- Naren
- ព័ត៌មានជាតិ
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ អមដោលោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាក្រុងបាត់ដំបង ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្មគ្រ័ចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាបានអញ្ជើញចុះប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នង លេខរៀងទី១៧ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារ យុវជនឈ្មោះ គ្រុឌ សុវណ្ណារ៉ា ជាសិស្សថ្នាក់ទី12A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ លោក ហឿន ឌឿ អភិបាលក្រុងស្តីទី បានឱ្យដឹងថា ក្រុមគ្រួសារ
May 13, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១២ ខែឧសភា បាននិយាយថារូបលោកអាចនឹងទៅចូលរួមក្នុងកិច្ចចរចាសន្តិភាពដែលអាចនឹងកើតឡើងរវាងរុស្ស៉ី និងអ៊ុយក្រែន នៅប្រទេសតួកគីយ៉េ នៅក្នុងសប្ដាហ៍នេះ ខណៈបណ្ដាប្រទេសអឺរ៉ុបកំពុងដាក់សម្ពាធជាមួយការគំរាមដាក់ទណ្ឌកម្មថ្មីដើម្បីឱ្យរុស្ស៉ីទទួលយកសំណើបទឈប់បាញ់៣០ថ្ងៃ របស់ពួកគេនៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការលើកឡើងបែបនេះរបស់លោក ត្រាំ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថារូបលោកអាចនឹងធ្វើដំណើរទៅកាន់ ទីក្រុងអ៉ីស្តង់ប៊ូល ជាទីដែលលោកនិយាយថានឹងរង់ចាំជួបលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន។ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក ត្រាំបាននិយាយថាកិច្ចចរចា ក្នុងទីក្រុងអ៉ីស្ដង់ប៊ូលអាចនឹងក្លាយជាក្ដីសង្ឃឹម ហើយរូបលោកអាចនឹងចូលរួមជាមួយរុស្ស៉ី និងអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា អំឡុងរូបលោកបំពេញទស្សនកិច្ចទៅកាន់
May 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យុវជន ទីវ តារារិទ្ធិ ជាអ្នកជិះកង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ក្នុងបេសកកម្មរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា បានឱ្យដឹងថា គិតមកដល់ថ្ងៃទី៣០ ខែមេសា បេសកកម្មរបស់លោកបានប្រព្រឹតទៅអស់រយៈពេល ១១ខែ គឺលោកបានធ្វើដំណើរចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា ដោយឆ្លងកាត់ជាង១៥ ប្រទេស លើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ និងបានជួបឧបសគ្គជាច្រើន នៅលើផ្លូវបេសកកម្មដ៏សែនវែងឆ្ងាយមួយនេះ។ ជាមួយនឹងដំណើរផ្លូវដ៏សែនវែងឆ្ងាយ និងមានឧបសគ្គជាច្រើនយ៉ាងណាក្តី តែលោក ទីវ តារារិទ្ធិ បានគូសបញ្ជាក់ថា ទាំងនេះវាមិនបានក្លាយជារនាំងបិទផ្លូវដល់ដំណើរកៀងគរថវិកាថវិកាពីសប្បុរសជននានា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានោះទេ។ នៅក្នុងឱកាសដែលលោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យយុវជន ទីវ
May 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីចុះអនុស្សរណៈរវាងក្រសួងបរិស្ថាន និរដ្ឋបាលខេត្តកណ្តាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ បានណែនាំឱ្យប្រធានមន្ទីរបរិស្ថានទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ដើម្បីការទប់ស្កាត់និងប្រឆាំងបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ។ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ជំរុញឱ្យលោកប្រធានមន្ទីរបរិស្ថានទាំងអស់ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាព ដោយអនុវត្តចំណាត់ការមួយចំនួនរួមមាន៖ ១) ត្រូវយករបាយការណ៍មន្រ្តីឧទ្យានុរក្ស ដែលបានចុះល្បាតបំពេញភារកិច្ច និងតួនាទីអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិមកពិនិត្យ ២) ធ្វើការពិនិត្យលើផែនទីផ្កាយរណប ដែលក្រសួងបរិស្ថានបានផ្តល់ជូន ថែមទាំងធ្វើការបង្ហោះដ្រូន ដើម្បីធ្វើការពិនិត្យលើស្ថានភាពជាក់ស្តែងនៃតំបន់ការពារធម្មជាតិ និងទី៣) ធ្វើការពិនិត្យ ផ្ទៀងផ្ទាត់បន្ថែមលើការផ្សព្វផ្សាយព័ត៌មាន របស់សារព័ត៌មាន ដែលបានចុះផ្សាយក្នុងតំបន់ការពារធម្មជាតិនៅតាមភូមិសាស្រ្តនៃខេត្តរបស់ខ្លួន។បន្ទាប់មកត្រូវប្រមូលយកឯកសារ និងព័ត៌មានទាំងអស់មកពិនិត្យ
May 13, 2025 - ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃចន្ទ ទី១២ ខែឧសភា ថា លោកអាចនឹងនិយាយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅចុងសប្តាហ៍នេះ បន្ទាប់ពីមាន «ការកំណត់ឡើងវិញ» នូវទំនាក់ទំនង និងវឌ្ឍនភាពក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ បានបញ្ជាក់ថា កិច្ចចរចារវាងមន្ត្រីនៃប្រទេសទាំងពីរ កាលពីចុងសប្តាហ៍មុន ដែលទំនងជាសំដៅលើកិច្ចពិភាក្សានៅប្រទេសស្វីស បាននាំឲ្យមាន «ការកំណត់ឡើងវិញ» នូវទំនាក់ទំនង។ ការណ៍នេះ បានបើកផ្លូវឲ្យមានលទ្ធភាពនៃការសន្ទនាកម្រិតមេដឹកនាំនៅពេលខាងមុខនេះ។ គួរបញ្ជាក់ថា សញ្ញាណាមួយនៃការបន្ធូរបន្ថយភាពតានតឹង ឬវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក
May 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងជំនួបដោយឡែកពីគ្នាជាមួយក្រុមហ៊ុនចំនួន២ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងនោះ គិតគូរពីការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដើម្បីបម្រើដល់ការវិនិយោគរបស់ខ្លួន។ ក្រុមហ៊ុនទាំងពីរនោះរួមមាន៖ ក្រុមហ៊ុន Yazaki ដែលមានមូលដ្ឋានផលិតកម្មនៅខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន និងក្រុមហ៊ុន Beijing Sainte Holding Co., Ltd។ * ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Beijing Sainte Holding Co., Ltd. លោក ជា វុទ្ធី និងសហការី
May 13, 2025 - ព័ត៌មានជាតិ
(កណ្ដាល)៖ បើគ្មានអ្វីប្រែប្រួលនោះទេ! អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នឹងបើកដំណើរការប្រតិបត្តិការ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងវឌ្ឍនភាពនៃការសាងសង់ស្ទើររួចរាល់ទាំងស្រុង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សយ សុខាន់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំ ប្រតិបត្ដិការអាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយ ការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ដំណាក់កាលទី១ ខាងលើនេះ ដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់
May 2, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរខេត្តព្រះវិហារ បានបញ្ជាក់ថា ច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើកដំណើរការឡើងវិញ ហើយប្រជាពលរដ្ឋ អាចដោះដូរទំនិញតាមគោលការណ៍ដែលបានឯកភាពគ្នាកន្លងមក គឺរយៈពេល ២ថ្ងៃ ក្នុង១សប្តាហ៍ (អង្គារ និងព្រហស្បតិ៍)។ រដ្ឋបាលខេត្តព្រះវិហារ ស្រុក និងច្រកទ្វារព្រំដែនអានសេះ បានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចភាគីថៃ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត៕ ផ្ដល់សិទ្ធិដោយ Fresh News
May 2, 2025 - ព័ត៌មានជាតិ
(កំពង់ចាម)៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ នៅសាលាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ពិភាក្សាអំពីទីតាំងបើកទ្រូងផ្លូវ កំណាត់ផ្លូវជាតិលេខ ៧ ស្គន់-កំពង់ចាម ដើម្បីសុវត្ថិភាពចរាចរណ៍ និងសោភ័ណភាព បរិស្ថានបៃតងតាមដងផ្លូវ។ លោក លឹម ស៊ីដេនីន បានថ្លែងថា កិច្ចប្រជុំពិភាក្សា អំពីការធ្វើសួនចែកទ្រូងផ្លូវ និងការបើកទ្រូងផ្លូវ កំណាត់ផ្លូវជាតិលេខ ៧ ស្គន់-កំពង់ចាមនេះ គឺមានគោលបំណងឲ្យការធ្វើចរាចរណ៍តាមដងផ្លូវមានសុវត្ថិភាពខ្ពស់ និងបង្កើនសោភ័ណភាពបរិស្ថានតាមដងផ្លូវ។ លោករដ្ឋលេខាធិការបានបញ្ជាក់ផងដែរថា
May 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនស្ដ្រី២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា និងបើករថយន្ដដេញបំបុកស្រីម្នាក់ បណ្ដាលឲ្យរងរបួស និងខូចខាតរថយន្ដ នៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងថា ស្ដ្រីទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីអំពើហិង្សា ហើយវីដេអូត្រូវបានចែកចាយពេញបណ្ដាញសង្គម ឈ្មោះ ជា រីដា អាយុ៣៩ឆ្នាំ និងឈ្មោះ អ៊ឹង លីមុំ អាយុ៤៥ឆ្នាំ។ ដោយឡែកស្ដ្រីរងគ្រោះឈ្មោះ ចាប ចន្ដា អាយុ៤០ឆ្នាំ។
May 2, 2025









