា
(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា Apple គ្រោងកាត់បន្ថយបុគ្គលិកនៅក្នុងផ្នែកលក់រាយមួយចំនួនដែលស្ថិតនៅក្នុងក្រុមគ្រប់គ្រងការផលិត និងតំហែទាំទីតាំងលក់រាយរបស់ខ្លួននៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។ វាមិនច្បាស់ទេថាតើមុខតំណែងប៉ុន្មានដែល Apple នឹងដកចេញនោះទេ ប៉ុន្តែតាមរយៈសារព័ត៌មាន Bloomberg បាននិយាយថាការកាត់បន្ថយនេះគឺ «ទំនងជាតិចតួចណាស់»។ នេះជាលើកទី១ ដែលទទួលបានរបាយការណ៍ថា Apple នឹងកាត់បន្ថយបុគ្គលិកផ្ទៃក្នុងរបស់ខ្លួន ដើម្បីកាត់បន្ថយចំណាយ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាច្រើនបានបញ្ឈប់បុគ្គលិកស្ទើតែពាក់កណ្តាលក្រុមហ៊ុនរួចទៅហើយ។ ត្រលប់ទៅខែមិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុន Apple ធ្លាប់បានបញ្ឈប់ម្តងដែលជាបុគ្គលិកម៉ៅការសំណង់រហូតដល់ ១០០ នាក់ឯណោះ ដែលមានតួនាទីគ្រប់គ្រងការជ្រើសរើសបុគ្គលិកសំណង់
April 5, 2023









