Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្ដលើកទឹកចិត្ត និងប្រកាសស្វាគមន៍ជានិច្ច ដល់អ្នកវិនិយោគចិន ឲ្យមកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើន ជាមួយការវិនិយោគដោយទំនុកចិត្ត។ ការលើកឡើងរបស់លោក ឈួន ដារ៉ា ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគសហគ្រិនកម្ពុជា-ចិន រៀបចំឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីវិនិយោគិនចិន និងកម្ពុជា។ លោកបានថ្លែងថា «សូមប្រកាសស្វាគមន៍ការវិលត្រលប់មកវិញនៃធុរជន និងវិនិយោគិនចិន ឲ្យមកប្រកបអាជីវកម្មនៅកម្ពុជាឱ្យបានច្រើនកុះករ លើសពីអំឡុងពេលមុនមានការផ្ទុះជំងឺកូវីដ-១៩។ នៅកម្ពុជាសូមធានាជូនវិនិយោគិនគ្រប់រូប នូវបរិស្ថានប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគ ពិសេសគឺកម្ពុជា កំពុងមានសុខសន្តិភាព មានសន្តិសុខល្អ

    March 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កីឡាករអ៊ុយក្រែន Luca ដែលទើបនឹងចាញ់ការប្រកួតជាមួយកីឡាករ ម៉ឺន មេឃា មិនទាន់ចាកចេញពីកម្ពុជាទេ ហើយនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ឧកញ៉ា ស្រី ចាន់ថន ក៏បានទទួលជួបជាមួយកីឡាករអ៊ុយក្រែនរូបនេះជាការលើកទឹកចិត្ត។ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ ចង់ហាត់ គុនខ្មែរ ហើយក៏ចង់ទៅសិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាបផងដែរ។ ដូច្នេះលោករៀបចំដំណើរទស្សនកិច្ចសិក្សាមួយនេះជូន និងបានឧត្ថម្ភជាថវិកាមួយចំនួនផងដែរ។ លោកបានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា៖ «ថ្ងៃនេះខ្ញុំបានជួបជាមួយកីឡាករសញ្ជាតិអ៊ុយក្រែននៅការិយាល័យរបស់ខ្ញុំ។ កីឡាករសញ្ជាតិអ៊ុយក្រែនមានទឹកមុខសុភាពរាបសារខ្លាំងណាស់។ បងប្អូនខ្មែរយើងមានការគោរពនិងស្រលាញ់គាត់យ៉ាងខ្លាំង ហើយគាត់បាននិយាយថាគាត់ក៏ស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង។ គាត់បាននិយាយថាគាត់ចង់ហាត់គុនខ្មែរ ហើយគាត់ក៏ចង់ទៅសិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាបផងដែរ។ ក្រោយពេលខ្ញុំបានឮបែបនេះ ខ្ញុំបានប្រាប់គាត់ថា

    March 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជាមធ្យមក្នុងមួយថ្ងៃ ខេត្តបន្ទាយមានជ័យ រកចំណូលគយជូនជាតិ បានប្រមាណ១លានដុល្លារ ទៅ១លានកន្លះ ពីទំនិញដែលចេញ-ចូល តាមច្រកទ្វារព្រំដែនផ្លូវការ។ ការឲ្យដឹងរបស់លោកអភិបាលខេត្ត ធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ»។ លោក អ៊ុំ រាត្រី បានថ្លែងយ៉ាងដូច្នេះថា «ខេត្តបន្ទាយមានជ័យ ខែខ្លះចាញ់តែខេត្តព្រះសីហនុនោះ គឺលេខ១តែម្ដងក្នុងការរកចំណូលជូនជាតិ យើងខិតខំកៀរគរដើម្បីទប់ស្កាត់ច្រករបៀងចូលមកច្រកផ្លូវការ រួមគ្នាបង់ពន្ធជូនរដ្ឋ ដែលយើងគិតជាមធ្យម១លានដុល្លារ ទៅ១លានកន្លះ ក្នុងមួយថ្ងៃ»។ តាមរយៈអ្វីដែលខេត្តបន្ទាយមានជ័យសម្រេចបាននេះ

    March 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលមានភាពល្បីល្បាញលើវិស័យកសិកម្ម និងជាប់ឈ្មោះជាខេត្តជង្រុកស្រូវរបស់កម្ពុជា ហើយក្នុងមូលដ្ឋានខេត្ត មានផ្ទៃដីដាំដុះស្រូវសរុបចំនួន៣០៥,០៣៥ហិកតា។ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ» លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងមួយឆ្នាំខេត្តទទួលបានទិន្នផលស្រូវចន្លោះពី៩សែនតោន ទៅ១លានតោន ក្នុងនោះ ស្រូវវស្សា៧៦៨,៧៩៥តោនក្នុង១ឆ្នាំ ស្រូវប្រាំង២៥១,៣៦៨តោនក្នុង១ឆ្នាំ។ លោក អ៊ុំ រាត្រី បានអះអាងទៀតថា ក្នុងរយៈពេល៥ឆ្នាំនេះ បរិមាណស្រូវសរុបចំនួន ៤,៨១៥,៤៦៣តោន, ពោតក្រហម ចំនួន៣៩១,៦៣០តោន, ដំឡូងមី ១០,២៨២,២១៨តោន

    March 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេលបច្ចុប្បន្ននេះ និងរហូតដល់ដើមខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួន ជាពិសេសនៅជាយរាជធានីភ្នំពេញ នឹងប្រឈមការខ្វះខាតទឹកប្រើប្រាស់ដោយសារស្ថានីយផលិតទឹក ស្អាតផ្គត់ផ្គង់មិនទាន់តម្រូវការទាំងស្រុងទាំងនៅភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រឈមនឹងបញ្ហាជាក់ស្តែងនេះ និងដើម្បីដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ, អាជ្ញាធរនៅតាមខណ្ឌ ចាប់ផ្តើមបើកយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ។ រយៈពេលប៉ុន្មានថ្ងៃមកនេះ នៅតាមមូលដ្ឋានមួយចំនួនក្នុងខណ្ឌព្រែកព្នៅ, លោក ធឹម សំអាន អភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ បានដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋដែលកំពុងខ្វះទឹកប្រើប្រាស់ ស្ថិតនៅក្នុងសង្កាត់គោករកា។ បើតាមលោកអភិបាលខណ្ឌ, មូលហេតុដែលប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់នោះ គឺដោយសារតែអង្គភាពរដ្ឋាករស្វយ័តក្រុងភ្នំពេញ កំពុងតបណ្តាញថ្មី សម្រាប់ចែកចាយជូនបងប្អូនពលរដ្ឋ ខណៈកំណើនប្រជាពលរដ្ឋ មករស់នៅច្រើន ស្របរដូវប្រាំងផងដែរ ជាហេតុអាចខ្វះខាតទឹកស្អាតប្រើប្រាស់។ នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌ

    March 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្ដើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ និងបានស្នើឱ្យអភិបាលរាជធានីខេត្ត តាមបណ្តាផ្លូវនេះជួយសម្រួលការសិក្សានេះ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ញើជូនតាមបណ្តារាជធានីខេត្ត ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំលោកអភិបាលរាជធានី ខេត្ត មេត្តាជួយអន្តរាគមន៍សម្របសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប បានរលូន៕ ខាងក្រោមនេះជាលិខិតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖

    March 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទទួលជួបលោក Ueno Atsushi អគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (Kusanone) នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។ តាមរយៈគម្រោង នេះភាគីជប៉ុននឹងផ្តល់ជារថយន្តដឹកសំរាមខ្នាតតូចចំនួន ១០គ្រឿង ដល់ក្រសួងបរិស្ថានដើម្បីចែកជូនរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ ការចូលរួមរបស់ប្រទេសជប៉ុនលើវិស័យបរិស្ថាន និងចូលរួមអនុវត្ត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងសំរាម សំណល់រឹង នេះឆ្លុះបញ្ចាំងពីភាពជាដៃគូរក្នុងការអភិវឌ្ឍប្រទេស ដើម្បីធ្វើឱ្យទីក្រុងស្អាត កាត់បន្ថយសំរាម និងសំណល់នានា៕ ផ្តល់សិទិ្ធដោយ៖ Fresh News

    March 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានព្យាករណ៍ថា តម្រូវការថាមពលអគ្គិសនីនៅកម្ពុជា នឹងកើនឡើងដល់២៤ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២៥, ដល់ ៣៦ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០៣០, ដល់៥០ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០៣៥ និង៦៦ពាន់លាន​គីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០៤០។ នេះបើយោងតាមផែនការ សម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ​របស់រាជរដ្ឋាភិបាល ដែលរៀបចំដោយក្រសួងរ៉ែ និងថាមពល។ សមត្ថភាពប្រភពអគ្គិសនីបច្ចុប្បន្ន អានុភាពសរុបនៃប្រភពអគ្គិសនី ដែលបានអភិវឌ្ឍកើនឡើងពី ៣,៩៩០មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២១ ដល់ ៤,៤៩៥មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២២ ឯបរិមាណថាមពល ដែលបានប្រើប្រាស់ចេញពីប្រភពអគ្គិសនី បានកើនឡើងពី ១៣,០៩៧លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២១ មក ១៥,៤៥៥លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២២។ ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា

    March 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋាភិបាលចិន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានផ្តល់ជំនួយរថយន្តសង្គ្រោះបន្ទាន់ ១៦គ្រឿង និងសម្ភារបរិក្ខារពេទ្យជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ស្ថិតក្រោមការប្តេជ្ញាចិត្តដ៏មុតមាំរបស់មេដឹកនាំ កំពូលប្រទេសទាំងពីរ ជាពិសេសរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស៊ី ជីនពីង

    March 27, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ភាពយន្តបែបវាយប្រហារ «John Wick: Chapter 4» ត្រូវបានគេដឹងថា បានសម្ពោធចាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី២៣ ខែមីនាថ្មីៗនេះ ហើយគិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ រកចំណូលបានរហូតដល់ ១៣៧.៥លានដុលា្លរជុំវិញពិភពលោក ពោលគឺចំណូលនេះរកបាន ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មិនទាន់គ្រប់មួយសប្តាហ៍ផង។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ ខ្សែភាពយន្ត «John Wick: Chapter 4» រកចំណូលបានចំនូន ៧៣.៥លានដុល្លារ នៅអាមេរិកខាងជើង និង៦៤លានដុល្លារ ពីបណ្តាប្រទេសនានា ដែលធ្វើឲ្យចំណូលសរុបទូទាំងពិភពលោករកបាន ១៣៧.៥លានដុល្លារ។

    March 27, 2023