By: Naren

លោកស្រី បាន ស្រីមុំ៖ ខេត្តប៉ៃលិន នៅមានត្បូងដែលអាចធ្វើអាជីវកម្មបាន តែមិនមានក្រុមហ៊ុនវិនិយោគ

ព័ត៌មានជាតិ February 23, 2023 23/02/2023

(ភ្នំពេញ)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ខេត្តប៉ៃលិន នៅមានប្រភេទត្បូង ដែលមានតម្លៃ សម្រាប់ធ្វើអាជីវកម្មបាន ប៉ុន្ដែមិនមានក្រុមហ៊ុនវិនិយោគទ្រង់ទ្រាយធំនោះទេ។ ក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តប៉ៃលិន» លោកស្រី បាន ស្រីមុំ ទទួលស្គាល់ថា កាលពីអតីតកាល ពោលមុនធ្វើសមាហរណកម្មអាជីវកម្មត្បូងនៅខេត្តប៉ៃលិន គឺមានលក្ខណៈទ្រង់ទ្រាយធំ ប៉ុន្ដែបច្ចុប្បន្ននេះមិនមានទៀតនោះទេ។ លោកស្រីអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះថា «អាជីវកម្មត្បូងនៅខេត្តប៉ៃលិន ដែលមានលក្ខណៈទ្រង់ទ្រាយធំដូចជំនាន់ មិនទាន់ធ្វើសមាហរណកម្ម គឺអត់មានទេ ប៉ុន្ដែត្បូងនៅមាន នៅលើភ្នំយ៉ាត់នៅទាំងអស់ ១០០ភាគរយ»។ លោកស្រី បាន ស្រីមុំ បានអះអាងថា អាជីវកម្មត្បូងនេះ មិនអាចធ្វើឡើងដោយស្រេចតែចិត្តបានទៀតនោះទេ ដោយមុនធ្វើអាជីវកម្មត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវ ពោលមុនផ្ដល់អាជ្ញាបណ្ណស្ថាប័នជំនាញបានសិក្សាយ៉ាងល្អិតល្អន់អំពីផលប៉ះពាល់ដែលអាចកើតមានឡើង ពិសេសការប៉ះពាល់ដល់ធនធានធម្មជាតិតែម្ដង។ អភិបាលខេត្តរូបនេះគូសបញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋបានទៅដល់ខេត្តប៉ៃលិន ច្បាស់ជាបានឃើញប្រភេទដុំថ្មត្បូងជាច្រើន នៅហ្នឹងដីតែម្ដង ពិសេសនៅពេលភ្លៀងធ្លាក់អាចសង្កេតមើលបាន និងឃើញប្រភេទថ្មត្បូងទាំងអស់នោះនៅលើផ្ទៃដី។ គួរជម្រាបថា ខេត្តប៉ៃលិន ជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅទិសពាយព្យ នៃប្រទេសកម្ពុជា […]

ឆ្នាំ២០២២ ច្រកចេញចូលតែមួយទូទាំងរាជធានី-ខេត្ត ផ្តល់សេវារដ្ឋបាលបានជាង ៦សែនសេវា និងទទួលបានចំណូលជាង ២៨លានដុល្លារ

ព័ត៌មានជាតិ February 23, 2023 23/02/2023

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងទៅ អង្គភាពច្រកចេញចូលតែមួយនៃរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលបានចំនួន ៦៩៥.២០៥សេវា និងទទួលបានចំណូលសរុបចំនួន ២៨.២១២.៤៩២ដុល្លារ ការលើកឡើងនេះក្នុងឱកាស ឯកឧត្តម អញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីរបាយការណ៍ប្រចាំឆ្នាំ២០២២របស់ក្រសួងមហាផ្ទៃក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យ កាន់ តែប្រសើរឡើង ក្រសួងមហាផ្ទៃ បានសម្របសម្រួល និងដាក់ឱ្យអនុវត្តនូវសេចក្ដីណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលឃុំ សង្កាត់ បន្ថែមទៀត។ ដោយឡែក ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថាការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ […]

ហួសចិត្ត! រថយន្តព្រុសមួយគ្រឿង បើកបរបញ្ច្រាសទិសលើផ្លូវល្បឿនលឿន មិនខ្លាចគ្រោះថ្នាក់

សង្គម February 23, 2023 23/02/2023

ថ្មីៗនេះមានការចែករំលែកនៅបណ្តាញសង្គមបង្ហាញនូវករណី រថយន្តព្រុសមួយគ្រឿង បើកបរបញ្ច្រាសទិសចរាចរណ៍ លើគន្លងវ៉ាជែង ផ្លូវល្បឿនលឿន ដែលធ្វើឱ្យមហាជនជាច្រើនសម្តែងការហួសចិត្តចំពោះការបើកបរដោយមិនគោរពច្បាប់បែបនេះ។ យោងតាមវីដេអូដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Yi Vicheka បានបង្ហាញនូវរថយន្តម៉ាក TOYOTA PRIUS ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 2AX 9217 បានបើកបរបញ្រ្ចាសទិសចរាចរណ៍ ដោយហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយម្ចាសគណនីហ្វេសប៊ុកខាងលើ បានសរសេរសារសំណូមពរថា «ស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ផង»។ ក្រោយពីវីដេអូមានការចែកចាយ អ្នកលេងបណ្តាញសង្គមជាច្រើន បានសំណូមពរឱ្យសមត្ថកិច្ចកំណត់អត្តសញ្ញាណអ្នកបើកបរ និងកោះហៅមកធ្វើការផាកពិន័យតាមនីតិវិធី។ សូមរំលឹកថាក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅគ្រប់ស្ថានភាពផ្លូវ ជាពិសេសផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទបើកបរបញ្ច្រាសទិសចរាចរណ៍ឡើយ។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ និងមានគន្លងច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ និងបត់ត្រលប់ក្រោយឡើយ។ ក្នុងករណីបត់ត្រឡប់ក្រោយលើផ្លូវល្បឿនលឿន ដាច់ខាតអ្នកបើកបរត្រូវប្រើប្រាស់ច្រកចេញ-ចូល តាមស្ថានីយទាំង៨ទីតាំង ដើម្បីបត់ត្រឡប់ក្រោយ៕

ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី៖ ការប្រមូលផលគ្រាប់ស្វាយចន្ទីដើមឆ្នាំ មិនបានទិន្នផលខ្ពស់ដោយសារអាកាសធាតុក្តៅ និងភ្លៀងធ្លាក់មានសំណើមខ្លាំង

ព័ត៌មានជាតិ February 23, 2023 23/02/2023

(រតនគិរី)៖ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការប្រមូលផលគ្រាប់ស្វាយចន្ទីដើមឆ្នាំ មិនបានទិន្នផលខ្ពស់ (ចន្ទីចេញផ្កាដំបូង) ដោយសារអាកាសធាតុក្តៅចាប់ពី២៧អង្សារសេ និងភ្លៀងធ្លាក់មានសំណើមខ្លាំងជាង៨០% ដែលជាកត្តាមិនអាចបង្កកំណើតជាផ្លែផ្កា (ផ្កាក្រៀម) ជាមួយល្បឿនខ្យល់លើសពី២០គីឡូម៉ែត្រ ក្នុង១ម៉ោង។ លោកថា «ការផ្តល់ផ្លែភាគច្រើនតែទៅលើផ្កាទ្វេភេទ (ពី៥%-២៥%) ដែលធ្វើឲ្យការប្រមូលផលបានតិចនៅដើមរដូវនៅចំការចន្ទីរមួយចំនួន»។ លោកបន្តថា «ចំពោះចន្ទីដែលមានអាយុកាលប្រមូលផលពេញបានចេញផ្កាជាលើកទី២ឃើញថាល្អ យើងនឹងអាចវាយតម្លៃបានពីទិន្នផលនៅពាក់កណ្តាលខែមីនាឆ្នាំនេះ ដែលជាការប្រមូលផលពេញលេញ»។ លោក សយ សូណា បញ្ជាក់ទៀតថា ទូទាំងខេត្តរតនគិរីផ្ទៃដីសរុបដាំចន្ទីមានចំនួន ៦១,៥៤៨ហិកតា និងផ្ទៃដីប្រមូលផល៥១,៦៤២ហិកតា។ ចំពោះតម្លៃប្រមូលទិញបច្ចុប្បន្នមានតម្លៃប្រហាក់ប្រហែលនឹងឆ្នាំ២០២២ គឺគ្រាប់ស្វាយចន្ទីចម្រុះក្នុង១គីឡូក្រាម ៤៥០០រៀល-៤៦០០រៀល ប៉ុន្តែអ្វីជាការកត់សម្គាល់ពាក់ព័ន្ធផ្លែផ្កាគុណភាពឃើញថា គ្រាប់ស្វាយចន្ទីពុំសូវល្អដូចឆ្នាំមុនតម្លៃប្រមូលទិញធ្លាក់ចុះពី១០០រៀល-២០០រៀល។ នេះបើតាមប្រធានមន្ទីរកសិកម្មបន្ថែម។ ដោយឡែក លោក អឿន នី ម្ចាស់ចំការចន្ទីមួយកន្លែង នៅឃុំឯកភាព ស្រុកអូរជុំ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃនេះថា ចន្ទីគាត់ចេញផ្កាលើកទី២ឃើញថាល្អ សង្ឃឹមថា នឹងទទួលបានទិន្នខ្ពស់ជាងចន្ទីចេញផ្កាលើក១ មិនសូវបានផលដោយសារអាកាសធាតុក្តៅ […]

ជប៉ុន នឹងបញ្ជូនអាជ្ញាកណ្តាល ៤០នាក់ ដើម្បីជួយដល់កម្ពុជា រៀបចំស៉ីហ្គេម

ព័ត៌មានជាតិ February 23, 2023 23/02/2023

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នឹងបញ្ជូនអាជ្ញាកណ្តាលចំនួន៤០នាក់ ដើម្បីជួយដល់កម្ពុជា ក្នុងការរៀបចំកីឡាស៉ីហ្គេម លើកទី៣២។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ការបញ្ជាក់របស់រដ្ឋាភិបាលជប៉ុន បានធ្វើឡើងតាមរយៈ លោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក និងលោកស្រី មិណាមិណុ យ៉ូកុ (Minamino Yoko) តារាចម្រៀងរបស់ជប៉ុន ចូលជួបសម្តែងការគួរសម និងជជែកលើការងារមួយចំនួន នៅវិមានសន្តិភាព។ លោក អ៊ាង សុផល្លែត បានបញ្ជាក់យ៉ាងដូច្នេះ «ឯកឧត្តម តាកេ បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ឯកឧត្តមនឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ហើយថ្ងៃខាងមុខនេះ ជប៉ុននឹងបញ្ជូនអាជ្ញាកណ្តាល ៤០នាក់ […]

លោកជំទាវ ជា គឹមថា ជាឯកអគ្គរាជទូតស្ត្រីខ្មែរដំបូងគេរបស់កម្ពុជា ប្រចាំប្រទេសវៀតណាម

ព័ត៌មានជាតិ February 23, 2023 23/02/2023

(វៀតណាម)៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកជំទាវ ជា គឹមថា បានប្រគល់សារតាំងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកជំទាវ Vo Thi Anh Xuan ប្រធានរដ្ឋស្តីទីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោកជំទាវ ជា គឹមថា ជាឯកអគ្គរាជទូតស្ត្រីខ្មែរដំបូងគេរបស់កម្ពុជា ប្រចាំប្រទេសវៀតណាម ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ដោយលោកជំទាវ ជា គឹមថា ឯកអគ្គរដ្ឋទូតស្ត្រីខ្មែរដំបូងរបស់កម្ពុជាប្រចាំប្រទេសវៀតណាម លោកស្រី Xuan បានបង្ហាញជំនឿថា លោកស្រីឯកអគ្គរាជទូតនឹងទទួលបានជោគជ័យក្នុងការងារ និងរួមចំណែកក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ លោកជំទាវ ជា គឹមថា បានប្ដេជ្ញាថានឹងខិតខំប្រឹងប្រែង ដើម្បីជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ក៏ដូចជាការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងពង្រឹងទំនាក់ទំនងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនឱ្យយល់ដឹងបន្ថែមអំពីទំនាក់ទំនងទ្វេភាគី និងបន្តអភិវឌ្ឍ៕

ជប៉ុន នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ជាង៣០លានដុល្លារ ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

ព័ត៌មានជាតិ February 23, 2023 23/02/2023

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន (ប្រមាណ ៣០,៦លានដុល្លារអាមេរិក) ដើម្បីអនុវត្ត «គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង»។ ពិធីចុះហត្ថលេខានឹងធ្វើឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស បានបញ្ជាក់ថា លិខិតប្ដូរសារខាងលើ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ ដែលបានចែងនៅក្នុងលិខិតប្ដូរសារ ដែលបានចុះហត្ថលេខារួច នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២។ ក្រសួងការបរទេសបានចាត់ទុកថា កាយវិការសប្បុរសរបស់រដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធ្វើឱ្យកាន់តែស៉ីជម្រៅ បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

អ្នកវិភាគ៖ សេវាបង់ប្រាក់ប្រចាំខែដើម្បីបានសញ្ញាគ្រីសខៀវ ក្រុមហ៊ុនMeta អាចបង្កើនចំណូលបាន ១.៧ពាន់លានដុល្លារនៅឆ្នាំ២០២៤

ព័ត៌មានអន្តរជាតិ February 23, 2023 23/02/2023

(អន្តរជាតិ)៖ សេវាជាវប្រចាំខែដើម្បីទទួលបានសញ្ញាគ្រីសខៀវ នៅលើ Facebook និង IG អាចទទួលបានអតិថិជនជិត ១២លាននាក់នៅឆ្នាំ២០២៤ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ធនាគារអាមេរិក (BoFA) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានប្រកាសអំពី សេវាកម្ម Meta Verified នៅសប្តាហ៍មុន ដោយលើកឡើងវាជាវិធីមួយដើម្បីបង្កើន ភាពត្រឹមត្រូវ និងសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ ។ បច្ចុប្បន្នវាត្រូវបានគេសាកល្បងនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ អ្នកវិភាគ BoFA បានពណ៌នាអំពីសេវាកម្មខាងលើរបស់ Meta ថាជាបានផ្តល់ភាពងាយស្រួលដល់ influencers និង creators ជាពិសេសនឹងទាក់ទាញដល់ម្ចាស់អាជីវកម្មអនឡាញនឹងអាចចុះឈ្មោះប្រើប្រាស់សេវាកម្មដើម្បីទទួលបានសញ្ញាគ្រីសខៀវនេះ។ អ្នកវិភាគបានបន្ថែមថា សេវាកម្ម Meta Verified ដែលត្រូវបង់ ១១.៩៩ដុល្លារក្នុងមួយខែ ក្រុមហ៊ុន Meta អាចរកចំណូលបាន ១.៧ ពាន់លានដុល្លារជា​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ ២០២៤៕ ប្រភព៖ cnbc

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៥ ខែកុម្ភៈ ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

ព័ត៌មានជាតិ February 23, 2023 23/02/2023

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន»៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

រកឃើញជំងឺផ្តាសាយបក្សីមួយករណីនៅខេត្តព្រៃវែង, មន្ត្រីក្រសួងអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន

ព័ត៌មានជាតិ February 22, 2023 22/02/2023

(ភ្នំពេញ)៖ កុមារីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញថា កើតជំងឺផ្តាសាយបក្សី H5N1។ ជំងឺផ្តាសាយបក្សី​ H5N1 មួយករណីនេះ កើតលេីកុមារីអាយុ​ ១១ឆ្នាំ​ ៦ខែ​ រស់នៅភូមិ​រល័ង​ ឃុំ​រំលេច​ ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News ឱ្យដឹងថា កុមារីខាងលើ បាន​ចាប់ផ្តេីមឈឺនៅថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ដោយមានរោគសញ្ញាគ្រុនក្តៅ​ ៣៩អង្សាសេ​ ព្រមទាំងមានក្អក​ និងឈឺក​។ ក្រោយព្យាបាលមិនធូរស្រាលរយៈ៣ថ្ងៃមិនធូរស្រាល​ ដោយកុុមារីចាប់ផ្តេីមហត់ ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ​។ លោកស្រី យក់ សម្បត្តិ បន្តថា នៅថ្ងៃទី២១​ ខែកុម្ភៈ ​ឆ្នាំ២០២៣​ គ្រូពេទ្យព្យាបាលបានយក​វត្ថុផ្ញេី​មក​វិទ្យាស្ថានជាតិសុខភាពសាធារណ:​ រួចទទួលលទ្ធផល​ថ្ងៃទី​២២​ ខែកុម្ភ:​ ឆ្នាំ២០២៣​ បញ្ជាក់ថាមានវិជ្ជមាន​មេរោគផ្តាសាយបក្សី​ H5N1 ចំណែកកុមារីបានបាត់បង់ជីវិត ហេីយ​ ធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលេី​។ លោកស្រី យក់ សម្បត្តិ បានយោងតាមប្រភពពីអ្នកភូមិមកបញ្ជាក់ថា មុនកើតករណីឆ្លងនេះ […]