Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល​ ខណៈគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានពាក្យស្នើសុំចំនួន ៥១.៣២៤ នៅទូទាំងប្រទេស។ ​ការអំពាវនាវនេះ ធ្វើឡើងក្នុងយុទ្ធនាការផ្សព្វផ្សាយ ដែលសហការរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺប្រមាណ ៣.៥០០នាក់។ លោក ហែម វណ្ណឌី បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ។ ​លោក ហែម វណ្ណឌី

    April 29, 2025
  • ព័ត៌មានជាតិ

    (ហាណូយ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំទ្វេភាគីជាមួយលោក ង្វៀន ហុងឌៀន (Nguyen Hong Dien) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅរដ្ឋធានីហាណូយ។ ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើយន្តការនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែស៊ីជម្រៅនិងប្រសើរទ្បើងបន្ថែមទៀត ផ្អែកលើកិច្ចសហប្រតិបត្តិការល្អ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានឯកភាពគ្នាអនុវត្តយន្តការ ដែលមានស្រាប់ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី អាស៊ាន និងពហុភាគី

    April 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានប្រកាសឈ្មោះ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាអតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ (The Grand Cordon of the Order of the Rising Sun)។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានជូនដំណឹងលើគេហទំព័រហ្វេសប៊ុកផ្លូវការថា «នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម

    April 29, 2025
  • PR

    ការប្រកួតប្រជែង GANZBERG ប៉ះកំប៉ុង ឈ្នះឡាន វគ្គជម្រុះដំបូងដែលធ្វើឡើងនៅខេត្តបាត់ដំបងកាលពីថ្ងៃទី 26 ខែមេសា ឆ្នាំ 2025 ដែលមានបេក្ខជនមកពីបណ្តាស្រុកនានានៃបាត់ដំបងចូលរួមជាច្រើន ហើយចំណាយពេលរហូតទៅដល់ 7ម៉ោង 12 នាទី 35វិនាទី។ ក្នុងអំឡុងពេលជិត ៧ ម៉ោង បេក្ខជនត្រូវឆ្លងកាត់វិញ្ញាសារជាច្រើន ខណៈពេលគណៈកម្មការរៀបចំកម្មវិធីក៏បានដាក់ការប្រកួតជាពីរមានភាពតានតឹងនិងសប្បាយរីករាយក្នុងពេលតែមួយ ចំណាត់ថ្នាក់ទី ១ ត្រូវបានគ្រងដោយ លោក សាំង សុវត្ថិ ដែលទទួលបានរង្វាន់ធំ ម៉ូតូធំ Yamaha FZ មួយគ្រឿង។ចំណាត់ថ្នាក់ទី ២ ទៅលើ លោក

    April 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ ផ្តល់សិទ្ធិដោយ Fresh News ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

    April 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស្រ៊ុន គឹមសាន សមាជិកនិយ័តករទូរគមនាគន៍កម្ពុជា បានថ្លែងថា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទូទាំងប្រទេសកម្ពុជា មានសេវាទូរគមនាគមន៍គ្រប់គ្រាន់ ត្រឹមឆ្នាំ២០២៧។ ការលើកឡើងរបស់លោក ស្រ៊ុន គឹមសាន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលុបបំបាត់ការប្រើប្រាស់សុីមកាត ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ»។ លោកថ្លែងថា ពាក់ព័ន្ធនឹងប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទនៅកម្ពុជា បច្ចុប្បន្ននេះមានចំនួន៤ក្រុមហ៊ុន ដែលមានវិសាលភាពគ្រប់ដណ្ដប់សេវា នៅទីប្រជុំជនភាគច្រើន តែនៅតាមជនបទ មិនទាន់មានសេវាគ្រប់គ្រាន់នៅឡើយ ដូច្នេះក្រសួងទូរគមនាគមន៍ និងនិយ័តករទូរគមនាគន៍កម្ពុជា បានធ្វើការសិក្សាររួចហើយ សម្រាប់បន្ថែមបណ្តាញផ្គត់ផ្គង់សេវានៅទីក្រុងភ្នំពេញ

    April 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស្រ៊ុន គឹមសាន សមាជិកនិយ័តករទូរគមនាគន៍កម្ពុជា បានថ្លែងឲ្យដឹងថា និយ័តករទូរគមនាគន៍កម្ពុជា បានរកឃើញមានករណីជួលស៉ីមកាត ទៅបើកគណនីធនាគារ, បង្កើតគណនីបណ្តាញសង្គម, ផ្ញើសារ SMS ដើម្បីប្រព្រឹត្តបទល្មើស ហើយករណីនេះត្រូវបានចាត់វិធានការផងដែរ។ ការលើកឡើងរបស់លោក ស្រ៊ុន គឹមសាន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលុបបំបាត់ការប្រើប្រាស់សុីមកាត ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ»។ លោក ស្រ៊ុន គឹមសាន បានថ្លែងឲ្យដឹងថា យើងបានរកឃើញភាពមិនប្រក្រតីមួយចំនួន ចំពោះការចុះបញ្ជីស៊ីមកាត មានអ្នកប្រើប្រាស់ និងភ្នាក់ងារអ្នកចែកចាយ បានជួលឲ្យអ្នកផ្សេងបើកកុងធនាគារ ឬបង្កើតគណនីបណ្តាញសង្គម, ផ្ញើ

    April 12, 2025
  • PR

    ក្ដៅគគុក! Oreo ជះលុយលេងឈុតធំ បង្កើតព្រឹត្តិការណ៍បង្ហោះ​នំគុកកី​អូរីអូតាមរ៉ុក្កែតដល់ទីអវកាស ហើយនេះជាពេលវេលា ដែលគ្រប់គ្នាទទួលបទពិសោធន៍ពិភពលំហអាកាស ជាមួយនំឃុកឃីអូរីអូក្នុងកម្មវិធី OREO Milky Way Dunk ។​ ដើម្បីអបអរនៃការបង្ហោះនៃនំអូរីអូទៅកាន់លំហអាកាសនេះក្រុមហ៊ុន អូរីអូបាន​រៀបចំសកម្មភាពជាច្រើនដោយមានការអញ្ជើញ ​Influencers មកចូលរួមពីបណ្ដាប្រទេសផ្សេងៗដើម្បីអបអរនិងជាសក្ខីភាពនៃការបង្ហោះដោយបញ្ជូននំអូរីអូតាមគ្រាប់រ៉ុក្កែត។ តែនៅមិនទាន់អស់ទេ ក្នុងនោះដែរអូរីអូ ក៏មិនភ្លាម​ផ្ដល់នូវអ្វីដែលពិសេសជូនហ្វេនៗអូរីអូនៅឯប្រទេសកម្ពុជាដើម្បីសាទេ​ដល់ការបង្ហោះអូរីអូនោះទេ ដោយបានបង្កើតកម្មវិធីផ្ដល់រង្វាន់ដ៏ច្រើនសន្ទឹកសន្ធាប់ឲ្យហ្វេនៗ ដើម្បីមានឳកាស​ទទួលពិន្ទុឈ្នះរង្វាន់ធំជាច្រើនដូចជា ដំណើរកម្សាន្តទៅ​ប្រទេសជប៉ុន និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។ ត្រៀមខ្លួនដើម្បីទទួលយកបទពិសោធន៍ដ៏ថ្មីស្រឡាងពីអូរីអូ! សម្រាប់ព័ត៏មានបន្ថែមសូមតាមដានហ្វេសប៊ុកផេកផ្លូវការ OREO Cambodia!

    April 12, 2025
  • PR

    នៅប៉ុន្មានថ្ងៃមុនការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ធនាគារ វីង បានប្រកាសលុបចោលថ្លៃសេវាដកប្រាក់ជារៀងរហូតសម្រាប់អតិថិជនទាំងអស់ ដែលជាព្រឹត្តិការណ៍ដ៏ធំមួយនៃបេសកកម្មរបស់ធនាគារ វីង ដែលតែងតែផ្តល់នូវដំណោះស្រាយធនាគារមានភាពច្នៃប្រឌិតខ្ពស់ សន្សំសំចៃ និងផ្តល់នូវភាពងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។ ចាប់ពីថ្ងៃនេះតទៅ អ្នកប្រើប្រាស់អេប Wing Bank ទាំងអស់អាចដកប្រាក់ដោយមិនគិតថ្លៃសេវាទៀតឡើយ នៅគ្រប់ភ្នាក់ងារធនាគារ វីងជាង ១២,០០០កន្លែង ភ្នាក់ងារវីង ម៉ាស្ទ័រ និងសាខាធនាគារ វីង ទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ សម្រាប់អតិថិជនដែលបានទិញកញ្ចប់សេវាដកប្រាក់ឥតគិតថ្លៃ នឹងទទួលបានសំណងត្រលប់វិញផងដែរ ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការផ្តល់សេវាកម្មប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព។ ការផ្តល់ជូននូវការដកប្រាក់មិនគិតថ្លៃសេវានេះ គឺជាលើកដំបូងបំផុតសម្រាប់ទីផ្សារសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ហើយក៏ជាការបោះជំហានទៅមុខដោយភាពស្វាហាប់ក្រោមការដឹកនាំរបស់បណ្ឌិត Dmytro Kolechko

    April 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សាដែលបណ្តាលឱ្យកើតមាន អរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ នាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម ព្រមទាំងអាចបង្កព្យសនកម្ម និងមហន្តរាយដែលមិនអាចនឹកស្មានដល់។ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា នៅពេលប្រើប្រាស់បណ្តាញសង្គម ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់ទម្លាប់ល្អ៤យ៉ាង ដែលអាចឱ្យខ្លួនចៀសផុតពីការរងគ្រោះដោយសារការចែកចាយ ព័ត៌មានប្រកបដោយគ្រោះថ្នាក់ដោយមិនដឹងខ្លួន។ ទម្លាប់ល្អទាំង៤នោះគឺ៖ ទី១៖ បោះបង់ចោលការចែកចាយព័ត៌មានបន្តលឿនពេក មុននឹងចែកចាយបន្តទៀតត្រូវផ្តល់វេលាបន្តិចសិនដើម្បីអានព័ត៌មាននោះឱ្យស្រួលបួល ហើយត្រូវផ្ទៀងផ្ទាត់ព័ត៌មាននោះប្រសិនបើខ្លឹមសារមិនសមហេតុផល ឬសង្ស័យថាអាចជាព័ត៌មានក្លែងក្លាយ ទី២៖ កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ ពោលគឺត្រូវស្វែងរកការបញ្ជាក់ភាពសុក្រឹត ពីប្រភពយ៉ាងហោចពីរផ្សេងទៀត ដោយអាននិងផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការរដ្ឋឬឯកជន តាមគេហទំព័រ ទូរទស្សន៍ វិទ្យុ និងបណ្តាញផ្សាយឌីជីថលផ្លូវការរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការទាំងនេះ ដើម្បីធានាថាវាជាព័ត៌មានពិត

    April 11, 2025