By: Naren

ក្មេងទំនើងមួយក្រុម៨នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ដប្រជាពលរដ្ឋតាមដងផ្លូវ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវកម្លាំងនគរបាលចាប់ខ្លួន

ព័ត៌មានជាតិ March 9, 2023 09/03/2023

(កណ្ដាល)៖ ក្មេងទំនើងមួយក្រុមមានគ្នា៨នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ដប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានជាបន្ដបន្ទាប់។ ការចាប់ខ្លួនជាបន្ដបន្ទាប់នេះ រហូតមកដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក្រោយកើតហេតុការណ៍នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ នៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀមស្វាយ ខេត្តកណ្ដាល។ ជនសង្ស័យទាំង៨នាក់ ដែលត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់នេះ រួមមាន៖ ទី១៖ឈ្មោះ ឡឹក ភាន ហៅ (បារាំង), ទី២៖ឈ្មោះ មឿន សំណាង, ទី៣៖ឈ្មោះ សុខ សុភារ៉ាត់, ទី៤៖ឈ្មោះ កែវ ពិសិដ្ឋ, ទី៥៖ឈ្មោះ នឿន វាសនា, ទី៦៖ឈ្មោះ លី ដារិន, ទី៧៖ឈ្មោះ រឿន វ៉ាយី និងទី៨៖ឈ្មោះ ម៉េត ម៉ានីកូ។ ក្រោយពីបានសាកសួររួចជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានគប់កញ្ចក់រថយន្ដអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ ពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង […]

សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្ទេរវ៉ាក់សាំងចំនួន ១៥លានដូសដែលមិនទាន់ដឹកមកដល់កម្ពុជា ជូនទៅប្រទេសចិនវិញ ដើម្បីបែងចែកជួយប្រទេសដទៃ

ព័ត៌មានជាតិ March 8, 2023 08/03/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជាបានសម្រេចផ្ទេរវ៉ាក់សាំងកូវីដ១៩ ចំនួន១៥លានដូស ដែលមិនទាន់ដឹកមកដល់ប្រទេសកម្ពុជា ទៅឱ្យប្រទេសចិនវិញ ដើម្បីឱ្យចិនបែងចែកជួយទៅដល់ប្រទេសផ្សេងៗ ដែលត្រូវការជាចាំបាច់។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងសុខាភិបាល កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «ព្រឹកមិញ ខ្ញុំបានអនុម័តលើសំណើរបស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពីបញ្ហាការផ្ទេរជូនទៅមិត្តចិន នូវវ៉ាក់សាំងចំនួន១៥លានដូស ដែលមិនទាន់បានដឹកនាំមកដល់កម្ពុជា ដោយសារសព្វថ្ងៃនៅមានសល់ក្នុងស្តុកចំនួន៦លានដូស ហើយមនុស្សចាក់របស់យើង ក៏កាន់តែថយទៅ បើយើងនៅបន្តផ្ទុក១៥លានដូសទៀត យើងនឹងពិបាក»។ សម្តេចបានថ្លែងអំណរគុណ ដល់ប្រទេសជាមិត្តទាំងអស់ ដែលបានផ្តល់ជំនួយឱសថ បរិក្ខាពេទ្យ និងហិរញ្ញវត្ថុផ្សេងៗ ដល់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ កន្លងមក។ សម្តេចសង្ឃឹមថា វ៉ាក់សាំងដែលត្រូវបានផ្ទេរទៅប្រទេសចិនវិញនោះ នឹងត្រូវមិត្តចិនចែកទៅកាន់ប្រទេសនានា ដែលកំពុងខ្វះខាតវ៉ាក់សាំង៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

លោក គង់ វិបុល៖ ច្បាប់ពន្ធដារថ្មីនឹងត្រូវអនុម័តដាក់ឲ្យប្រើប្រាស់ នៅ២ ឬ៣ខែខាងមុខនេះ

ព័ត៌មានជាតិ March 8, 2023 08/03/2023

(ភ្នំពេញ)៖ ច្បាប់ពន្ធដារថ្មី ដែលរំពឹងថានឹងផ្តល់ការលើកទឹកចិត្ត និងទាក់ទាញវិនិយោគថ្មីៗមកកាន់កម្ពុជានោះ ត្រូវបានលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារអះអាងថា អាចនឹងត្រូវអនុម័ត និងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ ប្រហែលជា ២ឬ៣ខែខាងមុខនេះ។ លោក គង់ វិបុល បានថ្លែងថា ច្បាប់ស្ដីពីសារពើពន្ធថ្មីនេះបានបញ្ចប់ការពិភាក្សាគ្នាជាបន្តបន្ទាប់ ជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ពិសេសជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើយ៉ាងណាឲ្យច្បាប់នេះ មានសង្គតិភាពទៅនឹងច្បាប់ដទៃទៀត។ លោកបញ្ជាក់ថា បន្ទាប់ពីបានឯកភាពស្រុះស្រួលគ្នាជាមួយក្រសួងយុត្តិធម៌ហើយ បច្ចុប្បន្នច្បាប់នេះបានចេញពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ទៅគណៈរដ្ឋមន្រ្ដី ដើម្បីសុំការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន ដាក់ប្រជុំនៅគណៈរដ្ឋមន្រ្ដី បន្ទាប់ពីនេះនឹងដាក់បញ្ជូនទៅកាន់រដ្ឋសភាពិភាក្សា និងសម្រេចអនុម័តបាន។ លោក គង់ វិបុល បានបញ្ជាក់បន្ថែមថា «ច្បាប់នេះអាចនឹងចេញបានក្នុងរយៈពេលឆាប់ៗខាងមុខនេះ តាមការប្ដេជ្ញាចិត្តរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ច្បាប់នេះអាចនឹងចេញមុននីតិកាលទី៧ ពោលអាចអំឡុងពេលប្រមាណ ២-៣ខែខាងមុខ»។ លោករដ្ឋមន្ត្រីបន្តថា «ច្បាប់ពន្ធដារថ្មីនេះ ធ្វើឲ្យស្របជាមួយច្បាប់វិនិយោគថ្មី ដែលមានការផ្តល់ការលើកទឹកចិត្តជាហូរហែ ព្រោះច្បាប់វិនិយោគចេញហើយ តែច្បាប់ពន្ធដារមិនទាន់អនុញ្ញាតឲ្យលើកទឹកចិត្ត ក៏អត់ទៅរួចដែរ […]

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពាក់ព័ន្ធវិវាទរវាងលោកស្រី ទ្រី ដាណា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ព័ត៌មានជាតិ March 8, 2023 08/03/2023

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារពិសេសមួយឆ្លើយតបនឹងវិវាទរវាងលោកស្រី ទ្រី ដាណា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធបំណងបង្ហាញសម្លៀកបំពាក់បែបបុរាណក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ លោកស្រី ទ្រី ដាណា នៅពេលថ្មីៗនេះ បានចោទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា បង្កការលំបាក​ដល់ខ្លួន ក្នុងការរៀបចំបង្ហាញឈុតសម្លៀកបំពាក់បែបបុរាណក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលខ្លួនគ្រោងចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារ។ ប្រតិកម្មនេះ ក៏ត្រូវបានមន្ត្រីក្រសួងវប្បធម៌បំភ្លឺតបវិញថា ក្រសួងមិនមានចេតនាបង្កការលំបាក ឬបន្ទុចបង្អាក់លើបំណងនោះឡើយ។ តែអ្វីដែលនាំឱ្យមានការយឺតយ៉ាវក្នុងការឆ្លើយតបនោះ គឺក្រសួងត្រូវការពិនិត្យផ្ទៀងផ្ទាត់ ធ្វើយ៉ាងណាកុំឱ្យការបង្ហាញឈុតសម្លៀកបំពាក់នោះខុសនឹងទម្រង់ និងបែបបទរបស់ខ្មែរ។ ក្រសួងបានបញ្ជាក់ថា ទម្រង់សម្លៀកបំពាក់ដែលលោកស្រី ទ្រី ដាណា ចង់បង្ហាញនោះ គឺមានការខុសឆ្គងមួយចំនួន ដែលតម្រូវឱ្យមានការកែសម្រួល។ សូមស្តាប់សារសម្លេងនៅខាងក្រោម៖

ដំណឹងល្អ! Wi-Fi នឹងត្រូវបំពាក់នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ និងតាមទីលានប្រកួតនានា

ព័ត៌មានជាតិ March 7, 2023 07/03/2023

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍ ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នាមជ្ឈមណ្ឌលប្រតិបត្តិការកីឡា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ កិច្ចប្រជុំព្រឹកនេះ គឺផ្ដោតទៅលើការរៀបចំប្រព័ន្ធ Wi-Fi ដែលជាតម្រូវការសម្រាប់ការប្រើប្រាស់នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ និងតាមទីលានប្រកួតនានា ដោយទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានឯកឧត្តម ស៊្រុន គឹមសាន សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា ជាតំណាង បានមកចូលរួមប្រជុំដើម្បីពិភាក្សាគ្នាអំពីរបៀបរបបនៃការរៀបចំនេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានប្រសាសន៍ថាជម្រាបជូនថា៖ «ជាទូទៅ យើងឃើញថា ការយកចិត្តទុកដាក់នេះ គឺបានបំពេញនូវការបំពាក់ Wi-Fi នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោផង នៅភូមិកីឡាផង និងបរិវេណទីធ្លាសាធារណៈក៏ត្រូវដាក់បំពាក់ Wi-Fi ផងដែរ។ អ៊ីចឹង ការបំពាក់ Wi-Fi នេះនៅក្នុងទីធ្លាពហុកីឡដ្ឋានជាតិមរតកតេជោ គឺបំពាក់សឹងតែគ្រប់ទីកន្លែងទាំងអស់។ នេះហើយ […]

ក្រសួងសុខាភិបាល ពិន័យ និងបិទ​ទីតាំងលក់ឱសថ និងផ្តល់សេវាសុខាភិបាលឯកជន ដែលល្មើសច្បាប់ជិត ៩០០ទីតាំង

ព័ត៌មានជាតិ March 7, 2023 07/03/2023

(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះបានថ្លែងថា ក្រសួងសុខាភិបាលពិន័យអន្តរការណ៍ចំពោះទីតាំងផលិត ផលិតផលគ្រឿងសម្អាង អគារលក់ឱសថបុរាណ និងឱសថស្ថាន ដែលមិនបានគោរពតាមច្បាប់ និងបិទ​ទីតាំងសេវាឯកជនដែលបានល្មើសច្បាប់ជិត ៩០០ទីតាំង ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ ថ្លែងក្នុងសន្និបាតបូកសរុបសមិទ្ធផល សុខាភិបាលរយៈពេល៥ឆ្នាំ (២០១៨-២០២២) លោក ម៉ម ប៊ុនហេង បានឱ្យដឹងថា រវាងឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ គ្រឹះស្ថានអាហរ័ណនីហរ័ណឱសថ គ្រឹះស្ថានអាហរ័ណនីហរ័ណផលិតផលិតផលគ្រឿងសម្អាង អគារលក់ឱសថបុរាណ និងឱសថស្ថាន ដែលមិនបានគោរពតាម ច្បាប់ស្តីពីការ គ្រប់គ្រងឱសថ ត្រូវបានពិន័យអន្តរការណ៍ ៥៤០ករណី និងបានបិទទីតាំងសេវាឯកជនដែលបានល្មើសច្បាប់ចំនួន ៣៤៧កន្លែង ក្នុងនោះមានករណីខ្លះ ត្រូវបន្តតាមនីតិវិធីតុលាការ។ លោកបន្តថា បច្ចុប្បន្ននេះគុណភាពការងារគ្រប់គ្រង និងគុណភាពសេវាសុខភាព ត្រូវបានកែលម្អឱ្យប្រសើរឡើងជាលំដាប់ តាមរយៈយន្តការតាមដាន និងវាយតម្លៃគុណភាពទៀងទាត់ ប្រចាំត្រីមាស ដែលផ្តោតលើគុណភាពរចនាសម្ព័ន្ធ គុណភាពបច្ចេកទេស និងលទ្ធផលសុខភាព។ បើតាមលោករដ្ឋមន្ត្រីសុខាភិបាលបានឱ្យដឹងថា អង្គសន្និបាតរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៣ បានកំណត់ទិសដៅការងារឆ្នាំ ២០២៣ និងឆ្នាំបន្ត […]

ប្រធានក្រុមបាល់ទះជម្រើសជាតិ ប្រកាសពីការចូលនិវត្តន៍ ក្រោយចប់ ស៊ីហ្គេម ឆ្នាំ២០២៣

SEA GAMES March 7, 2023 07/03/2023

ភ្នំពេញ៖ កីឡាករបាល់ទះឆ្នើមរបស់កម្ពុជា និងប្រធានក្រុម សួន ចាន់ណារ៉ូ បានសម្រេចចិត្តយ៉ាងច្បាស់លាស់ជុំវិញអាជីពរបស់ខ្លួន ដោយកំណត់ថា នឹងចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ ព្រមទាំងចែកផ្លូវជាមួយក្លិបបាល់ទះវិសាខា ក្រោយពេលបំពេញភារកិច្ចស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចប់រួចរាល់។ កីឡាករកម្ពស់ ១,៩៣ម៉ែត្រ សួន ចាន់ណារ៉ូ បានប្រាប់មកកាន់ CAMBODIA 2023 ថា ពិតជាសម្រេចចិត្តច្បាស់មែន បើទោះពេលនេះ វ័យហាក់មិនទាន់ជាចាស់ខ្លាំងក៏ដោយ ហើយដើមចមនៃការប្រកាសចូលនិវត្តន៍ទាំងវ័យក្មេងបែបនេះ គឺដោយសារតែខ្លួនរូបគេ ចង់ផ្ដល់ពេលវេលាជាមួយគ្រួសារឱ្យបានច្រើនបន្តិច និងមានការងារជាច្រើនទៀត គឺទាក់ទងនឹងការងារជាមន្ត្រីរាជការដែលត្រូវបំពេញ។ កីឡាករវ័យ២៩ឆ្នាំខាងលើ បាននិយាយបែបនេះថា៖ « ខ្ញុំសម្រេចចិត្តច្បាស់ហើយបង គឺចប់ស៊ីហ្គេម ខ្ញុំសុំឈប់ពីជម្រើសជាតិ ហើយក៏សម្រេចចិត្តចែកផ្លូវគ្នាជាមួយក្លិបវិសាខាដែរ។ ខ្ញុំឈប់នេះក៏ដោយសារខ្ញុំចង់ផ្ដល់ឱកាសឱ្យក្មេងៗស្រករក្រោយ គាត់បានបង្ហាញសមត្ថភាព ហើយខ្ញុំទៀតសោត ត្រូវទៅបម្រើការងារនៅអង្គភាព និងចង់ផ្ដល់ពេលវេលាខ្លះជាមួយគ្រួសារ ព្រោះថាខ្ញុំបានចំណាយពេលវេលាច្រើនជាមួយបាល់ទះនេះ អស់ជាង១០ឆ្នាំហើយដែរ។ ណាមួយទៀត ខ្ញុំក៏ហាក់ថមថយកម្លាំង មិននៅខ្លាំង និងរហ័សរហួនដូចមុនដែរបង អ៊ីចឹងហើយក៏សម្រេចចិត្តប្រកាសថា ចូលនិវត្តន៍ ក្រោយចប់ស៊ីហ្គេមនេះតែម្ដងទៅ»។ សួន ចាន់ណារ៉ូ បានចូលប្រឡូកអាជីពកីឡាបាល់ទះ […]

Meta គ្រោងនឹងបញ្ឈប់បុគ្គលិករាប់ពាន់នាក់បន្ថែមទៀតនៅដើមខែមីនានេះ

ព័ត៌មានអន្តរជាតិ March 7, 2023 07/03/2023

បន្ទាប់ពីការបញ្ឈប់ការងារទ្រង់ទ្រាយធំនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន Meta គ្រោងនឹងបញ្ឈប់បុគ្គលិករាប់ពាន់នាក់ម្តងទៀតនៅដើមខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram កំពុងរៀបចំផែនការថ្មីនៃការបញ្ឈប់ការងារ។ បុគ្គលិករាប់ពាន់នាក់ត្រូវបានគេរំពឹងថានឹងបាត់បង់ការងាររបស់ពួកគេក្នុងសប្តាហ៍ក្រោយ។ អ្នកនាំពាក្យ Meta បានបដិសេធមិនធ្វើអត្ថាធិប្បាយលើផែនការនេះទេកាលពីថ្ងៃចន្ទ។ សូមរំលឹកថា Meta បានបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ១២% ឬ១១,០០០នាក់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ៕

ប្រទេសតួកគី សម្រេចផាកពិន័យ Elon Musk ក្នុងទំហំទឹកប្រាក់ដ៏ច្រើនផ្អែកទៅលើចំណូលសរុប Twitter កាលពីឆ្នាំ ២០២២

ព័ត៌មានអន្តរជាតិ March 7, 2023 07/03/2023

(បរទេស)៖ កំពូលមហាសេដ្ឋីបច្ចេកវិទ្យា និងជានាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter លោក Elon Musk កំពុងប្រឈមមុខនឹងការពិន័យសាច់ប្រាក់ជាច្រើននៅក្នុងប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ នៅថ្ងៃចន្ទសប្តាហ៍នេះ ក្រុមប្រឹក្សាប្រកួតប្រជែងរបស់ប្រទេសតួកគីបាននិយាយថា ខ្លួនបានសម្រេចពិន័យមហាសេដ្ឋី Elon Musk ចំនួន ០.១ភាគរយ នៃប្រាក់ចំណូលសរុបរបស់ Twitter នៅក្នុងប្រទេសតួកគីក្នុងឆ្នាំ២០២២។ ខណៈដើមហេតុនោះគឺដោយសារការកាន់កាប់នៅ Twitter របស់ Musk កើតឡើងដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាលបានបន្ថែមទៀតថា សេចក្តីសម្រេចនេះនឹងបើកចំហរចំពោះបញ្ហាប្រឈមផ្លូវច្បាប់។ គួរបញ្ជាក់ដែរថា ចាប់តាំងពីការឈានជើងមកដល់ Twitter របស់ Musk រចនាសម្ព័ន្ធជាច្រើននៅ Twitter ត្រូវបានផ្លាស់ប្តូរ ខណៈដែលចំណូលពីការផ្សាយពាណិជ្ជកម្មវិញខាតបង់ស្ទើតែរាល់ថ្ងៃ ទាំងនេះក៏ដោយសារតែការមិនពេញចិត្តពីវិនិយោគិនចំពោះការគ្រប់គ្រងរបស់ Musk នឹងបាននាំគ្នាបញ្ឈប់ការផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS