By: Naren

ពូកែមែន! លោកពូម្នាក់នៅសៀមរាប ប្រមូលទិញរថយន្តចាស់ៗ មកកែច្នៃក្លាយជាបន្ទប់ដ៏ប្រណីតគួរឱ្យចង់ស្នាក់នៅ

ព័ត៌មានជាតិ March 17, 2023 17/03/2023

(សៀមរាប)៖ លោក លី ប៉េងហេង ហៅ «តាឆ្កួត» ម្ចាស់ «សារមន្ទីរវិមានសុខា» នៅខេត្តសៀមរាប ដែលមហាជនស្គាល់ថាលោកតែងតែចំណាយថវិកាផ្ទាល់ខ្លួនប្រមូលទិញសម្ភារចាស់ៗ ដែលមានអាយុកាលជាង៤០ ទៅ៥០ឆ្នាំមុន ដែលមានកង់ ម៉ូតូ ឡាន នាឡិកា នានា ដើម្បីដាក់តាំងពិព័រណ៍សម្រាប់ឲ្យមនុស្សចូលទស្សនា នៅក្នុងសាលពិព័រណ៍របស់លោក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ថ្មីៗនេះម្ចាស់ «សារមន្ទីរវិមានសុខា» រូបនេះ ក៏បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងស្នាដៃដោយលោកបានប្រមូលរថយន្តចាស់ៗមកកែច្នៃក្លាយជាបន្ទប់ដ៏ប្រណីតគួរឱ្យចង់ស្នាក់នៅ។ លោក លី ប៉េងហេង វ័យ៥៧ឆ្នាំរូបនេះ បានធ្វើការផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Khmer Press ដោយលើកឡើងថា គំនិតច្នៃប្រឌិត ដោយយករថយន្តចាស់ មកកែច្នៃតួខាងក្នុងឱ្យលេចចេញជារូបរាងបន្ទប់ដ៏ប្រណីត ដាក់ឈើតុបតែង គួរឱ្យចង់ស្នាក់នៅ កើតចេញពីក្តីស្រម៉ៃ ហើយរថយន្តមួយៗគឺមានការតុបតែខុសៗគ្នាគឺប្រើអារម្មណ៍សំរាប់ធ្វើ។ លោកបានបន្តថារថយន្តចាស់ៗទាំងនេះលោកបានប្រមូលទិញនៅក្នុងខេត្តសៀមរាបផ្ទាល់ ដោយរថយន្តមួយដែលកែច្នៃត្រូវប្រើរយៈពេលពី៥០ទៅ៦០ថ្ងៃឯណោះ ដោយមិនអាចបង្ខំធ្វើបានទេ។ មូលហេតុដែលយករថយន្តចាស់ៗច្នៃតួខាងក្នុងជាបន្ទប់ប្រណីតនេះ គឺលោកមានបំណងចង់បង្កើតជារីសត ប៉ុន្តែនេះគ្រាន់តែជាគម្រោងតែប៉ុណ្ណោះ ដោយសារតែត្រូវការទុនច្រើនក្នុងការបង្កើត។ សម្រាប់ចំណាយក្នុងការធ្វើឡាននៅមិនទាន់អាចសរុបបានឡើយ គឺដោយសារតែការទិញឈើយកមកច្នៃគឺទិញម្តងមួយៗក្នុងលក្ខណះសន្សំព្រោះឈើប្រភេទនេះមិនសូវសំបូរទេ។ ជាមួយនឹងការបង្កើតស្នាដៃនេះ លោកពូក៏បានប្រកាសថា ក្រៅពីគម្រោងចង់ធ្វើជារីសត លោកពូក៏លក់ស្នាដៃនេះដល់មហាជនណាដែលចង់ជាវផងដែរ។ សូមបញ្ជាក់ថា សារមន្ទីរវិមានសុខា របស់លោក […]

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការណែនាំការបញ្ចៀសចរាចរក្នុងអំឡុងពេលសាងសង់ស្ពានអាកាសព្រះមុនីវង្ស

ព័ត៌មានជាតិ March 17, 2023 17/03/2023

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រោយពីបានប្រជុំពិភាក្សារកដំណោះស្រាយការកកស្ទះចរាចរណ៍ កាលពីថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សរួចមក រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយ និងសម្រួលការកកស្ទះចរាចរណ៍បានមួយចំនួនធំ។ តែទោះជាយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា នៅពេលខ្លះក៏នៅមានការកកស្ទះចរាចរណ៍កើតឡើងទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ Fresh News

«គុនខ្មែរជើងឯកពិភពលោក» ជាឈ្មោះក្លិបកីឡាគុនខ្មែរអន្តរជាតិ របស់់ ឧកញ៉ា ស្រី ចាន់ថន ដែលនឹងលេចចេញជារូបរាងឆាប់ៗនេះ

ព័ត៌មានជាតិ March 17, 2023 17/03/2023

លោកឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញនូវឈ្មោះ និងគំរូខ្សែក្រវ៉ាត់ នៃក្លិបកីឡាគុនខ្មែរអន្តរជាតិ របស់លោកដែលត្រៀមលេចចេញជារូបរាងឆាប់ៗនេះ។ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា ក្លិបអន្តរជាតិមួយនេះមានឈ្មោះថា គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion) ដែលបច្ចុប្បន្ន ក្លិបកីឡាគុនខ្មែរលំដាប់អន្តរជាតិរបស់លោកបានរត់ឯកសារតាំងពីភូមិ ឃុំ ស្រុក ខេត្ត ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា នឹង សហព័ន្ធកីឡាគុនខ្មែររួចរាល់ហើយ។ លោកបានឱ្យដឹងថា «ដូច្នេះក្នុងពេលដ៏ឆាប់ខាងមុខនេះ ក្លិបគុនខ្មែររបស់យើងនឹងលេចរូបរាងហើយ»។ ជាមួយនឹងមូលហេតុដែលសម្រេចចិត្តដាក់ឈ្មោះថា គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion) ក៏ដោយសារតែ ឧកញ៉ា ស្រី ចាន់ថន ចង់ឱ្យកីឡាគុនខ្មែររបស់យើងក្លាយទៅជាកីឡាកម្រិតពិភពលោក។ ដោយក្លិបរបស់លោកនឹងនាំកីឡាករបរទេសជុំវិញពិភពលោកមកប្រកួតនៅក្នុងប្រទេសកម្ពុជាក៏ដូចជានាំកីឡាកររបស់ខ្មែរទៅប្រកួតនៅក្រៅប្រទេសផងដែរ។ លើសពីនេះទៅទៀត លោកក៏បានបានបង្កើតខ្សែក្រវ៉ាត់កម្រិតពិភពលោកមួយទៀតដែលបានរួមបញ្ជូលនៅរចនាបថខ្មែរដ៏ល្អឯករួមមាន យ័ន្តប្រាំបីទិស នាគក្បាលប្រាំពីរ ផ្ការំដួល និងចម្លាក់រូបប្រដាល់ក្បាច់គុនល្បុក្កតោខ្មែរ និងចំបាប់ផងដែរ៕

បាយទឹករួចដឹងតែងងុយចង់តែគេង ទាំងនេះហើយជាមូលហេតុ

ចំណេះដឹង March 17, 2023 17/03/2023

(សុខភាព)៖ នៅពេលបរិភោគបាយរួច ពេលខ្លះយេីងហាក់មានអារម្មណ៍ងោកងុយ ទន់ត្របកភ្នែក ពិសេសពេលយេីងបរិភោគអាហារដែលសំបូរជាតិស្ករ (Carbohydrates ឬGlucides) និងជាតិសាច់ឬប្រូតេអ៊ីន។ អារម្មណ៍ងោកងុយ ទន់ត្របកភ្នែកក្រោយបរិភោគអាហារនេះ ក្នុងភាសាវេជ្ជសាស្ត្រ គេហៅថា Postprandial Somnolence ។ ពេលជាតិប្រូតេអ៊ីនចូលទៅដល់ក្រពះ អង់ហ្ស៊ីមនៅក្នុងរសក្រពះកាត់ជាតិប្រូតេអ៊ីនឱ្យទៅជាម៉ូលេគុលអាស៊ីអាមីណេតូចៗ។ អាស៊ីតអាមីណេមួយប្រភេទ គេហៅថាទ្រីពតូហ្វាន(Tryptophan C11H11N2O2)។ នៅពេលដែលអាស៊ីអាមីណេទ្រីពតូហ្វាននេះជ្រាបចូលក្នុងចរន្តឈាមនៅពោះវៀនតូច វារត់ទៅភ្ញោចឱ្យកោសិកាខួរក្បាលផលិតជាតិអ័រម៉ូនមួយប្រភេទហៅថា សេរ៉ូតូនីន (Serotonin) គឺសេរ៉ូតូនីននេះហេីយដែលដេីរតួរសំខាន់ក្នុងវដ្តដំណេករបស់មនុស្សយេីង (Sleep Cycle)។ ភាពងោកងុយក្រោយបរិភោគអាហារនេះ​ វាជារឿងធម្មតា​ មិនមានអ្វីគួរឱ្យបារម្ភឡេីយ។ វាអាចប្រែប្រួល​ទៅតាមបុគ្គល​ និងកត្តាមួយចំនួនដូចជា៖​ ​-​ ប្រភេទ​ និងបរិមាណអាហារដែលយេីងបរិភោគ។ អាហារដែលសំបូរជាតិស្ករ​ និងសាច់ច្រេីន​ អាចធ្វេីឱយយេីងងោកងុយខ្លាំង។ ហូបច្រេីនងងុយជាងញ៉ាំតិច។ -​ ពេលវេលាដែលយេីងបរិភោគ។ បរិភោគអាហារពេលថ្ងៃ​ ច្រេីនងោកងុយជាបរិភោគនៅពេលយប់។ -​ អត់ងងុយពីយប់​។ ទោះជាយ៉ាងណាក៏ដោយ​ មានជំងឺមួយចំនួនដែលអាចធ្វេីឱ្យអ្នកជំងឺងោកងុយខ្លាំងខុសធម្មតា។ ជំងឺទាំងនោះអាចជា៖ – ទាស់ចំណី​ (Food Intolerances) ឬអាលែកហ្ស៊ី – រលាកពោះវៀនដោយសារប្រតេអ៊ីនប្រភេទ​ […]

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បញ្ចប់ការចរចាជាផ្លូវការ ​នូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងត្រៀមចុះហត្ថលេខានៅខែមេសា

ព័ត៌មានជាតិ March 17, 2023 17/03/2023

(ភ្នំពេញ)៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) បានបញ្ចប់ការចរចាជាផ្លូវការហើយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ និងឈានទៅចុះហត្ថលេខា ជាផ្លូវការនៅចុងខែមេសា ឆ្នាំ២០២៣ខាងមុខ។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង​លោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានប្រកាសរួមគ្នា អំពីការបញ្ចប់ការចរចាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) តាមរយៈប្រព័ន្ធវីដេអូ ដោយមានវត្តមានចូលរួមពីប្រធានក្រុមចរចា, តំណាងក្រុមការងារចរចា និងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរសរុបប្រមាណ១០០រូប។ ​លោក ប៉ាន សូរស័ក្តិ បានថ្លែងថា សមិទ្ធផលជាប្រវត្តិសាស្រ្ត និងមានសារៈសំខាន់មួយនេះត្រូវបានផ្តួចផ្តើម និងបង្កើតស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលទៅក្នុងតំបន់និងពិភពលោក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់និងឈ្លាសវៃបំផុតរបស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា។ ​លោកបញ្ជាក់ថា ​តាមរយៈកិច្ចព្រមព្រៀងនេះ […]

លោក គង់ វិបុល៖ សហគ្រាសមួយចំនួនមិនបានចុះបញ្ជី ប៉ុន្តែតាមការស្រាវជ្រាវបឋម មានចំណូលរាប់សិបលានដុល្លារ នេះជាគោលដៅនៃការស៊ើបអង្កេតបទល្មើសពន្ធដារ

ព័ត៌មានជាតិ March 17, 2023 17/03/2023

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា មានសហគ្រាសមួយចំនួន មិនបានចុះបញ្ជីពន្ធដារនោះទេ ប៉ុន្តែតាមការស្រាវជ្រាវបឋមរកឃើញថា មានចំណូលរាប់សិបលានដុល្លារ ដែលនេះជាគោលដៅនៃការស៊ើបអង្កេតបទល្មើសពន្ធដារ។ ការលើកឡើងរបស់លោក គង វិបុល ធ្វើឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសស្តីពី ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ លោក គង់ វិបុល បានលើកជាឧទាហរណ៍ជាក់ស្ដែង បន្ទាប់ពីការចុះអង្កេតឃើញថា មានក្លឹបកំសាន្ដធំៗមួយចំនួន ស្ថិតក្នុងក្រុងភ្នំពេញ ខេត្តព្រះសីហនុ ជាដើមបានធ្វើអាជីវកម្មយ៉ាងធំនៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែពុំទៅចុះបញ្ជីបង់ពន្ធនោះទេ។ លោកបានបញ្ជាក់ថា «អគ្គនាយកដ្ឋានពន្ធដារបានដឹង និងមានទិន្ន័យជាច្រើនថា ម្ចាស់អាជីវកម្មក្លឹបកំសាន្ដខាងលើទាំងអស់នេះ មានចំណូលច្រើន ដែលអាចនឹងជាប់ពន្ធក្នុងកម្រិតមធ្យម និងធំ ដូច្នេះខ្ញុំសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋានដែលផ្ដល់ការអនុញ្ញាត ឬផ្ដល់អាជ្ញាបណ្ណដល់អាជីវកម្មទាំងនេះ សូមជំរុញឲ្យម្ចាស់អាជីវកម្មទាំងនោះមកចុះបញ្ជីបង់ពន្ធ និងសូមសហការជាមួយរដ្ឋាបាលសារពើពន្ធ ឲ្យម្ចាស់អាជីវកម្មទាំងនោះមកចុះបញ្ជី និងគោរពច្បាប់»។ ជាមួយគ្នានេះ លោក គង់ វិបុល បានលើកឡើងថា សូមអំពាវនាវដល់សហគ្រាសទាំងឡាយ ដែលមិនបានមកចុះបញ្ជីបង់ពន្ធ សូមអញ្ជើញរួសរាន់មកបង់ពន្ធ ព្រោះពន្ធដារបានផ្ដល់លទ្ធភាព […]

កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តគម្រោង២ទៀត ពាក់ព័ន្ធនឹងការជួយលើកម្ពស់ កម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ

ព័ត៌មានជាតិ March 16, 2023 16/03/2023

(ភ្នំពេញ)៖ ភាគីកម្ពុជា-ជប៉ុន បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ លើគម្រោង២ទៀត គឺទី១ គម្រោងជួយធ្វើឱ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ នៃកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគម្រោងអាស៊ាន/ជប៉ុន និងទី២ គម្រោងសុខភាពបន្តពូជ សម្រាប់កម្មការិនីក្នុងវិស័យកាត់ដេរ។ ការប្ដេជ្ញាចិត្តនេះធ្វើឡើង ក្នុងកិច្ចពិភាក្សារវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួងការងារ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ រហូតកសាងបាននូវទំនុកចិត្តជាមួយគ្នា ជាយូរលង់ណាស់មកហើយ ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារប្រទេសឡើងវិញក្រោយពីកម្ពុជា បានឆ្លងកាត់សម័យកាលដ៏លំបាកមួយ រហូតដល់កម្ពុជាទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ កសាងបាននូវទំនុកចិត្តពីអ្នកវិនិយោគទុនជប៉ុន ហើយកំពុងតែបន្តផ្តល់ភាពទាក់ទាញបន្ថែមទៀត ដល់អ្នកវិនិយោគទុនមកបណ្តាក់ទុននៅកម្ពុជា។ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្ត នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត លើការជួយកែលម្អវគ្គបណ្តុះបណ្តាល ការបំពាក់សម្ភារសិក្សាតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: និងការបញ្ចូនអ្នកជំនាញឯកទេសជនជាតិជប៉ុន ក្រោមគម្រោង JICA។ ពាក់ព័ន្ធនឹងកម្មសិក្សាការី និងប្រព័ន្ធបញ្ចូន ភាគីទាំងពីរនឹងបន្តពង្រឹងការគ្រប់គ្រងឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបន្តផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា បានទៅបំពេញការងារជាកម្មសិក្សាការី និងជាពលករ ហើយពេលដែលពួកគេត្រឡប់មកម្ពុជាវិញ យកចំណេះដឹង និងជំនាញរបស់ពួកគេមកចូលរួមចំណែក […]

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យដាក់តម្លៃលើចំណីអាហារ និងយកចិត្ដទុកដាក់ លើសុវត្ថិភាពចំណីអាហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ March 16, 2023 16/03/2023

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានណែនាំឲ្យអ្នកលក់ដូរទាំងឡាយ ដែលមានលទ្ធភាព គួរតែចាប់ផ្ដើមដាក់តម្លៃលើទំនិញរបស់ខ្លួន ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកទិញ ទាំងជនជាតិខ្មែរ និងជនជាតិបរទេស។ បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យយកចិត្ដទុកដាក់ លើសុវត្ថិភាពចំណីអាហារ គ្រប់កន្លែងលក់ដូរទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ។ ការណែនាំបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ជិតដល់ពេលវេលា នៃការចូលឆ្នាំ ខ្ញុំអំពាវនាវឲ្យមានការយកចិត្ដទុកដាក់ ទៅលើសុវត្ថិភាពចំណីអាហារ តាមហាងតូច-ហាងធំ ប៉ុន្ដែសំខាន់ជាងគេ គឺអ្នកលក់តាមដងផ្លូវ និងតាមកន្លែងតូចតាច។ អ្នកលក់ដូរទាំងឡាយ ដែលមានលទ្ធភាព […]

មន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ថា ស្ត្រីដែលពេទ្យឯកជន វះកាត់ខុសបច្ចេកទេស បានទទួលមរណភាពក្រោយបញ្ជូនគាត់ដល់គេហដ្ឋានឯខេត្តកំពត

ព័ត៌មានជាតិ March 16, 2023 16/03/2023

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ​ខែមីនា ឆ្នាំ២០២៣ថា ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀន បានផុតដង្ហើមហើយ បន្ទាប់ពីគ្រូពេទ្យកាល់ម៉ែត បានបញ្ជូនគាត់តាមរថយន្ដគិលានសង្គ្រោះទៅដល់គេហដ្ឋានគាត់ នៅភូមិ​ពងទឹក​ ឃុំស្រែចែង​ ស្រុកជុំគិរី​ ខេត្ត​កំពត​។ លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងបន្ដថា «ប៉ុន្មានថ្ងៃចុងក្រោយនេះ គាត់មានស្ថានភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយយប់មិញនេះ (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣) គាត់បានធ្វើទុក្ខក្នុងខ្លួនខ្លាំងមែនទែន ដែលក្រុមគ្រូពេទ្យយើង ក៏បានដាក់ទុយោសប់ដង្ហើមគាត់ដែរ តែហាក់គ្មានសង្ឃឹមសោះ ទើបនៅកំឡុងម៉ោង ៤ទាបភ្លឺថ្ងៃទី១៦ ខែមីនា ក្រុមគ្រួសារគាត់ក៏សូមគ្រូពេទ្យយើងយកគាត់ទៅផ្ទះ។ ដូច្នេះក្រុមគ្រូពេទ្យយើង ក៏បានរួមដំណើរជាមួយអ្នកជំងឺដឹកបញ្ជូន គាត់ទៅផ្ទះតាមការស្នើសុំ។ ពេលដល់ផ្ទះ រៀបចំកន្លែងគាត់សម្រាកហើយ មួយសន្ទុះក្រោយមក គាត់ក៏បានផុតដង្ហើមតែម្ដង» សែនអាសូរគាត់ណាស់ តែក្រុមគ្រូពេទ្យយើងបានប្រឹងប្រែងអស់ពីលទ្ធភាពបច្ចេកទេសហើយ»។ «អ្វីដែលឈានមកដល់ថ្ងៃនេះ ដូចអ្វីដែលមន្ទីរពេទ្យយើងបានបញ្ជាក់កន្លងមកចឹង ខណៈយើងបានស្គាល់ច្បាស់ពីស្ថានភាព ពីកត្ដាប្រឈម និងកត្ដាគ្រោះថ្នាក់របស់គាត់ តែទោះជាគ្មានសង្ឃឹមរស់តាំងពីលើកដំបូងមែន តែក្រុមគ្រូពេទ្យយើងនៅតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព […]