- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ផ្លូវថ្មើរជើង ឬ Walk Street កាន់តែទទួលបានការគាំទ្រ និងពេញនិយមជាខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ រហូតរុញច្រានឲ្យរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជា មានឈ្មោះបោះសំឡេងនៅលើឆាកអន្ដរជាតិ ហើយបានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកជា «ទីក្រុងដែលមានភាពរីករាយនៅពេលរាត្រី»។ ដើម្បីធ្វើឲ្យកាន់តែប្រសើរមួយកម្រិតថែមទៀត សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសាងសង់បន្ទប់ទឹកសាធារណៈមួយកន្លែង មានជិត៤០បន្ទប់បន្ថែមទៀត ព្រមទាំងពិនិត្យការជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញផងដែរ។ ដើម្បីឲ្យគម្រោងនេះកាន់តែដំណើរការទៅបានរលូន ស្របតាមស្តង់ដាបច្ចេកទេស នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង
May 2, 2025 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ចិន នៅថ្ងៃទី២ ខែឧសភា បាននិយាយថាខ្លួនកំពុងពិចារណាលើសំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចចរចាស្ដីពីបញ្ហាពន្ធគយ ប៉ុន្តែចង់ឱ្យទីក្រុងវ៉ាស៊ីនតោនបង្ហាញ ភាពស្មោះត្រង់ និងត្រៀមលក្ខណៈឱ្យបានរួចរាល់ដើម្បីលុបចោលការយកពន្ធគយដែលធ្វើបានឱ្យទីផ្សារ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពិភពលោករំជើបរំជួល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការយកពន្ធគយរបស់សហរដ្ឋអាមេរិក ១៤៥ភាគរយលើទំនិញនាំចូលពីចិនបានចូលជាធរមានកាលពីខែមេសា ខណៈប៉េកាំងបានសងសឹកវិញដោយយកពន្ធគយ១២៥ភាគរយលើ ទំនិញនាំចូលពីសហរដ្ឋអាមេរិក។ តែព្រមពេលជាមួយគ្នា ទំនិញបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជា smartphones, semiconductors និងកុំព្យូទ័រ ត្រូវបានលើកលែងជាបណ្ដោះអាសន្នពី ពន្ធគយអាមេរិក។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតថាចិនបានទាក់ទងទៅកាន់សហរដ្ឋអាមេរិកដើម្បីស្នើសុំចរចាពីបញ្ហាពន្ធគយ ហើយ កាលពីថ្ងៃទី៣០ ខែមេសា លោក ត្រាំ បានលើកឡើងជាថ្មីថាវាមានឱកាសល្អដែលពួកយើងនឹងអាចសម្រេចបានកិច្ចព្រមព្រៀង។ នៅថ្ងៃទី២ ខែឧសភានេះ
May 2, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនរចនាបន្ទះឈីប Qualcomm នៅថ្ងៃពុធសប្តាហ៍នេះបានព្យាករណ៍ថា ប្រាក់ចំណូលនៅត្រីមាសទី៣របស់ខ្លួននឹងមិនឆ្លើយតបតាមអ្វីដែលរំពឹងទុកនោះទេ ពោលគឺមិនខុសគ្នាពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដូចជា Snap និង Samsung ដែលបង្ហាញពីការព្រួយបារម្ភអំពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម និងកត្តាពន្ធគយដែលកំណត់ដោយប្រធានាធិបតីអាមេរិក Donald Trump ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ ប្រធានផ្នែកហិរញ្ញវត្ថុ Akash Palkhiwala របស់ Qualcomm បាននិយាយនៅក្នុងសន្និសីទមួយជាមួយអ្នកវិភាគ ដោយបង្ហាញការប៉ាន់ប្រមាណថាត្រីមាសទីបីរបស់ Qualcomm បានឆ្លុះបញ្ចាំងដោយសារជះផលពីពន្ធគយ។ ប៉ុន្តែលោកបាននិយាយថា ស្ថានភាពអាចនឹងផ្លាស់ប្តូរដោយសារការវិវឌ្ឍយ៉ាងឆាប់រហ័ស បើទោះបីជាមានភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិនក៏ពិតមែន។ លោក Palkhiwala បាននិយាយដោយយោងទៅលើពន្ធគយថា «យើងមិនឃើញកត្តាណាផ្សេងនោះទេដែលជះផលប៉ះពាល់ដោយផ្ទាល់
May 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ ផ្តល់សិទ្ធិដោយ Fresh News ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
May 2, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok បានដាក់ពាក្យលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ហើយការលាលែងនេះត្រូវបានទទួលយក ខណៈដែលសភាជាតិរបស់ប្រទេសនេះកំពុងដំណើរការបោះឆ្នោតលើការចោទប្រកាន់ ដើម្បីទម្លាក់លោកចេញពីតំណែង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុ និងរាយការណ៍បន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Choi ត្រូវបានទទួលយក ការបោះឆ្នោតដើម្បីចោទប្រកាន់រូបលោកពីបទរំលោភច្បាប់បោះឆ្នោត ក៏ត្រូវបានផ្អាកផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍របស់ លោក Choi បានពន្យល់ដូច្នេះថា «ខ្ញុំសុំទោសដែលលាលែងពីតំណែង ដោយសារតែវាពិបាកក្នុងការបន្តបំពេញភារកិច្ចចំពេលមានស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងរទាំងក្នុង និងក្រៅប្រទេស»។ ការលាលែងរបស់លោក Choi កើតឡើងចំពេលដ៏រសើបមួយ ខណៈដែលលោកត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជាប្រធានាធិបតីស្តីទីនៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីស្តីទីបច្ចុប្បន្ន និងជានាយករដ្ឋមន្ត្រី លោក Han Duck-soo
May 2, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោស ទុកជាមុន» ៕ ផ្តល់សិទ្ធិដោយ៖ Fresh News សូមអានសេចក្តីជូនដំណឹង
May 2, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង ២៣៖៣០នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនក្រុមជនល្មើសចំនួន២នាក់ ក្នុងចំណោម៤នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបរបស់ជនជាតិឥណ្ឌូនេស៊ី នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ បានចុះដល់កន្លែងហេតុហើយ ឃាត់ជនសង្ស័យ២នាក់ មកសួរនាំ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់រួមមាន៖ *ទី១៖ ឈ្មោះ ឌឿម ដម ហៅម៉ៃ អាយុ១៨ឆ្នាំ*ទី២៖ ឈ្មោះ
April 29, 2025 - ព័ត៌មានជាតិ
(កណ្តាល)៖ ក្រោមការចង្អុលបង្ហាញពីលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នាថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម លោកស្រី បណ្ឌិត ចាន់ សុទ្ធាវីលេខាធិការក្រុម និងលោកស្រី សួស សារ៉ាម សមាជិកាក្រុម និងអមដំណើរដោយទីប្រឹក្សា និងជំនួយការខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា សហការជាមួយក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តបារាំង Solidarity Mission និងបុគ្គលិកក្រុមហ៊ុន Laboratoire Bioderma អញ្ជើញចុះពិនិត្យនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅមណ្ឌលសុខភាពប្រាសាទ ក្នុងឃុំប្រាសាទ ស្រុកស្អាង
April 29, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែ ដែលមាន តម្លៃ១៨៨លានដុល្លារ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ចូលរួមជួយថែទាំផ្លូវទាំងអស់គ្នា ដើម្បីប្រើប្រាស់បានយូរ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ សម្តេចបវរធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តធ្វើផ្លូវ ឱ្យបានច្រើន និងកាន់តែខ្វាត់ខ្វែងបន្ថែមទៀត ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ តែយ៉ាងនេះក្តី សម្តេចបវរធិបតីបានអំពាវដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវទាំងអស់ ទាំងអ្នកធ្វើដំណើរ អ្នកបើបររថយន្ត អ្នកជិះម៉ូតូ និងអ្នករត់កាត់ផ្លួវ ចូលរួមថែរក្សាទាំងអស់គ្នា។ ជាមួយគ្នានេះ សម្តេចបវរធិបតី ថែមទាំងអំពាវនាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ សូមមានការប្រុងប្រយ័ត្នពេលមានការឆ្លងកាត់ផ្លូវ
April 29, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិតបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ចេញនូវបទបញ្ជាប្រតិបត្តិមួយ ដែលតម្រូវឱ្យអ្នកបើកបររថយន្តដឹកទំនិញ ត្រូវមានចំណេះដឹងផ្នែកភាសាអង់គ្លេស។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពី NBC News នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ ២០២៥។ បទបញ្ជាប្រតិបត្តិដែលត្រូវបានចុះហត្ថលេខា នៅឯ Oval Office នៃសេតវិមាន កាលពីយប់ថ្ងៃចន្ទ តម្រូវឱ្យអ្នកដែលបើកបររថយន្តដឹកទំនិញទាំងអស់ ត្រូវតែមានសមត្ថភាព និងជំនាញភាសាអង់គ្លេស។ លោក ត្រាំ ជឿជាក់ថា ការយល់ដឹងអំពីភាសាអង់គ្លេស គឺជាតម្រូវការសុវត្ថិភាពដែលមិនអាចចរចារបាន សម្រាប់អ្នកបើកបរជំនាញ ពីព្រោះពួកគេគួរតែអាចអាន និងយល់ពីស្លាកសញ្ញាចរាចរណ៍។ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក
April 29, 2025









