- Naren
- ព័ត៌មានអន្តរជាតិ
(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយនៅថ្ងៃសុក្រ ទី១១ ខែមេសា ថា ដែនកោះនេះនឹងស្ថិតនៅក្នុងចំណោម ក្រុមដៃគូពាណិជ្ជកម្មដំបូងគេ ដែលបើកកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាពន្ធគយ ហើយរូបលោកបានប្តេជ្ញាថា នឹងត្រៀមលក្ខណៈរួចរាល់ សម្រាប់ការចរចា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកនឹងពន្យារពេលបណ្តោះអាសន្ន ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធគយខ្ពស់ លើរាប់សិបប្រទេសនិងតំបន់ ហើយក្នុងនោះតៃវ៉ាន់ ដែលមានឧស្សាហកម្មផលិតបន្ទះឈីបដ៏ធំ បានប្រឈមមុខជាមួយការយកពន្ធ ក្នុងអត្រា៣២ភាគរយ។ បណ្តាប្រទេសនៅអាស៉ី បាននាំគ្នាអះអាងរួចជាស្រេចថា
April 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស្រ៊ុន គឹមសាន សមាជិកនិយ័តករទូរគមន៍កម្ពុជា បានឱ្យដឹងថា នាពេលកន្លងមកនិយ័តករទូរគមនាគន៍កម្ពុជា បានរកឃើញថា អត្តសញ្ញាណបណ្ណរបស់បុគ្គលតែម្នាក់ បានចុះបញ្ជីទិញស៉ីមកាត របស់ក្រុមហ៊ុនតែមួយរហូតដល់ ១ម៉ឺន៥ពាន់ស៉ីម។ លោកលើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលុបបំបាត់ការប្រើប្រាស់ស៊ីមកាត ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ»។ លោកបានឱ្យដឹងថា បន្ទាប់ពីជួបករណីនេះ និយ័តករទូរគមនាគន៍កម្ពុជា បានចាប់ផ្តើមសិក្សាពីប្រទេសជិតខាង និងប្រទេសផ្សេងៗទៀត ដោយបានកំណត់ថា អត្តសញ្ញាណបណ្ណមួយ មានសិទ្ធិអាចចុះបញ្ជីទិញស៊ីមកាត ចំនួន៥ប៉ុណ្ណោះ ក្នុងមួយក្រុមហ៊ុន។ ឧទាហរណ៍ប្រសិនបើកម្ពុជា មានក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័ត៤ នោះអត្តសញ្ញាណបណ្ណមួយ អាចប្រើប្រាស់បាន២០ស៊ីមកាត។
April 11, 2025 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ប្រទេសចិនបានសន្យាផ្តល់ជំនួយមនុស្សធម៌បន្ទាន់សរុប ១ពាន់លានយាន់ ឬស្មើនឹង១៣៧លានដុល្លារ ដល់មីយ៉ាន់ម៉ា ដែលបានទទួលរងគ្រោះមហន្តរាយរញ្ជួយដី កាលពីចុងខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ស្ថានទូតចិនបាននិយាយថា មូលនិធិជំនួយខាងលើ នឹងជួយផ្តល់នូវស្បៀងអាហារ ថ្នាំពេទ្យ និងជម្រកស្នាក់នៅ ដែលត្រូវការចាំបាច់បន្ទាន់ ហើយចំណាយទៅលើកិច្ចការផ្សេងៗទៀត ដូចជាការទប់ស្កាត់ការឆ្លងជំងឺ និងការវាយតម្លៃគ្រោះមហន្តរាយ ជាដើម។ ទីក្រុងប៉េកាំងបានបញ្ជូនក្រុមសង្រ្គោះ និងអ្នកជំនាញជាង៣០ក្រុម ទៅកាន់មីយ៉ាន់ម៉ា ហើយបាននិយាយថា ខ្លួននឹងចូលរួមក្នុងការងារវាយតម្លៃការខាតបង់ ដោយសារគ្រោះមហន្តរាយ និងការស្ថាបនាប្រទេសឡើងវិញ។ អង្គការកាកបាទក្រហមចិន ក៏បានផ្តល់ថវិកា១.៥លានយាន់ ឬស្មើនឹង២០៦ ០០០ដុល្លារ ដល់មីយ៉ាន់ម៉ាផងដែរ។
April 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីតម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយ ប្រេងសាំងធម្មតា ថ្លៃ ៣ ៧៥០រៀល/លីត្រ (ចុះថ្លៃ ១៥០៛) និងប្រេងម៉ាស៊ូត ថ្លៃ ៣ ៥៥០រៀល/លីត្រ (ចុះថ្លៃ ១៥០៛)៕ ផ្តល់សិទ្ធិដោយ៖ Fresh News
April 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន្ត បានថ្លែងផ្សព្វផ្សាយអំពីឱកាស និងសក្តានុពលនៃវិស័យអាទិភាពទាំង៣ ដែលទទួលបានការលើកទឹកចិត្ត និងសម្របសម្រួលជាកញ្ចប់ពី រាជរដ្ឋាភិបាលជូនដល់វិនិយោគិន មានបំណងចង់បណ្តាក់ទុនវិនិយោគនៅខេត្តភូមិភាគឦសាន្ត។ វិស័យទាំង៣នោះរួមមាន វិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ហើយចំពោះខេត្តទាំង៤ ដែលត្រូវបានជំរុញ និងលើកទឹកចិត្ត ក្នុងការវិនិយោគនោះរួមមាន ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តរតនគីរី និងមណ្ឌលគីរី។ ការលើកឡើងរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ធ្វើឡើងក្នុងកម្មវិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការ របស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក] នៅថ្ងៃទី១១ ខែមេសា
April 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការសាងសង់ផ្លូវទៅកាន់តំបន់ខ្នងផ្សារ ក្រោមគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CESLEP ដែលមានការចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងធនាគារពិភពលោក។ កិច្ចប្រជុំបានធ្វើការពិនិត្យទៅលើលទ្ធភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដោយចាប់ផ្តើមពីការជួសជុលកែលម្អផ្លូវ ជាយុទ្ធសាស្ត្រឱ្យមានភាពធន់ និងមាននិរន្តរភាព ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ មកកាន់តំបន់ភ្នំខ្នងផ្សារ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសអនុម័តគម្រោងអភិវឌ្ឍន៍ដ៏សំខាន់មួយនេះ។ ក្រៅពីការសាងសង់ផ្លូវ គម្រោងនេះក៏រួមបញ្ចូលទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ទីតាំងចតរថយន្ត បន្ទប់ទឹក និងកន្លែងងូតទឹក មជ្ឈមណ្ឌលព័ត៌មាន មជ្ឈមណ្ឌលសង្គ្រោះបឋម អាហារដ្ឋាន និងការអភិវឌ្ឍទីតាំងសម្រាប់បោះតង់ជាដើម ដែលការរចនាគិតគូរបញ្ចូលស្ថាបត្យកម្មខ្មែរ និងនឹងប្រើប្រាស់ថាមពលកកើតឡើងវិញ
April 11, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា បានដំឡើងការយកពន្ធគយពីទំនិញនាំចូលពីចិនដល់១៤៥ភាគរយ បន្ទាប់ពីចិនចាត់វិធានការ សងសឹកដោយយកពន្ធ ៨៤ភាគរយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។ កាលពីថ្ងៃពុធ លោក ត្រាំ បានប្រកាសយកពន្ធគយលើទំនិញនាំចូលពីចិន ១២៥ភាគរយ ដែលត្រូវបានលោកអះអាងថាធ្វើឡើងដើម្បីទប់ទល់នឹងឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាមួយចិន និងជាការដាក់ពិន័យលើចិនដែលហ៊ានចាត់វិធានការសងសឹកពន្ធប្រឆាំងសហរដ្ឋអាមេរិក។ ខាងសេតវិមាន ក៏បានចេញមកបញ្ជាក់ផងដែរថាចិនបានប្រឈមនឹងអត្រាយកពន្ធអប្បបរមា ១៤៥ភាគរយ លើទំនិញទាំងអស់ដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក។ សេតវិមានបន្ថែមថាការយកពន្ធ ១២៥ភាគរយ ត្រូវបូកបន្ថែមពីលើពន្ធ២០ភាគរយដែលរដ្ឋបាលលោក ត្រាំ បានប្រកាសយកពន្ធពីចិន ដោយសារតែលោក ត្រាំបានចោទចិនថាបានបរាជ័យក្នុងការជួយទប់ស្កាត់ការនាំចូលថ្នាំញៀន fentanyl ទៅក្នុងសហរដ្ឋអាមេរិក។
April 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គ្រួសារសម្រាលកូនភ្លោះ៣ ឬ៤ តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយបានផ្តល់អំណោយដើម្បីជួយដោះស្រាយការលំបាកនៅពេលសម្រាល។ នៅពេលនេះ គ្រួសារទទួលបានកូនភ្លោះ៣ ទទួលបានការយកចិត្តទុកដាក់បន្ថែមពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផងដែរ។ នៅរសៀលថ្ងៃទី១០ ខែមករាឆ្នាំ២០២៥ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំយកអំណោយដ៏សប្បរសធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
April 11, 2025 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ទាក់ទិននឹងទំនាក់ទំនងចិននិងអាមេរិក កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Xi Jinpingប្រធានរដ្ឋចិនបានថ្លែងក្នុងពេលជួបជាមួយលោក បៃឌិន អតីតប្រធានាធិបតីអាមេរិកនៅក្រុងលីម៉ារដ្ឋនាធីប្រទេសប៉េរូថា ការទប់ស្កាត់ប្រទេសចិនគឺជាទង្វើមិនឆ្លាតវៃ មិនបានការ និងមិនអាចជោគជ័យបាន។ ចិននិងអាមេរិក ក្នុងនាមជាប្រទេសធំទាំងពីរ ពេលទាក់ទងគ្នាភាគីណាមួយក៏មិនអាចកែប្រែភាគីដៃគូតាមគំនិតរបស់ខ្លួនទេ។ ចិនអាមេរិកមិនអាចបំផ្លាញផលប្រយោជន៍ស្នូលរបស់គ្នា ហើយក៏រឹតតែមិនអាចធ្វើបដិបក្ខថែមទៀត។ ក្រោមបរិបទបច្ចុប្បន្ននេះ ផលប្រយោជន៍រួមរវាងចិននិងអាមេរិកមិនមែនកាត់បន្ថយទេ ផ្ទុយទៅវិញបានកើនឡើងច្រើនជាងមុន។ ការអភិវឌ្ឍទំនាក់ទំនងចិនអាមេរិក គួរគិតគូរដល់សុខុមាលភាព របស់ប្រជាជននៃប្រទេសទាំងពីរ ប្រមូលផ្តុំនូវកម្លាំងរបស់ប្រជាជន នៃប្រទេសទាំងពីរ។ចិននិងអាមេរិកគួរគិតគូរពីជោគវាសនាអនាគតរបស់មនុស្សជាតិ ដើរតួនាទីយ៉ាងសកម្ម ដើម្បីសាមគ្គីភាពពិភពលោក។ បើសិនជាប្រទេសទាំងពីរចិននិងអាមេរិកធ្វើជាដៃគូ ស្វែងរកចំណុចខុសគ្នានិងទុកចំណុច មិនដូចជានៅមួយអន្លើ នោះទំនាក់ទំនងចិននិងអាមេរិកក៏នឹងទទួលបានការអភិវឌ្ឍជានិរន្តភាព។ ការប្រកួតប្រជែងរវាង ប្រទេសមហាអំណាច មិនគួរជាប្រធានបទសំខាន់ក្នុងយុគសម័យនេះឡើយ
April 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញនៅកម្ពុជា មានជំនឿថា ការចរចារវាងកម្ពុជា និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការកំណត់អត្រាពន្ធជាថ្មី នឹងទទួលបានលទ្ធភាពល្អប្រសើរ ដែលភាគីទាំងពីរអាចនឹងមានការបន្ធូរបន្ថយ លើអត្រាពន្ធនាំចេញ-នាំចូល ក្នុងលក្ខខណ្ឌណាមួយ ដែលភាគីទាំងពីរចង់បាន ដើម្បីកុំឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ការលើកឡើងបែបនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹមអត្រា១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះរួមមានកម្ពុជាផងដែរ។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជានឹងអនុវត្តមកត្រឹមអត្រា ១០%
April 11, 2025









