Naren
  • ព័ត៌មានអន្តរជាតិ

    (ថៃ)៖ ភ្លើងឆេះព្រៃដែលបានចាប់ផ្តើមនៅលើភ្នំ Khao Chaplu ក្នុងខេត្ត Nakhon Nayok ភាគឦសានប្រទេសថៃកាលពីថ្ងៃអង្គារ បានរាលដាលដល់ផ្ទៃដីចំនួន ៧០០ រ៉ៃ ឬប្រមាណ ២៨០ អាក្រេ ទៅលើភ្នំជាច្រើនដូចជា៖ Khao Laem, Khao Kaew និង Khao Tabak។ ខ្យល់បក់ខ្លាំងបាននាំយកអណ្តាតភ្លើងទៅកាន់កំពូលភ្នំ Khao Laem កាលពីម្សិលមិញ ដែលមើលទៅដូចជាភ្នំភ្លើងផ្ទុះ នៅក្នុងរូបថតដែលថតពីខាងក្រោយសាលារាជបណ្ឌិត្យសភាយោធា Chulachomkhlao ក្នុងស្រុក Muang។ អភិបាលខេត្ត Nakhon Nayok

    March 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ គោលនយោបាយលើកទី៦ (The 6th Policy Dialogue) ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ភាគីបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) នឹងបង្កើនទំហំហិរញ្ញប្បទាន សហប្រតិបត្តិការទេ្វដងដល់កម្ពុជា ពី១០០ លានអឺរ៉ូ ទៅ២០០លានអឺរ៉ូ ក្នុងមួយឆ្នាំ។ គួរបញ្ជាក់ដែរថា កិច្ចប្រជុំពិគ្រោះយោបល់ គោលនយោបាយលើកទី៦នេះ, ខាងភាគីកម្ពុជាដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី

    March 30, 2023
  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២៩ ខែមីនា ជូនដំណឹងស្តីពីការប្រគល់សិទ្ធិជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីចំនួន៤បទ ដែលជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន។ ក្រសួងបានឱ្យដឹងថា ក្នុងពេលកន្លងមកនេះ ក្រសួងបានទទួលសំណើពីលោកស្រី គាត គឹមលន សុំសិទ្ធិគ្រប់គ្រងលើស្នាដៃតូរ្យតន្ត្រីគ្មានអ្នកទទួល មរតកឬគ្មានមរតកសាសន៍ នូវបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់ លោក គង្គ ប៊ុនឈឿន ជាស្វាមី។ ឆ្លងតាមការសិក្សាស្រាវជ្រាវក្រសួងបានពិនិត្យឃើញថាបទចម្រៀងចំនួន០៤(បួន)បទ (ដូចមានភា្ជប់ជូននូវបញ្ជី ចំណងជើងបទចម្រៀងក្នុងឧបសម្ព័ន្ធ) ដែលមានចំណងជើងដូចជា៖ ១.ស្ពានកំពង់លួង ២.ម្លប់ស្នេហ៍ដើមសឡៅ ៣.សែនឈឺចិត្ត ៤.ប្រពន្ធខាំញេច ជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន នឹងប្រគល់

    March 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីការ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ក្រុមហ៊ុន CamGSM PLC ដែលគេស្គាល់ថា ជាក្រុមហ៊ុនទូរគមនាគមន៍ Cellcard របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាក្រុមហ៊ុនរបស់ខ្មែរ។ ផ្សារមូលបត្រកម្ពុជាបញ្ជាក់ថា ខ្លួនបានសម្រេច ឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារគោលរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ

    March 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា យុវជនសម័យនេះមានឱកាសច្រើន បើធៀបនឹងយុវជនសម័យមុន ដោយយុវជនសម័យមុនបាត់បង់ឱកាស ហើយត្រូវស្លាប់ របួស និងពិការថែមទៀតផង ដោយសារសង្គ្រាម។ ថ្លែងពេលអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅសម័យសង្គ្រាម ជំនាញដែលត្រូវបានបណ្តុះបណ្តាលនាពេលនោះ គឺការប្រយុទ្ធគ្នា។ សង្គ្រាមនេះ ធ្វើឲ្យយុវជនមិនចង់ចូលធ្វើទាហាន ដូចសម័យសន្តិភាពនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងការបណ្តុះបណ្តាលនៅទីនេះ

    March 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងលើកឡើងពីការព្រមាននៃការធ្លាក់ចុះ សេដ្ឋកិច្ចសកល ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជា មូលនិធិរូបិយវត្ថុពិភពលោក និងធនាគារពិភពលោក ជាដើម។ ទោះបីមានការព្រមាន ពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលក្តី សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មិនគួរឡើងភ័យស្លន់ស្លោជ្រុល ហើយនាំគ្នាទៅដកលុយចេញពីធនាគារនោះទេ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថាប្រទេសមានសេដ្ឋកិច្ចធំៗ នៅក្នុងពិភពលោកនឹងរកបានវិធីសាស្ត្រគ្រប់គ្រងសេដ្ឋកិច្ច ដើម្បីកុំឲ្យធ្លាក់បន្ថែមទៀត។ សម្តេចបន្ថែមទៀតថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារវិបត្តិនៃជំងកូវីដ១៩ គឺជារឿងមួយ ប៉ុន្តែការដាក់ទណ្ឌកម្មជាឯកតោភាគី បូកជាមួយបញ្ហាសង្គ្រាម

    March 30, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានជំរុញឱ្យចិនកុំបញ្ចេញប្រតិកម្មជ្រុលហួសហេតុ ឬប្រើប្រាស់ការឈប់សំចតជាធម្មតារបស់មេដឹកនាំតៃវ៉ាន់ នៅលើទឹកដីអាមេរិក ជាលេសបង្កើនការដាក់សម្ពាធលើតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក John Kirby បានលើកឡើងថាដំណើរទស្សនកិច្ចឈប់សំចតរបស់មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន គ្រាន់តែជា ដំណើរឆ្លងកាត់ធម្មតាមួយតែប៉ុណ្ណោះ។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «សាធារណរដ្ឋប្រជាមានិតចិន មិនគួរប្រើប្រាស់ការឈប់សំចតនេះជាលេសដើម្បីបង្កើនសកម្មភាព ណាមួយនៅជុំវិញតំបន់ច្រកសមុទ្រតៃវ៉ាន់នោះទេ…យើងដឹងច្បាស់ថាទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកកំពុងតានតឹង ប៉ុន្តែយើងនៅតែជំរុញឱ្យទីក្រុងប៉េកាំងបន្តបើកចំហបណ្ដាញ ទំនាក់ទំនង»។ គួរបញ្ជាក់ថា ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ប្រទេសក្វាតេម៉ាឡា

    March 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា ដើម្បីជំរុញលើជំនាញបច្ចេកវិទ្យាឌីជីថល ឲ្យកាន់តែទូលំទូលាយដល់សិស្សានុសិស្ស, ក្រសួងនឹងដាក់បញ្ជូលថវិកា ២០លានដុល្លារ បូកបន្ថែម ៣លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជំរុញការសិក្សាបច្ចេកវិទ្យាឌីជីថល។ ការលើកឡើងរបស់លោក ជា វ៉ាន់ដេត ធ្វើឡើងក្នុងកម្មវិធីក្នុងពិធីបិទទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាល្ងាចថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។ លោក ជា វ៉ាន់ដេត បានថ្លែងថា វិស័យបច្ចេកវិទ្យាឌីជីថលពិតជាសំខាន់ ហើយឆាប់ៗនេះសាកលវិទ្យាល័យទាំងអស់ នឹងមានប្រព័ន្ធគ្រប់គ្រងតាមបែបឌីជីថល ដែលមានទិន្នន័យមួយផ្ដល់ជូនដល់ក្រសួងអប់រំ ងាយដឹង

    March 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជានិងអូស្ត្រាលីបានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ព្រមទាំងជំរុញឱ្យមានការហោះហើរត្រង់ជាមួយគ្នា ខណៈស្ថានភាពភ្ញៀវទេសចរអូស្ត្រាលីមកកាន់កម្ពុជាក៏បង្ហាញនូវសញ្ញាល្អប្រសើរឡើងវិញផងដែរ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩។ ការឯកភាពនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នៅទីស្ដីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រី ថោង ខុន បានរំលឹកដល់ភាគីអូស្ត្រាលីពីគម្រោងកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍសហគមន៍ ក្នុងនោះសាកលវិទ្យាល័យ Sunshine Coast បានជួយឱ្យកម្ពុជាជាប្រទេសមួយនាំមុខក្នុងការអភិវឌ្ឍគម្រោងរៀបចំស្ដង់ដាសហគមន៍ទេសចរណ៍អាស៊ាន ដោយបានផ្ដល់ជាជំនួយបច្ចេកទេស។ លោករដ្ឋមន្ត្រីក៏បានជម្រាបជូនភាគីអូស្ត្រាលីថា កាលពីឆ្នាំ២០០៧-២០១១ អង្គការទេសចរណ៍ពិភពលោកធ្លាប់បានជួយដល់គម្រោងអភិរក្ស និងអភិវឌ្ឍន៍សត្វផ្សោតទន្លេមេគង្គ តាមរយៈការបង្កើតសហគមន៍ទេសចរណ៍នៅតំបន់នោះ ក្នុងគោលដៅផ្លាស់ប្តូរមុខរបរអ្នកនេសាទឱ្យងាកមករកការផ្តល់សេវាទេសចរណ៍ ជំនួសមុខរបរនេសាទនៅតំបន់សត្វផ្សោត។

    March 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានតម្រង់ទិសឲ្យក្រុមគ្រូពេទ្យប្រកាន់ភ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋពេញចិត្ត ពេញថ្លើម និងសេវាកម្មរបស់វិស័យសុខាភិបាលរបស់យើង។ ការណែនាំឲ្យមានការតម្រង់ទិសបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក្រោមវត្តមានលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំង

    March 29, 2023