By: Naren

ឱក សុគន្ធកញ្ញា, សុគន្ធ នីសា, វណ្ណដា… នឹងរួមគ្នាអង្រួនឆាកតន្ត្រី​អបអរសាទរខួប៣ឆ្នាំនៃវត្តមានផ្លាកលេខពិសេស

សិល្បៈ March 2, 2023 02/03/2023

(ភ្នំពេញ)៖ តារាចម្រៀងជួរមុខដ៏ល្បាញល្បីនៅកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា, អ្នកនាង សុគន្ធ នីសា, តារាចម្រៀងរ៉េប លោក ម៉ាន់ វណ្ណដា ហៅវណ្ណដា រួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀត នឹងរួមគ្នាអង្រួនឆាកតន្ត្រីនាថ្ងៃទី៧ និងទី៨ ខែមីនា នេះ លើសួនច្បារមុខវត្តបទុមវតី។ ការប្រគំតន្ត្រីនេះរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអបអរ​សាទរ​ខួប​៣ឆ្នាំនៃការដាក់លក់ផ្លាក់លេខពិសេស (ផ្លាកលេខ «កម្ពុជា») នៅក្នុង​ប្រទេស​កម្ពុជា។ ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងក៏ដើម្បីផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងកៀរគរថវិកាស​ប្បុរស​ធម៌​ជួយ​ដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ។ ក្រៅតែពីការប្រគំតន្ត្រីកម្សាន្តហើយនោះ ក្នុងព្រឹត្តិការណ៍ខាងលើនេះ ក៏មានការតាំងពិព័រណ៍ផ្លាកលេខ និងរថយន្ត ព្រមទាំងការលក់ និងដេញថ្លៃលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនផងដែរ។ កម្មវិធីនេះនឹងរៀបចំចាប់ពីវេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៩យប់៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

ដំណឹងល្អ! ប្រទះឃើញកូនផ្សោត ១ក្បាល ទើបនឹងកើតនៅអន្លង់កាំពី

ព័ត៌មានជាតិ March 2, 2023 02/03/2023

(ក្រចេះ)៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមជំនាញរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ WWF បានចុះធ្វើជំរឿនសត្វផ្សោតទន្លេមេគង្គ ហើយបានប្រទះកូនផ្សោតថ្មី ១ក្បាល ដែលទើបនឹងកើតនៅកន្លែងអភិរក្សអន្លង់កាំពី ត្រង់ចំណុចគោលខ្ពស់ ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការអបអរសាទរពីផ្សោតមួយហ្វូងដែលមានចំនួនប្រមាណពី៧ ទៅ៨ក្បាល។ តាមការសន្និដ្ឋានរបស់ក្រុមជំនាញបានបង្ហាញថា កូនផ្សោតថ្មីនេះទើបនឹងកើតនៅថ្ងៃទី២៧ ឬ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ មានទម្ងន់ពី៩ ទៅ១០គីឡូក្រាម ប្រវែង១ម៉ែត្រ និងមានសុខភាពល្អ។ កំណើតកូនផ្សោតថ្មីមួយក្បាលនេះ ស្របពេលនឹងការទទួលបាននូវអនុក្រឹត្យថ្មី លេខ៤៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការបង្កើតតំបន់គ្របគ្រងសត្វផ្សោតទន្លេមេគង្គ អនុម័តដោយប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន។ សូមបញ្ជាក់ជូនថា តាមប្រភពពីឆ្មាំទន្លេ និងអ្នករត់ទូកដ បានឱ្យដឹងថា មានកូនផ្សោតផ្សេង០១ក្បាលទៀត បានកើតនៅដើមខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែក្រុមការងារជំនាញពុំអាចថតរូបបាន។ ការទទួលបានកូនផ្សោតថ្មីនេះ គឺជាការខិតខំប្រឹងប្រែងការពាររួមគ្នារវាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល […]

ប្រទេសចិនបន្ធូរបន្ថយវិធានការធ្វើតេស្កូវីដ១៩ សម្រាប់អ្នកដំណើរមកពីប្រទេសមួយចំនួន រួមទាំងកម្ពុជា

ព័ត៌មានអន្តរជាតិ March 2, 2023 02/03/2023

(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃពុធនេះបានប្រកាសបន្ធូរបន្ថយវិធានការធ្វើតេស្តរកកូវីដ១៩ សម្រាប់អ្នកដំណើរមកពីប្រទេសមួយចំនួន ដែលក្នុងនោះមានប្រទេសសិង្ហបុរី ម៉ាឡេស៉ី ហ្វីលីពីន កម្ពុជា និងនូវែលសេឡង់ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។ ប្រទេសចិន នឹងលែងត្រូវការលទ្ធផលតេស្តពីម៉ាស៉ីន PCR រយៈពេលមិនលើសពី ៤៨ម៉ោងមុនពេលចេញដំណើរទៀតហើយ សម្រាប់អ្នកដំណើរមកពីប្រទេសមួយចំនួនខាងលើនេះ។ ផ្ទុយទៅវិញ អ្នកដំណើរដែលមានសិទ្ធិហោះហើរត្រង់ទៅកាន់ប្រទេសចិន គ្រាន់តែត្រូវធ្វើតេស្តរហ័សមុនពេលឡើងយន្តហោះរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ។ អ្នកដំណើរត្រូវបញ្ចូលលទ្ធផលតេស្តអវិជ្ជមានរបស់ពួកគេ ទៅក្នុងគេហទំព័រគយចិន ឬតាមរយៈកម្មវិធី app របស់ពួកគេ។ ដូច្នេះ ក្រុមហ៊ុនអាកាសចរណ៍ នឹងមិនត្រួតពិនិត្យលទ្ធផលតេស្តអវិជ្ជមានរបស់អ្នកដំណើរទៀតទេ។ ក្នុងសេចក្តីជូនដំណឹងមួយរបស់ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរី បានបញ្ជាក់ថា អ្នកដំណើរគឺនៅតែតម្រូវឲ្យធ្វើដំណើរទៅកាន់ប្រទេសចិន ជាមួយនឹងលទ្ធផលតេស្តអវិជ្ជមានដដែល ប៉ុន្តែជាការធ្វើតេស្តរហ័សដោយខ្លួនឯង។ វិធានការទប់ស្កាត់កូវីដ១៩កំពុងត្រូវបានបន្ធូរបន្ថយ ស្របតាមស្ថានភាពបច្ចុប្បន្ននៃការរាតត្បាត និងដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរប្រជាជនទៅវិញទៅមក។ វិធានការនេះក៏ត្រូវបានបន្ធូរបន្ថយផងដែរ សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ថៃ ស្វីស និងរុស្ស៊ី។ គួរបញ្ជាក់ថា បន្ទាប់ពីបិទព្រំដែនដើម្បីទប់ស្កាត់កូវីដ១៩ រយៈពេល៣ឆ្នាំមកនេះ ប្រទេសចិនបានប្រកាសបើកព្រំដែនពេញលេញឡើងវិញ កាលពីចុងខែធ្នូ ឆ្នាំ២០២២។ ក្រោយមក នៅថ្ងៃទី៨ ខែមករា […]

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន US-ABC កោតសរសើរពីការរីកចម្រើនយ៉ាងលឿន នៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា

ព័ត៌មានជាតិ March 1, 2023 01/03/2023

(ភ្នំពេញ)៖ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ និងជាតំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់ដឹកនាំក្រសួង នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក អាស៊ាន (US-ASEAN Business Council) ដែលដឹកនាំដោយ Ambassador Michael Michalak និងមានតំណាងស្ថានទូតអាមេរិក និងក្រុមហ៊ុនអាមេរិកមួយចំនួនចូលរួមផងដែរ។ ជាកិច្ចចាប់ផ្តើមលោកបណ្ឌិត ហេង សុខគង់ បានលើកឡើងពីសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសអរគុណដល់ក្រុមហ៊ុនអាមេរិកទាំង២០ ដែលបាននិងកំពុងដំណើរការរោងចក្រនៅកម្ពុជាជាមួយដើមទុនវិនិយោគប្រមាណ១៦១,៩លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ លោកបណ្ឌិតក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការពង្រឹង និងពង្រីកភាពជាដៃគូជាមួយបណ្តាប្រទេសជាមិត្តនានា ក៏ដូចជាសហរដ្ឋអាមេរិកផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២២កន្លងទៅ ក្នុងនាមជាប្រធានអាស៊ានកម្ពុជា បានទទួលស្វាគមន៍លោកប្រធានាធិបតី ចូ បៃឌិន មកកម្ពុជា ហើយសម្តេចតេជោ ក៏បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា និងអាស៊ាន ទៅធ្វើជាសហប្រធានក្នុងកិច្ចប្រជ៉ំពិសេសអាមេរិក អាស៊ាននៅសេតវិមានប្រកបដោយភាពជោគជ័យខ្ពស់ ដែលកត្តាទាំងនេះកាន់តែបង្កលក្ខណៈងាយដល់បណ្តាវិនិយោគិនអាមេរិកមកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា។ លោកបណ្ឌិត […]

សម្ដេចតេជោ ហ៊ុន សែន សម្រេចមិនយកពន្ធលើប្រាក់​ចំណូលរបស់គ្រឹះស្ថាន​សិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨

ព័ត៌មានជាតិ March 1, 2023 01/03/2023

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ផ្ដល់ការអនុគ្រោះ​ដល់​គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធ​លើ​ប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់​ទុក​លើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់​ដំណាច់​ឆ្នាំ២០២៨។ ក្នុងលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួល​បាននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា បើទោះបីផ្ដល់ការ​អនុ​គ្រោះដូចករណីខាងលើ ប៉ុន្ដែគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ត្រូវបង់​ពន្ធ​លើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលទីតាំងពន្ធអចលនទ្រព្យ និងពន្ធប៉ាតង។ លោក អ៉ីន វីរជាតិ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលជាអ្នកចុះហត្ថលេខា​លើ​លិខិតផ្ញើជូនរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និង​កីឡា និងរដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់បន្ថែមថា ក្នុង​ករណីខកខាន ឬយឺតយ៉ាវបំពេញកាតព្វកិច្ចសារពើពន្ធនានា គ្រឹះស្ថានសិក្សា​ត្រូវ​ទទួល​រងនូវទោសទណ្ឌនានា រួមមាន ប្រាក់ពិន័យ និងការប្រាក់ តាមបទប្បញ្ញត្តិស្ដី​ពន្ធ​ដារជាធរមាន។ លើសពីនេះ គ្រឹះស្ថានសិក្សាត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ នៅរដ្ឋបាល​សារ​ពើ​ពន្ធ កត់ត្រា និងកាន់កាប់បញ្ជិកាគណនេយ្យឱ្យបានត្រឹមត្រូវ ព្រមទាំងដាក់លិខិត​ប្រកាស​ពន្ធប្រចាំខែ […]

រថភ្លើង២គ្រឿងបុកគ្នានៅប្រទេសក្រិក សម្លាប់មនុស្ស ២៦នាក់ និងរបួស៨៥នាក់

ព័ត៌មានជាតិ March 1, 2023 01/03/2023

(អាថែន)៖​ កងពន្លត់អគ្គីភ័យបាននិយាយថា មនុស្សចំនួន ២៦នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៨៥នាក់នាក់ទៀតរងរបួស បន្ទាប់ពីរថភ្លើងពីរគ្រឿងបុកគ្នាក្នុងប្រទេសក្រិក កាលពីល្ងាច ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈមូលហេតុដែលបណ្តាលឲ្យមានឧប្បត្តិហេតុនេះមិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣។ អភិបាលនៃតំបន់ថេសសាលី (Thessaly) លោក កុនស្តែនទីណូស អាហ្គូរ៉ាសតូស (Konstantinos Agorastos) បានប្រាប់ទូរទស្សន៍ SKAI របស់ប្រទេសក្រិកឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរ មួយគ្រឿងចេញពីទីក្រុងអាថែន (Athens) ទៅកាន់ទីក្រុងថេសសាឡូនីគី (Thessaloniki) ស្ថិតនៅឯភាគខាងជើងប្រទេស បានបុករថភ្លើងដឹកទំនិញមួយគ្រឿងទៀតនៅខាងក្រៅ ទីក្រុងឡារីសសា (Larissa) ដែលស្ថិតនៅភាគកណ្តាលប្រទេសក្រិក។ ទូរថភ្លើងចំនួន៤នៃរថភ្លើងដឹកអ្នកដំណើរបានក្រឡាប់ចេញពីផ្លូវ ហើយក្នុងនោះទូរថភ្លើងពីរខាងមុខត្រូវឆេះ ហើយបំផ្លាញស្ទើរតែទាំងស្រុង ក្រោយការបុកទង្គិចគ្នា។ អ្នកដំណើរប្រហែល ២៥០នាក់ត្រូវបានជម្លៀសដោយសុវត្ថិភាពទៅកាន់ទីក្រុងថេសសាឡូនីគី តាមរយៈរថយន្តក្រុង។ បើតាមអ្នកនាំពាក្យកងពន្លត់អគ្គីភ័យ ការជម្លៀសអ្នកដំណើរស្ថិតក្នុង ស្ថានភាពលំបាកខ្លាំង ដោយសារភាពធ្ងន់ធ្ងរនៃការប៉ះទង្គិចគ្នានៃរថភ្លើងទាំងពីរ។ គួរបញ្ជាក់ថា មកទល់នឹងព្រឹកព្រលឹមថ្ងៃពុធនេះ ទូរទស្សន៍រដ្ឋ ERT បានចេញផ្សាយសកម្មភាពក្រុមអ្នកជួយសង្គ្រោះ ដែលកំពុងបន្តស្វែងរកអ្នកនៅមានជីវិត […]

លោក វ៉ាត់ ចំរើន៖ កម្ពុជា អត់មានកំណត់តម្លៃសម្រាប់ទូរទស្សន៍ប្រទេសដទៃផ្សាយ SEA Games 2023 នោះទេ ដោយចរចាគ្នាតាមវិធី ២យ៉ាង

SEA GAMES March 1, 2023 01/03/2023

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡា SEA Games 2023 បានគូសបញ្ជាក់ថា គណៈកម្មការរបស់កម្ពុជាពុំបានកំណត់តម្លៃណាមួយសម្រាប់ទូរទស្សន៍នៃប្រទេសដទៃផ្សព្វផ្សាយពី SEA Game នៅកម្ពុជា ដូចការឡើងពីប្រទេសក្បែរខាងនាពេលថ្មីៗនេះទេ។ នេះជាការបកស្រាយ ក៏ដូចជាឆ្លើយតបទៅនឹងសារព័ត៌មានដែលចេញពីប្រទេសថៃដែលបានចេញផ្សាយថា «កម្ពុជាបានកំណត់តម្លៃអំពីការលក់សិទ្ធិផ្សាយ SEA Games ក្នុងការទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់សម្រាប់ព្រឹត្តិការណ៍ដែលមានរយៈពេល ២ឆ្នាំម្តងនេះ ដោយកម្ពុជាពុំដែលមានការកំណត់តម្លៃក្នុងការទិញសិទ្ធិផ្សាយនោះទេ ដោយចរចាតាមតែវិធី ២យ៉ាងប៉ុណ្ណោះ។ ដោយទី១ គឺចរចាររវាងគណៈកម្មការនៃប្រទេសទាំងពីរ និងវិធីទី២ គឺគណៈកម្មាធិការគេចរចាបន្តជាមួយបណ្តាញទូរទស្សន៍ក្នុង មុនពេលយកតម្លៃត្រូវគ្នាមកចរចាជាមួយយើងវិញ»។ ក្នុងន័យនេះ លោក វ៉ាត់ ចំរើន ទទូចសុំឲ្យសារធារណជន ឬសារព័ត៌មាននានាកុំមានការយល់ខុស ថាកម្ពុជាជាអ្នកកំណត់តម្លៃក្នុងការលក់សិទ្ធិទូរទស្សន៍ផ្សព្វផ្សាយ SEA Games។ លោកបានសង្កត់ធ្ងន់ថា «វាអត់មានអីចំឡែកនោះទេ ដែលសារព័ត៌មានថៃចេញផ្សាយថា ពីមុនមកមិនដែលមានទិញ-លក់ ត្រូវហើយ ក៏ព្រោះកម្ពុជាធ្វើទៅតាមស្តង់ដារគុណភាពពីការផ្សព្វផ្សាយប្រកួតកីឡា ហើយកម្ពុជាមានផ្លូវច្បាប់គ្រប់គ្រាន់ក្នុងការលក់សិទ្ធិផ្សាយ ដោយទទួលបានពីកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍កន្លងមក គឺបានសម្រេចឲ្យកម្ពុជាលក់សិទ្ធិទូរទស្សន៍ ដែលពីមុនៗមិនដែលមានលក់សិទ្ធិទេ ហើយនេះក៏ជាការធ្វើជាគំរូដ៏ល្អមួយសម្រាប់ SEA Games លើកក្រោយៗទៀត ដោយទទួលបានការគាំទ្រពីថៃ សិង្ហបុរី និងក្រុមប្រឹក្សាទាំងអស់នៃកីឡាអាស៊ីអាគ្នេយ៍ទៀតនោះ»។ […]

អបអរសាទរ! កីឡាករគុនខ្មែរ ព្រំ សំណាង ទទួលបានម៉ូតូមួយគ្រឿង ពីអភិបាលខេត្តកំពង់ស្ពឺ

សង្គម March 1, 2023 01/03/2023

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានប្រគល់ម៉ូតូមួយគ្រឿង ដល់កីឡាករគុនខ្មែរ ព្រំ សំណាង ជាការលើកទឹកចិត្ត។ បើយោងតាមសំណេររបស់ ឯកឧត្តម វ៉ី សំណាង នៅលើគណនីហ្វេសប៊ុកផ្លូវការបានឱ្យដឹងថា៖ «ដើម្បីឆ្លើយតបជាមួយនឹងការខិតខំប្រឹងប្រែងរបស់កីឡាករ ព្រំ សំណាង ថ្ងៃនេះខ្ញុំសូមលើកទឹកចិត្ត ដោយប្រគល់ម៉ូតូមួយគ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងការហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករអាជីព sea games នៅពេលដែលប្រទេសយើងនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាពេលខាងមុខ។ សូមជូនពរកីឡាករកីឡាការិនីរបស់កម្ពុជា ជាពិសេសកីឡាករ ព្រំ សំណាងសូមទទួលបានជោគជ័យគ្រប់សង្វៀនប្រកួតទាំងអស់។ សូមអរគុណ»៕

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋ ទៅលេងកម្សាន្តអង្គរសង្ក្រាន្ត ខេត្តសៀមរាប ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ព័ត៌មានជាតិ March 1, 2023 01/03/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅលេងកម្សាន្ដនៅអង្គរសង្ក្រាន្ដ ខេត្តសៀមរាប ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារសិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត៥ពាន់នាក់ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមនាំគ្នាទៅលេងកម្សាន្ដអង្គរសង្ក្រាន្ដ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយសម្ដេចក៏នឹងមានវត្ដមាននៅទីនោះផងដែរ។ សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣នេះ មាន៦ទីតាំងកម្សាន្ត៤៤កម្មវិធី ដោយមានធ្វើការបង្ហាញពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្ដិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន […]