Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតឲ្យគណៈប្រតិភូសភាពាណិជ្ជកម្ម និង ឧស្សាហកម្មឥណ្ឌូនេស៊ី (ICCI) ដឹកនាំដោយ លោក M. Arsjad Rasjid P.M. ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ឆ្នាំ២០២៣ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងភាពជាម្ចាស់ផ្ទះ នៃវេទិកាក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន និងការធ្វើឲ្យកាន់តែប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី រាប់បញ្ចូល ទាំងការជំរុញការវិនិយោគក្នុងវិស័យបរិវត្តកម្មឌីជីថល, ការអភិវឌ្ឍប្រកបដោយចីរភាព, សុខាភិបាល, សន្តិសុខស្បៀង និងកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    April 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ បានស្នើសុំការយោគយល់ និងអធ្យាស្រ័យ ពីសំណាក់ប្រជាពលរដ្ឋ នៅពេលជួបការរំខាន ឬកកស្ទះ លើការធ្វើចរាចរណ៍ កំលុងពេលដឹកកីឡាករ-កីឡាការិនី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម។ ការស្នើសុំការយោគយល់ និងអធ្យាស្រ័យនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសា អាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិ កម្ពុជា សរុប ៤,២៦៤នាក់។ ពិធីនេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍

    April 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រជាជនភាគច្រើនយល់ថា សេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ (Tour Guide) គឺសម្រាប់តែភ្ញៀវទេសចរបរទេសប៉ុណ្ណោះ ប៉ុន្តែវាមិនដូច្នោះឡើយ ពីព្រោះថាមគ្គុទ្ទេសក៍ទេសចរណ៍ក៏ជាតម្រូវការដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរដែលចង់ដឹង ចង់ឮ ចង់យល់អំពីខ្លឹមសារសិលាចារិក ចម្លាក់បដិមា ប្រវត្តិសាស្រ្ត អាថ៌កំបាំង ក៏ដូចជាសិក្សាស្វែងយល់នូវរឿងរ៉ាវនានា។ ជាមគ្គុទ្ទេសក៍ទេសចរណ៍មួយរូបប្រចាំតំបន់អង្គរ លោក ពា គឹមថុន បានថ្លែងថា នៅពេលភ្ញៀវទេសចរជនជាតិខ្មែរប្រើប្រាស់សេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ ពួកគេនឹងទទួលបានគុណប្រយោជន៍ជាច្រើន ដូចជាយល់ដឹងបន្ថែមពីវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ការកសាងប្រាសាទ និងគុណតម្លៃនៃបេតិកភណ្ឌដែលបានបន្សល់ទុកដោយអតីតព្រះមហាក្សត្រ និងបុព្វបុរសខ្មែរកាលពីជំនាន់មុ។ ពិសេសនោះគឺបានបង្កើនចំណេះដឹងពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តខ្មែរនៅតាមសម័យកាល តាមរយៈសិលាចារិក ចម្លាក់បដិមាផ្សេងៗ។ ក្រៅពីនេះភ្ញៀវទេសចរនឹងបានស្ដាប់នូវរឿងទេវកថានានានៅតាមជញ្ជាំងប្រាសាទ។ មគ្គុទ្ទេសក៍ដ៏មានថ្វីមាត់ លោក

    April 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រតិភូកីឡាកម្ពុជា ដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្មាំ២០២៣ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីលោក Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត បន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុង Dili នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ។ គួរដឹងថា ក្រោយធ្វើដំណើរដល់ទីក្រុង Dili ភ្លាម នៅរសៀលថ្ងៃដដែល ប្រធានាធិបតីទីម័រខាងកើតលោក Jose Ramos-Horta ក៏បានអនុញ្ញាតឲ្យប្រតិភូកម្ពុជា ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិ CAMSOC ព្រមទាំងលោក អ៊ីវ ហ៊ាង

    April 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអំពីទីតាំង និងពេលវេលានៃការចេញដំណើររបស់រថយន្ដក្រុង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្ត ដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ក្នុងនោះផងដែរសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរទៅខេត្តបាត់ដំបង ដែលមានរៀបចំកម្មវិធីសង្ក្រាន្ត និងចូលឆ្នាំខ្មែរ បងប្អូនអាចធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី ១៣ – ១៧ ខែមេសា ឆ្នាំ២០២៣ ដែលរដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងរហូតដល់ទៅ៥០គ្រឿង។ ដោយ ភ្នំពេញ – បាត់ដំបង ម៉ោងចេញដំណើរ : ០៥:៣០ នាទីព្រឹក ទីតាំងចេញដំណើរ :ស្ថានីយចំណតសួនច្បារឬស្សីកែវ និង បាត់ដំបង

    April 3, 2023
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាបានធ្វើឱ្យមានការរីកចម្រើនយ៉ាងខ្លាំងចំពោះការកាត់បន្ថយការបន្ទោរបង់ពាសវាលពាសកាលនៅតាមខ្នងផ្ទះក្នុងតំបន់ជនបទ ហើយចំនួនខ្នងផ្ទះដែលអនុវត្តការបន្ទោរបង់ ពាសវាល ពាសកាល បានធ្លាក់ចុះពី ៦២% ក្នុងឆ្នាំ២០១០ មកនៅត្រឹមតែ ១៦%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២២។ នៅពេលនេះខេត្តកំពង់ស្ពឺ បានក្លាយជាខេត្តទី៤ ដែលបានប្រកាសជាខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។ ពិធីប្រកាសទទួលស្គាល់ជាផ្លូវការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតិភាពលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ នាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងថា «ជោគជ័យនេះក៏ដោយសារតែមានការគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់ជាច្រើនទស្សវត្សមកហើយ ដោយបានធ្វើការយ៉ាងយកចិត្តទុកដាក់នៅគ្រប់កម្រិត ក្នុងការពង្រឹងការរៀបចំស្ថាប័ន និងសមត្ថភាព

    April 3, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវឈានដល់ការចាប់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ដរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ចំណុចផ្លូវចំណោទអូរត្រាវ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង បានប្រើដុំថ្មគប់ទៅលើរថយន្តមួយគ្រឿង ម៉ាក Lexus RX330 ពណ៌ស ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបែកកញ្ចក់ខាងមុខផ្នែកខាងឆ្វេង។ ក្រោយកើតហេតុ

    April 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គ្រោះថ្នាក់​ចរាចរណ៍រវាងលុចស៊ីស៥៧០ ជាមួយកង់បី បណ្តាលឲ្យមនុស្សម្នាក់រងរបួស។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៩៖២០នាទីព្រឹក នៅចំណុចផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ នេះបើយោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ៕ សមត្ថកិច្ច បានឲ្យដឹងថារថយន្ត ម៉ាកលុចស៊ីស570 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AT-8288 បានបើកថយចេញពីធនាគារស្ថាបនា ក៏បានជ្រុលទៅបុកកង់បីពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HZ-9549 ដែលកំពុងបើកលើ ផ្លូវព្រះមុនីវង្ស បណ្តាលអោយអ្នកបើកកង់បីរងរបួស បញ្ជូនទៅមន្ទីរពេទ្យ។ សមត្ថកិច្ចបន្តថា មូលហេតុបណ្តាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។ អ្នកបើកបររថយន្តព្រមទាំងរថយន្ត ខាងលើប្រគល់ជូនទៅជំនាញចរាចរណ៍ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕

    April 3, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ រយៈពេល៣ខែ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន១១,១៣៥,៤៩២ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប២៣៦,៣៤១នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ គ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា សម្រាប់ខែមីនា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន៣,៧៤៨,៧០០ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៧៩,៣៩០នាក់។ សូមជម្រាបថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៣នេះ រដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប៤៧២,៦៨២ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ

    April 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអំពីទីតាំង និងពេលវេលានៃការចេញដំណើររបស់រថយន្ដក្រុង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្ត ដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ក្នុងនោះផងដែរសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរទៅខេត្តសៀមរាប បងប្អូនអាចធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី ១៣ – ១៧ ខែមេសា ឆ្នាំ២០២៣ ដែលរដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងរហូតដល់ទៅ១០០គ្រឿង។ ដោយ ភ្នំពេញ – សៀមរាប ម៉ោងចេញដំណើរ : ០៥:៣០ នាទីព្រឹក ទីតាំងចេញដំណើរ : ខណ្ឌជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា OCIC) និង

    April 3, 2023