- Naren
- SEA GAMES
(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប១៩រូបទៅហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថានរយៈពេល១ខែ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការបោះជំរំហ្វឹកហាត់ត្រៀមស៊ីហ្គេមនេះ ធ្វើឡើងពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា ដោយមានគ្រូបង្វឹក ៣រូប កីឡាករ ១១រូប និងកីឡការិនី ៥រូប ហើយមុនចេញដំណើរ ក៏មានជំនួបសំណេះសំណាល និងមតិផ្ដាំផ្ញើពីប្រធានសហព័ន្ធលោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ក៏ដូចជាអនុប្រធានសហព័ន្ធលោក ខេស៊ី បាណេត ជាដើម។ ក្នុងនាមសហព័ន្ធ លោក
March 31, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តំណាងកម្ពុជា លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍ នៅឯទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅទីក្រុងប៉ារីស៍។ ទីភ្នាក់ងារ AFD ត្រូវបានតំណាងដោយលោកស្រី Marie Hélène Loison អគ្គនាយិការង និងលោក Cyrille Bellier ប្រធាននាយកដ្ឋានអឺរ៉ុបខាងកើត មជ្ឈិមបូព៌ា និងអាស៊ី។ ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីភ្នាក់ងារ AFD ដើម្បីពិភាក្សាគ្នាអំពីទិសដៅយុទ្ធសាស្រ្តរបស់ទីភ្នាក់ងារ AFD នៅកម្ពុជា។ តាមការប្រកាសរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានឱ្យដឹងថា
March 31, 2023 - SEA GAMES
(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាមិនឱ្យយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីស៊ីហ្កេម លើកទី៣២ ដែលកម្ពុជាធ្វើជាផ្ទះ។ កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យសាធារណជនចូលមើលកីឡា ស៊ីហ្កេម ដោយមិនបង់លុយទាំងអស់ រួមទាំងពិធីបើក-បិទផងដែរ។ សូមរំលឹកថាការលក់សិទ្ធិផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សម្រេចបានប្រមាណ ៥០ភាគរយ ក្នុងចំណោមសមាជិកទាំង១០ប្រទេស៕
March 31, 2023 - ព័ត៌មានអន្តរជាតិ
(ញូវយ៉ក)៖ នៅទីបំផុតទៅ លោក ដូណាល់ ត្រាំ ត្រូវបានគណៈវិនិច្ឆយនៃសង្កាត់ Manhattan ទីក្រុងញូវយ៉ក ចោទប្រកាន់ជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយ ការស៊ើបអង្កេតមួយជុំវិញការសូកប៉ាន់បំបិតមាត់តារាភាពយន្ដអាសអាភាសនាង Stormy Daniels។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣។ តាមរយៈការចោទប្រកាន់ខាងលើ លោក ដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេបំផុត ដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ និង កើតមានឡើង ខណៈលោកកំពុងព្យាយាមធ្វើយ៉ាងណាអាចក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋសាជាថ្មី សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤។ នៅក្នុង សេចក្ដីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នោះដែរ លោក ត្រាំ នៅតែប្រកាន់ជំហរបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដដែល
March 31, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ គណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក បានកោតសរសើរដោយស្មោះដែលប្រទេសកម្ពុជាផលិតគ្រាប់ស្វាយចន្ទីមានគុណភាពល្អដាច់គេបានជាង១លានតោន ក្នុង១ឆ្នាំ និងបានបង្ហាញពីអត្ថប្រយោជន៍ក្នុងការផ្សព្វផ្សាយវិស័យស្វាយចន្ទីកម្ពុជា ទៅកាន់សកលលោក តាមរយៈសន្និសីទស្វាយចន្ទីពិភពលោក ដែលអាចទាក់ទាញភាគីពាក់ព័ន្ធជាច្រើនមកពីបណ្តាប្រទេសសំខាន់ៗចំនួន៤០-៥០ ដែលប្រទេសដាំដុះស្វាយចន្ទី ក្រុមហ៊ុនកែច្នៃ ក្រុមហ៊ុនផលិតម៉ាស៊ីនកែច្នៃ ក្រុមហ៊ុនទិញផលិតផលស្វាយចន្ទី ក្រុមហ៊ុនវិយោគទុន និងដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។ ការកោតសសើរបែបនេះ របស់គណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក បានធ្វើឡើងនៅក្នុងឱកាសដែលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យគណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក រួមមាន៖ លោក Srivatsava G នាយកប្រតិបត្តិ និងលោក Vinayak Meharwade នៃក្រុមហ៊ុន Eventell Global Advisory Private
March 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រហូតពេលនេះ អាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលមានទីតាំងស្ថិតនៅខេត្តកណ្ដាល សម្រេចការសងសាង់បានប្រមាណជាង ៤៤ភាគរយហើយ។ នេះបើតាមការឲ្យដឹងពីលោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល។ ក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកណ្ដាល» នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ លោក នូវប៉េង ច័ន្ទតារា បានថ្លែងយ៉ាងដូច្នេះថា «ព្រលានយន្ដហោះថ្មី មកដល់ពេលនេះ យើងអនុវត្តបាន៤៤.៣ភាគរយ នៃព្រលានទាំងមូល»។ ដោយឡែក ការដោះស្រាយវិវាទជាមួយប្រជាពលរដ្ឋ ដែលប៉ះពាល់ជាមួយគម្រោងព្រលានយន្ដហោះនេះ សម្រេចបាន ៦៣.១ភាគរយ នៃទំហំផ្ទៃដីព្រលានទាំងមូល២,៦០០ហិកតា ស្មើនឹង១៦៤០ហិកតា។ ខណៈដីដែលកំពុងបន្ដដោះស្រាយជាមួយប្រជាពលរដ្ឋចំនួន
March 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជូនជនរួមជាតិ និងបញ្ជាមិនឲ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេមនោះទេ! នេះបើយោងតាមសារពិសេសរបស់សម្តេចតេជោ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានទទួលព័ត៌មានពី សម្តេចពិជ័យសេនា ទៀ បាញ់ ថាមានការលក់សំបុត្រសម្រាប់ទស្សនាព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នាពេលខាងមុខ។ សម្តេចតេជោ បានអះអាងថា កម្ពុជាបានចំណាយប្រាក់ រាប់ទាំងមូលដ្ឋានសម្ភារៈបច្ចេកទេស ក៏ដូចជាជំនួយពីមិត្តចិន សម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងចំណាយនូវធនធានជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត រាប់រយលានដុល្លារ និងចំណាយជាច្រើនឆ្នាំ ទម្រាំកើតចេញជារូបរាងនៃការប្រកួត។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ដូច្នេះ ខ្ញុំគឺមិនយល់ព្រមជាដាច់ខាត ចំពោះការឱ្យមានការលក់សំបុត្រទាំងពេលចូលបើក
March 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យបានឆេះរោងស្នាក់នៅរបស់កម្មករ ក្នុងការដ្ឋានមួយកន្លែងស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងអន្ដរាគមន៍ ដើម្បីបាញ់ពន្លត់ ខណៈមូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ Fresh News
March 30, 2023 - សិល្បៈ
(អាមេរិក)៖ តារាហូលីវូដជួរមុខល្បីឈ្មោះ Brad Pitt បានកាន់កាប់អចលនទ្រព្យដ៏ធំមួយនៅ ទីក្រុង Los Angeles អស់រយៈពេល ៣០ឆ្នាំ ដែលផ្ទះនោះទៀតសោត លោកក៏ធ្លាប់រស់នៅជាមួយអតីតភរិយា Angelina Jolie និងកូនៗផងដែរ។ តែយ៉ាងណានៅពេលនេះ លោកបានសម្រេចលក់ផ្ទះនោះចេញហើយ បន្ទាប់ពីកាន់កាប់រយៈពេល៣០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ តារាល្បី Brad Pitt បានលក់ផ្ទះរបស់លោកជាផ្លូវការនៅ Los Angeles បន្ទាប់ពីកាន់កាប់អចលនទ្រព្យជិត ៣០ឆ្នាំ និងជាកន្លែងដែលលោករស់នៅជាមួយអតីតភរិយា
March 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកថាមានមន្ត្រីខ្លះឱ្យភរិយារៀបចំហុងស៊ុយកន្លែងធ្វើការ លូកលាន់កិច្ចការរបស់ប្តី ប៉ុន្តែ ចុងក្រោយបាត់បង់អស់តំណែង។ ដោយឡែកសម្រាប់ភរិយារបស់សម្តេច គឺមិនដែលលូកលាន់កិច្ចការងារណាមួយ ឬទៅរៀបចំបង្វែរហុងស៊ុយនៅកន្លែងធ្វើការ របស់សម្តេចនោះទេ។ ការរំលឹកបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកយ៉ាងដូច្នេះថា៖ «ខ្ញុំបានជួបជាមួយដៃគូខ្លះដែលធ្វើការជាមួយខ្ញុំ សុំនិយាយដើមបន្តិចចុះប្រពន្ធឡើងទៅរៀបចំការិយាល័យ
March 30, 2023









