By: Naren

និយ័តករ ប្រាប់ឱ្យម្ចាស់អាជីវកម្មអភិវឌ្ឍលំនៅឋាន, អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ, អាជីវកម្មអភិវឌ្ឍដីឡូត៍, អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអាជីវកម្មបញ្ចាំ មកសុំអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ

ព័ត៌មានជាតិ January 30, 2023 30/01/2023

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវ ដល់ម្ចាស់អាជីវកម្មអភិវឌ្ឍលំនៅឋាន, អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ, អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ, អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន ដែលមិនទាន់មានអាជ្ញាបណ្ណ មកសុំអាជ្ញាបណ្ណប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ។ សេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) មានកិត្តិយសសូមជម្រាប ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា រាល់ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន ត្រូវមានអាជ្ញាបណ្ណពី និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ ដើម្បីទប់ស្កាត់នូវសកម្មភាព ប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងលើកទឹកចិត្តដល់ការធ្វើធុរកិច្ច ប្រកបដោយសុចរិត និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ សូមក្រើនរំលឹកដល់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លេខ១៦៨ ជាន់ទី៧ ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ […]

សូមបងប្អូន​ប្រុង​ប្រយ័ត្ន! មុខសញ្ញាធ្វើសកម្មភាព ធ្វើជាមកទិញសម្ភាររួចបន្លំឆក់យកលុយ ចំនួន១៤០០ដុល្លារពីហាង រត់ឡើងឡានទៅបាត់ (មានវីដេអូ)

សង្គម January 30, 2023 30/01/2023

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវករណីបុរសជនជាតិឥណ្ឌាម្នាក់ រួមជាមួយនឹងបក្សពួកដើរបន្លំអ្នកលក់ គ្រឿងសំណង់ហើយប្រើស្ទាយល៍ជាមួយក្រដាស១០០ដុល្លារ ដោយជនរងគ្រោះនៅម្នាក់ឯងមិនបានប្រយ័ត្នក៏បានត្រូវបានជនបង្កឆក់យកលុយបានរហូតដល់ជាង១ពាន់ដុល្លាររត់ឡើងឡានទៅបាត់។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅក្រុងសៀមរាប។ នៅក្នុងវីដេអូដែលម្ចាស់ហាង បានបង្ហោះគេឃើញ ជនបង្ក បានធ្វើជាចូលទិញសម្ភារនៅក្នុងហាងលក់គ្រឿងសំណង់ និងឱ្យក្រដាស១០០ដុល្លារ ខណៈដែលជនរងគ្រោះកំពុងតែរាប់លុយ ហើយនៅតែម្នាក់ឯងផង ជនបង្ក ក៏បានឱនចូលទៅជិតជនរងគ្រោះបន្លំឆក់យកលុយ រត់ឡើងឡានម៉ាកលុចស៊ីសពណ៍ទឹកដោះគោពាក់ផ្លាកលេខ ភព 2AL:3794 ដែលបក្សពួករង់ចាំនៅក្រៅដោយធ្វើសកម្មភាពនេះបានសម្រេច។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ អង្គរ ផ្គត់ផ្គង់ សម្ភារៈ សំណង់ បានសរសេររៀបរាប់ថា៖ «សូមបងប្អូន​ប្រុង​ប្រយ័ត្ន នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ម៉ោង១៥និង០០នាទី ថ្ងៃទី២៩/០១/២០២៣ នៅចំណុចចុងកៅស៊ូ​ មានករណីជនជាតិឥណ្ឌា (ប្រុស) គឺមានភិនភាគដូចនៅក្នុងរូបថតបានដើរធ្វើសកម្មភាពធ្វេីជាទិញសម្ភារក្នុងហាងយេីង​ ហេីយឱ្យ​ក្រដាស់១០០ដុល្លារ រួច​ធ្វេីជា​ភាំងថាឱ្យមិនឱ្យ​ រួចក៏ឆក់យកលុយតែម្តង។ ជនបង្កនេះបានបន្លំយកប្រាក់ ១៤០០ដុល្លារ ពីហាងយេីងខ្ញុំហើយគេចខ្លួនបាត់។ ដោយជិៈរថយន្តម៉ាកលុចស៊ីសពណ៍ទឹកដោះគោពាក់ផ្លាកលេខ ភព 2AL:3794 បញ្ជាក់ស្លាកលេខនេះ​ វាអាចប្តូរនៅពេល​ធ្វេី​សកម្មភាពកន្លែងផ្សេងគ្នា។ សូមបងប្អូនខេត្តសៀមរាបនិងខេត្តផ្សេងៗជាអ្នកលក់ដូរ Share ឱ្យបងប្អូនយេីងឃេីញនិងមានការប្រុងប្រយ័ត្នខ្ពស់​»។ ជាមួយគ្នានេះផងដែរ បងប្អូនអ្នកលក់ដូរក្នុងក្រុងសៀមរាប ក៏បានឱ្យដឹងថា ជននេះ បានធ្វើសកម្មភាពជាច្រើនកន្លែងផងដែរ ដោយបានប្រើស្ទាយល៍ទិញអីវ៉ាន់ឱ្យក្រដាស១០០ដុល្លារទៅអ្នកលក់ […]

ក្រុមហ៊ុន Amazon ​ប្រកាសដាក់​លក់​ដីប្រមាណ២៩ហិចតារបស់ខ្លួន បន្ទាប់ពីបញ្ឈប់បុគ្គលិកជាច្រើនម៉ឺននាក់

ព័ត៌មានអន្តរជាតិ January 30, 2023 30/01/2023

បន្ទាប់​ពី​ការ​កាត់​បន្ថយ​ការងារ​ជា​ច្រើន​ ក្រុមហ៊ុនAmazon ក៏កំពុង​ដាក់​លក់ដីទំហំ២៩ហិចតានៅ Milpitas រដ្ឋកាលីហ្វ័រញ៉ា ដែល​ខ្លួន​បាន​ទិញ​ជាង​មួយ​ឆ្នាំ​មុន។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​យក្ស​នេះ​ទើបតែ​ទិញ​​កាលពី ១៦ខែ​មុន ក្នុងតម្លៃ១២៣លានដុល្លារ។ សាជីវកម្មរបស់មហាសេដ្ឋី Jeff Bezos កំពុងតែប្រឈមនឹងស្ថានភាពមិនល្អ បន្ទាប់ពីបានពង្រីកខ្លួនយ៉ាងច្រើនក្នុងអំឡុងពេលជំងឺរាតត្បាត ដោយជួលបុគ្គលិកថ្មីជាបន្តបន្ទាប់ និងឃ្លាំងថ្មីៗ។ នៅខែតុលា ឆ្នាំ២០២១ Amazon បានចំណាយ ប្រាក់១២៣លានដុល្លារ លើដីនៅតំបន់ Milpitas (California) ។ ក្រុមហ៊ុននេះចង់ទិញអចលនទ្រព្យនៅជិតទីក្រុងធំៗ ប្រែក្លាយវាទៅជាឃ្លាំង និងត្រួសត្រាយផ្លូវសម្រាប់កំណើននាពេលអនាគត។ ប្រភពរបស់ Bloomberg បានបង្ហាញថា Amazon ប្រហែលជាត្រូវលក់ដីនេះដោយខាត ដោយ​តម្លៃ​លក់​ចុង​ក្រោយ​គឺ​នៅ​តែ​ត្រូវ​បាន​ពិភាក្សា​។ សូមរំលឹកថានៅសហរដ្ឋអាមេរិក នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy បានប្រកាសថា លោកនឹងបញ្ឈប់បុគ្គលិកចំនួន ១៨,០០០នាក់។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីការបញ្ឈប់ការងារជាបន្តបន្ទាប់ និងការបញ្ឈប់ការជួលក្នុងវិស័យបច្ចេកវិទ្យា។ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ១៣% ឬច្រើនជាង ១១,០០០នាក់។ មូលហេតុចម្បងគឺការធ្លាក់ចុះនៃតម្រូវការក្រោយកូវីដ ដោយកាលពីមុនការបញ្ជាទិញទំនិញ​តាម​អ៊ីនធឺណិត​ច្រើន​ជាង​មុន […]

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាចំនួន៣០០នាក់

ព័ត៌មានជាតិ January 28, 2023 28/01/2023

(ភ្នំពេញ)៖ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាចំនួន ៣០០នាក់ លើមុខជំនាញ និងឯកចំនួន១២ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសរបស់មន្ទីរពេទ្យជាតិ​ តេជោសន្ដិភាព ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ។ ការប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាខាងលើនេះ បានធ្វើឡើងដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីចុះត្រួតពិនិត្យ វឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិ តេជោ សន្ដិភាព។ លក្ខខណ្ឌជ្រើសរើស គឺគ្រប់បេក្ខជន-បេក្ខនារី ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ សញ្ជាតិខ្មែរ មានសុខភាព និងកាយសម្បទាមាំមួន ស្មោះត្រង់ រួសរាយរាក់ទាក់ និងមានការតាំងចិត្ដខ្ពស់ក្នុងការធ្វើការងារ គោរព និងអនុវត្ដន៍តាមការចាត់តាំងរបស់មន្ទីរពេទ្យ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS សូមអានព័ត៌មានលម្អិតដែលមានដូចខាងក្រោមនេះ៖

អស់ទាស់! តារាចម្រៀងរ៉េប វណ្ណដា នឹងមានវត្ដមានសម្តែងលើឆាកតន្រ្តីដ៏ធំលំដាប់ពិភពលោក ROLLING LOUD 2023 ដែលនឹងធ្វើឡើងនៅប្រទេសថៃ

សិល្បៈ January 28, 2023 28/01/2023

តារាចម្រៀងរ៉េប វណ្ណដា បានទទួលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានការគាំទ្រជាច្រើនទៅលើស្នាដៃបទចម្រៀងរបស់ខ្លួន។ ថ្មីៗនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញថាតារាចម្រៀងរូបនេះ នឹងបង្ហាញខ្លួននៅក្នុងមហោស្រពតន្ត្រីដ៏ធំលំដាប់ពិភពលោកគឺ ROLLING LOUD ដែលនឹងធ្វើឡើងប្រទេសថៃ ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅប៉ាតាយ៉ា។ ក្នុងបញ្ជីតារាចម្រៀងដែលនឹងសម្តែងនៅក្នុងព្រឹត្តិការណ៍ដ៍ធំនេះគេឃើញមានតារាចម្រៀងល្បីៗជាច្រើនលំដាប់ពិភពលោកដូចជា Cardi B Chris Brown Travis Scott ដែលជាតួឯកសំខាន់នៅក្នុងកម្មវិធី ក្នុងនោះគេឃើញ តារាចម្រៀងអាស៊ីជាច្រើន និងជាពិសេសគឺ តារាចម្រៀងតែមួយគត់មកពីកម្ពុជា គឺ វណ្ណដា ដែលនឹងសម្តែងនៅថ្ងៃទី១៣ ខែមេសា។ សូមរំលឹកថា វណ្ណដា ធ្លាប់ចូលរួមលើសម្តែងលើឆាកអន្តរជាតិដូចជា ASEAN Music Showcase Festival 2022 នៅឯប្រទេស សឹង្ហបុរី និងបានសម្តែងលើឆាក Big Mountain Music Festival នៅឯប្រទេសថៃកាលពីចុងឆ្នាំ២០២២ផងដែរ។ Rolling Loud គឺជាមហោស្រពតន្ត្រីហ៊ីបហបអន្តរជាតិដែលធំជាងគេបំផុតនៅលើពិភពលោក ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ តែងតែធ្វើឡើងនៅតាមបណ្តាប្រទេសនានាដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ហូឡង់ […]

ក្រុមហ៊ុន Nokia ប្រកាសពីប្រាក់ចំណូលកើនឡើងដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ

ព័ត៌មានអន្តរជាតិ January 27, 2023 27/01/2023

ក្រុមហ៊ុន Nokia កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានប្រកាសលទ្ធផលអាជីវកម្មសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ ជាមួយនឹងប្រាក់ចំណូល ចំនួន៨.១ ពាន់លានដុល្លារ កើនឡើង ១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនបានកើនឡើងជិត២០% ដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ។ យោងតាម Reuters តម្លៃភាគហ៊ុនរបស់ Nokia នៅទីក្រុង Helsinki (ហ្វាំងឡង់) ក្នុងវគ្គបើកដំណើរការនៅថ្ងៃដដែលនោះ បានកើនឡើង ៥.៨%។ លោក Pekka Lundmark នាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia បាននិយាយថា ចំណែកទីផ្សាររបស់ក្រុមហ៊ុននៅក្នុងវិស័យឧបករណ៍ទូរគមនាគមន៍កំពុងកើនឡើង ដែលភាគច្រើនមកពីកិច្ចសន្យាដើម្បីដាក់ពង្រាយបណ្តាញ 5G នៅក្នុងប្រទេសដូចជាប្រទេសឥណ្ឌា។ ក្រុមហ៊ុនក៏បានធ្វើពិពិធកម្មមូលដ្ឋានអតិថិជនរបស់ខ្លួនដើម្បីរួមបញ្ចូលវិស័យឧស្សាហកម្មដែលជំរុញឱ្យបង្កើតបណ្តាញ 5G ឯកជននៅក្នុងរោងចក្រថាមពល និងអណ្តូងរ៉ែ។ Lundmark គូសបញ្ជាក់ពីចក្ខុវិស័យកំណើនរបស់ Nokia សម្រាប់ឆ្នាំថ្មី ផ្ទុយពី Ericsson ដោយនៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២២ ក្រុមហ៊ុនស៊ុយអែតមួយនេះបានរាយការណ៍ពីប្រាក់ចំណូលទាបជាងការរំពឹងទុក ដោយប៉ាន់ប្រមាណប្រាក់ចំណេញនៅក្នុងផ្នែកឧបករណ៍បណ្តាញនឹងធ្លាក់ចុះនៅឆ្នាំ២០២៣។ ដោយលើកឡើងពីការលក់ខ្សោយនៃឧបករណ៍ 5G នៅក្នុងទីផ្សារដូចជាសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Nokia មិនមានផ្នែកណាមួយបានខាតបង់ឡើងនៅក្នុងត្រីមាសទី៤ […]

កម្ពុជា ប្តេជ្ញាផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោកឱ្យកាន់តែផុសផុលទ្វេឡើង

ព័ត៌មានជាតិ January 27, 2023 27/01/2023

CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្សព្វផ្សាយ«គុនខ្មែរ»ជាកីឡាអត្តសញ្ញាណជាតិទៅកាន់ពិភពលោកឲ្យកាន់តែផុសផុលបន្ថែមទៀត។ ក្នុងសន្និសីទសារព័ត៌មានស្តីពីដាក់កីឡាគុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី២៦ ខែមករានេះ ក្រោយកិច្ចប្រជុំឡាគុនខ្មែរអន្តរជាតិពិសេសមួយ នៅសណ្ឋាគារ ហ្គាឌិនស៊ីធី សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា កម្ពុជាត្រូវរៀបចំធម្មនុញ្ញ ច្បាប់ និងបទបញ្ញត្តិរបស់កីឡា ជាពិសេសគឺស្របទៅនឹងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២។ កិច្ចប្រជុំនេះ មានការគាំទ្រចូលរួមពីសមាជិកក្នុងតំបន់ចំនួន៨ប្រទេស មានកម្ពុជាជាម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងថៃ ក្នុងចំណោម១១ប្រទេស នៃការរៀបចំកីឡាគុនខ្មែរ នៅក្នុងស៊ីហ្គេម។ ឯកឧត្តមអគ្គលេខាធិការបានបន្តថា សមាជិកទាំង៨ប្រទេសក៏បានឯកភាពគ្នាទាំងស្រុងទៅលើបទបញ្ជានៃការប្រកួត និងវិញ្ញាសាតាមប្រភេទទម្ងន់ នៅស៊ីហ្គេម ដើម្បីយកទៅប្រើប្រាស់ដល់គ្រប់ប្រទេសផ្សេងទៀត។ ក្នុងនោះដើម្បីលើកទឹកចិត្តកីឡាគុនខ្មែរដែលជាវប្បធម៌ អរិយធម៌របស់ខ្មែរដ៏ផូរផង់ និងកីឡាអត្តសញ្ញាណបុព្វបុរសជាតិ កម្ពុជាបានបញ្ចូលវិញ្ញាសាសម្តែង ដែលហៅថា «គុនគ្រូ»។ គុនគ្រូ គឺជាសិល្បៈមួយដែលរក្សាប្រពៃណីទំនៀងទំនាប់ និងថែរក្សានូវអត្តសញ្ញាណជាតិខ្មែរ។ […]

ផលិតករកម្មវិធី លោក ប៉េងអាន ចេញវីដេអូសុំទោសក្រោយបានយកស្គរ«សម្ភោរ» ច្នៃធ្វើជាតុដាក់កែវទឹក

ព័ត៌មានជាតិ January 27, 2023 27/01/2023

លោក អ៊ុង ប៉េងអាន ស្ថាបនិកគេហទំព័រហ៊េ្វសបុក Think with PingAnn គិតជាមួយប៉េងអាន ដែលតែងតែបានបង្កើតមាតិលើបណ្ដាញសង្គមនិយាយអំពីបញ្ហាសុខភាពកាយ បញ្ហាផ្លូវចិត្ត វិធីសាស្ត្រផ្ដល់កម្លាំងចិត្ត និងចំណេះដឹងផ្សេងៗ។ ថ្មីៗនេះលោកបានរងការរិះគន់ពីមហាជននៅលើបណ្តាញសង្គម ក្រោយពីបានឧបករណ៍ភ្លេងបុរាណខ្មែរស្គរ«សម្ភោរ» មកច្នៃធ្វើជាតុដាក់កែវទឹក នៅក្នុងវីដេអូសម្ភាសន៍មួយ។ ក្រោយរងការរិះគន់ភ្លាមៗលោកក៏បានលុបវីដេអូ និង បានចេញវីដេអូសុំទោសទទួលស្គាល់កំហុសចេញពីចិត្ត លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែរ ៖ «ខ្ញុំខុស ខ្ញុំទទួលកំហុស ហើយខ្ញុំរៀនពីកំហុស ដើម្បីឱ្យខ្លួនឯងប្រសើរជាងមុន។ អរគុណបងៗសិល្បករ ដែលបានផ្ញើសារមកអប់រំប្អូន។ ដោយការគោរព ស្រលាញ់ពីខ្ញុំ»។ លោកបាននិយាយថា វាជាកំហុសអចេតនា និងពុំបានដឹងទាល់តែសោះ វាជាកំហុស១០០%ដែលពុំបានគិតដិតដល់។ លោកក៏បានអរគុណដល់បងៗសិល្បករដែលបានផ្ញើសារកែតម្រូវ និងអប់រំ។ ដោយលោកយកវាជាមេរៀន ដោយមុនពេលយកអ្វីមកប្រើប្រាស់ត្រូវស្រាវជ្រាវឱ្យច្បាស់លាស់៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

ឯកឧត្តម ឯម ច័ន្ទមករា ប្រតិកម្មបែបនេះ ក្រោយឃើញផលិតករកម្មវិធីមួយបានយកស្គរ«សម្ភោរ» ទៅច្នៃប្រើដាក់កែវទឹកទៅវិញ

ព័ត៌មានជាតិ January 27, 2023 27/01/2023

អ្នកបង្កើតមាតិកាម្នាក់ជាស្ថាបនិកគេហទំព័រហ្វេសបុក Think with PingAnn ត្រូវបានមហាជនសម្តែងការមិនពេញចិត្ត ក្រោយយកស្គរសម្ភោរទៅច្នៃប្រើឧបករណ៍ភ្លេងបុរាណខ្មែរសម្រាប់ដាក់កែវទឹក នៅក្នុងវីដេអូថ្មីរបស់ខ្លួន។ ក្នុងនោះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានលើកឡើងបែបនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រោយពីបានឃើញផលិតករកម្មវិធីមួយបានយកស្គរ«សម្ភោរ» ទៅច្នៃប្រើដាក់កែវទឹកទៅវិញ។ ឯកឧត្តមបានលើកឡើងថា ៖ «តើខ្វះឧបករណ៍ច្នៃធ្វើតុឬអី??? បានជាផលិតករកម្មវិធីនេះ មិនប្រើការពិចារណាឱ្យបានជ្រៅជ្រះអំពីឧបករណ៍ស្គរ ដ៏មានតម្លៃពីកេរ្តិ៍ដំណែលដូនតាខ្មែរ តាំងពីបុរាណកាលមក នោះគឺស្គរ«សម្ភោរ» ដែលជាទូទៅមុនប្រគំគឺគ្រូភ្លេងតែងនាំគ្នាអុជធូបថ្វាយ។ ឧបករណ៍ស្គរខ្មែរយើងខ្លះទៀត គឺគេប្រើ «ស្គរ» សម្រាប់ទួងយក «ជ័យ» ផង! តើនោះគឺជាចេតនាឬអចេតនា? ខ្ញុំសង្ឃឹមថាម្ចាស់ផេកឬផលិតករមិនមែនគ្រាន់តែលុបវីដេអូនេះទេ ប៉ុន្តែលោកអ្នកគប្បីពិចារណាធ្វើយ៉ាងណាឱ្យសមនឹងការធ្វើបែបនេះ។ ខ្ញុំសរសើរចំពោះខ្លឹមសារនៃបទសំភាសន៍និងការផលិតកម្មវិធីនេះ ប៉ុន្តែខ្ញុំប្រឆាំងដាច់ខាតក្នុងការយកឧបករណ៍ភ្លេងបុរាណខ្មែរដែលមានតម្លៃនេះមកច្នៃធ្វើជាតុដាក់កែវទឹក រួចអង្គុយស្ទើរដាក់ជើងលើបែបនេះ»៕

ផ្ទុះការរិះគន់ពេញបណ្តាញសង្គម ក្រោយអ្នកបង្កើតមាតិកាល្បីម្នាក់ យកស្គរសម្ភោរទៅច្នៃប្រើដាក់កែវទឹកទៅវិញ

ព័ត៌មានជាតិ January 27, 2023 27/01/2023

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរូបភាពបង្ហាញនូវអ្នកបង្កើតមាតិកាម្នាក់ជាស្ថាបនិកគេហទំព័រហ្វេសបុក Think with PingAnn បានយកស្គរសម្ភោរទៅច្នៃប្រើឧបករណ៍ភ្លេងបុរាណខ្មែរសម្រាប់ដាក់កែវទឹក នៅក្នុងវីដេអូថ្មីរបស់ខ្លួន។ មហាជននៅលើបណ្តាញសង្គមបានធ្វើការរិះគន់ចំពោះការយកឧបករណ៍ភ្លេងបុរាណខ្មែរ មកដាក់ប្រើបែបនេះ។ យោងតាមទំព័រហ្វេសប៊ុក បុរាណាចារ្យ បានប្រតិកម្មយ៉ាងដូច្នេះថា «រឿងសម្ភោរ នេះឃើញកើតឡើងច្រើនដងដែរ ដោយសារតែបងប្អូនប្រជាជនខ្មែរយើងគាត់អត់បានយល់ អត់បានស្គាល់ពីឧបករណ៍នេះ។ នៅក្នុងវង់ភ្លេងបុរាណខ្មែរយើង សម្ភារជាឧបករណ៍សំខាន់បំផុតមួយ ដោយដើរតួនាទីជាអ្នកកំណត់ចង្វាក់ពេលចាប់ផ្តើមប្រគុំម្ដងៗ ។ សម្ភោរកំណត់អោយចង្វាក់១ជាន់ ២ជាន់ ៣ជាន់ ឬដល់បទនានាទៀត និងជាមេជាបរមគ្រូធំ ក្នុងការសក្ការៈឧទ្ទិសដល់គ្រូធំទាំងឡាយ។ មុននឹងលេងសម្ភោរ អ្នកទះត្រូវតែគោរពបូជាសម្ភោរ ម៉្យាងអ្នកលេងសម្ភោរ ត្រូវតែជាអ្នកមាន ចរិតសមរម្យ ថ្លៃថ្នូរ អង្គុយបត់ជើងត្រឹមត្រូវតាមប្រពៃណីខ្មែរ»។ ចំណែកទំព័រហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ ក៏បានប្រតិកម្មថា «សូមអធ្យាស្រ័យពីម្ចាស់រូបទាំងពីរ តែចង់សួរថារូបក្នុងរង្វង់នេះ ជាឧបករណ៍ភ្លេងបុរាណខ្មែរ មែនទេ? ប្រសិនបើជាការពិត ស្នើសុំជួយផ្ដល់តម្លៃដល់វត្ថុសិល្បៈបុរាណរបស់ជាតិ កុំយកទៅច្នៃប្រើសម្រាប់ដាក់កែវទឹកដូច្នេះ ព្រោះតម្លៃឧបករណ៍ភ្លេងបុរាណខ្មែរ មានតម្លៃខ្ពស់ណាស់។ សូមបញ្ជាក់ថា សម្ភោរ គឺជាឧបករណ៍ភ្លេងបុរាណខ្មែរមួយប្រភេទ នៅក្នុងជំនឿរបស់គ្រូភ្លេងបុរាណ សម្ភោរ ត្រូវបានគេគោរពខ្លាំងណាស់ គេហៅថាគ្រូចង្វាក់ ឬមេចង្វាក់ ហើយពេលលេងភ្លេងម្ដងៗសម្ភោរតែងនាំមុខគេជានិច្ច ហើយបើពេលមានកម្មវិធីសំពះគ្រូរបាំធំៗ […]