Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ឱ្យបន្តអនុវត្តនូវយន្តការដែលមានស្រាប់ ដើម្បីលើកកម្ពស់ការការពារសិទ្ធិពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី។ ការស្នើបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើក្នុងឱកាសសម្តេច និងលោកដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម ធ្វើសន្និសីទសារព័ត៌មានរួម បង្ហាញលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ នាវិមានសន្តិភាព។ សម្តេចតេជោ ហ៊ុន

    March 27, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានវិលត្រឡប់ចូលទឹកដីប្រទេសចិនវិញហើយ បន្ទាប់ពីបាត់មុខជាសាធារណៈអស់រយៈពេលជិត ២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ កំពូលមហាសេដ្ឋីចិន Jack Ma បានចាកចេញពីប្រទេសចិនដីគោកនៅអំឡុងចុងឆ្នាំ២០២០ បន្ទាប់ពីលោករិះគន់ទៅលើប្រព័ន្ធច្បាប់របស់រដ្ឋ និងមានដីការចាប់ខ្លួនជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ចាស់របស់សារព័ត៌មាន CNN នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ជនសង្ស័យត្រូវបានដាក់នៅក្រោម «វិធានការបង្ខិតបង្ខំ» តាំងពីថ្ងៃទី ២៥ ខែមេសា

    March 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើទៅកាន់ប្រទេសម៉ាឡេស៉ី តាមរយៈលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៉ីម ឱ្យបង្កើនការទិញអង្ករ គ្រាប់ស្វាយចន្ទី ក៏ដូចជាកសិផលផ្សេងទៀតពីប្រទេសកម្ពុជា ហើយកម្ពុជាក៏នឹងជំរុញបង្កើនការនាំចេញទៅប្រទេសម៉ាឡេស៊ីបន្ថែមទៀតឱ្យបានច្រើនឡើង។ ការស្នើបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ព្រមទាំងពិធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នារវាងភាគីទាំងពីរ នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរផងដែរ ដោយសម្ដេចតេជោបានស្នើទៅកាន់ភាគីម៉ាឡេស៊ីឱ្យបង្កើនការទិញអង្ករ ក៏ដូចជាកសិផលផ្សេងទៀតពីប្រទេសកម្ពុជាបន្ថែមឱ្យបានច្រើនឡើង។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យម៉ាឡេស៉ីបង្កើនក្រុមហ៊ុនប្រមូលទិញ និងកែច្នៃកសិផលនៅកម្ពុជាសម្រាប់លក់នៅលើទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសម៉ាឡេស៉ី និងទីផ្សារផ្សេងទៀត តាមការដឹកជញ្ជូនផ្លូវសមុទ្រត្រង់ពីកំពង់ផែព្រះសីហនុទៅកាន់កំពង់ផែរដ្ឋប៉េណាំង

    March 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ​បានបញ្ជាឲ្យតាមស្វែងរកបុរស ដែលប្រើអំពើហិង្សា ដោយយកមួកសុវត្ថិភាពវាយលើក្បាលស្ដ្រីម្នាក់ នៅស្ដុបសន្ធរម៉ុខ ក្នុង​សង្កាត់​ទឹក​ល្អក់ទី១ ខណ្ឌទួល​គោក​ រាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News, ឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ថា «ដោយទទួលបានបទបញ្ជា របស់ឧត្តមសេនីយ៍ឯក

    March 27, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រសប្តាហ៍មុនជាមួយនឹងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ថាសហរដ្ឋអាមេរិក នឹងវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងការវេចខ្ចប់បន្ទះឈីប (Semiconductor) ក្នុងប្រទេសកាណាដា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ នៅក្នុងសន្និសីទសារព័ត៌មានមួយដែលចេញផ្សាយដោយកាសែតអាមេរិក Fidelity លោក Trudeau បានប្រកាសថា មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមរិក International Business Machines Corporation (IBM) ដើម្បីអភិវឌ្ឍសមត្ថភាព semiconductor និងបន្ធូរបន្ថយការពឹងផ្អែកលើក្រុមហ៊ុនផលិតបរទេស ជាពិសេសគឺប្រទេសចិនបន្ទាប់ពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់បានធ្វើឱ្យប្រទេសទាំងពីរមានភាពតានតឹងជាខ្លាំង។ តាមរយៈច្បាប់ផលិតកម្មការពារជាតិអាមេរិកនឹងផ្តល់កញ្ចប់ថវិកាចំនួន ២៥០លានដុល្លារ។ លោក

    March 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយវិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានថា «កសិករនៅ ខេត្តកណ្តាល អស់សង្ឃឹមក្នុងការដាំដុះក្រោយភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារ» ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា៖ «ការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី គ្មានភាពច្បាស់លាស់ឱ្យអគ្គនាយកដ្ឋានកសិកម្មអាច ពិនិត្យដោះស្រាយបញ្ហាដូចដែលបានលើកឡើងនេះឡើយ។ ជាក់ស្ដែង ការលើកឡើងថា លោក សំ សុគីន បានភ្ជួរបន្លែសាលាដចោលចំនួន ៥តោននោះ គឺមិនពិតទេ ដោយសារការចុះស្រាវជ្រាវមិនបានរកឃើញថា ឈ្មោះ លោក

    March 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាបាល បានស្នើសុំឱ្យដៃគូអភិវឌ្ឍន៍នានា ពិនិត្យលទ្ធភាពបន្ថែមជួយក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍ និងដំណើរការមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលជាមន្ទីរពេទ្យជាតិឯកទេសផ្នែកជំងឺមហារីក ឱ្យមានសមត្ថភាពបច្ចេកទេសខ្ពស់ដូចបណ្តាប្រទេសជឿនលឿននានា។ ការស្នើនេះធ្វើឡើង ក្នុងឱកាសលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានទទួលជួបគណៈប្រតិភូដឹកនាំដោយលោកវេជ្ជបណ្ឌិត Dr Igor Veljkovikj ប្រធានក្រុមការងារវាយតម្លៃរួមគ្នារបស់ WHO-IAEA-IARC ឆ្នាំ២០២៣ លើសមត្ថភាព និងតម្រូវការនៃការគ្រប់គ្រងជំងឺមហារីកនៅកម្ពុជា ដែលប្រព្រឹត្ដទៅនៅទីស្តីការក្រសួងសុខាភិបាល។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជូន ចំពោះគណៈប្រតិភូដែលបានឆ្លើយតបវិជ្ជមានតាមការអញ្ជើញរបស់ក្រសួងសុខាភិបាល

    March 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានកត់សម្គាល់ថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រួចគោលដៅ​អភិវឌ្ឍន៍​លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេលប្រមាណ៣ឆ្នាំចុងក្រោយ​ វិស័យទាំងនេះមានការវិវឌ្ឍន៍លឿនរហ័សគួរឱ្យកត់សម្គាល់។ លោកទេសរដ្ឋមន្ត្រី រំពឹង​ថា ក្នុងរយៈពេល៥ឆ្នាំ ផលិតផលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​នឹងកើត​មាន​​កាន់តែច្រើន ដែលក្នុងនោះកូនខ្មែរអាចនឹងមានសមត្ថភាពបង្កើតរ៉ូបូតមាន​សមត្ថ​ភាព​​​​កាន់​តែ​ខ្ពស់ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុ​វត្ត​ន៍ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ បានប្រារព្ធទិវាជាតិ ស្តីពីវិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

    March 27, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមគោរពអញ្ជើញបងប្អូនទាំងអស់ មកចូលរួមទស្សនាការតាំងបង្ហាញនេះ ដោយផ្ទាល់ និងសាកល្បងប្រើប្រាស់ ChatGPT នៅទីតាំងពិពរណ៍ ហើយក្រុមការងារនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនឹងបង្ហាញ ព្រមទាំងពន្យល់អំពីការប្រើប្រាស់ដោយលម្អិត។ ការតាំងបង្ហាញនឹងចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី ២៦-២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រអគារ A B ក្នុងកម្មវិធីទិវាជាតិលើកទី១

    March 27, 2023
  • ព័ត៌មានអន្តរជាតិ

    (ហុងកុង)៖ ស្ថានីយ៍ទូរទស្សន៍ហុងកុង TVB បាននិយាយថា ខ្លួនត្រូវបង្ខំកាត់បន្ថយបុគ្គលិក ដើម្បីសន្សំថ្លៃប្រតិបត្តិការ។ នៅថ្ងៃទី២៤ ខែមីនា សារព័ត៌មានហុងកុង HK01 បានរាយការណ៍ថា TVB បានប្រកាសថានឹងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៥% ស្មើនឹង២០០នាក់។ យោងតាមរបាយការណ៍ក្នុងឆ្នាំ២០២០ TVB មានបុគ្គលិកចំនួន ៣,៩០៧ រួមទាំងសិល្បករជាប់កិច្ចសន្យា និងបុគ្គលិកនៅក្រុមហ៊ុនក្នុង និងក្រៅទីក្រុងហុងកុង។ យោងតាមប្រធាន TVB លោក Hua Dao បានឱ្យដឹងថា ស្ថានីយ៍ទូរទស្សន៍បន្តកត់ត្រាការខាតបង់នៅឆ្នាំ២០២២មូលហេតុគឺដោយសារឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មមិនដូចការរំពឹងទុក ហើយគម្រោងវិនិយោគជាច្រើនក៏បរាជ័យ។ មុនពេលរលកនៃវិបត្តិសេដ្ឋកិច្ច និងការងើបឡើងវិញយឺតនៃឧស្សាហកម្មកម្សាន្តបន្ទាប់ពីការរាតត្បាត Covid-19 នៅហុងកុង

    March 24, 2023