By: Naren

លែងមានការកកស្ទះចរាចរណ៍ទៀតហើយ! ស្ពានអាកាសឫស្សីកែវ នឹងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនាខាងមុខនេះ

ព័ត៌មានជាតិ February 27, 2023 27/02/2023

(ភ្នំពេញ)៖ យោងតាមសេចក្ដីជូនដំណឹង ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ស្ពានអាកាសឫស្សីកែវ នឹងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាសឫស្សីកែវ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ បច្ចុប្បន្នស្ពានអាកាស ដែលមានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ និងមានទទឹង ១៥.៨ម៉ែត្រ ដែលក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ទទួលបានគោលការណ៍សាងសង់ពីរាជរដ្ឋាភិបាល សម្រេចការសាងសង់បានស្ទើរ១០០ភាគរយហើយ នៅសល់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ ដែលគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ទាំងស្រុង នាប៉ុន្មានថ្ងៃខាងមុខនេះ។ ស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២៕

កម្ពុជា កែប្រែទម្លាប់ចាស់កីឡាស៊ីហ្គេម ដោយបានផ្ដួចផ្ដើមឱ្យមានការលក់សិទ្ធិផ្សាយ តាមទូរទស្សន៍

ព័ត៌មានជាតិ February 27, 2023 27/02/2023

(ភ្នំពេញ)៖ កម្ពុជា តាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកែប្រែទម្លាប់ចាស់នៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាមួយការផ្ដួចផ្ដើមឱ្យមានការលក់សិទ្ធិផ្សាយតាមទូរទស្សន៍។ នេះបើតាមឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពការងាររបស់កម្ពុជា សម្រាប់ការរៀបចំ កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម កាលពីថ្ងៃទី២៣ ខែកុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចំនួន៣១លើកកន្លងមក ត្រូវបានឱ្យដឹងថា តែងតែអនុញ្ញាតឱ្យមានការផ្សាយបន្តផ្ទាល់ពីប្រទេសជាម្ចាស់ផ្ទះ ដោយឥតគិតថ្លៃ។ យ៉ាងណាមិញ ស៊ីហ្គេម លើកទី៣២ ដែលចំពេលកម្ពុជា ធ្វើម្ចាស់ផ្ទះ គឺជាការចាប់ផ្ដើមទំព័រថ្មី ដែលមានការលក់សិទ្ធិផ្សាយ បន្ទាប់ពីត្រូវបានព្រមព្រៀងរួមគ្នា ដោយសមាជិកសហព័ន្ធកីឡាស៊ីហ្គេម នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council Meeting) ដែលបានធ្វើឡើងកាលពីខែកក្កដា កន្លងទៅ នារាជធានីភ្នំពេញ។ អគ្គលេខាធិការ CAMSOC ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ដូច្នេះថា៖ «យើងបានទទួលជោគជ័យមួយទៀត យើងបានកែប្រែទម្លាប់ចាស់កីឡាស៊ីហ្គេម គឺជាទូទៅលើកមុនម្ចាស់ផ្ទះ ក៏ដូចជាការប្រកួតកីឡាស៊ីហ្គេម អត់ដែលមានលក់សិទ្ធិផ្សាយតាមទូរទស្សន៍ទេ […]

ញាក់សាច់! កម្មវិធី OPPO Reno8 T Series First Sale Event ទទួលបានមនុស្សចូលរួមយ៉ាងកក្រើកពេញផ្សារទំនើប AEON3

PR February 26, 2023 26/02/2023

រយៈពេលមួយសប្តាហ៍ហើយ បន្ទាប់ពីក្រុមហ៊ុន OPPO ប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ដែលអាចនិយាយបានថា លើកនេះមិនដូចមុនមែនអាចបំបេកកំណត់ត្រាថ្មីលើទីផ្សារស្មាតហ្វូនជាមួយសន្ទុះ Pre-Order ស្មាតហ្វូន Reno8 T 5G និង Reno8 T យ៉ាងច្រើនសន្ធឹកសន្ធាប់។ ឥឡូវក្រឡេកមកមើលថ្ងៃ First Sale Event របស់ស្មាតហ្វូន OPPO Reno8 T Series ថ្ងៃនេះវិញម្តង តើមានអ្វីពិសេសទើបនាំគ្នាសម្រុកអញ្ជើញទៅផ្សារទំនើប AEON មានជ័យ (AEON3) ច្រើនម្ល៉េះ? ថ្ងៃនេះជាថ្ងៃពិសេសរបស់ OPPO សម្រាប់កម្មវិធី Reno8 T Series First Sale Event ឃើញថា OPPO បានចែកកាដូ Free រហូតដល់ទៅ 600 កាដូទៅដល់ហ្វេនដែលអញ្ជើញមកផ្ទាល់។ រឹតតែរំភើប និងអស្ចារ្យនៅក្នុងកម្មវិធីនេះក៏ឃើញមានវត្តមានទូតសុច្ឆន្ទៈទាំង 3 រូបគឺ ពេជ្រ […]

មកដឹងពីប្រាក់រង្វាន់លើកទឹកចិត្ដរបស់រាជរដ្ឋាភិបាល សម្រាប់ជ័យលាភីមេដាយ នៃការប្រកួត Sea Game

SEA GAMES February 24, 2023 24/02/2023

(ភ្នំពេញ)៖ នៅមុននេះបន្តិច គណៈកម្មាធិការជាតិរៀបចំកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានឱ្យដឹងថា ប្រាក់រង្វាន់លើកទឹកចិត្ដរបស់រាជរដ្ឋាភិបាល សម្រាប់ជ័យលាភីមេដាយ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មានដូចតទៅនេះ ដោយ មេដាយមាស ៤០លានរៀល មេដាយប្រាក់ ៣០លានរៀល និង មេដាយសំរឹទ្ធ ១៦លានរៀល។ សូមរំលឹកថាកម្ពុជាបានសម្រេចធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នាខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូង ក្រោយរង់ចាំ ៦៤ឆ្នាំ៕

ចែអំបិលម្ទេស លើកដៃសុំទោសមហាជន និងសន្យាថាមិនបង្កើតវីដេអូដែលប៉ះពាល់ដល់មុខមាត់ប្រទេសជាតិទៀត

សង្គម February 24, 2023 24/02/2023

ថ្មីៗនេះមានការរិះគន់ជាខ្លាំង ដោយម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Ms Jin Su ឬ ចែអំបិលម្ទេស ដែលផលិតមាតិកាបរិភោគរបស់ចម្លែកៗ និងឆៅ ដែលវីដេអូនីមួយមានការទស្សនារាប់លានដង។ ជាពិសេសនាពេលថ្មីៗនេះ ម្ចាស់ផេកខាងលើក៏បានធ្វើវីដេអូដែលទទួលទាន ពោះវៀនម៉ូតូនិងដុំឥដ្ឋ ជ្រលក់ជាមួយនិងអំបិលម្ទេស រហូតមានការចុះផ្សាយដល់សារព័ត៌មានប្រទេសថៃ។ ការផលិតមាតិការរបស់ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Ms Jin Su ឬ ចែអំបិលម្ទេសធ្វើឱ្យសាធារណជនមិនពេញចិត្តជាខ្លាំង និងទាមទារឱ្យម្ចាស់ផេករូបនេះបញ្ឈប់ជាបន្ទាន់ចំពោះការផលិតវីដេអូបែបនេះក៏ព្រោះតែមានការចុះផ្សាយដល់ប្រទេសក្រៅ និងប៉ះពាល់ខ្លាំងដល់មុខមាត់ប្រទេសជាតិ។ ក្រោយពីរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Ms Jin Su ឬ ចែអំបិលម្ទេស កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញវីដេអូ អមជាមួយនឹងសារថា៖ «សូមអភ័យទោសបងប្អូនទាំងអស់គ្នាចំពោះវីឌីអូដែលខ្ញុំធ្វើឡើងដោយអចេតនា សូមមេត្តាអធ្យាស្រ័យផង»។ ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Ms Jin Su រូបនេះលើកម្រាមដៃសំពះសុំទោសដល់ថ្នាក់ដឹកនាំ ព្រមទាំងមហាជន ដោយបាននិយាយថាខ្លួនមិនមានចេតនាធ្វើវីដេអូប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ព្រមទាំងសន្យាថានឹងមិនបង្កើតវីដេអូបែបនេះតទៅទៀត៕

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យបង្កើនចំនួនស្ដ្រី នៅពេលតែងតាំងមុខតំណែងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

ព័ត៌មានជាតិ February 24, 2023 24/02/2023

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានណែនាំរដ្ឋមន្ដ្រីតាមបណ្ដាក្រសួង និងថ្នាក់ដឹកនាំតាមបណ្ដាស្ថាប័ន អង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើនចំនួនស្ដ្រីនៅពេលតែងតាំងមុខតំណែង។ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ សម្ដេចតេជោ ហ៊ុន សែន បានមើលឃើញថា បច្ចុប្បន្ននេះចំនួនស្ដ្រីក្នុងជួរតួនាទីជាថ្នាក់ដឹកនាំ នៅតាមបណ្ដាអង្គភាព ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហាក់មានចំនួនតិចនៅឡើយ មិនទាន់សមស្របតាមស្ថានភាពជាក់ស្ដែង។ ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្រោយសម្ដេចសង្កេតឃើញនៅពេលប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ដ្រី ដោយការស្នើសុំតែងតាំងមុខតំណែងថ្មីរបស់ថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក គឺមានចំនួនស្ដ្រីតិចពេក សូម្បីតែអភិបាលរងខេត្ត ដែលទើបតែងតាំងថ្មីមួយរយៈពេលមកនេះ ក៏មានចំនួនស្ដ្រីតិចនោះដែរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការស្នើសុំតែងតាំងនូវមុខតំណែងថ្មីរបស់ថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក មានស្ដ្រីតិចពេកហើយនេះជាបញ្ហាដែលខ្ញុំសុំរំលឹក […] ខ្ញុំសូមផ្ដាំផ្ញើមិនទាន់ហួសពេលទេ នៅពេលខាងមុខត្រូវយកចិត្តទុកដាក់បន្ថែម»។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ពាក់ព័ន្ធបញ្ហានេះទាំងសម្ដេចផ្ទាល់ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី […]

គណៈកម្មការអឺរ៉ុប បញ្ជាឱ្យបុគ្គលិករបស់ខ្លួនទាំងអស់លុបចោលកម្មវិធី TikTok ជាបន្ទាន់ និងហាមមិនឱ្យប្រើប្រាស់

ព័ត៌មានអន្តរជាតិ February 24, 2023 24/02/2023

(ប៊ែកឡាំង)៖ បុគ្គលិកដែលធ្វើការឱ្យគណៈកម្មការអឺរ៉ុប ត្រូវបានបញ្ជាឱ្យលុបចោលកម្មវិធី TikTok ចេញពីទូរស័ព្ទ និងឧបករណ៍របស់ក្រុមហ៊ុនដទៃទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ គណៈកម្មការនេះបាននិយាយថា ការធ្វើបែបនេះគឺជាការអនុវត្តវិធានការដើម្បីការពារទិន្នន័យ និងបង្កើនសន្តិសុខតាមអ៊ីនធឺណិត។ កម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance បានប្រឈមមុខនឹងការចោទប្រកាន់ថា បានប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ហើយប្រគល់វាទៅរដ្ឋាភិបាលចិន ខណៈដែលក្រុមហ៊ុននេះចេញបដិសេធម្តងជាពីរដងថា កម្មវិធីរបស់ខ្លួនមិនដំណើរការខុសពីប្រព័ន្ធផ្សព្វផ្សាយសង្គមដទៃទៀតនោះទេ។ ការហាមឃាត់នេះក៏មានន័យថា បុគ្គលិកគណៈកម្មការអឺរ៉ុបមិនអាចប្រើប្រាស់ កម្មវិធី TikTok នៅលើឧបករណ៍ផ្ទាល់ខ្លួនផងដែរ។ គណៈកម្មការនេះនិយាយថា ខ្លួនមានបុគ្គលិកអចិន្ត្រៃយ៍ និងជាប់កិច្ចសន្យាប្រមាណ ៣២,០០០នាក់។ វិធានការនេះគឺតម្រូវឲ្យបុគ្គលិករបស់គណៈកម្មារអឺរ៉ុប លុបកម្មវិធី TikTok ពីទូរសព្ទដៃ ឬឧបករណ៍ផ្សេងៗឲ្យបានឆាប់តាមដែលអាចធ្វើបាន និងមិនលើសពីថ្ងៃទី១៥ ខែមីនានោះទេ។ ក្រុមហុន TikTok បាននិយាយថា ការសម្រេចចិត្តរបស់គណៈកម្មាធិការគឺផ្អែកលើការយល់ខុសអំពីវេទិការបស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

ឯកឧត្តម កែវ រ៉េមី កោតសរសើរកីឡាករ ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដែលមានល្បិច និងឈ្លាសវៃក្នុងការវាយ

សង្គម February 24, 2023 24/02/2023

(ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានធ្វើការកោតសរសើរកីឡាករ ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដែលមានល្បិច និងឈ្លាសវៃក្នុងការវាយ ព្រមទាំងបានផ្តល់យោបល់ចំនួន ៣ចំណុច​ ដល់កីឡារូបនេះផងដែរ។ យោងតាមសំណេរក្នុងគណនីហ្វេសប៊ុកផ្លូវការ ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា៖ «កីឡាករ ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដែលមានល្បិចនិងឈ្លាសវៃក្នុងការវាយ។ ខ្ញុំឱ្យយោបល់៖ ១/ សាមីខ្លួនត្រូវ: – កុំភ្លើតភ្លើននិងអំនួត – កុំដើរផឹកសុីដាច់យប់ – ខិតខំហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត – រៀបចំខ្លួនធ្វើជាកីឡាករគំរូ ២/ អ្នកដឹកនាំគួរយកចិត្តទុកដាក់គាត់បន្ថែមទៀតដោយមានការលើកទឹកចិត្ត ថែទាំគាត់ឲ្យបានល្អ និងគ្រូៗចាស់ៗផងដែរ ។ ៣/ អ្នកមានលទ្ធភាពដែលស្រឡាញ់កីឡាគឺជាឱកាសសមស្របបំផុត ក្នុងការចូលរួមពង្រឹងគុនខ្មែរឲ្យមានចីរភាពចាប់ពីពេលនេះតទៅ»៕

BREAKING: រកឃើញអ្នកប៉ះពាល់កុមារីកើតជំងឺផ្តាសាយបក្សី១២នាក់ ៤នាក់ ចេញរោគសញ្ញា, មន្ត្រីជាន់ខ្ពស់ក្រសួង អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

ព័ត៌មានជាតិ February 23, 2023 23/02/2023

(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News ឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ក្រុមការឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានរកឃើញមនុស្ស ១២នាក់ ដែលបានប៉ះពាល់ជាមួយកុមារីកើតជំងឺផ្តាសាយបក្សី H5N1 នៅក្នុងខេត្តព្រៃវែង។ ក្នុងនោះអ្នកប៉ះពាល់ ៤នាក់ បានចាប់ផ្តើមចេញរោគសញ្ញា។ លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា ក្រុមការងារឆ្លើយតបបន្ទាន់ បានយកសំណាកពួកគេមកវិភាគរោគនៅមន្ទីរពិសោធន៍ក្នុងរាជធានីភ្នំពេញ ហើយលទ្ធផលនឹងបង្ហាញនៅថ្ងៃស្អែក។ លោកស្រី យក់ សម្បត្តិ បានឱ្យដឹផងដែរថា ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល នឹងបន្តស្វែងរកអ្នកប៉ះពាល់កុមារីកើតជំងឺផ្តាសាយបក្សីបន្តទៀតនៅតាមសាលានាថ្ងៃស្អែកនេះ។ ជាមួយនឹងរកឃើញអ្នកប៉ះពាល់នេះ លោកស្រី យក់ សម្បត្តិ អំពាវនាវដល់ប្រជាពលរដ្ឋក្នុងភូមិកើតហេតុ ឱ្យបង្កើនការប្រុងប្រយ័ត្នថែទាំងសុខភាព និងអនុវត្តន៍តាមការណែនាំទាំងឡាយរបស់មន្ត្រីជំនាញ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS