By: Naren

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់នារីៗ កុំឱ្យប្រឹងកែច្នៃរូបសម្រស់ពេក ខ្លាចប្រឈមនឹងគ្រោះថ្នាក់

ព័ត៌មានជាតិ March 14, 2023 14/03/2023

(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានអំពាវនាដល់បងប្អូននារីៗ សូមកុំប្រឹងកែច្នៃរូបសម្រស់ហួសហេតុពេក ព្រោះខ្លាចប្រឈមនឹងគ្រោះថ្នាក់។ ការអំពាវនាវរបស់សម្តេច បន្ទាប់ពីមានហេតុការណ៍បាត់បង់ជីវិតរបស់នារីម្នាក់ ក្នុងគ្លីនិកកែសម្ផស្សមួយកន្លែង កាលពីពេលថ្មីៗកន្លងទៅនេះ។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា «អំពាវនាវដល់ស្ត្រីទាំងឡាយ កុំដល់ថ្នាក់ហ្នឹងពេក [កែសម្ផស្សជ្រុលហួស] វាធម្មជាតិរបស់វាឲ្យវាទៅអីចឹងចុះ ប្តីស្រឡាញ់មិនស្រឡាញ់ទេ ក៏វាហីទៅ ចាំបាច់ទៅយកកម្មយកពារអី ចាក់ថ្នាំសន្លប់រួចហើយទៅវះ ទេវាឲ្យប៉ុណ្ណាមក យកប៉ុណ្ណឹងទៅធ្វើម៉េចរូបរាងយើងវាប៉ុណ្ណឹង ប៉ុន្តែអ្នកនិយមក៏និយម យើងក៏មិនដឹងធ្វើម៉េចដែរ សិទ្ធិរបស់គេ តែយើងគ្រាន់តែយកចិត្តទុកដាក់ ជាមួយនឹងសុខភាពអ្នកទាំងនោះ»។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាព សាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោង នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ សូមជមា្របថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេច បិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ​ដែលស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីមានករណីស្ត្រីម្នាក់ស្លាប់ភ្លាមៗ […]

ខឹងជំពាក់ប្រាក់មិនសងគ្រប់, ម្ចាស់បំណុលចូលទៅកាត់សោចូលផ្ទះ កាប់បំផ្លាញដើមឈើ រុះរើឥវ៉ាន់ខ្ទេចខ្ទី យកទ្រព្យសម្បត្តិ ជេរប្រមាថ និងគំរាមចាប់កូនបំណុលដាក់ពន្ធនាគារ

ព័ត៌មានជាតិ March 14, 2023 14/03/2023

(ភ្នំពេញ)៖ លោក ហ៊ុល សេដ្ឋា រស់នៅផ្លូវលំ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ ម្ចាស់បំណុលរបស់លោក បានចូលទៅកាត់សោចូលផ្ទះ សម្លាប់ឆ្កែ កាប់បំផ្លាញដើមឈើ រុះរើឥវ៉ាន់ខ្ទេចខ្ទីគ្មានសល់ យកទ្រព្យសម្បត្តិ ជេរប្រមាថ និងគំរាមចាប់លោកដាក់ពន្ធនាគារទៀតផង ដោយសារតែម្ចាស់បំណុលខឹងលោកមិនបានសងប្រាក់ដែលជំពាក់គ្រប់ចំនួន។ ចំពោះរឿងរ៉ាវទាំងនេះ លោក ហ៊ុល សេដ្ឋា បានរៀបរាប់់ថា លោកពិតជាបានខ្ចីចងការប្រាក់ពីភាគីម្ចាស់បំណុលជនជាតិខ្មែរ មានសញ្ជាតិអាមេរិកពិតប្រាកដមែន ដើម្បីបណ្ដាក់ទុនរកស៊ី ហើយលោកក៏បានសងម្ចាស់បំណុលតាម កិច្ចសន្យាមួយចំនួនធំផងដែរ តែជាអកុសល ពេលមានជំងឺកូវីដផ្ទុះឡើង ក៏មានការបិទខ្ទប់ស្ទើរគ្រប់ទីកន្លែង ធ្វើឲ្យសេដ្ឋកិច្ចមិនដំណើរការល្អ ទើបការបង់លុយមិនទៀងទាត់ រអាក់រអួលយឺតយ៉ាវ ដែលពេលនោះម្ចាស់បំណុល គុណការប្រាក់ បូក ប្រាក់ពិន័យ មានចំនួនច្រើនធ្ងន់ធ្ងរ។ លោកបានបន្តទៀតថា កន្លងមក ភាគីខាងកូនបំណុល ក៏ធ្លាប់បានពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នាដើម្បីបានសងប្រាក់ទៅភាគីម្ចាស់បំណុលជាច្រើនលើក ច្រើនសារ ប៉ុន្តែនៅតែមិនបានជោគជ័យ ដោយមូលហេតុ ការសំរេចចិត្តរបស់ភាគីម្ចាស់បំណុលផ្លាស់ប្តូររហូត។ ក្រោយមកទៀត ភាគីកូនបំណុល បានព្យាយាមសុំចរចា លើកលែងប្រាក់ពិន័យមួយចំនួន ជាមួយភាគីម្ចាស់បំណុលរហូតដែរ ប៉ុន្តែនៅតែមិនមានការ […]

សម្តេចតេជោ ហ៊ុន សែន៖ មានក្រុមហ៊ុនបរទេស៣ ធ្លាប់ស្នើសុំថតរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» តែសម្តេចមិនឲ្យ ព្រោះខ្លាចយកទៅកាឡៃខុសការពិត

ព័ត៌មានជាតិ March 14, 2023 14/03/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបង្ហើបថា មានក្រុមហ៊ុនបរទេសចំនួន៣ បានមកជួបសម្តេចដើម្បីស្នើសុំថតរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» តែសម្តេចមិនឲ្យថតទេ។ ការមិនឲ្យថត ដោយសារមិនចង់ឲ្យមានការយករឿងជីវិតផ្ទាល់ខ្លួនរបស់សម្តេច យកទៅកាឡៃខុសពីការពិតជាក់ស្តែង។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ខណៈដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធចាក់បញ្ចាំងជាផ្លូវការភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី នាល្ងាចថ្ងៃចន្ទទី១៣ ខែមីនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានចាក់ផ្សាយតាមវិទ្យុ មានក្រុមហ៊ុន៣ ជាក្រុមហ៊ុនបរទេស បានមកជួបខ្ញុំ ហើយមានក្រុមហ៊ុនមួយនោះមករហូតដល់ ២ដង ខ្ញុំមិនព្រមឲ្យថតទេ។ ហើយបើអ្នកឯងថត គឺខ្ញុំឲ្យយកសេណារីយោ ដែលមាននៅក្រោមរឿងភាគនិទាន កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី។ រឿងរបស់ខ្ញុំ មិនអាចយកទៅកាឡៃបានទេ ព្រោះបើមិនអញ្ចឹងធ្វើឲ្យអ្វីដែល ជាសាច់រឿងពិត ក្លាយទៅជារឿងភូតកុហក»។ ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលជាភាពយន្តបែប​ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន […]

ដំណឹងល្អ! គុនខ្មែរអលស្តារ នឹងរៀបចំឡើងនៅប្រទេសបារាំង នាខែមិថុនាខាងមុខនេះ

ព័ត៌មានជាតិ March 14, 2023 14/03/2023

ជាដំណឹងមួយល្អដោយនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ តាមរយៈការបង្ហោះរបស់ លោក ស៊ន អេលីត ដោយបានឱ្យដឹងថា គុនខ្មែរអលស្តារ (Kun Khmer All Star) នឹងរៀបចំឡើងនៅប្រទេសបារាំង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ ការប្រកួតនេះគឺជាការរៀបចំដោយ ម្ចាស់ក្លិបគុនខ្មែរ ប្រដាល់បុរាណ នៅប្រទេសបារាំង ជាមួយនឹងលោក ស៊ន អេលីត ដែលជាយុទ្ធនាការផ្សព្វផ្សាយគុនខ្មែរចេញក្រៅប្រទេសជាពិសេសប៉ែកអ៊ឺរ៉ុបផ្ទាល់។ ដោយលោក ស៊ន អេលីត បានឱ្យដឹងថា៖ «គុនខ្មែរអលស្តារ នឹងរៀបចំឡើងនៅប្រទេសបារាំង ថ្ងៃទី២៤ ខែមិថុនា ខាងមុខ លើកទីមួយឈានជើងចេញក្រៅប្រទេស ក្នុងយុទ្ធនាការផ្សព្វផ្សាយគុនខ្មែរ»។ យោងតាមវីដេអូម្ចាស់ក្លិបគុនខ្មែរ ឈ្មោះ ប្រដាល់បុរាណ បានរៀបរាប់ថា លោកនឹងលោក ស៊ន អេលីត នឹងរៀបចំកម្មវិធីគុនខ្មែរអលស្តារ និងរ៉ាហ៊ូ fighter នៅប្រទេសបារាំង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្រាប់ដំណឹងផ្សេងទៀតលោកនឹងជម្រាបជូននៅពេលក្រោយ៕

នាយកដ្ឋាននគរបាលការពារ សន្យានឹងលុបបំបាត់ឱ្យបាននូវបញ្ហាអ្នកប្រចាំការយាមមាត់ច្រកចេញចូល បានសុំកាហ្វេ បារី ពីប្រជាជនជាថ្នូរនឹងការអនុញ្ញាតឱ្យចូលក្រសួង

ព័ត៌មានជាតិ March 13, 2023 13/03/2023

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលការពារ នៃក្រសួងមហាផ្ទៃ នៅថ្ងៃច័ន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ នេះ បានចេញលិខិតទទួលយកនូវការរិះគន់កែលម្អ តាមរយៈការផុសផ្សាយដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើគេហទំព័រហ្វេសប៊ុក ដែលមានការលើកឡើងថា មន្ត្រីដែលយាមប្រចាំការនៅច្រកចេញចូលក្រសួងមហាផ្ទៃ បានសុំ កាហ្វេ បារី ពីប្រជាជនដោះដូរ និងការចូលក្រសួងដើម្បីបានដាក់ពាក្យបណ្តឹងនានា។ យោងតាមលិខិតរបស់លោកឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលការពារនៃស្នងការនគរបាលជាតិ នៅថ្ងៃទី១៣មីនា បានទទួលស្គាល់ថា កន្លងមកពិតជាមានបញ្ហានេះ(សុំកាហ្វេ ឬបារី)មែន ហើយអង្គភាពក៏បានធ្វើការ អប់រំ ណែនាំ ដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិរួចហើយ ។ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា «នាយកដ្ឋាននគរបាលការពារ សូមធ្វើការឆ្លើយតបចំពោះការចុះផ្សាយលើគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តម Kanharith Khieu រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ចំពោះការចុះផ្សាយក្នុងគណនីខាង លើដែលមានខ្លឹមសារ (អរុណសួរស្តី លោកពូជាទីគោរពរបស់ក្មួយ ពេលលោកពូចូលរួមប្រជុំ ជួបក្រសួងធំៗ សូមលោកពូជួយលើកមតិ អ្នកប្រចាំការយាមមាត់ច្រកចេញចូលសុំ កាហ្វេ,បារី ជួបផ្ទាល់ល្ងាចម្សិលមិញក្រសួងមហាផ្ទៃ)។ កន្លងមកពិតជាមានបញ្ហានេះមែន ហើយអង្គភាពបានធ្វើការអប់រំ ណែនាំ ដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិរួចហើយ។ ក្នុងនាមថ្នាក់ដឹកនាំទទួលខុសត្រូវ […]

ប្រទេសចំនួន៥ហើយ ត្រៀមបញ្ជូនអត្តពលិក មកប្រកួតគុនល្បុក្កតោ ជាមួយម្ចាស់ផ្ទះកម្ពុជា ក្នុងស៊ីហ្គេម ឆ្នាំ២០២៣

SEA GAMES March 13, 2023 13/03/2023

គិតមកដល់ថ្ងៃនេះ មានប្រទេសចំនួន៥ហើយ ដែលបានចុះឈ្មោះចូលរួមប្រកួតលើប្រភេទកីឡាគុនល្បុក្កតោ ជាមួយម្ចាស់ក្បាច់គុនកម្ពុជា ក្នុងឱកាសប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ CAMBODIA 2023 នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានជាគូសបញ្ជាក់ថា ប្រទេសចំនួន៥ហើយ ដែលបានត្រៀមបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនចូលរួមប្រកួតកីឡាគុនល្បុក្កតោ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ រួមមានប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូណេស៊ី រួមទាំងម្ចាស់ផ្ទះក្បាច់គុន និងជាម្ចាស់ផ្ទះ កម្ពុជា សរុបគឺ៦ប្រទេស។ «មុនឈានដល់ការប្រកួតធំនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា គឺម្ចាស់ផ្ទះកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ចំនួន២ គឺទី១ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមអន្តរជាតិ គុនល្បុក្កតោ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់មកយើងបន្តទៅរៀបចំការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ (The First Kun […]

លោកតាទាំង២នាក់បងប្អូន វ័យ៨០ផ្លាយហើយ ដើរបេះត្រកួនលក់ ដើម្បីតែអាហារមួយពេលៗរបស់ខ្លួន យ៉ាងត្រដាបត្រដួសជាទីបំផុត

សង្គម March 13, 2023 13/03/2023

លោកតាទាំង២ វ័យ៨០ផ្លាយហើយ នៅតស៊ូដើរបេះត្រកួនលក់ ដើម្បីជីវិតចុងក្រោយ នេះបើយោងតាមការបង្ហោះរបស់ លោក ផន ផល្លា បច្ចុប្បន្នជាអ្នកគ្រប់មណ្ឌលមែកឈើដែលជាកន្លែងទំនុកបង្រុមចិញ្ចឹមកុមារកំព្រានៅកម្ពុជា​ លោកនឹងបញ្ចូលលោកតាទាំង២ ចូលទៅក្នុងបញ្ជីចាស់ជរាដែលគ្មានទីពឹង ដែលលោក ផន ផល្លា ទទួលបន្ទុកទំនុកបម្រុងប្រចាំខែ។ អ្នកគ្រប់មណ្ឌលមែកឈើ រូបនេះបានឱ្យដឹងថា លោកតា២នាក់បងប្អូនមានការលំបាកខ្លាំង ធ្វើការទាំងវ័យជរា ដើម្បីតែអាហារមួយពេលៗរបស់ខ្លួន យ៉ាងត្រដាបត្រដួសជាទីបំផុត។ អ្វីដែលគួរឱ្យខ្លោចចិត្តនោះ ទាំងស្បែកជើង សម្លៀកបំពាក់ លោកតាបានរើសស្បែកជើងដែលគេចោលយកមកពាក់ទាំងមិនត្រូវគូ ងាកទៅអាវ-ខោនិងក្រមាដែលលោកតាទាំង២ បានកំពុងតែពាក់វិញ គឺមានសភាពចាស់ និងរហែកធ្លុះធ្លាយថែមទៀត។ លោកបានបន្តថា «ហើយអ្វីដែលធ្វើអោយខ្ញុំកាន់តែខ្លោចចិត្តនោះ គឺមួកឬដួន ដែលលោកតាពាក់ អង្គុយលក់ត្រកួនតែម្តង គឺគាត់បានរើសថង់ប្លាស្ទិក មានខ្មៅ មានស យកមកដេរ ហើយចោះចងជាមួយកំណាត់ឬស្សីខ្លះ ឈើខ្លះ និងស្លឹកស្លាងាប់ៗខ្លះ ដើម្បីធ្វើមួក ឬដួននោះពាក់កុំឲ្យក្តៅ។ ជាការពិត ខ្ញុំបានសួរលោកតាទាំង២ថាតើលោកតា មានរបស់របរ ឬសំលៀកបំពាក់ណាដែលថ្មី សម្រាប់ប្រើប្រាស់នឹងគេដែឬទេ? លោកតាបានបន្លើរឡើងថា៖ សម្រាប់កង់ដ៏ចាស់មួយនេះ ក្នុងការបណ្តើរដឹកយកត្រកួនទៅលក់ គឺគាត់បានសុំកង់ដែលគេចោលនោះទេ ងាកទៅស្បែកជើង ខោអាវ ក្រមា […]

ក្រសួងព្រះបរមរាជវាំង ៖ «ការឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)»

ព័ត៌មានជាតិ March 13, 2023 13/03/2023

(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានចេញចេញសេចក្តីប្រកាសថា ការឆេះអគារព្រះរាជតំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។ យោងតាមសេចក្តីប្រកាស «ក្រសួងព្រះបរមរាជវាំង សូមប្រកាសជម្រាបសាធារណជន មេត្តាជ្រាបថានៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២៖០៥នាទី មានអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។ ក្រសួងព្រះបរមរាជវាំង មានការសោកស្តាយជាពន់ពេក ចំពោះព្រឹត្តិការណ៍ជាអកុសលនេះ»៕

អគ្គិភ័យឆាបឆេះព្រះរាជដំណាក់នៅក្រុងសៀមរាប កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង

ព័ត៌មានជាតិ March 13, 2023 13/03/2023

(សៀមរាប)៖ អគ្គិភ័យបានឆាបឆេះព្រះរាជដំណាក់ ក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយពុំទាន់ដឹងមូលហេតុច្បាស់លាស់ នៅវេលាម៉ោងប្រមាណ ២២៖៥៦នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ រហូតគ្រប់គ្រងស្ថានភាពបាន។ សម្រាប់គ្រោះអគ្គិភ័យនេះ គេមិនទាន់ដឹងពីទំហំនៃការខូចខាតនោះឡើយ។ មន្រ្តីនគរបាលពន្លត់ និងបង្ការអគ្គិភ័យខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង ហើយករណីនេះបានធ្វើឲ្យអគារមួយរងការខូចខាត។ បើតាមមន្រ្តីនគរបាល សម្រាប់មូលហេតុនោះ សមត្ថកិច្ចជំនាញបាននិងកំពុងស្រាវជ្រាវ និងសួរនាំក្រុមជាងដែលធ្វើការប្រចាំការនៅទីតាំងអាគារដែលឆេះនេះ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS