- Naren
- ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ខ្យល់កន្ត្រាក់បានវាយប្រហារផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតចំនួន១៩៩ខ្នង នៅស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ តែមិនមានមនុស្សណាម្នាក់រងរបួស និងស្លាប់ឡើយ។ ក្រោយពីកើតហេតុ នគរបាល អាវុធហត្ថ និងយោធា រួមជាមួយមន្ត្រីមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ និងជួយសង្រ្គោះបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋ។ លោក អែម សុខា អភិបាលស្រុកថ្មពួក បានប្រាប់ថា ស្រុកថ្មពួកមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ នាំឲ្យប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ១៩០ខ្នង និងសាលារៀន៥ខ្នង។ លោក លឿង សុភ័ក្រ អភិបាលស្រុកស្វាយចេក ក៏បានបញ្ជាក់ថា ស្រុកស្វាយចេកមានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ និងខូចខាតផ្ទះសំបែងប្រជាពលរដ្ឋចំនួន៩ខ្នង៕
March 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) និងពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ទៅដល់ក្រុងប៉ោយប៉ែត គ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៣ នៃខែមិថុនា ឱ្យបានមុនយុទ្ធនាការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៣។ នេះបេីតាមការបញ្ជាក់ឱ្យដឹងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ នាឱកាសដែលលោកបានអនុញ្ញាតឱ្យលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈដែលលោកស្រីនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា
March 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល៣សប្ដាហ៍ ខែមីនា ឆ្នាំ២០២៣នេះ មានករណីរថយន្ដបើកបរបញ្ច្រាសទិសចរាចរណ៍លើផ្លូវល្បឿនលឿន ចំនួន៣១ករណី ត្រូវបានមន្ដ្រីនគរបាលចរាចរណ៍ផាកពិន័យ ដកពិន្ទុប័ណ្ណបើកបរ និងធ្វើកិច្ចសន្យាអប់រំ។ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងជាប្រធានក្រុមការងារនគរបាលចរាចរណ៍ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែមីនា នគរបាលចរាចរណ៍លើផ្លូវល្បឿនលឿន ត្រួតពិនិត្យរថយន្ដសរុបចំនួន៥៦គ្រឿង ក្នុងនោះផាកពិន័យ៣៨គ្រឿង និងអប់រំ១៨ករណី។ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី បានបន្ដទៀតថា ករណីដែលសមត្ថកិច្ចផាកពិន័យច្រើនជាងគេ
March 24, 2023 - SEA GAMES
(ហាណូយ)៖ យោងតាម Cambodia 2023 ពិធីរត់ដង្ហែភ្លើងគប់ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ចាប់ផ្តើមនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២៤ ខែមីនា។ ពិធីនេះមានការចូលរួមពីនិស្សិតកម្ពុជា អត្តពលិកវៀតណាម ប្រមាណ ៣០០នាក់ចូលរួម ក្រោមអធីបតី ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសដង្ហែព្រះអគ្គិជ័យកីឡា លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ហ័ង ដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម
March 24, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា រដ្ឋបាលខេត្តព្រះវិហារ នឹងជំរុញឱ្យខេត្តនេះ ប្រែក្លាយជាខេត្តកសិកម្មសេរីរាង្គ នាពេលខាងមុខ ខណៈបច្ចុប្បន្ននេះ កសិករនៅក្នុងខេត្តកំពុងតែពង្រឹងការដាំដុះកសិផល ផ្តោតលើគុណភាពជាចម្បង និងជាខេត្តដែលបាននាំចេញកសិផលសេរីរាង្គ ឈានមុខគេនៅកម្ពុជា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រះវិហារ» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងបន្តពង្រឹងការអនុវត្តកសិកម្ម តាមកិច្ចសន្យា ការផលិតស្រូវសេរីរាង្គ និងជំរុញកសិករឱ្យបង្កបង្កើនផល និងរក្សាគុណភាព ព្រមទាំងខិតខំប្រែក្លាយខេត្តព្រះវិហារទៅជាខេត្តកសិកម្ម សេរីរាង្គ»។ លោក គីម រិទ្ធី
March 24, 2023 - ព័ត៌មានជាតិរដ្ឋមន្ត្រីពាណិជ្ជកម្មសិង្ហបុរី ជំរុញឱ្យកម្ពុជានាំចូលផលិតផលកសិកម្ម កាន់តែច្រើនមកកាន់ទីផ្សារសិង្ហបុរី
(ឥណ្ឌូនេស៊ី)៖ ជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅអំឡុងកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៩ នាទីក្រុងម៉ាហ្គាឡាំង នៃប្រទេសឥណ្ឌូនេស៊ី លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានជំរុញឲ្យកម្ពុជានាំចូលផលិតផលកសិកម្ម ឱ្យកាន់តែច្រើនមកកាន់ទីផ្សារសិង្ហបុរី។ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ក្នុងជំនួបនោះ លោក Gan Kim Yong បានជំរុញឱ្យភាគីកម្ពុជា នាំចូលផលិតផលកសិកម្មរបស់ខ្លួនឱ្យកាន់តែច្រើនមកកាន់ទីផ្សារសិង្ហបុរី រួមមាន៖ អង្ករ ម្រេច បន្លែសរីរាង្គ
March 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌថ្មី ចំនួន ៦កន្លែង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ តំណភ្ជាប់ទាញយកឯកសារ៖ https://cdc.gov.kh/…/2023/03/CDC-Application-Form-2023.pdf សូមអានសេចក្តីប្រកាសនៅខាងក្រោម៖
March 23, 2023 - ព័ត៌មានអន្តរជាតិ
(ប៉ារីស)៖ មនុស្សរាប់សែននាក់នឹងធ្វើកូដកម្ម ក៏ដូចជាបាតុកម្មក្នុងប្រទេសបារាំងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានាធិបតី លោក អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្តេជ្ញាកាន់តែខ្លាំងថានឹងជំរុញការធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍ ទោះបីជាមានកំហឹងកើនឡើងទូទាំងប្រទេសក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។ នៅថ្ងៃពុធសប្តាហ៍នេះ លោក ម៉ាក្រុង បានថ្លែងថា ច្បាប់ថ្មីនេះគឺមានភាពចាំបាច់ ហើយនឹងចូលជាធរមាននៅចុងឆ្នាំ២០២៣ ខាងមុខ ការតវ៉ាប្រឆាំងនឹងច្បាប់ដែលកំណត់ពេលចូលនិវត្តន៍នៅអាយុ ៦៤ឆ្នាំ បានទាក់ទាញមនុស្សជាច្រើនឲ្យចូលរួមក្នុងការប្រមូលផ្តុំ ដែលរៀបចំដោយសហជីព ចាប់តាំងពីខែមករា ឆ្នាំ២០២៣ មក។ កូដកម្មនៅថ្ងៃព្រហស្បតិ៍នេះ គេនឹងឃើញមានការរំខានដល់ ចរាចរណ៍ផ្លូវរថភ្លើង
March 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញជូនដំណឹងដល់គ្រប់អាជីវករ សេវាករ ពាណិជ្ជករបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថាគ្រប់អាជីវករ សេវាករ ពាណិជ្ជករទាំងឡាយណា ដែលមិនបានអនុវត្តតាមការណែនាំនេះ ត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន៕ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ Fresh News
March 23, 2023 - ចំណេះដឹង
(សុខភាព)៖ អាកាសធាតុឡើងក្តៅខ្លាំង អាចបង្កគ្រោះថ្នាក់ ផលវិបាកនៃអាកាសធាតុក្តៅខ្លាំង ប៉ះពាល់ដល់សុខភាព ដែលអាចគំរាមកំហែងដល់អាយុជីវិត។ ប្រសិនបើអ្នកជាបុគ្គលិកការិយាល័យ ធ្វើការតែនៅក្នុងម៉ាស៊ីនត្រជាក់នោះមិនសូវមានបញ្ហានោះទេ ប៉ុន្តែបើអ្នកធ្វើការនៅខាងក្រៅក្នុងអាកាសធាតុក្តៅនោះ ពិតជាមានហានិភ័យខ្លាំងប្រសិនបើអ្នកមិនមានវិធីសាស្ត្រក្នុងការការពាររក្សាភាពត្រជាក់របស់ខ្លួនដើម្បីសុខភាពរបស់លោកអ្នក។ ដោយចងចាំថាទាំងនេះគឺជាគន្លឹះដើម្បីការពារអ្នកដែលធ្វើការក្រោមអាកាសធាតុក្តៅខ្លាំង៖ រក្សាជាតិទឹក ករណីខ្សោះជាតិទឹកធ្ងន់ធ្ងរអាចបង្កជាអាការៈគ្រុនក្ដៅនិងព្រឺរងារ។ ដូច្នេះការផឹកទឹកគឺជាសកម្មភាពដ៏ល្អបំផុតដែលអ្នកអាចធ្វើដើម្បីការពារផលប៉ះពាល់នៃកំដៅថ្ងៃ។ ការបែកញើសធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់ជាតិទឹក។ ដូច្នេះកំណត់កាលវិភាគផឹកហើយត្រូវប្រាកដថាអ្នកមានសារជាតិទឹកគ្រប់គ្រាន់ក្នុងខ្លួន។ សម្រាកឱ្យបានច្រើន រកពេលសមស្របណាមួយដើម្បីឱ្យចៀសឆ្ងាយពីពន្លឺព្រះអាទិត្យ កុំធ្វើការហួសប្រមាណ តាមដានសុខភាពរបស់អ្នកជានិច្ចហើយព្យាយាមកុំឱ្យត្រូវថ្ងៃខ្លាំងរហូតដល់ហត់ខ្លាំង។ ស្លៀកពាក់ឱ្យជិតៗ ឬខោអាវរលុង ពាក់មួកបាំងថ្ងៃ ប្រសិនបើក្រុមហ៊ុនរបស់អ្នកមិនកំណត់ក្នុងការស្លៀកពាក់ទេ អ្នកអាចស្លៀកពាក់ខោអាវរលុងៗឱ្យមានខ្យល់ចេញចូល។ ពាក់មួកដែលគ្របត្រចៀក និងផ្នែកខាងក្រោយនៃក។ ប្រើកន្សែងសើម នៅពេលធ្វើការក្រោមកម្តៅថ្ងៃក្តៅខ្លាំង អ្នកគួរតែបន្ថែមជាតិសំណើមបន្ថែមបន្តិចដោយជូតខ្លួនដោយកន្សែងសើមធម្មតា ឬកន្សែងត្រជាក់ដែលអ្នកទុកនៅក្នុងទូទឹកកក។ កុំភ្លេចប្រើឡេការពារកម្តៅថ្ងៃ ការរក្សាភាពត្រជាក់មិនមែនជាកង្វល់តែមួយគត់របស់អ្នកនៅពេលធ្វើការក្រោមពន្លឺព្រះអាទិត្យទេ។ ត្រូវថ្ងៃក្តៅខ្លាំងអាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរផងដែលបណ្តាលឱ្យមហារីកស្បែក។
March 23, 2023









