By: Naren

អភិបាលខេត្តក្រចេះ ណែនាំឱ្យប្រធានមន្ទីរអប់រំ ចុះស្រាវជ្រាវករណីអ្នកគ្រូ ប្រើហិង្សាលើកូនសិស្ស និងអ្នកគ្រូប្រើហិង្សាដាក់គ្នានៅសាលាបឋមសិក្សាថ្មគ្រែ

ព័ត៌មានជាតិ March 15, 2023 15/03/2023

(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានជំរុញដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចុះពិនិត្យស្រាវជ្រាវរកឱ្យឃើញពីមូលហេតុពិតប្រាកដ ក្នុងករណីអ្នកគ្រូបង្រៀនម្នាក់ បានប្រើអំពើហិង្សាលើកូនសិស្សរៀនថ្នាក់ទី២ ម្នាក់បណ្ដាលឱ្យមានរបួសស្នាមដៃ និងផ្ទៃមុខ ព្រមទាំងអ្នកគ្រូវាយអ្នកគ្រូ នៅក្នុងសាលាបឋមសិក្សាថ្មគ្រែថ្មីៗនេះ។ លោកអភិបាលខេត្តបានបញ្ជាក់ថា ចំណុចនេះគឺជាបាតុភាពមិនល្អដែលគួរកើតមានក្នុងសាលារៀន បញ្ហានេះខាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវចុះធ្វើអប់រំ ណែនាំ និងធ្វើការកែលម្អដល់គ្រូៗ នៅសាលារៀនបឋមសិក្សាថ្មគ្រែ នោះឱ្យបានឆាប់រហ័ស។ ការជំរុញបែបនេះក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តខែមីនា ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តក្រចេះ។ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា នេះគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្តពិនិត្យ និងវាយតម្លៃទៅលើវឌ្ឍនភាពនៃការអនុវត្តការងារដែលសម្រេចបានក្នុងខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកដើម្បីចូលរួមពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ដែលបានជួបប្រទះសំដៅធ្វើយ៉ាងណាឱ្យការអនុវត្តការងារនៅខែថ្មីទទួលបានលទ្ធផលល្អប្រសើរ។ លោកបានជំរុញដល់លោកអភិបាលស្រុក-ក្រុង ព្រមទាំងមន្ទីរអង្គភាព កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនឹងការងារភ្ជាប់លីងឆេណែលតេឡេក្រាមសម្ដេចតេជោ ហ៊ុន សែន ឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានព័ត៌មាន លឿនឆាប់រហ័សពី រាជរដ្ឋាភិបាល និងបានជំរុញឱ្យក្រុមការងារស្រុក-ក្រុង ត្រូវចុះស្រង់ធ្វើបញ្ជីឈ្មោះ អ្នកបម្រើការងារផ្នែកសេវាកម្មក្រៅប្រព័ន្ធ រួមមានដូចជា៖ អ្នករត់តាក់ស៊ី […]

២ខែដំបូង កម្ពុជារកចំណូលបានជិត ៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

ព័ត៌មានជាតិ March 15, 2023 15/03/2023

(ភ្នំពេញ)៖ រយៈពេល២ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានជិត ៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបរយៈពេល២ខែ ឆ្នាំ២០២៣ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៧៩,៣៦៩,៧១០ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៧៩,០៦២,៤១៤ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៣០៧,២៩៦ដុល្លារ។ ចំពោះបរិមាណ នៃការនាំចេញរយៈពេល២ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៥៨,៥៩០តោន បានកើនឡើងចំនួន១០,១៨១តោន ស្មើនឹង២១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន១,៣៦១ម៉ែត្រគូប។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម នៅរយៈពេល២ខែ ឆ្នាំ២០២៣ ថ្លៃ១,៣៤៩ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន២៣៦ដុល្លារ ក្នុងមួយតោន ស្មើនឹង១៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ គិតត្រឹមរយៈពេល២ខែ ឆ្នាំ២០២៣ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន […]

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកំណត់កូតារហូតដល់២% សម្រាប់ជ្រើសរើសជនមានពិការភាព ឲ្យបម្រើការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ

ព័ត៌មានជាតិ March 15, 2023 15/03/2023

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់កូតារហូតដល់ចំនួន២% សម្រាប់ជ្រើសរើសជនមានពិការភាព ឲ្យបម្រើការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ។ ការបញ្ជាក់ឲ្យដឹងបែបនេះធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកសន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយបានគិតគូរល្អិតល្អន់នូវសុខុមាលភាព របស់ជនពិការភាព រាជរដ្ឋាភិបាលកម្ពុជា បានកំណត់កូតារហូតដល់ចំនួន២% សម្រាប់ជ្រើសរើស ជនមានពិការភាពឱ្យបម្រើ ការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ»។ បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិស័យឯកជន ត្រូវបានលើកទឹកចិត្តជាពិសេស ឲ្យទទួលយកជនមានពិការ-ភាពបម្រើការងារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្តល់ឱកាសជនមានពិការភាព ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យបានកាន់តែទូលំទូលាយ។ សម្ដេចតេជោ […]

នគរបាលខេត្តតាកែវ ច្រានចោលព័ត៌មានមិនពិតដែលថាមានករណីជនល្មើស ប្រើពូថៅកាប់កញ្ចក់រថយន្តលើផ្លូវជាតិលេខ២ ម្តុំផ្សារសំរោងយ៉ោង ក្នុងភូមិសាស្ត្រស្រុកបាទី

ព័ត៌មានជាតិ March 15, 2023 15/03/2023

(តាកែវ)៖ អធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតរបស់ Facebook មួយចំនួន ដែលថាមានករណីជនល្មើសប្រើពូថៅ កាប់កញ្ចក់រថយន្តនៅលើផ្លូវជាតិលេខ២ ត្រង់ចំណុចផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ខេត្តតាកែវ។ អធិការនគរបាលស្រុកបាទី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី បានបញ្ជាក់ឲ្យដឹងថា គ្មានឡើយករណីប្រើពូថៅកាប់កញ្ចក់រថយន្តនៅតាមផ្លូវជាតិ២ ក្តី និងផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រ ស្រុកបាទី។ ព័ត៌មានដែល Facebook មួយចំនួនយកមកបង្ហោះនោះ ជាករណីកើតឡើងនៅកន្លែងផ្សេង ហើយបើតាមព័ត៌មានចំនួនធ្លាប់ចុះផ្សាយ គឺកើតឡើងតាំងពីឆ្នាំ២០២២ នៅខេត្តបាត់ដំបង។ លោកអធិការ សូមអំពាវដល់បងប្អូនអ្នកលេងបណ្តាញសង្គម មេត្តាគិតគូរឲ្យបានច្បាស់លាស់ មុននឹងបង្ហោះព័ត៌មានណាមួយ ព្រោះបើបង្ហោះព័ត៌មានមិនពិត អាចនឹងប៉ះពាល់សន្តិសុខសង្គមជាតិ ឬអាចប៉ះពាល់ដល់ខ្លួនឯង ក្រុមគ្រួសារទៀតផង កុំដើម្បីចង់បានការចាប់អារម្មណ៍តែមួយពេល ធ្វើឲ្យសង្គមជាតិចលាចលនោះ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

២ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលជាង៥៣៩លានដុល្លារ ស្មើនឹងជាង១៥% នៃផែនការ

ព័ត៌មានជាតិ March 14, 2023 14/03/2023

(ភ្នំពេញ)៖ រយៈពេល២ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ជាង៥៣៩លានដុល្លារ ស្មើនឹងជាង១៥% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ និងសម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាពរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «សរុបរយៈពេល២ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន២,១៨៣.៨៩ ប៊ីលានរៀល (ប្រមាណជា ៥៣៩.២៣ លានដុល្លារ) ស្មើនឹង១៥.១០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ ប្រៀបធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថា កើនឡើងចំនួន ១០៩.៣៣ប៊ីលានរៀល […]

ក្រោយផលិតរឿង «សំណើច652km» ខាតអស់៨ម៉ឺនដុល្លារ ផលិតកម្មមួយនេះប្រកាសបិទទ្វារ

សិល្បៈ March 14, 2023 14/03/2023

(ភ្នំពេញ)៖ ផលិតកម្មក្រុងពិជ័យ បានប្រកាសបិទទ្វារក្រោយវណ្ណកម្មដំបូងរបស់ខ្លួនរកចំណូលមិនស្មើនឹងចំណាយ។ យោងតាមការបង្ហោះរបស់ លោក ចាន់ណា រ៉ូណាន ជា​អ្នក​គ្រប់គ្រង​ទូទៅ​​នៃ​ផលិតកម្ម​​​ក្រុង​​ពិជ័យ​ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រឿង «សំណើច652km» ជាស្នាដៃទីមួយ និងជារឿងចុងក្រោយរបស់ផលិតកម្មក្រុងពិជ័យ ក៏ព្រោះតែចៅហ្វាងផលិតកម្មសម្រេចចិត្តមិនចង់រកស៊ីជាមួយវិស័យផលិតភាពយន្តខ្មែរបន្តទៀត ក្រោយរឿង «សំណើច652km» ដែលផលិតអស់១២ម៉ឺនដុល្លារ រកចំណូលឱ្យផលិតកម្មបានត្រឹម៤ម៉ឺនដុល្លារ ខាតអស់៨ម៉ឺនដុល្លារ។ លោក ចាន់ណា រ៉ូណាន បានឱ្យដឹងថា ៖«បិទផលិតកម្ម នេះជារឿងទីមួយ ហើយជារឿងចុងក្រោយរបស់ផលិតកម្មក្រុងពិជ័យ ដោយបងប្រុសចាងហ្វាងគាត់សម្រេចចិត្តមិនចង់រកស៊ីជាមួយវិស័យផលិតភាពយន្តខ្មែរបន្តទៀត។ ខ្សែភាពយន្តមួយនេះផលិតអស់១២ម៉ឺនដុល្លា កាលពីចុងឆ្នាំ២០១៩ ហើយក៏មានបញ្ហាផ្ទុះកូវីត រហូតមកដល់ឆ្នាំ២០២៣ ទើបបានចាក់បញ្ចាំង។ ការចាក់បញ្ចាំងរឿងក្នុងសម័យក្រោយកូវីត ចំណូលដែលរកបានមកវិញជាង ៨ម៉ឺនដុល្លារ បន្ទាប់ពីកាត់ជូនរដ្ឋ និងចែកពាក់កណ្តាលជាមួយរោងកុន ខាងផលិតកម្មទទួលបានប្រាក់ជាង ៤ម៉ឺនដុល្លា ខាត៨ម៉ឺនដុល្លារ»។ ជាមួយគ្នានេះផងដែរលោក ចាន់ណា រ៉ូណាន ក៏បានឱ្យដឹងទៀតថា ៖ «សម្រាប់ខ្ញុំអាចទទួលដឹកនាំរឿង Freelance ឬគួរតែឈប់ផលិត តែក៏សូមអរគុណបងប្អូន ដែលគាំទ្រស្នាដៃផលិតភាពយន្តខ្នាតធំរបស់ខ្ញុំកន្លងមក។ អ្នកដឹកនាំរឿងចាន់ណា_ចំណាន_ហៅរ៉ូណាន #រឿងសំណើច652km»៕

បិទនាវាចរណ៍ជាបណ្ដោះអាសន្ន ចំពោះមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹក ត្រង់ចំណុចស្ពានព្រែកព្នៅ នៅថ្ងៃទី១៥-១៦ ខែមីនា

ព័ត៌មានជាតិ March 14, 2023 14/03/2023

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបិទនាវាចរណ៍ជាបណ្ដោះអាសន្ន ចំពោះមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹក ត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា តបតាមការស្នើសុំ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលត្រូវតភ្ជាប់ និងអនុវត្តការងារ ដាក់បំពង់មេនាំទឹកស្អាត នៅបាតទន្លេសាប ដែលត្រូវឆ្លងពីត្រើយខាងកើតស្ពានព្រែកព្នៅ ឆ្ពោះទៅត្រើយខាងលិច ដើម្បីនិងក្រុងតាខ្មៅ នឹងប្រព្រឹត្តទៅចាប់ពីផ្គត់ផ្គង់ទឹកស្អាត និងបំពេញសេចក្តីត្រូវការបន្ថែម ជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ឲ្យបានទាន់កម្មវិធីផែនការដែលបានកំណត់ ហើយការដាក់បំពង់មេ នាំទឹកស្អាតនេះ ម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ រហូតដល់បិទបញ្ចប់ការងារនៅម៉ោង៦៖០០នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ដើម្បីគ្រប់គ្រងការងារនេះ ឲ្យមានប្រសិទ្ធភាព និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុអគ្គនាយកដា្ឋនដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ និងកំពង់ផ សូមបិទការធ្វើនាវាចរណ៍ ជាបណ្តោះអាសន្ន ចំពោះមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹក ដែលត្រូវឆ្លងកាត់ចំណុចស្ពានព្រែកព្នៅតាមដងទន្លេសាប ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមកាលបរិច្ឆេទដូចជម្រាបជូនខាងលើ។ អគ្គនាយកដា្ឋនដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ […]

ព្រះរាជសារសម្តេចម៉ែ៖ ព្រះរាជដំណាក់ថ្មីនៅខេត្តសៀមរាប នឹងត្រូវរៀបចំកសាងឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ

ព័ត៌មានជាតិ March 14, 2023 14/03/2023

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល បានទ្រង់ចេញព្រះរាជសារ ថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនដល់ជនរួមជាតិ និងអន្តរជាតិ ដែលបានផ្ញើរសារ សម្តែងនូវសមានចិត្តសោកស្តាយ ចំពោះព្រឹត្តិការណ៍នៃឧបទ្ទវហេតុយ៉ាងតក់ស្លុត និងរន្ធត់បំផុត លើព្រះរាជដំណាក់ខេត្តសៀមរាប ដោយគ្រោះអគ្គីភ័យឆេះឆាបកន្លងទៅនេះ។ ព្រះរាជសារចេញពីរដ្ឋធានីប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេចព្រះមហាក្សត្រី មានព្រះបន្ទូលទៀតថា ព្រះរាជដំណាក់ថ្មីនឹងត្រូវរៀបចំកសាងឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ។ សម្តេចព្រះមហាក្សត្រីមានព្រះបន្ទូលថា ព្រះរាជដំណាក់ខេត្តសៀមរាប ដែលមានអាយុកាលជាង ៧០ឆ្នាំមកហើយនេះ បានបន្សល់នូវអនុស្សាវរីយ៍ ប្រវត្តិសាស្ត្រ និងអត្ថន័យជាតិដ៏ធំធេងជាមួយនិងព្រះរាជបូជនីយកិច្ច តស៊ូទាមទារឯករាជ្យ បន្ទាប់ពីការយាងបំពេញយុទ្ធនាការនៅបរទេសមាន បារាំង កាណាដា អាមេរិក ជប៉ុន និងថៃឡង់។ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានដឹកនាំការតស៊ូជាមួយការចូលរួមដ៏សកម្ម និងដ៏អង់អាចក្លាហានពីសំណាក់ជនរួមជាតិ គ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការដោយគ្មានការបង្ហូរឈាម។ រវាងខែមិថុនា ដល់ខែវិច្ឆិកា ឆ្នាំ១៩៥៣ សម្តេចព្រះមហាក្សត្រីមានបន្ទូលថា […]

អ្នកគាំទ្រកីឡាវៀតណាមប្រមាណ២ម៉ឺននាក់ បានចុះឈ្មោះរួចរាល់ ដើម្បីមកចូលរួមទស្សនាស៊ីហ្គេម នៅកម្ពុជា

SEA GAMES March 14, 2023 14/03/2023

ភ្នំពេញ៖ ប្រជាពលរដ្ឋវៀតណាម ពិសេសអ្នកគាំទ្រកីឡារបស់ប្រទេសមួយនេះប្រមាណ ២ម៉ឺននាក់ បានចុះឈ្មោះជាមួយអាជ្ញាធររបស់ខ្លួនរួចហើយ ដើម្បីចូលរួមទស្សនា និងមកគាំទ្រការប្រកួតកីឡាប្រទេសរបស់ពួកគេ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាដែលនៅសល់រយៈពេល ៥២ ថ្ងៃទៀត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយទទួលបានដំណឹងផ្ទាល់ពីភាគីវៀតណាម កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងនាមឯកឧត្តមជាអ្នកធ្វើការងារជាមួយភាគីវៀតណាម ទាក់ទងនឹងការកសាងតំបន់ប្រវត្តិសាស្ដ្រតាមព្រំដែន និងត្រៀមបើកច្រកព្រំដែនអន្ដរជាតិ ដែលជាតំបន់ប្រវត្តិសាស្ដ្ររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា៖ «ភាគីវៀតណាម បានប្រាប់មកខ្ញុំថា គ្រាន់តែអ្នកចុះឈ្មោះ មកគាំទ្រកីឡាគ្រប់ប្រភេទរបស់វៀតណាម គឺរង្វង់ ២ម៉ឺននាក់ហើយពេលនេះ ។ នេះគ្រាន់តែវៀតណាមផង ។ អ៊ីចឹងសណ្ឋាគារ ផ្ទះសំណាក់ យើងមានប៉ុន្មាន ដើម្បីទទួលភ្ញៀវ នោះគឺជាបញ្ហា នៃការទទួលភ្ញៀវទាក់ទងទៅនឹងកន្លែងសម្រាក កន្លែងហូបចុក នៅដល់បញ្ហារឿងសន្ដិសុខ រឿងសណ្ដាប់ធ្នាប់ ដែលជាកិច្ចការងារសំខាន់»។ អនុប្រធានគណៈកម្មាធិការជាតិ CAMSOC ដដែលបន្ដថា គ្រាន់តែវៀតណាម ជាបណ្ដោះអាសន្នជាង ២ម៉ឺនទៅហើយ […]

និស្សិត IFL ឆ្នាំទី៣រូបនេះ បង្ហាញពីឆន្ទៈនឹងបន្តសម្អាតបរិស្ថាន នៅតាមទីសាធារណៈ ជាពិសេសនៅតាមប្រឡាយទឹក ទោះជួបឧបសគ្គច្រើនក៏ដោយ

ព័ត៌មានជាតិ March 14, 2023 14/03/2023

(ភ្នំពេញ)៖ យុវជនមួយក្រុម ដែលគេស្គាល់ថាជា «និស្សិតប្លាស្ទិច» ថ្មីៗនេះបានធ្វើឱ្យអ្នកបណ្តាញសង្គមទាំងនៅតាម Facebook និង TikTok សម្តែងការស្ងើចសរសើរជាខ្លាំងជាមួយនឹងសកម្មភាព ចាប់ទាញនិងដងសំរាមចេញពីប្រឡាយទឹកនៅជុំវិញទីក្រុងភ្នំពេញ ដែលមានពណ៌ខ្មៅខាប់ និងក្លិនស្អុយឆួល។ និស្សិត ហែម សុភេម មកពីខេត្តកំពង់ឆ្នាំង ជានិស្សិតឆ្នាំទី០៣ សិក្សានៅដេប៉ាតឺម៉ង់អង់គ្លេស វិទ្យាស្ថានភាសាបរទេស (IFL) ជាអ្នកបង្កើតក្រុម «និស្សិតប្លាស្ទិច» បានធ្វើការផ្តល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន KhmerPress ដោយប្រាប់នូវមូលហេតុនៃការចាប់ផ្ដើម ដោយយុវជនរូបនេះបានឱ្យដឹងថា ខ្លួនស្រលាញ់បរិស្ថាន ដោយមើលឃើញថា ទោះបីជាមានសារអប់រំ និងការដាស់តឿន ទាក់ទងនឹងការរក្សាបរិស្ថាន មិនឱ្យចោលសម្រាមផ្តេសផ្តាសយ៉ាងណាក្តី ក៏នៅតែមិនអាចកែប្រែទម្លាប់ចាស់របស់ពលរដ្ឋមួយចំនួនដែលតែងតែបន្សល់កាកសំណល់សំរាមនៅតាមទីសាធារណៈ។ ដូច្នេះហើយខ្លួនក៏ចេញជាសកម្មភាពដើរសម្អាតនៅតាមសាធារណៈ និងជាពិសេសនៅតាម លូទឹកស្អុយ នៅជុំវិញទីក្រុងភ្នំពេញ។ យុវជនរូបនេះបានឱ្យដឹងថា ខ្លួនបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ២០២២ ដោយការចាប់ផ្តើមដំបូង ពិតជាមានការលំបាក ដោយមានអ្នកជុំវិញខ្លួន បានរិះគន់និងចម្អកនូវសកម្មភាពសម្អាតបរិស្ថានរបស់ខ្លួន ដោយលើកឡើងថា ជោរតាមគ្នា ជាដើម។ ឆ្លើយតបជាមួយនឹងអ្នកសារព័ត៌មាន និស្សិត ហែម សុផេម រូបនេះបន្តថា នៅពេលធ្វើសកម្មភាពសម្អាតនៅតាមប្រឡាយ តាមលូទឹកស្អុយ «បាទបង! […]