By: Naren

ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្សអឹម២៥ ប៊ីយូធី បន្ទាប់ពីស្ដ្រីម្នាក់បាត់បង់ជីវិតពេលកំពុងវះកាត់កែដើមទ្រូង

ព័ត៌មានជាតិ March 5, 2023 05/03/2023

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេច បិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ​ដែលស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញហើយ បន្ទាប់ពីមានករណីស្ត្រីម្នាក់ស្លាប់ភ្លាមៗក្រោយវះកាត់កែសម្ផស្សនៅមជ្ឈមណ្ឌលនេះ។ ក្នុងសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការបិទមជ្ឈមណ្ឌលកែសម្ផស្សឯកជនឈ្មោះ អឹ​ម២៥ ប៊ីយូធី ដែលមានទីតាំងនៅផ្ទះលេខ៧៣B ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជារបស់លោកវេជ្ជបណ្ឌិត គោគ ចន្ទី ជាអ្នកទទួលខុសត្រូវ ដោយសារតែបុគ្គលិកគ្មានគុណវុឌ្ឍ និងគ្មានជំនាញវិជ្ជាជីវៈសុខាភិបាល បណ្ដាលឱ្យមនុស្សស្លាប់។ ក្រសួងសុខាភិបាលនឹងបន្តនីតិវិធីច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជាមួយនឹងអ្នកទទួល ខុសត្រូវ ក៏ដូចជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី។ នេះបើតាមសេចក្តីសម្រេច។ សូមបញ្ជាក់ថា នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ មានករណីស្ត្រីម្នាក់វ័យ៤០ឆ្នាំ បានស្លាប់ក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីវះកាត់កែដើមទ្រូង។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 […]

រដ្ឋបាលរាជធានីភ្នំពេញ ច្រានចោលព័ត៌មានប្រឌិត រឿងបិទស្ពានច្បារអំពៅមិនឲ្យធ្វើចរាចរណ៍ ដែលចែកចាយតាមបណ្តាញសង្គម

ព័ត៌មានជាតិ March 3, 2023 03/03/2023

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលព័ត៌មានប្រឌិតថា សមត្ថកិច្ចសម្រេចបិទការធ្វើចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) មិនឲ្យធ្វើចរាចរណ៍ ហើយបង្វែរឲ្យប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរការកាត់នេះ ត្រូវឆ្លងទូកដរនៅតាមមាត់ច្រាំងទន្លេវិញ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ព័ត៌មានដែលបានចែកចាយ ពាក់ព័ន្ធករណីបិទការធ្វើចរាចរណ៍លើស្ពានច្បារអំពៅនេះ គឺជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយជនអគតិ ក្នុងចេទនាបំពុលសង្គមប៉ុណ្ណោះ។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា «រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានផ្សាយប្រឌិតថា អាជ្ញាធរសម្រេចបិទស្ពានព្រះមុនីវង្ស ឬស្ពានច្បារអំពៅ មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ដោយសារស្ទះចរាចរណ៍ខ្លាំងពេក។ នេះជារឿងមិនពិតនោះឡើយ ស្ពានច្បារអំពៅនៅតែបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរធ​ម្មតា»។ ជាមួយគ្នានេះ លោក ម៉េត មាសភក្ដី ក៏បានអះអាងដែរថា ទំព័រ Facebook ដែលបានបង្ហោះខ្លឹមសារប្រឌិតឈ្មោះ «រដ្ឋបាលរាជធានីភ្នំពេញ» ដែលមានអ្នកចុច Like មិនដល់១០០នាក់នោះទេ ខណៈទំព័រផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ ឈ្មោះ «រដ្ឋបាលរាជធានីភ្នំពេញ» ដូចគ្នា ប៉ុន្ដែមានអ្នកចុច Like ជាង៤៦ម៉ឺននាក់ និងអ្នក […]

សមត្ថកិច្ចជំនាញ កំពុងស្វែងរកអ្នកបង្ហោះព័ត៌មានមិនពិត ដែលថារាល់ការផាកពិន័យចរាចរណ៍គឺសម្រេចដេាយការចាប់គ្រាប់បាល់

សង្គម March 3, 2023 03/03/2023

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានបដិសេធដំណឹងដែលលើកឡើង រាល់ការផាកពិន័យចរាចរណ៍គឺសម្រេចដេាយការផ្សងសំណាងចាប់គ្រាប់បាល់។ បន្ទាប់ពីបានឃើញផេកហ្វេសប៊ុកមួយមានឈ្មោះ One Player បានចុះផ្សាយព័ត៌មានមិនពិត លើបណ្តាញសង្គមហ្វេសប៊ុក  ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយ និងបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ផេកមួយនេះ ដែលមានគោលបំណងអាក្រក់ បំពុលបរិយាកាសសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ ចំពោះព័ត៌មានខាងលើគឺជាព័ត៌មានមិនពិត ដែលចរិតបំភ្លៃ បំពុលបរិយាកាសសង្គមដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វេីការស្រាវជ្រាវ ស្វែងរកម្ចាស់ផេកហ្វេសប៊ុកខាងលើ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺចំពោះការចុះផ្សាយផ្សាយព័ត៌មានមិនពិត៕

កម្ពុជារកបានដៃគូដ៏ធំក្នុងការទាក់ទាញទេសចរឡាវ និងចិន, ដៃគូចាប់អារម្មណ៍ខ្លាំងនៅគោលដៅតំបន់សមុទ្រ

ព័ត៌មានជាតិ March 3, 2023 03/03/2023

(ភ្នំពេញ)៖ ក្រុមហ៊ុនធំមួយនៅប្រទេសឡាវបានប្ដេជ្ញាចំពោះភាគីកម្ពុជាថា នឹងមកវិនិយោគបង្កើតផលិតផលទេសចរណ៍ ផ្សព្វផ្សាយពីទេសចរណ៍នៅកម្ពុជា ជំរុញការហោះហើរត្រង់បន្ថែមពីឡាវមកកម្ពុជា ពិសេសនៅតំបន់សមុទ្រកម្ពុជា ដើម្បីទាក់ទាញទេសចរឡាវ និងទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។ ការប្ដេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក វ៉ី ឈានជាំង (Wei Qianjiang) ប្រធានក្រុមហ៊ុន Alpha Data Technology Lao Sole Co., Ltd និងស្ថានតំណាង ក្រសួងទេសចរណ៍កម្ពុជាប្រចាំនៅប្រទេសឡាវ ដើម្បីពិភាក្សាពីកាជំរុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរឡាវ ទេសចរចិនមកទស្សនាកម្ពុជា។ ជំនួបនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។ គួរជម្រាបថា ក្រុមហ៊ុន Alpha Data Technology Lao Sole របស់ឡាវមួយនេះ គឺប្រតិបត្តិការលើការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសឡាវ និងវិនិយោគលើវិស័យអចលនវត្ថុ ហើយពិសេសទៀតនោះក៏ជាក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ធំមួយផងដែរ។ ក្នុងជំនួបខាងលើនោះ លោករដ្ឋមន្រ្តី ថោង ខុន បានរំឭកពីជំនួបរវាងនាយករដ្ឋមន្រ្តីឡាវ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជាជាគោលដៅទេសចរណ៍ […]

ព្រំ សំណាង៖ ទោះជោគជ័យការប្រកួតអន្តរជាតិ ក៏មិនភ្លេចខ្លួន រឿងដណ្ដើមមេដាយមាសជូនជាតិនា ស៊ីហ្គេម២០២៣ ដែរ

ព័ត៌មានជាតិ March 3, 2023 03/03/2023

ភ្នំពេញ៖ កីឡាករជម្រើសជាតិគុនខ្មែររបស់កម្ពុជា ព្រំ សំណាង បាននិយាយថា បើទោះបីខ្លួនទទួលបានផ្លែផ្កាល្អនៅក្នុងការប្រកួតអន្តរជាតិធំៗ ចំនួនពីរលើកកន្លងមកក្ដី ក៏ខ្លួនមិនដែលភ្លេចខ្លួនរឿងដណ្ដើមមេដាយជូនជាតិ នាព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជានោះដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ CAMBODIA 2023 នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ កីឡាករមានដើមកំណើតមកពីខេត្តកំពង់ស្ពឺ នឹងចូលរួមការប្រកួតលើវិញ្ញាសាគុនខ្មែរ ក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ ក្រៅពីការហ្វឹកហាត់ក្នុងជំរំ កីឡាករជម្រើសជាតិខាងលើ ក៏បានចេញទៅប្រកួតក្នុងកម្មវិធីប្រកួតអន្តរជាតិធំៗ បានចំនួនពីរលើកផងដែរ ដោយក្នុងនោះ គេទទួលបានជ័យជម្នះទាំងពីរលើក ហើយថែមទាំងផ្ដួលដៃគូឲ្យសន្លប់ តាមរយៈជង្គង់ នៅត្រឹមទឹកទី១ ដូចគ្នាទៀតផង។ កីឡាករដដែលខាងលើ បានប្រាប់មកកាន់ CAMBODIA 2023 យ៉ាងដូច្នេះថា «និយាយរឿងត្រៀមខ្លួនស៊ីហ្គេម ខ្ញុំមិនដែលភ្លេចទេ។ ខ្ញុំប្រឹងប្រែងហ្វឹកហាត់មករហូត តាំងពីបញ្ចប់ស៊ីហ្គេម នៅវៀតណាមមក។ ចំពោះគោលដៅរបស់ខ្ញុំ គឺយកឲ្យបានមេដាយមាស ជូនជាតិ សម្រាប់ស៊ីហ្គេមហ្នឹង។ ខ្ញុំដឹងថា ដឹងតែបានមេដាយ គ្រាន់តែមិនច្បាស់១០០% ថានឹងបានមេដាយកម្រិតណា។ ប៉ុន្តែ បើគោលដៅនិងមហិច្ឆតារបស់ខ្ញុំ គឺមេដាយមាសហ្នឹងតែម្ដង»។ ជើងខ្លាំងរបស់កម្ពុជា បានបន្ថែមទៀតថា […]

ការសម្រេចមិនយកកម្រៃសេវាពិនិត្យ និងព្យាបាលលើគ្រោះថ្នាក់ ឬការរងរបួសផ្សេងៗដោយសារសកម្មភាពកីឡា នៅមន្ទីរពេទ្យ ‘តេជោសន្តិភាព’ នឹងត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

ព័ត៌មានជាតិ March 3, 2023 03/03/2023

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពី ការសម្រេចមិនយកកម្រៃសេវាពិនិត្យ និងព្យាបាលលើគ្រោះថ្នាក់ ឬការរងរបួសផ្សេងៗដោយសារសកម្មភាពកីឡា នៅមន្ទីរពេទ្យ ‘តេជោសន្តិភាព’ នឹងត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សេចក្ដីជូនដំណឹងធ្វើឡើង ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការទទួលអនុវត្តប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ពីក្រសួងសុខាភិបាល។ ក្នុងន័យនេះ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា មានកិត្តិយសជម្រាបជូនដំណឹងដល់គ្រប់សហព័ន្ធកីឡាជាតិ កីឡាករ កីឡាការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ គ្រប់កីឡាករ-កីឡាការិនី ឬអ្នកហាត់លេងកីឡាទាំងអស់ ដែលធ្វើសកម្មភាពអប់រំកាយ និងកីឡាគ្រប់ប្រភេទ ហើយមានបញ្ហាសុខភាពក៏ដូចជាមានគ្រោះថ្នាក់ និងរងរបួសផ្សេងៗ សូមអញ្ជើញទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ តេជោសន្តិភាព (ដែលមានអាសយដ្ឋាននៅភូមិបឹងតាមោក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ) ដោយមិនយកកម្រៃលើសេវាពិនិត្យ និងព្យាបាលឡើយ។ អាស្រ័យហេតុនេះ សូមសហព័ន្ធកីឡាជាតិ និងកីឡាករ កីឡាការិនីទាំងអស់ ព្រមទាំងយុវជន ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធសកម្មភាពកីឡា មេត្តាជ្រាប និងអញ្ជើញទៅទទួលសេវាពិនិត្យ ថែទាំ និងព្យាបាលសុខភាព តាមសេចក្ដីត្រូវការ៕ ប្រភព៖ CAMBODIA 2023

លោកសាស្ត្រាចារ្យបារាំង Claude Dumurgier បិតាគ្រូពេទ្យវះកាត់កម្ពុជា បានទទួលមរណៈភាព

ព័ត៌មានជាតិ March 3, 2023 03/03/2023

លោកសាស្ត្រាចារ្យ Claude Dumurgier ជាស្ថាបនិកម្នាក់ និងជាបិតានៃគ្រូពេទ្យវះកាត់កម្ពុជា បានទទួលមរណៈភាព នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២អធ្រាត្រ នៅទីក្រុងបារីសនៃប្រទេសបារាំង។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងនិស្សិតពេទ្យកម្ពុជា បានរៀបចំពិធីគោរពវិញ្ញាណក័ន្ធ និងពិធីបុណ្យបង្សុកូល ជូនដល់លោកសាស្ត្រាចារ្យ Claude Dumurgier នៅវត្តព្រះពុទ្ធមាន នៅវេលាម៉ោង៨ព្រឹក ថ្ងៃព្រហស្បត្តិ៍ ទី២ ខែមីនា ឆ្នាំ២០២៣​ ដើម្បីជាការដឹងគុណនិងសម្តែងការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ។ លោកសាស្ត្រាចារ្យ Claude Dumurgier បានមកដល់កម្ពុជាក្នុងឆ្នាំ១៩៩៣ ជាគ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដល់ឆ្នាំ២០០២។ លោកគឺជាតួអង្គដ៏សំខាន់មួយរូបក្នុងការបណ្ដុះបណ្ដាល គ្រូពេទ្យនិងនិស្សិតកម្ពុជាផ្នែកសល្យសាស្ត្រ និងបានពុះពារ ចំណាយពេលវេលាដ៏លើសលប់ដោយក្តីស្រឡាញ់ ក្នុងការបណ្តុះបណ្តាល និងបង្កើតថ្នាក់ឯកទេសវះកាត់ ដល់និសិ្សតខ្មែរ។ សូមជម្រាបថា នៅក្នុងរយៈពេល២២ឆ្នាំនៃអាជីពរបស់លោក លោកបានពង្រីកទំនាក់ទំនងរវាងវិស័យវេជ្ជសាស្ត្របារាំងនិងកម្ពុជាដោយយកអស់កំលាំងកាយចិត្ត។ ការបាត់បង់រូបលោកគឺជាការបាត់បង់ដ៏ធំមួយរបស់មនុស្សគ្រប់រូប បាត់បង់គ្រូដ៏ល្អ និងបាត់បង់សហការីដ៏ចំណានមួយរូប។ យោងតាមស្ថានទូតបារាំង បានឱ្យដឹងថា លោកសាស្រ្តាចារ្យ Claude គឺជាអ្នកការពារហ្វ្រង់កូហ្វូនីដ៏សកម្មមួយរូប ដែល​បាន​ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជានៅប្រទេស​បា​រាំង។ […]

ក្រិក៖ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ចុះចេញពីតំណែង បន្ទាប់ពីមានហេតុការណ៍រថភ្លើងបុកគ្នា

ព័ត៌មានអន្តរជាតិ March 3, 2023 03/03/2023

(អាថែន)៖ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនប្រទេសក្រិក លោក កូសតាស់ ការ៉ាម៉ាន់លីស (Kostas Karamanlis) បានចុះចេញពីតំណែង បន្ទាប់ពីហេតុការណ៍រថភ្លើងបុកគ្នា កាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ដែលបានធ្វើឲ្យមនុស្សយ៉ាងហោច ៤៣នាក់បានស្លាប់ និងមនុស្សជាច្រើនទៀតត្រូវរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៏មានចិន Chinadaily នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។ ជុំវិញសោកនាដកម្មនេះដែរ ប៉ូលិសក្រិក ក៏បានចាប់ខ្លួនអ្នកគ្រប់គ្រងស្ថានីយរថភ្លើង នៅទីក្រុង ឡារីសា នឹងបានចោទប្រកាន់ពីបទឃាតកម្ម បន្ទាប់ពីការប៉ះទង្គិចរវាងរថភ្លើងដឹកភ្ញៀវដែលបានចេញដំណើរពីទីក្រុង អាថែន (Athens) ឆ្ពោះទៅកាន់ទីក្រុងថេសសាឡូនីគី (Thessaloniki) និងរថភ្លើងដឹកទំនិញដែលកំពុងបរនៅតាមផ្លូវតែមួយនៅជិតទីក្រុង ថេមប៉េ (Tempe) ស្ថិតនៅចម្ងាយប្រហែល ៣៨០គីឡូពីភាគខាងជើង នៃទីក្រុងអាថែន។ មកទល់នឹងពេលនេះ មូលហេតុដែលធ្វើឱ្យរថភ្លើងទាំង២ខាងលើបុកគ្នា កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ខណៈរដ្ឋាភិបាលក្រិក បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ នៅទូទាំងប្រទេស៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យរួមគ្នា ជួយបំពាក់ឧបករណ៍ភ្លេងពិណពាទ្យ នៅតាមទីអារាម

ព័ត៌មានជាតិ March 3, 2023 03/03/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២៣នេះ បានណែនាំឲ្យរួមគ្នា ជួយបំពាក់ឧបករណ៍ភ្លេងពិណពាទ្យ នៅតាមទីអារាម ក៏ដូចជាជួយឲ្យមានការ បណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីប្រើភ្លេងពិណពាទ្យ។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាអាហារ ជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ សម័យគ្រប់ទម្រង់សរុបប្រមាណជា៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា ខ្ញុំអំពាវនាវ ចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ព្រះចៅអធិការវត្ដ ក៏ដូចជាគណៈកម្មាធិការអាចារ្យវត្ដ បង្កើនការយកចិត្ដទុកដាក់ ទាក់ទាញការចូលជួយឧបត្ថម្ភ ពីសប្បុរសជនពុទ្ធបរិស័ទ ចំណុះជើងវត្ដ ឬក៏អ្នកមានធនធាន ដើម្បីឲ្យទីអារាមទាំងនោះ មានភ្លេងពិណពាទ្យ»។ ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ភ្លេងពិណពាទ្យភាគច្រើន គឺទុកនៅទីអារាម ដូច្នេះយើងគួរតែត្រូវលើកទឹកចិត្ដ ដល់ពុទ្ធបរិស័ទរបស់យើង […]

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់ជាពិសេសទៅលើអក្សរសាស្ត្រខ្មែរ បន្ទាប់ពីមានការប្រើប្រាស់ខុសឆ្គងច្រើន

ព័ត៌មានជាតិ March 3, 2023 03/03/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យយកចិត្តទុកដាក់ ជាពិសេសទៅលើការសរសេរអក្សរសាស្ត្រខ្មែរ បន្ទាប់ពីមានការប្រើប្រាស់ខុសឆ្គងជាច្រើននាពេលកន្លងមក។ ការណែនាំបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារ ជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ-សម័យគ្រប់ទម្រង់ ជិត៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ។ ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំដល់រាជបណ្ឌិត្យសភាកម្ពុជា ពិសេសក្រុមប្រឹក្សាជាតិភាសាខ្មែរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការគ្នារៀបចំបកប្រែភាសាបរទេសថ្មីៗ នៅក្នុងវិស័យសិល្បៈដែលកំពុងមានការប្រើប្រាស់កាន់តែច្រើនឡើងៗ នៅលើបណ្ដាញសង្គម។ សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា៖ «ខ្ញុំគួរតែបញ្ជាក់បន្តិចថា ការខិតខំរបស់យើង ត្រូវយកចិត្តទុកដាក់ជាពិសេស ទៅលើបញ្ហាអក្សរសាស្ត្រខ្មែរម្តង ដែលមកដល់ពេលនេះការប្រើប្រាស់ភាសាខ្លះ ខ្ញុំឃើញការសរសេរពាក្យថា (ដែរ) ដូចជាខ្ញុំទៅដែរ ប៉ុន្តែ បែរជាសរសេរជា (ដ ដាក់ស្រះ ែ និង ល) ទៅវិញ នេះគឺជាចំណុចតូចមួយនៃក្នុងចំណោមចំណុចនៃអក្សរសាស្ត្រខ្មែរដែលកំពុងតែវិវត្តន៍»។ បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន […]