By: Naren

នគរបាលខេត្តកំពង់ស្ពឺ ចាប់ក្រុមក្មេងទំនើងយកជំពាមកៅស៊ូ​ចាំស្ទាក់បាញ់បំបែកកញ្ចក់រថយន្ដអ្នកដំណើរ​នៅស្រុកឱរ៉ាល់ បាន៣នាក់

ព័ត៌មានជាតិ March 16, 2023 16/03/2023

(កំពង់ស្ពឺ)៖ អនុវត្ត​តាម​បញ្ជា​លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំកំពង់ស្ពឺ ចំពោះបញ្ហាសន្ដិសុខ​មូលដ្ឋាន​ត្រូវតែធានា​ ពិសេស​បង្ក្រាបក្រុមក្មេង​ទំនើង​ ដែលតែងបង្កការភ័យខ្លាចដល់ពលរដ្ឋ,ជាក់ស្តែងនៅម៉ោង​ ២២៖១០នាទី​យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលបានចុះចាប់ក្រុមក្មេ​ងទំនើងមួយក្រុមដែលជិះម៉ូតូគប់រថយន្ដអ្នក​ដំណើរ​ និងប្រើជំពាមកៅស៊ូបាញ់មកលើរថយន្ដ ប្រជាពលរដ្ឋលើផ្លូវជាតិលេខ៤៤។ ក្រោយពីប្រមូលព័ត៌មាន, កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានល្បាត​ពួនស្ទាក់លើចំណុចភូមិសាស្រ្ដផ្លូវជាតិលេខ៤៤​ នៅ​វេលាម៉ោង ​២៣៖១០នាទី​ ត្រង់ចំណុចគីឡូម៉ែត្រ៣៦-៣៧ ក៏ឃើញមុខសញ្ញាសង្ស័យក្រុមក្មេងជិះម៉ូតូ២​គ្រឿង ដូចសេចក្ដីរាយការណ៍​របស់ប្រជាពលរដ្ឋមែន។ បន្ទាប់ពីសមត្ថកិច្ច​បានឃាត់សាកសួ​រនិងពិនិត្យ​ ម៉ូតូម៉ាកអ៊ិចស៊ីទ័រពណ៌ខៀវគ្មានឯកសារ​ ជិះគ្នាពីរនាក់ និងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស្លាកលេខកំពង់ស្ពឺ 1I-4633 ជិះម្នាក់ឯង កម្លាំងសមត្ថកិ​ច្ចឆែកឆេររកឃើញឧបករណ៍សម្ភារ​រួមជា​មួយកូនកាំបិតចុងស្រួច​១​ ជំពាមកៅស៊ូ២​ គ្រាប់ជំពាម៤គ្រាប់​ ដុំថ្ម​ច្រកថង់​។ ក្រុមក្មេងទំនើងទាំងនេះរួមមាន៖ *ទី១៖ ឈ្មោះ សុខ រឹម អាយុ២០ឆ្នាំ *ទី២៖ ឈ្មោះ ណាង ចិន្ដា អាយុ១៩ឆ្នាំ *ទី៣៖ ឈ្មោះ វ៉េត សាវិន អាយុ១៩ឆ្នាំ​។ អ្នកទាំង៣នាក់ រស់នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។ យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច​ថា […]

ក្រុមគ្រូពេទ្យមកពីបារាំង សហការជាមួយក្រុមគ្រូពេទ្យមន្ទីរបង្អែកខេត្តកោះកុង ចុះពិនិត្យសុខភាពភ្នែកជូនពលរដ្ឋរយៈពេល៣ថ្ងៃ និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃ

ព័ត៌មានជាតិ March 16, 2023 16/03/2023

(កោះកុង)៖ ក្រុមគ្រូពេទ្យមកពី Lafett.MHAssociation នៃប្រទេសបារាំង បានសហការជាមួយក្រុមគ្រូពេទ្យមន្ទីរបង្អែកកោះកុង បានចុះពិនិត្យសុខភាពភ្នែក ជូនប្រជាពលរដ្ឋរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០២៣ និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃ។ លោកវេជ្ជបណ្ឌិត ប៉ូវេត ដីតម៉ារិឆាល គ្រូពេទ្យឯកទេសផ្នែកនៃសមាគម Latett.MHAssociation បានថ្លែងថា លោក និងក្រុមការងារផ្នែកឯកទេសសុខភាពភ្នែក មានសេចក្តីសោមនស្សក្រៃលែងដោយមើលឃើញប្រជាពលរដ្ឋកម្ពុជា បានស្វាគមន៍ពួកគាត់ដោយសេចក្តីរីករាយការស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដែលធ្វើឱ្យពួកគាត់មានទឹកចិត្តសប្បាយរីករាយក្នុងការជួយពិនិត្យបញ្ហាសុខភាពផ្នែកឯកទេសភ្នែក ហើយក៏ជាសម្ព័ន្ធមិត្តមួយដ៏ល្អសម្រាប់ ប្រទេសកម្ពុជា និងប្រទេសបារាំង។ លោកវេជ្ជបណ្ឌិត បានបន្ថែមថា «បើតាមការពិនិត្យផ្នែកឯកទេសសុខភាពឃើញថាពលរដ្ឋកម្ពុជាចាប់ពីអាយុ៤០ឡើង ភាគច្រើនមានបញ្ហាជំងឺភ្នែកដូចជាឡើងបាយភ្នែក ភ្នែកដុះកន្ទុយថ្លែន រមាស់ភ្នែក ស្រវាំងភ្នែកទឹកភ្នែកហូរ និងទឹកដក់ក្នុងកែវភ្នែក បញ្ហាទាំងអស់នេះ គឺបណ្តាលមកពីបញ្ហាកត្តាអាធាតុមិនល្អមានដីហុយ និងខ្វះអនាម័យមិនមានការប្រុងប្រយ័ត្នចំពោះសុខភាពភ្នែក»។ លោកបានបន្តថា ដោយមើលឃើញបងប្អូនប្រជាពលរដ្ឋកម្ពុជា មានបញ្ហាសុខភាពភាគច្រើន ពេទ្យក្រុមគ្រូពេទ្យនៅពេលបញ្ចប់បេសកម្មក្នុងប្រទេសកម្ពុជាវិលទៅប្រទេសបារាំងវិញ លោកនឹងពិភាក្សាជាមួយក្រសួងសុខាភិបាល ប្រទេសបារាំង ដើម្បីទំនាក់ទំនងគ្រូពេទ្យឯកទេសវះកាត់ភ្នែកមកប្រទេសកម្ពុជាម្តងទៀត ដើម្បីជួយពិនិត្យព្យាបាល និងវះកាត់ភ្នែកជូនប្រជាជនកម្ពុជា ដែលជួបបញ្ហាសុខភាពភ្នែក។ លោកវេជ្ជបណ្ឌិត ហៃ ឡៃ សុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានលើកឡើងថា ការរួមសហការរវាងក្រុមគ្រូពេទេព្យទាំង២ប្រទេស ចុះពិនិត្យសុខភាពភ្នែកលោកមានការសប្បាយចិត្ត និងទទួលស្វាគមន៍ជានិច្ច […]

សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំភ័យស្លន់ស្លោរទៅដកលុយពីធនាគារ រឿងធនាគារអាមេរិកដួលរលំ មិនប៉ះពាល់ដល់កម្ពុជាទេ សូមជឿជាក់លើសមត្ថភាពគ្រប់គ្រង របស់រាជរដ្ឋាភិបាល

ព័ត៌មានជាតិ March 16, 2023 16/03/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ប្រាក់បញ្ញើតាមប្រព័ន្ធធនាគារនៅកម្ពុជា កុំមានការភ័យស្លន់ស្លោ រឿងធនាគារពាណិជ្ជចំនួន ២របស់អាមេរិកដួលរលំ ព្រោះមិនប៉ះពាល់ប្រព័ន្ធធនាគារកម្ពុជាទេ។ សម្តេចតេជោបញ្ជាក់ថា ការភ័យស្លន់ស្លោរត់ទៅដក ប្រាក់ចេញពីប្រព័ន្ធធនាគារមុនកាលកំណត់ គឺជាការខាងបង់ប្រយោជន៍ របស់បងប្អូនទៅវិញ ព្រោះតែខាតបង់ការប្រាក់ ដែលព្រមព្រៀងជាមួយធនាគារ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តសមត្ថភាពគ្រប់គ្រងរបស់រាជរដ្ឋាភិបាល លើវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា មានភាពរឹងមាំ មិនមានផលប៉ះពាល់អ្វីនោះឡើយ។ សម្តេចតេជោបានរំលឹកផងដែរថា ករណីវិបត្តិបែបនេះធ្លាប់កើនឡើងជាច្រើនសាររួចហើយ ដោយលើកទី១ វិបត្តិសេដ្ឋកិច្ចអាស៉ី ឆ្នាំ១៩៩៧ ដែលពេលនោះ មានការច្របូកច្របល់នៃប្រព័ន្ធធនាគារ លើពិភពលោករាប់ទាំងកម្ពុជា ប៉ុន្តែធនាគារនៅកម្ពុជា ពេលនោះមានស្ថានភាពតូចៗនៅឡើយ ហើយពេលនោះពលរដ្ឋមួយចំនួនបង្ខំដកប្រាក់ចេញពីធនាគារ ក្នុងរយៈពេលប្រហែលជា៣សប្តាហ៍ ប៉ុន្តែបន្ទាប់ពី៣សប្តាហ៍ក្រោយមក ក៏មានពលរដ្ឋយកប្រាក់ទៅដាក់វិញ។ សម្រាប់លើទី២ វិបត្តិហរិញ្ញវត្ថុសាកល ឆ្នាំ២០០៨ ដែលផ្តើមចេញពីការដួលរលំ នៃធនាគាររបស់អាមេរិក ដែលពេលនោះ មិនបានធ្វើឲ្យប៉ះពាល់ដល់កម្ពុជានោះទេ ក្នុងស្ថានភាពពេលនោះ កម្ពុជាបានខិតធ្វើការទប់ស្កាត់ហានិភ័យ ដោយដំឡើងអត្រាកាតព្វកិច្ចទុនបម្រុង […]

សម្តេចតេជោ ហ៊ុន សែន សោកស្តាយចំពោះករណីឆេះព្រះរាជដំណាក់ខេត្តសៀមរាប និងជំរុញការជួសជុលឱ្យបានត្រឹមត្រូវ

ព័ត៌មានជាតិ March 16, 2023 16/03/2023

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមសម្ដែងនូវការសោកស្ដាយចំពោះករណីឆេះព្រះរាជដំណាក់នៅក្រុងសៀមរាប ព្រមទាំងបានជំរុញឱ្យក្រុមការងារជួសជុលឡើងវិញឱ្យបានត្រឹមត្រូវ។ សូមរំឭកថា នៅវេលាម៉ោង១០៖០៥នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ មានអគ្គិភ័យបានឆាបឆេះព្រះរាជដំណាក់ ក្បែរព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ខេត្តសៀមរាប។ តែយ៉ាងណា កម្លាំងសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់រហូតគ្រប់គ្រងស្ថានភាពបាន។ ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន​ សែន បានចូលរួមសម្ដែងនូវការសោកស្ដាយចំពោះករណីឆេះព្រះរាជដំណាក់កាលពីយប់ថ្ងៃទី១២នោះ ហើយខណៈនោះដែរ សម្ដេចតេជោក៏នៅបន្តតាមដានជាមួយអភិបាលខេត្តសៀមរាបតាមរយៈ Online។ ជុំវិញករណីនេះដែរ ស្រាប់តែមានក្រុមអគតិនៅក្រៅប្រទេសបានបកស្រាយបំភ្លៃបំផ្លើសជុំវិញករណីឆេះព្រះរាជដំណាក់នេះ។ ជាមួយគ្នានោះ សម្ដេតេជោបានស្នើឱ្យមានការបកស្រាយបំភ្លឺត្រឹមតែការឆេះព្រះរាជដំណាក់នោះបានហើយ កុំបកស្រាយទៅហួសដូចដែលពួកទមិឡឥតសាសនាបកស្រាយថា ការឆេះនេះគឺជាការរៀបចំរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាល។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានព្រមានថា ពួកអ្នកដែលនិយាយបំភ្លៃបែបនេះ ប្រសិនបើនៅក្នុងប្រទេសគឺនឹងត្រូវសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការបំភ្លៃនេះជាការមូលបង្កាច់បង្ខូចទាំងស្រុង ទាំងគ្មានភស្ដុតាង និងបង្កើតការស្អប់មកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាមិនដែលមានគំនិតធ្វើយ៉ាងដូច្នោះទេ គឺមានតែព្រួយបារម្ភពីគ្រោះមហន្តរាយដែលកើតឡើងចំពោះប្រជាជន ដូចជាករណីកើតអគ្គិភ័យជាដើមនេះ។ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «បើអ្នកណាបកស្រាយខុស សូមឱ្យបារមីព្រះអង្គចេកព្រះអង្គចមកុំត្រាប្រណីពួកដែលបកស្រាយបំភ្លៃទាំងនោះ»។ ទោះជាយ៉ាងណា សម្ដេចតេជោបានបញ្ជាក់ពីកិច្ចការចាំបាច់ដែលត្រូវធ្វើ […]

សម្តេចតេជោ ហ៊ុន សែន អង្វរករដល់រដ្ឋមន្ត្រីទាំងឡាយកុំខ្ជីខ្ជា ត្រូវពិនិត្យឱ្យច្បាស់លើលិខិត ទាំងអក្ខរាវិរុទ្ធ និងការដាក់ថ្ងៃខែ មុនចុះហត្ថលេខាដាក់ជូនសម្តេច, មានតែក្រសួងចំនួន៤ ដែលធ្វើលិខិតបានល្អ និងមិនវែងឆ្ងាយ

ព័ត៌មានជាតិ March 16, 2023 16/03/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានប្រើប្រាស់វេទិកាសាធារណៈ ណែនាំដល់បណ្តារដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័ន ត្រូវពិនិត្យឱ្យបានច្បាស់លាស់ លើលិខិតរបស់ខ្លួន ទាំងអក្ខរាវិរុទ្ធ និងការចុះថ្ងៃខែ មុននឹងចុះហត្ថលេខា បញ្ជូនចូលមកសម្តេចដើម្បីពិនិត្យ និងសម្រេច។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមការកត់សម្គាល់មានតែរដ្ឋមន្ត្រីក្រសួងចំនួន៤ ដែលធ្វើការងារបានល្អ ពាក់ព័ន្ធនឹងការលិខិតចូលមកសម្តេច ក្នុងនោះរួមមានក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយធ្វើលិខិតមានខ្លឹមសារខ្លី មិនវែងឆ្ងាយ ហើយមានដាក់នូវជម្រើសសម្រាប់ ការសម្រេចចិត្តថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីភាពខុសឆ្គង នៃការធ្វើលិខិតពាក់ព័ន្ធសំណើវិនិយោគថ្មម៉ាត នៅកំពង់ស្ពឺ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយសម្តេចលើកឡើងថា លិខិតដើមរបស់ក្រសួងរ៉ែ និងថាមពល ដាក់ចូលតាមទីស្តីការគណៈរដ្ឋមន្ត្រី ដោយគ្រាន់តែរាយកាណ៍ ពីវឌ្ឍនភាពក្រុមហ៊ុន ដែលទទួលបានសិទ្ធិវិនិយោគប៉ុណ្ណោះ តែបែរជាលិខិតទីស្តីការគណៈរដ្ឋមន្ត្រី ដាក់ចូលទៅសម្តេច ស្នើសុំមតិដឹកនាំទៅវិញ។ សម្តេចតេជោ ហ៊ុន […]

ក្រសួងអប់រំ ណែនាំឱ្យគ្រឹះស្ថានអប់រំ នាំសិស្សលេងល្បែង និងរបាំប្រជាប្រិយខ្មែរ និងហាមលេងបាញ់ទឹក ជះទឹក លាបម្សៅ

ព័ត៌មានជាតិ March 16, 2023 16/03/2023

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន នាំសិស្សលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ទន្ទឹមនេះក្រសួងហាមលេងបាញ់ទឹក ជះទឹក និងលាបម្សៅ។ ក្រសួងបានគូសបញ្ជាក់ថា ការនាំសិស្សលេងល្បែង និងរបាំប្រជាប្រិយនេះ ដើម្បីចូល​រួម​អភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើនព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ ក្នុងសេចក្តីណែនាំនេះ ក្រសួងបានណែនាំដល់គ្រឹះស្ថានអប់រំ ត្រូវបង្កលក្ខណៈឱ្យកុមារ សិស្សានុសិស្ស និងយុវជនលេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន និងក្នុងឱកាសបុណ្យ​ចូលឆ្នាំប្រពៃណីជាតិ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ។ល។ និងល្បែងប្រជាប្រិយ​ខ្មែរ​មួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម។ ក្រសួងក៏បានណែនាំដល់លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ជួយជំរុញ​លើក​ទឹកចិត្ត និងសម្របសម្រួលឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរទាំងឡាយ ដូចក្នុងចំណុចទីមួយប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ទន្ទឹមនេះ ក្រសួងបានណែនាំដល់គ្រឹះស្ថានអប់រំ ឱ្យហាមឃាត់ និងទប់ស្កាត់រាល់ល្បែង​ទាំង​ឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ […]

សភាជប៉ុន បណ្តេញសមាជិកមួយរូបជា YouTuber ដែលមិនធ្លាប់មកធ្វើការ ចេញពីមុខតំណែង

ព័ត៌មានអន្តរជាតិ March 16, 2023 16/03/2023

(តូក្យូ)៖ សមាជិកសភាមួយរូបដែលគេស្គាល់ថាជា YouTuber គឺលោក យ៉ូស៉ិកាហ្សូ ហ៉ីហ្គាស៉ិតានី (Yoshikazu Higashitani) ត្រូវបានសភាជប៉ុនបានបណ្តេញចេញពីមុខតំណែងនៅថ្ងៃពុធនេះ ព្រោះមិនធ្លាប់ មកធ្វើការម្តងណាឡើយ ខណៈលោកគឺជាបុគ្គលដំបូងគេដែលត្រូវបណ្តេញដោយសភារបស់ប្រទេសជប៉ុន ក្នុងរយៈពេលជាង ៧០ឆ្នាំមកនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។ លោក ហ៉ីហ្គាស៉ិតានី ដែលអ្នកលេងអ៉ីនធឺណេតស្គាល់ថាឈ្មោះ ហ្គាស៉ី (GaaSyy) ត្រូវបានបង្គាប់ឲ្យសុំទោសចំពោះការអវត្តមានរបស់លោក អស់រយៈពេលជាច្រើនខែ គិតចាប់តាំងពីដើមខែមីនាមក។ លោក ហ៉ីហ្គាស៉ិតានី អាយុ ៥១ឆ្នាំ មិនបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សារបស់សភាចាប់តាំងពីការបោះឆ្នោត នៅខែកក្កដាឆ្នាំ២០២២ ទោះបីជាមានការតម្រូវក៏ដោយ។ លោក ហ៉ីហ្គាស៉ិតានី ដែលស្ថិតក្នុងចំណោម សមាជិកជាប់ឆ្នោតពីរនាក់ នៃគណបក្ស Seijika Joshi 48 ឬ Politician Girls 48 ក៏មិនធ្លាប់បានចូលរួមសម័យប្រជុំសភានោះដែរ។ លោក ហ៉ីហ្គាស៉ិតានី ជាអតីតអ្នកជំនួញកំពុងស្នាក់នៅផ្ទះរបស់លោក ដែលស្ថិតនៅឯទីក្រុងឌូបៃ ហើយអះអាងថាលោកអាចនឹងត្រូវចាប់ខ្លួនប្រសិនបើត្រឡប់ទៅជប៉ុនវិញ ជាកន្លែងដែលគាត់ត្រូវបានគេរាយការណ៍ថា ប្រឈមមុខនឹងការសាកសួរជុំវិញការចោទប្រកាន់ពីបទបរិហារកេរ្តិ៍។ […]

កម្ពុជា-ចិនប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ពាន់លានដុល្លារក្នុងឆ្នាំនេះ

ព័ត៌មានជាតិ March 15, 2023 15/03/2023

(ភ្នំពេញ)៖ កម្ពុជា-ចិន បានឯកភាពប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងលើស ១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣នេះ តាមរយៈគោលនយោបាយរដ្ឋាភិបាលនៃប្រទេសទាំង២ បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នាលើវិស័យសំខាន់ៗជាច្រើន។ នេះជាការលើកឡើងរបស់លោក ឈួន ដារ៉ា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសលោកអញ្ជើញចូលរួម ក្នុងកម្មវិធីបើកវេទិកាផ្សព្វផ្សាយពិព័រណ៍ចិន-អាស៊ាន លើកទី២០ ដែលរៀបចំឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ។ លោក ឈួន ដារ៉ា បានថ្លែងឲ្យដឹងថា កម្ពុជា និងចិនបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា អស់រយៈពេល៦៥ឆ្នាំមកហើយ តាមរយៈទំនាក់ទំនងការទូតនេះភាគីទាំង២ កម្ពុជា-ចិនបានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំ និងស៊ីជម្រៅពីមួយឆ្នាំទៅមួយឆ្នាំ និងបានក្លាយទៅជាមិត្តភាពដែកថែប មិនអាចកាត់ផ្តាច់បានក្នុងការរួមគ្នាកសាង វឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។ កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចាប់តាំងពីឆ្នាំ២០១០ កន្លងមក ហើយចំណងមិត្តភាពនេះ ចាប់ផ្តើមមានអានុភាពខ្លាំងឡើងទ្វេដង និងទទួលបានផលប្រយោជន៍ទាំងសងខាង។ លោកបានបន្ដថា «ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខណ្ឌគោលនយោបាយវិថីសូត្រ ខ្សែក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយកម្ពុជា-ចិន និងប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ»។ តាមរយៈគោលនយោបាយនេះ […]

Meta នឹងបញ្ឈប់បុគ្គលិក ចំនួន១០,០០០នាក់បន្ថែមទៀតសម្រាប់ជុំទី២ ឆ្នាំនេះ

ព័ត៌មានអន្តរជាតិ March 15, 2023 15/03/2023

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platform ដែលជាមេធំរបស់ Facbook បានសម្រេចបញ្ឈប់បុគ្គលិកចំនួន ១០,០០០នាក់បន្ថែមទៀតនៅឆ្នាំនេះ ដែលជាជុំទីពីរនៃការបញ្ឈប់ការងាររបស់ខ្លួន ខណៈឧស្សាហកម្មនេះកំពុងប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ ត្រឹមតែរយៈពេល ៤ខែប៉ុណ្ណោះ Meta ប្រកាសបញ្ឈប់បុគ្គលិកដ៏ទៅពីរជុំ ដោយកាលពីជុំទី១ បានបញ្ឈប់បុគ្គលិកចំនួន ១១,០០០នាក់ គិតមកទល់នឹងការប្រកាសបង្ហាញនៅថ្ងៃនេះ បុគ្គលិកសរុបចំនួន ២៩០,០០០នាក់ត្រូវបានបញ្ឈប់ចាប់តាំងពីដើមឆ្នាំ២០២២។ ជុំវិញការប្រកាសបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនជាបន្តបន្ទាប់ត្រូវបានគេឱ្យដឹងថា វាទំនងមកពីការខាតបង់ប្រាក់រាប់ពាន់លានដុល្លារដែលលោក Mark Zuckerberg បានចំណាយក្នុងការសាងសង់ពិភព Metaverse ហើយជួបប្រទះនឹងការធ្លាក់ចុះនៃការផ្សាយពាណិជ្ជកម្ម។ ទន្ទឹមនឹងបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ Meta លោក Mark Zuckerberg ក៏ធ្លាប់បានប្រកាសបង្ហាញកាលពីខែមុនផងដែរ ថាឆ្នាំ២០២៣ នឹងកា្លយជា «ឆ្នាំនៃការកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន» បូករួមទាំងការបញ្ឈប់បុគ្គលិកផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

អគ្គនាយកដ្ឋានពន្ធដារ ជំរុញឲ្យសហគ្រាសប្រកបអាជីវកម្ម លើផលិតផលបារី ចូលរួមប្រកាសបង់ពន្ធលើប្រាក់ចំណូល ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា

ព័ត៌មានជាតិ March 15, 2023 15/03/2023

(ភ្នំពេញ)៖ ក្រុមការងារចម្រុះ ដើម្បីត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី (ក្រុមការងារចម្រុះតែមប្រិ៍) របស់អគ្គនាយកដ្ឋានពន្ធដារ (អពដ) និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោកបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងជាសហប្រធានក្រុមការងារចម្រុះតែមប្រិ៍។ លោកបណ្ឌិត ម៉ិញ បានកុសល បានគូសបញ្ជាក់ថា កន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញនូវប្រកាស និងបទប្បញ្ញត្តិមួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ស្របតាមស្ថានភាពនៃការប្រកបអាជីវកម្ម និងការវិវឌ្ឍនៃសេដ្ឋកិច្ចជាតិ។ លោកបណ្ឌិត ក៏បានស្នើដល់សហគ្រាសប្រកបអាជីវកម្មលើផលិតផលបារីទាំងអស់ ឲ្យចូលរួមប្រកាសបង់ពន្ធលើប្រាក់ចំណូល ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ចៀសវាងរងនូវការកំណត់ពន្ធឡើងវិញ ដោយការធ្វើសវនកម្ម ឬការស៊ើបអង្កេតបទល្មើសពន្ធដារដែលត្រូវទទួលរងនូវការពិន័យ ឬទោសទណ្ឌផ្សេងៗយ៉ាងធ្ងន់ធ្ងរ។ លើសពីនោះទៀត ព្រមទាំងអាចឈានដល់ចោទប្រកាន់ពីបទល្មើសលាងលុយ ដែលត្រូវទទួលរងនូវទោសព្រហ្មទណ្ឌថែមទៀតផង។ សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី» ផ្តោតសំខាន់លើប្រធានបទ សំខាន់ៗចំនួន ៣ រួមមាន៖ ទី១៖ ច្បាប់ និងបទប្បញ្ញាតិ្តពាក់ព័ន្ធនឹងកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី […]