By: Naren

ផ្សារទំនើប អ៉ីអន ម៉ល មានជ័យប្រកាសបិទដំណើរការបណ្ដោះអាសន្ននៅថ្ងៃ​នេះ រហូតដល់មានការជម្រាបម្ដងទៀត, សម្រាប់ផ្សារលក់ទំនិញ AEON Supermarket នៅតែបើកដំណើរការជាធម្មតា

ព័ត៌មានជាតិ March 20, 2023 20/03/2023

ផ្សារទំនើប អ៉ីអន ម៉ល មានជ័យនឹងបិទដំណើរការបណ្ដោះអាសន្ននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣​នេះ រហូតដល់មានការជម្រាបម្ដងទៀត នេះបើយោងតាមការបង្ហោះរបស់ផេកផ្លូវការរបស់ផ្សារទំនើប AEON MALL Mean Chey មុននេះបន្តិច។ យោងតាមការបង្ហោះខាងលើ ការបិទដំណើរការបណ្ដោះអាសន្ននេះ គឹដោយសារតែមានការកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនីភ្លាមៗ។ យ៉ាងណាមិញ សម្រាប់ផ្សារលក់ទំនិញ AEON Supermarket នៅតែបើកដំណើរការជាធម្មតា ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់ ហើយលោកអ្នកអាចប្រើប្រាស់បាននៅចំណត A និង G។ ផ្សារទំនើប AEON MALL Mean Chey សូមអភ័យទោសចំពោះការរអាក់រអួលមួយនេះ។

សោកស្តាយ! ប្រទះឃើញសត្វផ្សោតមួយក្បាលអាយុប្រមាណ២០ឆ្នាំ បាត់បង់ជីវិតនៅអន្លង់អភិរក្ស ក្នុងខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ March 20, 2023 20/03/2023

(ភ្នំពេញ)៖ សត្វផ្សោតមួយក្បាលអាយុប្រមាណ ២០ឆ្នាំ ត្រូវបានគេប្រទះឃើញងាប់នៅអន្លង់អភិរក្សសត្វផ្សោតកោះកូនសត្វ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង​នៅម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ តាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF បានឱ្យដឹងថា សត្វផ្សោតងាប់នេះ មានលេខសម្គាល់០៥៦ ទម្ងន់ ១៦០គីឡូក្រាមប្រវែង ២.៣៨ម៉ែត្រ មានអាយុប្រមាណ២០ឆ្នាំ។ មន្ត្រីជំនាញដាក់ការសង្ស័យថា ផ្សោតឈ្មោះនេះងាប់ ដោយឧបករណ៍នេសាទមង ព្រោះមានស្នាមរយះនៅផ្នែកពោះ ស្នាមជាប់មងនៅគល់កន្ទុយ និងព្រុយចំហៀង។ នេះជាសត្វផ្សោតទី១ ដែលបានងាប់ក្នុងឆ្នាំ២០២៣នេះ។ សត្វផ្សោតទន្លេមេគង្គ គឺជារតន​សម្បត្តិ​ធម្មជាតិ​មានជីវិត ដែលមានប្រមាណ៩០ក្បាល រស់នៅតាមបណ្តោយដងទន្លេមេគង្គ នៃខេត្តក្រចេះ និងស្ទឹងត្រែង។ សត្វផ្សោតពេញវ័យអាចបន្តពូជបាន មានអាយុចាប់ពី ៧ឆ្នាំ​ហើយមានកូនក្នុងរយៈពេល ២ឆ្នាំម្ដង។ បច្ចុប្បន្នសត្វផ្សោតរងការគំរាមកំហែងដោយឧបករណ៍នេសាទមង សន្ទូចននង និងឧបករណ៍ឆក់។ ដូច្នេះទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៤៧អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយកំណត់កន្លែងការពារ និងអភិរក្សសត្វផ្សោតប្រវែង ១២០គីឡូម៉ែត្រ ចាប់ពីប៉ែកក្រោមស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ក្នុងខេត្តក្រចេះ ដោយហាមឃាត់ការនេសាទដោយប្រើឧបករណ៍មង […]

នាវាជើងទឹករបស់កងទ័ពចិន ១គ្រឿង ផ្ទុកយោទ្ធោបករណ៍យោធា បានចូលចតកម្ពុជា ដើម្បីចូលរួមធ្វើសមយុទ្ធនាគមាសរវាងកងទ័ពទាំងពីរ

ព័ត៌មានជាតិ March 20, 2023 20/03/2023

(ព្រះសីហនុ)៖ នាវាជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន ១គ្រឿង លេខ៩៩៩ ជាប្រភេទនាវាពហុមុខងារ Type-071 ដែលផ្ទុកយោទ្ធោបករណ៍យោធាជាច្រើន បានចូលចតនៅកំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុ នាវេលាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៣ ម្សិលមិញ។ ការមកដល់នៃវានាកងទ័ពជើងទឹកនេះ គឺដើម្បីរៀបចំធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៣ រួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលនឹងចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ បើតាមមន្ត្រីកងទព័ជើងទឹកមូលដ្ឋានសមុទ្ររាមកម្ពុជា បានឱ្យដឹងថា យោងតាមឯកសារជាលក្ខណៈបច្ចេកទេសរបស់នាវា លេខ៩៩៩ ខាងលើ មានបណ្តោយ ២១០ម៉ែត្រ, ទទឹង២៨ម៉ែត្រ,ជម្រៅទឹក ៧ម៉ែត្រ, ល្បឿន ២៥ណត, ផ្ទុកទម្ងន់ ២៥,០០០តោន, នាវិក ៤០០នាក់, ឧទ្ធម្ភាចក្រ Z8 Super Frenlon ចំនួន ៤គ្រឿង។ នាវានេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ជិន មិញធាន នាយសេនាធិការង កងទ័ពជើងគោក ភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។ បើតាមគម្រោងសម្ភារៈទាំងអស់គ្រោងនឹងដឹកចេញពីក្រុងព្រះសីហនុ ហើយឆ្ពោះទៅកាន់ទីលានសមយុទ្ធ នៅភ្នំជុំរីករាយ […]

ដំណឹងល្អ! កីឡាការិនីកម្ពុជា ស្រួង ភាវី អំពាវនាវរកអ្នកជំងឺចំហបេះដូងនៅកម្ពុជា១៥នាក់ ដើម្បីទទួលការព្យាបាលជាមួយគ្រូពេទ្យកូរ៉េ

ព័ត៌មានជាតិ March 19, 2023 19/03/2023

(ភ្នំពេញ)៖ កីឡាការិនីកម្ពុជា ស្រួង ភាវី ដែលកំពុងរស់នៅប្រទេសកូរ៉េនោះ បានអំពាវនាវជាមុនរកអ្នកជំងឺចំហបេះដូងជាជនជាតិខ្មែរចំនួន១៥នាក់ ដើម្បីទទួលការព្យាបាលជាមួយក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េខាងត្បូង ដោយនាពេលខាងមុខ ក្រុមគ្រូពេទ្យជំនាញនឹងធ្វើដំណើរមកពិនិត្យអ្នកជំងឺនៅកម្ពុជា ហើយនាំទៅព្យាបាលនៅប្រទេសកូរ៉េផ្ទាល់តែម្ដង។ កីឡាការិនី ស្រួង ភាវី គឺជាជើងឯកកីឡា Snooker ដ៏ល្បីល្បាញមួយរូបសម្រាប់កម្ពុជា កូរ៉េ និងនៅលើឆាកអន្តរជាតិ ដោយអ្នកស្រីមានកំណើតជាជនជាតិខ្មែរ ប៉ុន្តែបានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមីជនជាតិកូរ៉េ និងបានទៅរស់នៅសាធារណរដ្ឋកូរ៉េច្រើនឆ្នាំមកហើយ ព្រមទាំងបានចាប់អាជីពជាកីឡាការិនីនៅទីនោះ។ កីឡាការិនីរូបនេះតែងចូលរួមប្រកួតក្នុងនាមតំណាងប្រទេសកម្ពុជា និងតែងទទួលបានមេដាយនិងពានរង្វាន់យ៉ាងច្រើនផងដែរ។ យោងតាមការប្រកាសអំពាវនាវរបស់កីឡាការិនីកម្ពុជា ស្រួង ភាវី នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ គឺនាពេលខាងមុខឆាប់ៗនេះ នឹងមានក្រុមគ្រូពេទ្យចេញដំណើរពីកូរ៉េខាត្បូងដើម្បីទៅពិនិត្យអ្នកជំងឺ១៥នាក់ដែលមានបញ្ហា «ចំហបេះដូង» នៅប្រទេសកម្ពុជា ហើយនឹងនាំអ្នកជំងឺទាំងនោះទៅព្យាបាលនៅប្រទេសកូរ៉េខាងត្បូង។ ដូច្នេះហើយទើបអ្នកស្រី ស្រួង ភាវី ប្រកាសអំពាវនាវជាមុន ដោយជ្រើសរើសដំបូងត្រឹមតែ១៥នាក់សិន។ កីឡាការិនីកម្ពុជា ស្រួង ភាវី បានអំពាវនាវយ៉ាងដូច្នេះ «ប្រសិនបើពុកម៉ែបងប្អូនដែលមានជំងឺចំហបេះដូង ដែលមានអាយុចាប់ពី៥ឆ្នាំដល់២០ឆ្នាំ សូមសរសេរឈ្មោះ លេខទូរស័ព្ទ រូបថតរបស់អ្នកជំងឺ និងអាសយដ្ឋានដាក់ចូលក្នុងផេកហ្វេសប៊ុកផ្លូវការ Sruong Pheavy ដើម្បីងាយស្រួលយើងខ្ញុំធ្វើការជូន»៕ ផ្តល់សិទ្ធិដោយ៖ Fresh […]

សម្តេចតេជោ ហ៊ុន សែន៖ ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ

ព័ត៌មានជាតិ March 19, 2023 19/03/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវក្តីបារម្ភអំពី​លទ្ធភាព​​ផ្ទុះឡើង​នូវសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី។ តាមរយៈបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានលើកឡើងថា ការចោទប្រកាន់របស់ ICC លើលោកប្រធានាធិបតីពូទីននេះ គឺជាការវិវត្តផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយមានផលប៉ះពាល់ទៅលើភូមិសាស្ត្រ​នយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក។ សម្តេចតេជោបន្តថា រឿងនេះក៏នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការ​ស្វែងរកសន្តិភាព​ក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុនពេលលោកប្រធានាធិបតី Xi Jinping នឹងបំពេញទស្សន​កិច្ចនៅទីក្រុងមូស្គូ ដែលត្រូវបានគេរំពឹងថា លោកនឹងធ្វើការសម្រុះសម្រួល​ដើម្បីសន្តិភាព។ សម្តេចតេជោ បានគូសរំលេចដែរថា ប្រទេសចិនខ្លួនឯងក៏ត្រូវបានគេចោទប្រកាន់ពីបទ​ប្រល័យ​ពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាព​បានដោយ​របៀប​ណានៅពេលដែលភាគីម្ខាងទៀតគំរាមចាប់ខ្លួនគាត់? បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី បច្ចុប្បន្ន មានប្រទេសចំនួន ១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗដូចជា អាមេរិក រុស្ស៉ី ឥណ្ឌា និងចិន មិនបានចូលជាសមាជិក​ទេ។ ឯលោកប្រធានាធិបតី Duterte បានដកសមាជិកភាពរបស់ហ្វីលីពីនចេញពី ICC​ ក្នុង​ឆ្នាំ២០១៩។ […]

រោងចក្រផលិតសំបកកង់រថយន្ដនៅកម្ពុជា ចាប់ផ្ដើមដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួន ជាមួយក្ដីរំពឹងនាំចេញប្រមាណ៥លានសំបកក្នុងមួយឆ្នាំ

ព័ត៌មានជាតិ March 18, 2023 18/03/2023

(ព្រះសីហនុ)៖ រោងចក្រផលិតសំបកកង់រថយន្ដ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចាប់ផ្ដើមដំណើរការផលិតដើម្បីនាំចេញជាលើកដំបូងរបស់ខ្លួនទៅកាន់ទីផ្សារបរទេស ជាមួយក្ដីរំពឹងខ្ពស់ក្នុងការនាំចេញសំបកកង់ធុនតូច ៥លានសំបក និងសំបកកង់រថយន្ដធុនធំ ៩០ម៉ឺនសំបក ក្នុងមួយឆ្នាំ។ ទីផ្សារចម្បងដែលនឹងត្រូវនាំចេញនោះ គឺសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រេសស៉ីល និងប្រទេសផ្សេងៗទៀត។ រោងចក្រផលិតសំបកកង់រថយន្ដ ដែលលេចរូបរាងជាថ្មីនៅលើទឹកដីរបស់កម្ពុជានេះ ឈ្មោះ «ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក» ជាក្រុមហ៊ុនសំបកកង់ឈាន មុខគេមួយនៅប្រទេសចិន។ ពិធីសម្ពោធដំណើរការផលិតចេញសំបកកង់រថយន្ដជាលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ ធ្វើ់ឡើងក្រោមអធិបតីភាពរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ លោក Gu Cui ប្រធានក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក បានលើកឡើងថា ការផលិតចេញសំបកកង់លើកដំបូងនាពេលនេះ បន្ទាប់ពីការសាងសង់រោងចក្រទី១នៅក្នុងប្រទេសថៃ រយ:ពេល៣ឆ្នាំ យើងបានសាងសង់ក្រុមហ៊ុនទី២ នៅកម្ពុជា (ខេត្តព្រះសីហនុ)។ […]

រដ្ឋមន្ដ្រីសុខាភិបាល​ ជំរុញដល់សមាគមវេជ្ជសាស្ដ្រទាំងអស់ វិវឌ្ឍខ្លួនប្រកបដោយប្រសិទ្ធភាព ផ្ដល់ជាទំនុកចិត្ដខ្ពស់ដល់ពលរដ្ឋ ដើម្បីបន្ថយលំហូរចេញទៅព្យាបាលនៅបរទេស

ព័ត៌មានជាតិ March 18, 2023 18/03/2023

(ភ្នំពេញ)៖ បន្ទាប់ពីសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និងក កម្ពុជា សហការជាមួយ មន្ទីរពេទ្យ JIKEI ប្រទេសជប៉ុន មានការអភិវឌ្ឍរីកចម្រើនជាបន្ដបន្ទាប់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ជំរុញដល់សមាគមវេជ្ជសាស្ដ្រផ្សេងៗទៀត មានការវិវឌ្ឍរីកចម្រើនប្រកបដោយប្រសិទ្ធភាព ផ្ដល់ជាទំនុកចិត្ដខ្ពស់ដល់ប្រជាពលរដ្ឋ ដើម្បីបន្ថយនូវលំហូរចេញទៅព្យាបាលនៅបរទេស។ ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកសន្និបាតវជ្ជសាស្ត្រ សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និងក កម្ពុជា អាណត្តិទី១០ និងរៀបចំជាសន្និបាតវេជ្ជសាស្ត្រ ORL សហការជាមួយ មន្ទីរពេទ្យ JIKEI ប្រទេសជប៉ុន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ នាសណ្ឋាគារភ្នំពេញ។ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា សន្និបាតនេះ ជាទិវាមួយដ៏មហោឡារឹក ដើម្បីជួបជុំ សាមគ្គីភាពដ៏រឹងមាំរវាងសមាជិក សមាជិកា សមាគមទាំងអស់ ទាំងក្នុងប្រទេសនិងក្រៅប្រទេស […]

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បញ្ឈប់សកម្មភាពអាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ម៉នដានី ជាបណ្តោះអាសន្ន

ព័ត៌មានជាតិ March 18, 2023 18/03/2023

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់សកម្មភាពអាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ម៉នដានី រៀល អ៊ីស្ទេត ឯ.ក។ យោងតាមសេចក្តីជូនដំណឹង ន.អ.ប. បានឱ្យដឹងថា គម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក មានទីតាំងស្ថិតនៅ ភូមិចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភាន្សា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានដោយពុំមានអាជ្ញាបណ្ណពី ន.អ.ប.ព្រមទាំងកំពុងមានវិវាទជាមួយម្ចាស់ដី និងជាមួយអតិថិជនដែលបានទិញផ្ទះក្នុងគម្រោងទី២៩នេះ។ ដូច្នេះហើយ ដើម្បីការពារផលប្រយោជន៍របស់អតិថិជន និងភាគីពាក់ព័ន្ធ កន្លងមក និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) បានស្នើឱ្យ លោកស្រីនាយកក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក បញ្ឈប់សកម្មភាពអាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ដែលមានទីតាំងដូចខាងលើជាបន្ទាន់ដូចជា ការសាងសង់ ការលក់ និងការប្រមូលលុយពីអតិថិជនជាបណ្តោះអាសន្ន រហូតដល់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) សហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធចូលរួមដោះស្រាយវិវាទជាមួយម្ចាស់ដីរួចរាល់៕

ក្រសួងពាណិជ្ជកម្ម៖ នៅរដូវបុណ្យចូលឆ្នាំខ្មែរ តម្លៃប្រេងសាំងទំនងអាចកើនឡើងបន្តិច ដោយសារនិន្នការទីផ្សារអន្តរជាតិ

ព័ត៌មានជាតិ March 17, 2023 17/03/2023

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលើកឡើងថា នៅរដូវបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ តម្លៃប្រេងសាំងនៅកម្ពុជា អាចនឹងមាននិន្នាការឡើងខ្លះ ​ប៉ុន្តែរាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណា ឱ្យ​ប្រេងមានតម្លៃសមរម្យ និងធានានូវបរិមាណប្រេងឱ្យមានគ្រប់គ្រាន់ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅរដូវបុណ្យចូលឆ្នាំ ដែលមានការធ្វើដំណើរច្រើន។ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការកើនឡើងនូវតម្លៃប្រេងតិចតួចនេះ ដោយសារនិន្នាការតម្លៃប្រេងនៅអំឡុងពេល ១០ថ្ងៃចុងក្រោយនេះ បានកើនឡើងបន្តិចប្រមាណ ៥០រៀលក្នុងមួយលីត្រ ​​ស្របពេលដែលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ក៏បានចាប់ផ្តើមឡើងថ្លៃបន្តិចផងដែរ។ លោកបានពន្យល់យ៉ាងដូច្នេះថា «ចំពោះសំណួរថាតើរហូតដល់ខែមេសា ប្រេងវាអាចឡើងរហូតដល់ប៉ះពាល់ដល់ការធ្វើដំណើរ ឬក៏ការសប្បាយរីករាយរបស់ប្រជាពលរដ្ឋដែរទេ? ខ្ញុំអាចជូនយោបល់ថា បើផ្អែកទៅលើនិន្នាការប្រេងសព្វថ្ងៃនេះ វាអាចនឹងឡើងបន្តិច ក៏ប៉ុន្តែមិនមែនឡើងច្រើនទេ ហើយយើងកំពុងតែខិតខំប្រឹងប្រែងរក្សាបរិមាណប្រេង ឱ្យមានគ្រប់គ្រាន់ ដើម្បីបម្រើការប្រើប្រាស់ទូទៅរបស់ប្រជាពលរដ្ឋជាពិសេស ក្នុងរដូវដែលធ្វើដំណើរច្រើន»។ ជាមួយគ្នានេះ ​ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុននាំចូល បាននិងកំពុងសហការ ដើម្បីធានាថាបរិមាណប្រេងនឹងមានគ្រប់គ្រាន់សម្រាប់លក់ និងរក្សាតម្លៃប្រេងសម្រាប់លក់រាយ(ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ឱ្យមានតម្លៃសមរម្យមួយ មិនឱ្យឡើងថ្លៃហួសពេកឡើយ​ ​ខណៈក្រុមហ៊ុននាំចូល​មានស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ តាមការតម្រូវរបស់ក្រសួងផងដែរ។ លោកពន្យល់បន្ថែមថា អ្វីដែលធ្វើឱ្យតម្លៃប្រេងប្រែប្រួល គឺបណ្តាលមកពីតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិ ដែលធ្វើឱ្យតម្លៃប្រេងលក់រាយនៅកម្ពុជាឡើង ឬថយចុះ ប៉ុន្តែ​សម្រាប់កត្តាដែលរាជរដ្ឋាភិបាល អាចគ្រប់គ្រងនៅក្នុងស្រុកបាន […]