សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកតម្រូវការអ្នកបច្ចេកទេសជារឿងសំខាន់ និងជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន
ព័ត៌មានជាតិ
February 27, 2023
27/02/2023
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង៥ពាន់នាក់ របស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមើលឃើញពីតម្រូវចាំបាច់សម្រាប់អ្នកបច្ចេកទេសនៅកម្ពុជា ដើម្បីសេចក្ដីត្រូវការដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ប្រសិនបើកម្ពុជាគ្មានធនធានមនុស្សគ្រប់គ្រាន់ផ្ដល់ឲ្យដល់វិនិយោគិនទេនោះ ម្ល៉េះកម្ពុជាមិនអាចទទួលបានជោគជ័យក្នុងការទាក់ទាញវិនិយោគមករកស៉ីសណ្ដាក់ទុននោះទេ ហើយកុំថាឡើយដល់វិនិយោគិនបរទេស សូម្បីតែអ្នកវិនិយោគក្នុងស្រុក ក៏ជួបការលំបាកដូចគ្នាដែរ ប្រសិនបើមិនមានអ្នកបច្ចេកទេសគ្រប់គ្រាន់ ក្នុងការបំពេញតម្រូវការទេនោះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះតម្រូវការអ្នកបច្ចេកទេសកាន់តែធំ កាន់តែមានតម្រូវការខ្លាំងណាស់ ព្រោះមួយផ្នែកតម្រូវការក្នុងស្រុក ដែលកំពុងមានស្រាប់ ប៉ុន្ដែមួយផ្នែកទៀតការទាក់ទាញវិនិយោគដើម្បីឲ្យមកកាន់ទីនេះ (កម្ពុជា)។ ប្រសិនបើយើងគ្មានធនធានមនុស្សគ្រប់គ្រាន់ផ្ដល់ឲ្យគេទេ គឺយើងមិនអាចទទួលជោគជ័យទាក់ទាញវិនិយោគិនមកទេ»។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានរំលឹកថា កាលពីឆ្នាំ១៩៩៦ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស មាននិស្សិតត្រឹមតែជាង ២០០នាក់ប៉ុណ្ណោះ ជាមួយការលំបាករកការងារ ព្រោះប្រទេសជាតិមិនទាន់បញ្ចប់សង្គ្រាម។ សម្ដេចបន្ដថា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៨ ដែលមានឈ្មោះដើមថា «មជ្ឈមណ្ឌលព្រះកុសុមៈ» ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, […]