Naren
  • PR

    (ភ្នំពេញ)៖ បុរីបុស្បា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ បានសម្ពោធបើកលក់ជាផ្លូវការ វីឡាកូនកាត់ទំនើបម៉ូតថ្មី (Modern Link Villa) ដ៏ស្រស់ស្អាត និងទាន់សម័យ ដែលមានទីតាំងស្ថិតនៅគម្រោង បុស្បា អប្សរមេរា ខណ្ឌដង្កោ ផ្ទាល់តែម្តង។ បុរីបុស្បា ដាក់ចេញលក់ផ្ទះវីឡាដ៏ប្រណិតមួយនេះ គឺដើម្បីឆ្លើយតបទៅនឹងការសំណូមពររបស់អតិថិជន ដែលតែងតែគាំទ្រ និងមានក្តីស្រមៃចង់រស់នៅក្នុងបុរីបុស្បាជាមួយនឹងតម្លៃដ៏ល្អបំផុត។ ជាពិសេសរាល់អតិថិជនដែលទិញវីឡាកូនកាត់នៅក្នុងខែនេះ មានការផ្តល់នូវការបញ្ចុះតម្លៃដ៏ធំសម្បើមមិនធ្លាប់មានពីមុនមក បញ្ចុះតម្លៃរហូតដល់ 33% ទៅលើផ្ទះវីឡាកូនកាត់ទំនើបម៉ូតថ្មី Modern Link Villa ដែលតម្លៃធម្មតា ១០៩,៨០០ដុល្លារ ដែលតម្លៃប្រូម៉ូសិន ចុះ១ម៉ឺនដុល្លារ

    April 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីបានផ្ទុះការចែករំលែកនូវព័ត៌មាននាយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ស្តីពីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលសារព័ត៌មាន បានលើកឡើងថា «ត្រូវគេឲ្យខុស ហើយដេញឲ្យទៅសុំទោសម្ចាស់រថយន្តថែមទៀត បានត្រឹមទៅដេកយំ ទាំងមិនអស់ចិត្ត» និងបញ្ជាក់បន្ថែមថា «មិត្តភ័ក្តិខាងម្ចាស់រថយន្ត និយាយថា បើខាងម៉ូតូមិនព្រមទទួលខុសទេ ឲ្យយកទៅស្នងការ ហើយតេហៅ ឯកឧត្តម រ័ត្ន ស្រ៊ាង ទៅដោះស្រាយ» ស្រាប់តែឯកឧត្តម រ័ត្ន ស្រ៊ាង ឯណោះវិញ បានបញ្ជាក់តបថា រូបគាត់ពុំបានស្គាល់ អ្នកនិយាយឈ្មោះគាត់ខាងលើនេះទេ ហើយឯកឧត្តម ក៏បានឲ្យកម្លាំងជំនាញចុះស្រាវជ្រាវស្វែងរកបុគ្គល ដែលយកឈ្មោះគាត់ ទៅនិយាយនោះទាំងយប់ ដើម្បីឲ្យធ្វើការបំភ្លឺ រហូតដល់ព្រឹកថ្ងៃទី០៧

    April 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងការអនុវត្តកម្មវិធីមុខវិជ្ជាភាសាខ្មែរ និងការបញ្ជ្រាបវប្បធម៌ អរិយធម៌ខ្មែរក្នុងម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សាឯកជន ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។ យោងតាមសេចក្តីណែនាំ ការបង្រៀនមុខវិជ្ជាភាសាខ្មែរនៅកម្រិតបឋមសិក្សា មានគោលបំណងបណ្ដុះ និងអភិវឌ្ឍនូវបំណិន មូលដ្ឋានរបស់សិស្សានុសិស្សដូចជា៖ និយាយភាសាខ្មែរ និងប្រើប្រាស់ពាក្យ រាជសព្ទ និងសង្ឃសព្ទ បានត្រឹមត្រូវតាមបរិបទ, ស្តាប់ភាសាខ្មែរ និងយល់ច្បាស់ពីអ្វីខ្លឹមសារ និងបកស្រាយបានត្រឹមត្រូវ, អានអក្សរខ្មែរ ពាក្យ ឃ្លា ល្បះ អត្ថបទ។ សរសេរអក្សរខ្មែរបានត្រឹមត្រូវតាមក្បួនខ្នាត តាមចលនា អក្ខរាវិរុទ្ធ

    April 7, 2023
  • ព័ត៌មានជាតិ

    លោក ឌិន សុមេធារិទ្ធ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បានចេញលិខិតសូមការអភ័យទោសចំពោះសម្តីជ្រុលហួស ដែលថ្លែងប៉ះពាល់ដល់កិត្តិយសរបស់គ្រូបង្រៀន និងប្រជាពលរដ្ឋកម្ពុជាពាក់ព័ន្ធអ្នកមាន អ្នកក្រ។ យោងតាមលិខិត លោកបានរៀបរាប់ថា៖ «សូមលំឱនកាយលើកដៃប្រណម សូមខមាទោស ចំពោះរាល់ពាក្យពេចន៍ដែលខ្ញុំព្រះករុណា ខ្ញុំបាទបានថ្លែងលើសលស់កន្លងមក ដែលនាំឱ្យប៉ះពាល់អារម្មណ៍ដល់គ្រូបង្រៀន និងបងប្អូនជនរួមជាតិ។ នោះពិតជាកំហុសរបស់ព្រះករុណាខ្ញុំ ខ្ញុំបាទដែលមិនត្រូវលើកឡើងបែបនេះឡើយ។ ក្នុងនាមខ្ញុំព្រះករុណា ខ្ញុំបាទ ដែលមានដើមកំណើតពីត្រកូលកសិករ ហើយបានរៀនសូត្រចេះដឹង ពីអ្នកគ្រូ លោកគ្រូ ខ្ញុំព្រះករុណា ខ្ញុំបាទ ពិតជាអភ័យទោស ដោយសុចចិត្តចំពោះសម្ដីមិនទំនងកន្លងមក។ ខ្ញុំព្រះករុណាខ្ញុំបាទសង្ឃឹមថា សម្ដេច ទ្រង់ ឯកឧត្តម

    April 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ស្តីពីការបង្កើតសមាគមឧកញ៉ាកម្ពុជា ដែលហៅកាត់ថា «ស.ឧ.ក»​ ហើយបច្ចុប្បន្នសមាគមនេះ មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន។ សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្ន ស.ឧ.ក ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២រូប

    April 7, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ នាង Stormy Daniels ជាតារាថតកុនកូនជ្រូក និងជាតួអង្គដ៏សំខាន់ម្នាក់នៅក្នុងសំណុំរឿងបទល្មើសព្រហ្មទណ្ឌប្រឆាំងនឹងលោក ដូណាល់ ត្រាំ បាននិយាយថាអតីតប្រធានាធិបតីអាមេរិករូបនេះ មិនគួរត្រូវជាប់ពន្ធនាគារនោះទេ ប្រសិនបើត្រូវបានតុលាការផ្ដន្ទាទោសពីបទបិទបាំងរឿងប្រាក់បំបិតមាត់ដែលលោក បានបង់ឱ្យរូបនាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។ ការកត់សម្គាល់ខាងលើរបស់នាង Stormy Daniels មានអាយុ៤៤ឆ្នាំ ធ្វើឡើងនៅបទសម្ភាសន៍ជាមួយកម្មវិធី Fox Nation របស់លោក Piers Morgan ដែលនឹង ត្រូវបានចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។ ថ្លែងនាឱកាសនោះ តារារូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនគិតនោះទេថា

    April 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បើតាមសេចក្តីប្រកាសព័ត៌មានរួម របស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) ស្តីពីកម្ពុជាបង្ហាញសមិទ្ធផលសុខាភិបាល ក្នុងពិធីអបអរសាទរគម្រប់ខួបលើកទី៧៥ របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា អាយុរំពឹងរស់បានកើនឡើងជាលំដាប់ នៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២១-២០២២ អាយុរំពឹងរស់សម្រាប់ប្រជាជនម្នាក់ៗ គឺ៧៦ឆ្នាំ។ នៅសេចក្តីប្រកាសព័ត៌មានរួមនេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងដូចនេះថា «ប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលសុខភាពគួរឱ្យកត់សម្គាល់ជាច្រើន នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយបានសង្គ្រោះអាយុជីវិតប្រជាជន និងធ្វើឱ្យសុខភាពរបស់ប្រជាជនកាន់តែប្រសើរឡើង។ អាយុរំពឹងរស់បានកើនឡើងជាលំដាប់ នៅក្នុងប្រទេសកម្ពុជា ហើយគិតត្រឹមឆ្នាំ២០២១-២០២២ អាយុរំពឹងរស់សម្រាប់ប្រជាជន ម្នាក់ៗ គឺ៧៦ឆ្នាំ។ នាពេលបច្ចុប្បន្នស្ត្រីកម្ពុជាជាង ៩៩%

    April 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឲ្យ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលត្រូវបានផ្ដន្ទាទោសពាក់ព័ន្ធអំពើឃាតកម្ម។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

    April 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមពិនិត្យឲ្យបានច្បាស់លាស់ និងម៉ត់ចត់នូវកិច្ចសន្យាខ្ចីប្រាក់ ពីធនាគារនីមួយៗ មុនសម្រេចចិត្តចុះហត្ថលេខា ឬផ្ដិតមេដៃលើកិច្ចសន្យា ដើម្បីជៀសវាងបញ្ហាជម្លោះរវាងគ្នា និងគ្នានាពេលក្រោយ ប្រសិនបើមានលក្ខខណ្ឌណាមួយប្រែប្រួល។ ការលើកឡើងរបស់លោកស្រី ជា សិរី ធ្វើឡើងដើម្បីឆ្លើយតបទាក់ទិននឹងពេលថ្មីៗនេះ មានធនាគារមួយចំនួន ប្រកាសចាប់ផ្តើមឲ្យអត្រាការប្រាក់បន្ថែមពីលើអត្រាការប្រាក់មុន។ តាមរយៈ Facebook ផ្លូវការ លោកស្រី ជា សិរី បានថ្លែងថា កន្លងមកលោកស្រីបានពន្យល់ពីមូលហេតុ ដែលធនាគារមួយចំនួន ដំឡើងអាត្រាការប្រាក់លើឥណទាន ការដំឡើងអត្រាការប្រាក់ ដោយសារអាត្រាការប្រាក់លើទីផ្សារអន្តរជាតិកើនឡើង ហើយធនាគារនៅកម្ពុជា ត្រូវរងឥទ្ធិពល

    April 6, 2023
  • សង្គម

    កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ត្រូវបានស្ថាប័នម៉ឺយថៃពិភពលោក (World Muay Thai Organization) ប្រកាសដកហូតខ្សែក្រវ៉ាត់ WMO World Title និងហាមឱ្យប្រកួតនៅសង្វៀន WMO ទៀត ក្រោយពីការប្រកួតកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដែលគាត់តំណាងបានប្រកួតតំណាង «គុនខ្មែរ» នៅសង្វៀន Apex Fight Series របស់ប្រទេសអាឡឺម៉ង់ និងបានឈ្នះខ្សែក្រវ៉ាត់ WMO World Muay Thai Organization Middleweight ពីការប្រកួតមួយនោះ។ ស្ថាប័នម៉ឺយថៃពិភពលោក

    April 6, 2023