BREAKING: ក្រោយបទបញ្ជាសម្តេចតេជោ, មន្ត្រីរដ្ឋបាលព្រៃឈើ បានចាប់សត្វក្ងោកទាំង២០ក្បាល ពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដឹកយកទៅប្រគល់ជូនម្ចាស់ដើមវិញ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង
ព័ត៌មានជាតិ
February 28, 2023
28/02/2023
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបាននូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលព្រៃឈើ បានចាត់វិធានការភ្លាមៗ ចាប់យកសត្វក្ងោកចំនួន ២០ក្បាល ដែលកំពុងថែរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដើម្បីដឹកទៅជូនម្ចាស់ក្ងោកដើមវិញ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ នេះបើតាមការបញ្ជាក់ពីលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ ប្រាប់បណ្តាញព័ត៌មាន Fresh News មុននេះបន្តិចនៅថ្ងៃទី២៨ ខែកុម្ភៈនេះ។ សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃត្រង់ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រីដែលទទួលខុសត្រូវ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះទៅចាប់ សត្វក្ងោកនៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់គេវិញដល់ផ្ទះនៅថ្ងៃនេះតែម្ដង។ ការដាក់បទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្វើឡើងបន្ទាប់ពីសម្ដេចទទួល បាននូវសំណូមពរពីមជ្ឈដ្ឋាននានា ក្រោយមន្ដ្រីរដ្ឋបាលព្រៃឈើ ចុះទៅចាប់សត្វក្ងោករបស់ប្រជាពលរដ្ឋ ដែលចិញ្ចឹមលក្ខណៈគ្រួសារ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង គ្រាសម្ដេចក៏ជាអ្នកដែលចិញ្ចឹមសត្វក្ងោកដូចគ្នាដែរនេះ។ សម្ដេចតេជោ ហ៊ុន សែន […]