Naren
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្ត ISUZU របស់ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគលើរោងចក្រដំឡើងរថយន្តនេះឡើង ដែលបង្ហាញពី ជំនឿទុកចិត្តរបស់ក្រុមហ៊ុនលើរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ លោកបានលើកឡើងថា រោងចក្រដំឡើងរថយន្តនេះ គឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុ វិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឱ្យមានការធ្វើការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ច រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ

    March 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានទីតាំងនៅស្រុកសូទ្រនិគម លើផ្ទៃដីប្រមាណ ៧៥០ហិកតា ជាមួយទុនវិនិយោគប្រមាណ ៩០០លានដុល្លារនោះនឹងបើកឲ្យមានការហោះហើរ នៅអំឡុងខែតុលា ឆ្នាំ២០២៣ខាងមុខ។ ការលើកឡើងរបស់លោក ទៀ សីហា ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប»។ អភិបាលខេត្តសៀមរាប បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់សាងសង់ព្រលានយន្តហោះសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់ និងបើកទទួលការចុះចតនៅខែតុលា ឆ្នាំ២០២៣ខាងមុខ»។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា

    March 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឲ្យដឹងថា ក្រសួងបានរកឃើញទីតាំង ដែលត្រូវដាក់បង្គោលអង់តែង ចំនួន១,០០០បង្គោល នៅទូទាំងរាជធានីភ្នំពេញ ដើម្បីឲ្យរាជធានីភ្នំពេញ មានសេវាទូរស័ព្ទ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញចូលរួម ក្នុងពិធីបិទទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាល្ងាចថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនេះ ក្រុមការងារកំពុងតែធ្វើការងារ១៤ខណ្ឌ,

    March 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជាពិតជាមានមោទកភាពដែលប្រទេសកម្ពុជាជាប្រទេសឈានមុខក្នុងការអនុវត្តកម្មវិធីការងារសមរម្យ ដែលរហូតមកដល់ពេលនេះបានចំនួន៥ដំណាក់កាលរួចមកហើយ។ ការលើកឡើងបែបនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាត្រីភាគីស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ តំណាងនិយោជក តំណាងសហជីព និងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងតាមប្រព័ន្ធអនឡាញពីចម្ងាយសរុបប្រមាណ១៣០នាក់។ លោកបានថ្លែងថា «យើងពិតជាមានមោទកភាពដែលប្រទេសកម្ពុជាជាប្រទេសឈានមុខក្នុងការអនុវត្តកម្មវិធីការងារសមរម្យ ដែលរហូតមកដល់ពេលនេះបានចំនួន៥ដំណាក់កាលរួចមកហើយ សម្រាប់កម្មវិធីឆ្នាំ២០១៩-២០២៣»។ លោកបានបន្តថា ចំពោះគោលដៅអាទិភាពសំខាន់ៗទាំង៣ កម្ពុជាពិតជាសម្រេចបានលទ្ធផលគួរជាទីមោទន:៖ ១. ការអភិវឌ្ឍមុខរបរ និងការងារ និងសហគ្រាស៖ ស្ត្រី បុរស យុវជន

    March 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរួមមួយ ដោយប្រកាសពីការរួមគ្នា ពីការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពីខសន្យាមិនសុចរិត្ត ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមីនានេះ។ សេចក្តីប្រកាសព័ត៌មានកត់សម្គាល់ថា កន្លងមកនេះ ការប្រើប្រាស់ទម្រង់ស្ដង់ដានៃកិច្ចសន្យារបស់បុគ្គលធ្វើធុរកិច្ចមួយចំនួន មិនអាចផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ ស្នើសុំកែប្រែខចែង ឬលក្ខខណ្ឌណាមួយនៃកិច្ចសន្យាដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់ឡើយ។ ទម្រង់ស្ដង់ដានៃកិច្ចសន្យាមួយចំនួន បានបង្កប់នូវខ្លឹមសារនិងខសន្យាមិនសុចរិត ដើម្បីកេងយកចំណេញហួសហេតុពីអ្នកប្រើប្រាស់។ ខសន្យាមិនសុចរិត ទាំងនោះមានជាអាទិ៍៖ ខចែងអំពីការលើកលែង ឬកម្រិតការទទួលខុសត្រូវ របស់បុគ្គលធ្វើធុរកិច្ចលើការ ធានាលើទំនិញ និង/ឬសេវារបស់ខ្លួន ខចែងដែលផ្ដល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ច អាចកែប្រែឬផ្លាស់ប្តូរចំណុច សំខាន់ណាមួយលើប្រភេទ បរិមាណតម្លៃ

    March 29, 2023
  • ព័ត៌មានជាតិ

    (កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រើរយៈពេល២ថ្ងៃ ចុះដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ បានប្រមាណ៧០ករណី ក្នុងឃុំចំនួន៨ នៅស្រុកឈូក កាលពីថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៣។ ពិធីនេះមានការចូលរួមពីសំណាក់លោក ញូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់វុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ។ នាឱកាសនោះ អភិបាលខេត្តកំពត បានប្រាប់ក្រុមហ៊ុនដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវប្រគល់ដីជូនពលរដ្ឋវិញ ប្រសិនបើពលរដ្ឋមានឯកសារច្បាស់លាស់ ត្រឹមត្រូវ ដែលទទួលស្គាល់ដោយអាជ្ញាធរ ហើយប្រជាពលរដ្ឋ ដែលទៅយកដីរបស់ក្រុមហ៊ុន ដោយពុំមានឯកសារច្បាស់លាស់ ក៏ត្រូវតែប្រគល់ដីទៅឱ្យក្រុមហ៊ុនវិញផងដែរ។ នរណាជាម្ចាស់ដីពិតប្រាកដ គឺត្រូវបានទៅអ្នកនោះទៅតាមផ្លូវច្បាប់

    March 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំហេដ្ឋារចនាសម្ព័ន្ធជំរុញល្បឿនអ៊ីធឺណេតនៅកម្ពុជាឱ្យបានលឿន ដើម្បីបំពេញតម្រូវការនៃការវិវត្តទៅរបស់សង្គម ដែលប្រែក្លាយទៅជាទីក្រុងឆ្លាតវៃ ក្រុមហ៊ុនឆ្លាតវៃ ឬរោងចក្រឆ្លាតវៃ សម្រាប់បម្រើដល់រដ្ឋាភិបាលឌីជីថល។ លោកថ្លែងបែបនេះធ្វើឡើងក្នុងពិធីបិទ ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាល្ងាចថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។ លោកទេសរដ្ឋមន្ត្រីបន្តថា «អ្វីដែលខ្ញុំចង់សុំថែម អ៊ីនធើណេតត្រូវតែលឿន ប្រើ 5G ត្រូវតែលឿន និយាយឱ្យចំទៅមិនត្រូវរួញរាក្នុងការយក 5G

    March 29, 2023
  • ព័ត៌មានជាតិ

    មន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានប្រកាសត្រូវការជំនួយរបស់សប្បុរសជនទាំងអស់ ដើម្បីទិញម៉ាស៊ីនកាំរស្មីអ៊ិចចល័តថ្មី ដែលមានតម្លៃ៥ម៉ឺនដុល្លារ ដើម្បីកុមារដែលមានជំងឺធ្ងន់ធ្ងរ ក្រោយពីម៉ាស៊ីនចាស់បានខូចមិនអាចជួសជុលបាន។ មន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ម៉ាស៊ីនកាំរស្មីអ៊ិចចល័តរបស់មន្ទីរពេទ្យកុមារអង្គរ ខូចខាតមិនអាចជួសជុលបាន។ ម៉ាស៊ីនកាំរស្មីអ៊ិចចល័ត មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់កុមារដែលមានជំងឺធ្ងន់ធ្ងរ ជាពិសេសនៅពេលដែលពួកគេមកកាន់ផ្នែកសង្គ្រោះបន្ទាន់ និងបន្ទប់ជំងឺធ្ងន់។ សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយពួកយើង ដើម្បីសម្រេចគោលដៅ រៃអង្គាសថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក ដើម្បីទិញម៉ាស៊ីកាំរស្មីអ៊ិចថ្មី។ រាល់ថវិកាដែលបានមកពីយុទ្ធនាការអំពាវនាវនេះ ពិតជាមានតម្លៃខ្លាំងណាស់។ សូមចូលរួមបរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យកុមារអង្គរតាមរយៈ៖ 1.ធនាគារអេប៊ីអេ (ABA Bank)៖ 000 320 555

    March 29, 2023
  • ព័ត៌មានអន្តរជាតិ

    (ណៃពិដោរ)៖ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានប្រកាសថាគណបក្សរបស់លោកស្រី អោងសាន ស៊ូជី នឹងត្រូវបានរំលាយចោល ដោយសារតែបរាជ័យក្នុងការ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតឡើងវិញ នៅក្រោមច្បាប់បោះឆ្នោតថ្មី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។ នៅក្នុងសេចក្ដីប្រកាសមួយកាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ ទូរទស្សន៍ Myawaddy TV បានបញ្ជាក់ថាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ស្ថិតនៅក្នុងចំណោម គណបក្សនយោបាយចំនួន៤០ ដែលមិនបានបំពេញតាមក្រិតក្រមនៃកាលបរិច្ឆេទចុះបញ្ជីសម្រាប់ការបោះឆ្នោតសកល។ កាលពីខែមករាកន្លងទៅនេះ របបដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសទុកពេល២ខែ សម្រាប់គណបក្សនយោបាយទំាងអស់ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតឡើងវិញ នៅក្រោមច្បាប់បោះឆ្នោតថ្មី ដែលអ្នករិះគន់អះអាងថាមានការរឹតត្បិតខ្លាំង

    March 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ លោក Shan Jian Ming អគ្គនាយកក្រុមហ៊ុន មីហ៊្សុដា គ្រុប បង្ហាញបំណងចង់វិនិយោគកែច្នៃ ដុតសំរាមទៅជាអគ្គិសនី បន្ថែមពីលើការងារ ដែលក្រុមហ៊ុនបាននឹងកំពុងអនុវត្តនោះ គឺការដឹកជញ្ជូនប្រមូលសំរាម ទៅចាក់នៅទីលានចាក់សំរាមបានល្អប្រសើរ។ លោក Shan Jian Ming បានលើកឡើងថា ក្នុងជំនួបនេះ ក្រុមហ៊ុនមានគោលបំណង ពិភាក្សាអំពីលទ្ធភាពនៃការធ្វើវិនិយោគលើគម្រោងផ្សេងៗ និងការរួមចំណែកលើការអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត មានសោភ័ណភាព និងសាកសមជាទីក្រុងទំនើប។ លោកអគ្គនាយកបានបញ្ជាក់ថា

    March 29, 2023