By: Naren

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ-កម្មការិនី ប្រមាណ៣២,០០០នាក់ ក្នុងពេលរោងចក្រត្រូវបានព្យួរ ដូចសម័យកូវីដ-១៩

ព័ត៌មានជាតិ March 7, 2023 07/03/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ-កម្មការិនីប្រមាណ ៣២,០០០នាក់ ក្នុងពេលរោងចក្រត្រូវបានព្យួរ ដែលទទួលបានការឧបត្ថម្ភដូចសម័យកូវីដ-១៩។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធ ពិធីអបអរសាទរទិវានារី​អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ម្សិលមិញនេះ ខ្ញុំបានចុះហត្ថលេខា ពាក់ព័ន្ធទៅលើការផ្តល់ប្រាក់ឧបត្ថម្ភ នៅក្នុងស្ថានភាពដែលរោងចក្រត្រូវបានព្យួរ […] ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានបញ្ជូនសំណើទៅដល់ខ្ញុំ បន្ទាប់ពីមានអនុសាសន៍ ដូច្នេះខ្ញុំបានសម្រេចរួចហើយ»។ សម្តេចតេជោ នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កម្មករ-កម្មការិនី ចំនួន៣២,០០០នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ដូចសម័យកូវីដ-១៩ ដែលរោងចក្រត្រូវបានព្យួរ។ ទន្ទឹមគ្នានេះ […]

ព្រលានយន្តហោះថ្មីខេត្តសៀមរាប សង់បាន ៨៦ភាគរយហើយ គ្រោងដាក់ឱ្យហោះសាកល្បងខែមិថុនា

ព័ត៌មានជាតិ March 7, 2023 07/03/2023

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សាងសង់សម្រេចបាន​ប្រមាណ ៨៦ភាគរយហើយ គ្រោងដាក់ឱ្យហោះហើរសាកល្បងនៅខែមិថុនា និង​ហោះ​ជាផ្លូវការនៅខែតុលា​ ឆ្នាំ២០២៣នេះ។ ព័ត៌មានវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ត្រូវបានលោក Liu Mingling អគ្គនាយក និងជាអនុប្រធានក្រុមហ៊ុន Yunnan Investment Group ដែលជាម្ចាស់ភាគហ៊ុនធំជាងគេនៃក្រុមហ៊ុនអនុវត្តគម្រោង​សាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) ក្នុងពេលអញ្ជើញជួប​សម្តែង​ការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃ​ចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនេះ ក្រៅតែពីជម្រាបនូវវឌ្ឍនភាពនៃការសាងសង់ហើយ លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបសម្តេចតេជោពីបំណងចង់ផ្សព្វផ្សាយ​ពីអាកាស​យានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឱ្យបានទូលំទូលាយ ដើម្បីជាការ​ទាក់ទាញ​អ្នកទេសចរ អ្នកវិនិយោគ។ បន្ថែមពីលើនោះ លោក Liu Mingling ជម្រាបសម្តេចតេជោ ពីបំណង​ចង់វិនិយោគ​ថាមពលពន្លឺព្រះអាទិត្យ នៅខេត្តសៀមរាបផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការរីករាយចំពោះវឌ្ឍនភាពនៃការសាងសង់​អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យក្រុម​ហ៊ុនពន្លឿនការសាងសង់ និងធ្វើយ៉ាងណាឱ្យការសាងសង់​ត្រូវតាមបទដ្ឋានបច្ចេក​ទេស​មុនបើកការហោះហើរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ព្រលានយន្តហោះនេះមានតួនាទីធំ ក្នុងការតភ្ជាប់ផ្លូវអាកាស។​ មិនត្រឹមភ្ជាប់ការហោះហើរក្នុងស្រុកប៉ុណ្ណោះទេ […]

ធ្វើយ៉ាងណាពេលគណនី​តេឡេក្រាម ត្រូវគេលួចយក? ក្រសួងប្រាប់ពីវិធីទាញយកមកវិញ និងការការពារគណនី

ព័ត៌មានជាតិ March 6, 2023 06/03/2023

(ភ្នំពេញ)៖ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានបង្ហាញពីវិធីថាតើត្រូវធ្វើអ្វីខ្លះ ពេលគណនី​តេឡេក្រាម ត្រូវជនអាណាមិកលួចយក? ខណៈ​កម្មវិធីសារអេឡិចត្រូនិកតេឡេក្រាម​ (Telegram) កំពុងទទួលបានការនិយមប្រើប្រាស់ជាទូទៅដោយពលរដ្ឋកម្ពុជា ហើយទន្ទឹមគ្នានេះ មានការជ្រៀតចូល ឬលួចយកគណនីតេឡេក្រាមជាច្រើនករណីដោយជនអាណាមិក និងប្រើប្រាស់គណនីទាំងនោះប្រព្រឹត្តិសកម្មភាពល្មើស។ ដូច្នេះខាងក្រោមនេះ ជាវិធីសាស្ត្រដែលអ្នកត្រូវធ្វើនៅពេលដែលគណនីតេឡេក្រាមរបស់អ្នកត្រូវបានជនអាណាមិកលួចយក។ ជាទូទៅបន្ទាប់ពីជនអាណាមិកលួចយកគណនីជនរងគ្រោះ ពួកគេនឹងធ្វើការផ្លាស់ប្តូរលេខទូរស័ព្ទ និងដាក់លេខកូដ 2FA ដើម្បីកាន់កាប់ពេញលេញ ចំណែកជនរងគ្រោះពុំអាចធ្វើការលុប Session ឬកែប្រែ Settings ដើម្បីទាញយកសិទ្ធិកាន់កាប់ត្រឡប់មកវិញបានឡើយ។ ដើម្បីទាញយកគណនី​មកវិញ​ ជនរងគ្រោះអាចសាកល្បងរាយការណ៍ទៅកាន់ក្រុមហ៊ុនតេឡេក្រាម តាមរៀបដូចខាងក្រោម៖ ១- បើកកម្មវិធី Browser និងចូលទៅកាន់គេហទំព័រដែលមានតំណភ្ជាប់ “https://telegram.org/support” ២- ក្នុងប្រអប់ “Please describe your problem” វាយបញ្ចូលនូវព័ត៌មានដូចខាងក្រោម៖ – ប្រាប់ពីហេតុផលនៃការរាយការណ៍ (ឧទាហរណ៍៖ “My account has been hacked”) – បញ្ជាក់ពីអាសយដ្ឋានអ៊ីម៉ែល ឬលេខទូរស័ព្ទនៃគណនីដែលត្រូវបានគេលួចយក (ឧទាហរណ៍៖ “Email: អាសយដ្ឋានអ៊ីម៉ែល” ឬ “Phone […]

យន្តហោះអាមេរិកដឹកអ្នកដំណើរជិត១៥០នាក់ ចុះចតបន្ទាន់នៅគុយបា ដោយសារមានបញ្ហាម៉ាស៉ីន ក្រោយបុកហ្វូងបក្សី

ព័ត៌មានអន្តរជាតិ March 6, 2023 06/03/2023

(ឡាហាវ៉ាន់)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍អាមេរិក ដែលហោះចេញពីប្រទេសគុយបា បានជួបបញ្ហាផ្នែកម៉ាស៉ីន បន្ទាប់ពីបុកហ្វូង​សត្វបក្សី ហើយក៏បកក្បាលត្រឡប់មករដ្ឋធានីឡាហាវ៉ាន់របស់គុយបាវិញ ដើម្បីធ្វើការចុះចតបន្ទាន់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ (ពេលវេលាក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Southwest Airlines ហើយនិងអាជ្ញាធរអាកាសចរណ៍ស៉ីវិលគុយបា បានឱ្យដឹងថា ផ្សែងបានហុយជ្រាបចូលក្នុងកាប៊ីនរបស់​យន្តហោះ ប៉ុន្តែពុំមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ នៅក្នុងឧប្បត្តិហេតុមួយដែលពាក់ព័ន្ធជាមួយ ជើងហោះហើរលេខ៣៩២៣ ដែលមានគោលដៅឆ្ពោះ​ទៅកាន់ទីក្រុង ហ្វត ឡោដឺឌែល (Fort Lauderdale) នៃរដ្ឋផ្លូរីដា (Florida)​ របស់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា យន្តហោះខាងលើប្រភេទ Boeing 737 មានផ្ទុកអ្នកដំណើរសរុប១៤៧នាក់ និងសហសេវិកយន្តហោះ៦នាក់។ សត្វបក្សីមួយហ្វូងបានបុកចំ ម៉ាស៉ីនមួយគ្រឿងរបស់យន្តហោះ ក្រោយវាធ្វើដំណើរចេញពីអាកាសយានដ្ឋាន ក្នុងទីក្រុងឡាហាវ៉ាន់បានតែបន្តិចប៉ុណ្ណោះ។ ក្រុមពីឡុតបាននាំយកយន្តហោះនោះ ត្រឡប់ទៅចុះចតនៅទីតាំងដើមវិញដោយសុវត្ថិភាព ហើយអ្នកដំណើរត្រូវបានជម្លៀសចេញពីយន្តហោះ តាមពោងខ្យល់រំអិល ដោយសារតែផ្សែង៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

កុមារាម្នាក់មានជំងឺគ្រុនឈាមកម្រិត៤ចុងក្រោយ បញ្ជូនមកពីមណ្ឌលសុខភាពមួយនៅត្បូងឃ្មុំ ត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ

ព័ត៌មានជាតិ March 6, 2023 06/03/2023

(ភ្នំពេញ)៖ កុមារាម្នាក់មានជំងឺគ្រុនឈាមកម្រិត៤ចុងក្រោយ ត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ នេះបើយោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផេក មន្ទីរពេទ្យជ័យវរ្ម័នទី៧ Jayavarman VII Hospital នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ កុមារាតូចអាយុ៤ឆ្នាំរូបនេះ បញ្ជូនមកពីមណ្ឌលសុខភាពមួយនៅខេត្តត្បូងឃ្មុំ ក្រោយដាក់សេរ៉ូមអស់៣លីត្រ។ កុមារានេះមានជំងឺគ្រុនឈាមកម្រិត៤ចុងក្រោយយ៉ាងធ្ងន់ធ្ងរបំផុត (EDS) អស់ជីពចរ សន្លប់ ហូរឈាម ខ្សោយដង្ហើម ខ្សោយថ្លើមនិងតម្រងនោម #អស់ជីពចរ៦ដង (6 times repeated cardiovascular collapses-shocks)។ ក្នុងរយៈពេល៤៨ម៉ោងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានសង្រ្គោះជីវិត ដោយប្រើឈាមនិងប្លាស្មាអស់៦ប្លោក និងបញ្ចូលប្លាកែតអស់៤ប្លោក ជាមួយការសង្រ្គោះដោយម៉ាស៊ីនសប់ដង្ហើម៣ថ្ងៃ ថ្ងៃនេះ កូនតូច ត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ ប្រភពក៏បានអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ ពីករណីគ្រុនឈាមធ្ងន់ធ្ងរដ៏កម្រមួយនេះ។ សំណាង១លើ១ម៉ឺនករណីនៃជំងឺគ្រុនឈាមដំណាក់កាលចុងក្រោយ រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ សូមអរគុណ មជ្ឈមណ្ឌលផ្តល់ឈាមជាតិ ដែលតែងតែគាំទ្រនិងបានផ្តល់ប្លាស្មាចំរ៉ាញ់ប្លាកែតទាន់ពេលវេលា សូមអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស សូមអរគុណដល់សប្បុរសជនគ្រប់លំដាប់ថ្នាក់ដែលបាននិងតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា៕

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បកស្រាយបំភ្លឺ ក្រោយមានការបង្ហោះថា “លោកប៉ូលីសចរាចរណ៍នៅកែងស្តុបពេទ្យព្រះកុសមៈកំពូលឈ្លើយសម្ដីនិយាយដូចបាតផ្សារ…”

ព័ត៌មានជាតិ March 6, 2023 06/03/2023

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានបកស្រាយបំភ្លឺ ទាក់ទងនឹងគណនីហ្វេសប៊ុកមួយឈ្មោះ Sok Vanna បានផុសថា «លោកប៉ូលីសចរាចរណ៍នៅកែងស្តុបពេទ្យព្រះកុសមៈ(ផ្លូវរុស្សីបត់ក្រោមស្ពានមកប្រលានយន្តហោះ)កំពូលឈ្លើយសម្ដីនិយាយដូចបាតផ្សារ…” ដោយជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថាជា ការចុះផ្សាយព័ត៌មានមិនពិត បំភ្លើសចោទប្រកាន់មកលើសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣:៣០នាទី មានបុរសម្នាក់បានបើកបរម៉ូតូ ម៉ាក់…. ពាក់ផ្លាកលេខ… ល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម មានន័យថានៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម បុរសខាងលើនៅបន្តដំណើរទៅមុខ ដូច្នេះមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសពេទ្យលោកសង្ឈបានធ្វើការឃាត់ និងពិន័យតាមច្បាប់ នៅពេលនោះគាត់ក៏បានស្នើសុំសមត្ថកិច្ចសម្របសម្រួល តែសមត្ថកិច្ចមិនព្រមគឺត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដោយធ្វើការផាកពិន័យតាមឧបករណ៍ម៉ាស៊ីនសម្រាប់ការផាកពិន័យ និងដកពិន្ទុលើប័ណ្ណបើកបរ។ ប្រភពបានបន្តថា បុរសរូបនេះជាអ្នកបើកបរល្មើសច្បាប់ ដោយបានបេីកបរល្មេីសភ្លេីងក្រហម ត្រូវបានសមត្ថកិច្ចផាកពិន័យ បែរជាខឹងនិងសមត្ថកិច្ចមិនព្រមយោគយល់ ហើយចោទប្រកាន់សមត្ថកិច្ចថាជេរប្រមាទមើលងាយ គំរាមគំហែង ជាន់ករាស្ត្រ ស្របពេលប្រជាជនកំពុងតែក្រដោយសារវិបត្តិសេដ្ធកិច្ចពិភពលោក តាមពិតជាក់ស្តែងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ គឺក្នុងគោលបំណងដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ ជាពិសេសចូលរួមការពារអាយុជីវិត​ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទូទៅ​ ប្រសិនបើមិនចង់ឲ្យសមត្ថកិច្ចធ្វេីការផាកពិន័យ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នោះសមត្ថកិច្ចមិនឃាត់យានយន្ត និងធ្វេីការផាកពិន័យនោះទេ៕

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ចេញរថយន្តរាប់រយគ្រឿង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ March 6, 2023 06/03/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាឲ្យរដ្ឋបាលធានីភ្នំពេញ បញ្ចេញរថយន្ដរាប់រយគ្រឿង ដើម្បីដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ។ ការបញ្ជាបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី សរុបជិត២ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដាក់ពន្រាយឡាន ដើម្បីកុំឲ្យឡានតាក់ស៊ី ឬក៏ឡានក្រុង មានការកើនឡើងថ្លៃ ដើម្បីដឹកប្រជាជនដើរលេងចូលឆ្នាំ [… ] អ្នកដែលអត់មានមធ្យោបាយ គឺធ្វើដំណើរតាមឡានទាំងនេះ»។ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ឲ្យឧបត្ថម្ភដល់អ្នកបើកបររថយន្ដ ខណៈឡានដែលត្រៀមនឹងបញ្ចេញ សម្រាប់ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មានប្រមាណ៤០០គ្រឿង។ ទន្ទឹមគ្នានេះ […]

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញកំណើនផលិតកម្ម សេដ្ឋកិច្ច និងទាក់ទាញវិនិយោគិនបរទេស

ព័ត៌មានជាតិ March 6, 2023 06/03/2023

(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញកំណើនផលិតកម្មក្នុងស្រុក សេដ្ឋកិច្ច និងទាក់ទាញវិនិយោគិនបរទេស។ ប៉ុន្តែ មិនមែនឱ្យបោះបង់ចោលការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់នោះទេ។ ការលើកទឹកចិត្តបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ អ៊ឹចឹងទេចំណុចនៃការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តការខិតខំដើម្បីបន្តទៀត ប៉ុន្តែការនិយាយយ៉ាងដូច្នេះ មិនមែនឱ្យបោះបង់ចោលការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ទេ នៅតែមានការលើកទឹកចិត្ត ក៏ប៉ុន្តែ ខ្ញុំចង់ចង្អុលបង្ហាញថាដើម្បីជំរុញទៅដល់កំណើនសេដ្ឋកិច្ច និងផលិតកម្ម ទាំងផលិតកម្មក្នុងស្រុក និងការទាក់ទាញវិនិយោគទាមទារឱ្យមានជំនាញ»។ បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងផ្តល់នូវការរៀបចំដើម្បីឱ្យបណ្តុះបណ្តាលសម្រាប់សិស្សក្រីក្រចំនួន ១.៥លាននាក់ ហើយក្នុងនោះអាចវិទ្យាស្ថានខ្មែរជំនាន់ថ្មី ទទួលយកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការបណ្តុះបណ្តាលផងដែរ។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា […]

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សំណូមពរដល់អ្នកលេងបណ្តាញសង្គមទាំងអស់ សូមមេត្តារិះគន់ក្នុងន័យស្ថាបនា កុំរិះគន់ក្នុងន័យជាន់ពន្លិច

ព័ត៌មានជាតិ March 6, 2023 06/03/2023

(តាកែវ)៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី០៤ ខែមីនា បានលើកឡើងថា បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានឡើងធ្វើបទបង្ហាញជាវាគ្មិនក្នុងសន្និសិទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល០៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តតាកែវ» នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ កន្លងមក មានអ្នកលេងបណ្តាញសង្គម Facebook tiktok មួយចំនួនបានកាត់តយករូបភាព និង សម្លេង ដើម្បីវាយប្រហារទៅលើការបកស្រាយនូវខ្លឹមសារករណីគប់កញ្ចក់រថយន្តកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦៖១៥នាទីរសៀល តាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៨-៧៩ ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ បណ្តាលឱ្យអ្នកជិះក្នុងរថយន្តរងរបួសធ្ងន់។ តាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានគូសបញ្ជាក់ថា នៅថ្ងៃកើតហេតុខាងលើ មានក្រុមក្មេងទំនើងចំនួន ០២ក្រុម ប្រដាប់ដោយដុំថ្មជិះម៉ូតូដេញគប់គ្នា ស្របពេលជាមួយគ្នានោះមានរថយន្តមួយគ្រឿងមកដល់ ក៏ត្រូវដុំថ្មនោះ ហើយធ្លុះចូលក្នុងរថយន្ត បណ្តាលឱ្យត្រូវអ្នកអង្គុយក្នុងរថយន្តរងរបួសធ្ងន់។ ការលេីកឡេីងរបស់លោកស្នងការ ក្នុងគោលបំណងបញ្ជាក់ជូនមហាជនឱ្យបានជ្រាបអំពីល្បឿនគប់ និងល្បឿនរថយន្ត 80km/h ទេីបធ្វេីឱ្យដុំថ្មត្រូវចំកញ្ចក់រថយន្តធ្លុះចូលក្នុងរថយន្តតែម្តង (ពីព្រោះនៅចំណុចខាងលេីមានការកំណត់ល្បឿន ក្នុងការបេីកបរ 80km/h )។ សូមបញ្ជាក់ជូនថា […]

អភិបាលក្រុងបាវិត និងក្រុមការងារប្រគល់ផ្ទះមួយខ្នង និងម៉ូតូមួយគ្រឿងដល់ស្ត្រីមេម៉ាយក្រីក្រមានកូន៦នាក់

ព័ត៌មានជាតិ March 6, 2023 06/03/2023

(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារប្រគល់ផ្ទះមួយខ្នង និងម៉ូតូមួយគ្រឿងដល់ស្ត្រីមេម៉ាយម្នាក់ដែលមានកូនប្រុសស្រីចំនួន៦នាក់ រស់នៅក្នុងបន្ទុកស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅក្នុងគ្រួសាររបស់គាត់។ លោកអភិបាលក្រុងបាវិតបានថ្លែងអំណរគុណដល់សប្បុរសជននានាដែលតែងតែផ្តល់ជាគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីយកមកចែកជូនដល់ពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការភាពក្នុងមូលដ្ឋានរបស់លោក ក៏ដូចជាពលរដ្ឋទីទ័លក្រផ្សេងទៀតផងដែរ ដោយមិនទុកឲ្យពួកគាត់រស់នៅក្នុងស្ថានភាពជួបការលំបាក ដោយពុំបានជួយដោះស្រាយនោះទេ។ លោកបន្តថា កន្លងមក ជនទីទ័លក្រ ចាស់ជរា ពិការ មិនថាតែប្រជាពលរដ្ឋ មួយគ្រួសារនេះទេ រដ្ឋបាលក្រុង សង្កាត់ សប្បុរសជននានា រួមនឹងខាងកាកបាទក្រហមកម្ពុជាក្រុង ក៏ធ្លាប់បានផ្តល់អំណោយជូនផងដែរ ប៉ុន្តែវាមិនគ្រប់តម្រូវការរបស់ពួកគាត់ទាំងអស់នោះឡើយ គឺជួយបានមួយគ្រាតែប៉ុណ្ណោះ។ លោកអភិបាលក្រុងក៏បានជំរុញដល់ក្រុមគ្រួសារប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួន ត្រៀមឯកសារ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខ គឺបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្តិភាពនិងបន្តការអភិវឌ្ឍរីកចម្រើនជាបន្តទៅទៀតផងដែរ។ បើតាមលោក យស់ ឌី មេភូមិបាវិតកណ្ដាល សង្កាត់បាវិត បានឲ្យដឹងថា ស្ត្រីមេម៉ាយដែលទទួលបានផ្ទះមួយខ្នង រួមនឹងម៉ូតូមួយគ្រឿងនេះមានឈ្មោះ សួស សុខ អាយុ៤១ឆ្នាំ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត […]