By: Naren

ឯកឧត្តម ហ៊ុយ វណ្ណៈ លើកឡើង៣ចំណុចនេះ ទាក់ទងនឹងរឿងរ៉ាវគ្រូបង្រៀនឈូសសក់សិស្ស នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន

ព័ត៌មានជាតិ January 24, 2023 24/01/2023

រឿងរ៉ាវ គ្រូបង្រៀននៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន ចុះអនុវត្តវិន័យ យក​ម៉ូទ័រ​ឈូសសក់សិស្សប្រុស ធ្វើឱ្យសក់សិស្សខ្លះឡេីងឆក សក់សិស្សខ្លះកែមិនបានត្រូវកោរត្រងោល ត្រូវបានសាធារណជនលើកឡើងយកមកជជែកវែកញែកពេញបណ្តាញសង្គម។ ក្នុងនោះផងដែរ ​ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានលើកឡើងនូវ៣ចំណុច ទាក់ទងនឹងបញ្ហានេះយ៉ាងដូច្នេះថា « រូបភាព គ្រូបង្រៀន ឈូសសក់ សិស្ស! ១/ ស្តង់ដារសក់ខ្លី តើកំណត់ខ្លីត្រឹមណាទៀត? ២/ តើទទួលគោលការណ៍ធ្វើរបៀបនេះ ចេញពីកម្រិតណា? ម៉េចក៏ទៅជាអ៊ីចឹង? ភាពជាគំរូ និងសុភវិនិច្ឆ័យ ទៅណាបាត់អស់? ទង្វើនេះជាការបំបាក់ផ្លូវចិត្តសិស្សធំណាស់ ដែលត្រូវមានការកែលម្អឡើងវិញ! រួមគ្នាគិតគូរបៀបពង្រឹងសីលធម៌សង្គមឡើងវិញ។ ប្រើសិទ្ធិអំណាចបែបនេះ ជ្រុលហើយ! «គិតឱ្យជ្រៅដល់ខួរក្បាល កុំគិតត្រឹមសក់ក្បាល»។ ៣/ អត្ថន័យការអប់រំគឺល្អណាស់ ហើយគប្បីប្រឹងជំរុញលើការអាន ការស្រាវជ្រាវ និងការធ្វើលំហាត់ ជំរុញសិស្សធ្វើការងារស្ម័គ្រចិត្ត ធ្វើការងារសង្គម នោះបានផលជាង»៕

ផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត គ្រោងចាយទុនប្រមាណ ៤ពាន់លានដុល្លារអាមេរិក

ព័ត៌មានជាតិ January 24, 2023 24/01/2023

(ភ្នំពេញ)៖ គម្រោងសាងសង់ផ្លូវដែកល្បឿនលឿនភាគខាងជើង ភ្នំពេញ-បាវិត គ្រោងចាយទុនប្រមាណ ៤ពាន់លានដុល្លារអាមេរិក និងប្រើពេលសាងសង់ប្រមាណ ៤ឆ្នាំ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធពីចម្ងាយជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុន CRBC និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងជាច្រើនរូប។ ក្នុងបទបង្ហាញ តំណាងក្រុមហ៊ុនCRBC បានលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាប រួមមានដូចជា៖ (១)ទិដ្ឋភាពទូទៅនៃគម្រោង (២) ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍ (៣) ផែនការនៃការសាងសង់ (៤) ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវដែក (៥)ការរៀបចំការដឹកជញ្ជូន (៦) រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប (៧)ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និង (៨) ការបញ្ជាក់អំពីបញ្ហាសំខាន់ៗមួយចំនួន។ តាមរយៈការសិក្សាបឋមនេះបានបញ្ជាក់ថា គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ […]

កីឡាករកូនកាត់ខ្មែរអ៊ូបេគីស្ថាន រ៉ាចាពៅ បានសាងប្រវត្តិសាស្ត្រក្នុងនាមជាកីឡាករប្រដាល់សកលកម្ពុជាដំបូងគេដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រឯកអាស៊ី

ព័ត៌មានជាតិ January 24, 2023 24/01/2023

កំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រដាល់សកលកម្ពុជា។ ប្រដាល់សកលកម្ពុជាក្នុងការចូលរួមប្រកួតកម្រិតអាសុីបានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តថ្មី ដោយកីឡាករកម្ពុជាបានឈានដល់វគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះកីឡាករប្រទេស Kyrgyzstan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមានមេដាយប្រាក់ក្នុងដៃ។ នេះបើយោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានកីឡា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។ ដោយឡែក កីឡាករ ពេញ វណ្ណថង ក៏ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង បន្ទាប់ពីចាញ់កីឡាករកាហ្សាក់ស្ថានក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រដូចគ្នា។ នេះជាជោគជ័យ និងកំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់សហព័ន្ធក្នុងការឈានឆ្ពោះរៀបចំការប្រកួតកីឡាសុីហ្គេម ឆ្នាំ២០២៣ នាខែឧសភា ខាងមុខនេះ៕

កៅអីហ្គេមតម្លៃជាង ២០០០ដុល្លារអាម៉េរិក ពីក្រុមហ៊ុន Porsche មានតែ៩១១គ្រឿងប៉ុណ្ណោះ

ព័ត៌មានអន្តរជាតិ January 23, 2023 23/01/2023

ថ្មីៗនេះ ក្រុមហ៊ុនរថយន្តទំនើប Porsche និង Recaro បានសហការដាក់លក់នូវកៅអីអង្គុយលេងហ្គេម (gaming chair) ដែលមានឈ្មោះថា Porsche 911 GT3 R។ យោងតាមព័ត៌មានពីក្រុមហ៊ុន Porsche ម៉ូដែលកៅអីនេះត្រូវបានផលិតមានកំណត់ ហើយមានតែ៩១១គ្រឿងប៉ុណ្ណោះ។ កៅអីមានការរចនាជាមួយនឹងពណ៌៣រួមបញ្ជូលគ្នាគឺ ក្រហម ស និងខ្មៅ។ ផ្នែកខាងក្រោយប៉ាក់ដោយផ្លាកសញ្ញា Porsche ។ កៅអីមានសមត្ថភាពទ្រទម្ងន់រហូតដល់ ១៥០គីឡូក្រាម។ ម៉ូដែលនេះមានតម្លៃ ២,៤៩៩ ដុល្លារ ប៉ុន្តែនេះនៅតែជាតម្លៃដ៏សមរម្យមួយ ដោយសារតែក្រុមហ៊ុនរថយន្តពីមុនបានលក់កៅអីការិយាល័យ Office Chair RS ក្នុង តម្លៃរហូតដល់ ៦,៧៥០ ដុល្លារ ៕ ប្រភព​៖ motor1

មេ​តុងទីន​ម្នាក់ ត្រូវបាន​នគរបាល​​ក្រសួងមហាផ្ទៃឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ពាក់​ព័ន្ធ​ករណីឆបោក និង​ចេញសែក​ស្អុយ​ខ្ទង់​ម៉ឺន​ដុល្លារ

សង្គម January 21, 2023 21/01/2023

(​ភ្នំពេញ)៖ ​មេ​តុងទីន​ម្នាក់ត្រូវបានសមត្ថ​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃឃាត់ខ្លួនតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួនរបស់​​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ករណីឆបោក និង​ចេញសែក​ស្អុយ​រាប់​សិប​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៣។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ឡុ​ង រ៉ា​នី ភេទ​ស្រី អាយុ​៣៥ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤០​ស ផ្លូវ​លេខ​៣៥០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ត្រូវបានឃាត់ខ្លួនតាមពាក្យបណ្តឹង​របស់​ឈ្មោះ ឈឹ​ម ភា​រី ដែល​មាន​មេធាវី​ការពារ​ក្តី​តំណាង​ដោយ​អាណត្តិ​ គឺ​លោកស្រី នួន មក​រា សមាជិក​គណៈមេធាវី​កម្ពុជា។ យោងតាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន ​ប្តឹង​ឈ្មោះ ឡុ​ង រ៉ា​នី និង​ប្តី ជា​មេ​តុងទីន​បាន​លេង​ជា​មួយ​គ្នា មាន​ក្បាល​តុងទីន​ផ្តាច់​ខ្សែ ១០០(៧) ៦០០(៦) ៥០០(៦)(​ដូច​មាន​ក្នុង​ឧ​បស​ម្ពន្ធ​ភ្ជាប់​) ដោយ​ដើម​បណ្តឹង​ជា​កូន​តុងទីន​បាន​បង់គ្រប់​ចំនួន និង​ដល់​ពេល​ត្រូវ​កើប​ប្រាក់​តុងទីន​ទាំងអស់​វិញ សរុប៣២៧,១៦០ដុល្លារ​អា​មេ​រិ​ក​ពី​មេ​តុងទីន​ឈ្មោះ ឡុ​ង រ៉ា​នី និង​ប្តី ទើប​ពួក​គាត់​ចេញ​ជា​មូលប្បទានប័ត្រ​មួយ​សន្លឹក​ចុះ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣ របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ ដែល​មាន​ទឹកប្រាក់​ចំនួន២២៩,៦៦០ដុល្លារ​អា​មេ​រិ​ក និង​សន្យា​ប្រគល់​ប្រាក់សុទ្ធ​ខាងក្រៅ​ឲ្យ​បាន​គ្រប់​ចំនួន​បន្ថែម​ទៀត។ ប៉ុន្តែ​នៅ​ពេល​ដល់​ថ្ងៃ​កំណត់​បើកប្រាក់ក្នុង​មូលប្បទានបត្រ​ខាងលើ​នៅ​ធនាគារ (​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣) ដើម្បី​ធ្វើការ​ទូទាត់​ប្រាក់​តាម​កាលកំណត់ ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយ​តប​ថា […]

ពូជ​ឆ្មា​ទាំង១០ ដែលមានតម្លៃថ្លៃកប់ពពក

ចំណេះដឹង January 19, 2023 19/01/2023

ឆ្មាជា​​សត្វ​ចិញ្ចឹមដ៏ពេញនិយម​បំផុតក្នុង​​ពិភព​លោក។ ជាការពិតឆ្មា​ពីដំបូងឡើយអាច​នឹង​ត្រូវបាន​គេ​ទុក​ចិញ្ចឹម​ពីព្រោះពួកវា​ស៊ីកណ្ដុរ ប៉ុន្តែក្រោយ​មក​ទៀត​ ពួកវា​ត្រូវ​បាន​គេ​ចិញ្ចឹម​ចាត់ទុកដូចជាសមាជិកគ្រួសារ ហើយ​ជាមិត្តល្អ។ ថ្ងៃនេះក៏មកស្គាល់ប្រភេទពូជ​ឆ្មា​ទាំង១០ ដែលមានតម្លៃថ្លៃដូចមាស ក្នុងឆ្នាំ២០២៣ ៖ Ashera: យោងតាម ​​The Scotsman ឆ្មា Ashera គឺជាពូជឆ្មាថ្លៃបំផុត និងកម្របំផុតនៅលើពិភពលោក។ តម្លៃ​របស់​ឆ្មា Ashera បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​រហូត​ដល់​ទៅ ១២៥,០០០ដុល្លារអាម៉េរិក។ Savannah: ឆ្មា Savannah តម្លៃលក់របស់ពួកគេអាចឡើងដល់ ៥០,០០០ដុល្លារអាម៉េរិក។ Bengal: ឆ្មា Bengal តម្លៃរបស់ពួកគេប្រហែល ២៥,០០០ដុល្លារអាម៉េរិក។ Persian: តម្លៃ​ឆ្មា​មួយ​ក្បាល​នេះ​ប្រហែល ៥,៥០០ដុល្លារអាម៉េរិក។ Sphynx: ឆ្មា Sphynx ពូជ​ឆ្មា​អត់រោមនេះតម្លៃអាចឡើងដល់ ៣,០០០ដុល្លារអាម៉េរិក។ Peterbald: ឆ្មា Peterbald មានដើមកំណើតនៅប្រទេសរុស្ស៊ី។ តម្លៃរបស់ឆ្មា Peterbald អាចឡើងដល់ ៥,០០០ដុល្លារ ។ Scottish Fold: ឆ្មា​មួយ​ក្បាល​នេះ​អាច​លក់​បាន​ក្នុង​តម្លៃ ​៣,០០០ដុល្លារអាម៉េរិក។ Russian Blue: តម្លៃ​ឆ្មា​មួយ​ក្បាល​នេះ​គឺ​ប្រហែល […]

បុរសម្នាក់លេបថ្នាំទាំងសំបក ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតជួយសង្គ្រោះទាន់

ព័ត៌មានជាតិ January 19, 2023 19/01/2023

(ភ្នំពេញ)៖ បុរសម្នាក់ មិនមានការប្រុងប្រយ័ត្នបានលេបថ្នាំទាំងសំបក ប៉ុន្តែសំណាងល្អត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតជួយសង្គ្រោះទាន់។ យោងតាមការបង្ហោះរបស់ ទំព័រហ្វេសប៊ុកផ្លូវការ ផ្នែកជំងឺប្រព័ន្ធរំលាយអាហារ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានឱ្យដឹងថា បុរសម្នាក់ដោយខ្វះការប្រុងប្រយត្ន័បានលេប ថ្នាំទាំងសំបកគាត់បានប្រញាប់មកមន្ទីរពេទ្យភ្លាមៗដើម្បីធ្វើការចាប់យកសំបកថ្នាំនោះចេញ។ គ្រូពេទ្យឯកទេសប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានធ្វើការអន្តរាគមន៍ភ្លាមៗដោយមានការចូលរួមសហការជាមួយគ្រូពេទ្យផ្នែកសន្តំ ដើម្បីធ្វើការឆ្លុះក្រពះជូនអ្នកជំងឺ។ តាមរយៈការឆ្លុះក្រពះបានរកឃើញថ្នាំទាំងសំបកក្នុងបំពង់អាហាររបស់អ្នកជំងឺ គ្រូពេទ្យបានធ្វើការចាប់យកថ្នាំទាំងសំបកនោះចេញបានទាន់ពេលវេលា និង ប្រកបដោយសុវត្ថិភាព។ ប្រភពបានចេញសារដាស់តឿនថា ចំពោះបងប្អូន ជាពិសេសលោកតា លោយយាយដែលមានវ័យជរា មុននឹងទទួលទានថ្នាំពេទ្យ ត្រូវពិនិត្យឲ្យច្បាស់សិនថា អស់សំបកឬនៅ៕

វិដេអូ នគរបាលចរាចរណ៍ ជិះកាក់ឡានទំនើប Range Rover ទាំងកណ្តាលអាធ្រាតម៉ោង ៣ទាបភ្លឺ ត្រូវបានចែកចាយ និងវែកញែកគ្នាពេញបណ្តាញសង្គម

ព័ត៌មានជាតិ January 19, 2023 19/01/2023

មានការចែករំលែកនៅលើបណ្តាញសង្គមនូវករណីមួយដែលបង្ហាញនូវសកម្មភាពនគរបាលចរាចរណ៍ ជិះកាក់ឡានទំនើប Range Rover មួយគ្រឿងទាំងកណ្តាលអាធ្រាតម៉ោង ៣ទាបភ្លឺ។ យោងតាមវីដេអូដែលបានចែកចាយ ពីគណនីហ្វេសប៊ុកឈ្មោះ Yubee Ly គេឃើញ បុរសម្នាក់ស្ថិតនៅក្នុងឯកសណ្ឋាននគរបាលចរាចរណ៍ បានជិះម៉ូតូតាមរថយន្តRange Rover ដោយលើកឡើងថាអ្នកបើកបរមិនបានពាក់ខ្សែក្រវ៉ាត់ ខណៈដែលអ្នកស្ថិតនៅក្នុងរថយន្តបានអះអាងថាខ្លួនដាក់ខ្សែក្រវ៉ាត់ហើយ។ គណនីហ្វេសប៊ុកឈ្មោះ Yubee Ly ជាអ្នកស្ថិតនៅក្នុងហេតុការណ៍បានសរសេររៀបរាប់ថា៖ «បងប្អូនសូមប្រយ័ត្នម៉ោងជិត៣ភ្លឺចាប់ខ្សែក្រវ៉ាតជិះដេញតាម ហេីយខ្ញុំដាក់ខ្សែក្រវ៉ាតហេីយហ្នឹងហេតុអ្វីដេញតាំងពីស្តុបចំការមន មកដល់ច្បារអំពៅ ដល់ខ្ញុំទាញទូរស័ព្ទវាជិះរត់ ខ្ញុំក៏បេីកញ្ចក់បន្តិចសួរតែខ្ញុំអត់បានឈប់ទេ ហេីយខ្ញុំមានរឿងអីវាថាអត់ដាក់ខ្សែក្រវ៉ាត ហេីយម៉ោង៣ព្រឹកហេីយវាថាខ្ញុំអត់ដាក់ខ្សែក្រវ៉ាត វាភយ័ក៏សម្រួល តែសម្រួលមិចដេញតាមខ្ញុំដូចខ្ញុំហ្នឹងធ្វេីរឿងខុសច្បាប់បងប្អូនសូមប្រុងប្រយ័ត្នទាំងអស់គ្នាស្អែកខ្ញុំនឹងបង្ហាញស្លាកលេខម៉ូតូ និងតាមកាម៉េរាក្នុងឡានខ្ញុំសាហាវណាស់ ជិះដល់ឡានទំនេីបហេីយចង់ធ្វេីសុីទៀត ស្រុកខ្មែរ»៕

ក្រុមហ៊ុនមួយនៅប្រទេសចិន សុំទោសបុគ្គលិករបស់ខ្លួន ក្រោយដំឡើងប្រាក់ខែបានត្រឹមតែ៧ដុល្លារសម្រាប់បុគ្គលិកម្នាក់ៗ

ព័ត៌មានជាតិ January 18, 2023 18/01/2023

ក្រុមហ៊ុនមួយនៅភាគនិរតីនៃប្រទេសចិនបានសុំទោសដល់បុគ្គលិកខ្លួន ក្រោយដំឡើងប្រាក់ខែបានតិចតួចចំនួន ៥០យន់ (៧.៤០ដុល្លារ) ដោយលើកឡើងថាដោយសារតែចំពេលវេលាសេដ្ឋកិច្ចដ៏លំបាក។ Meixin ដែលជាក្រុមហ៊ុនផលិតទ្វារល្បីមួយ ដែលមានមូលដ្ឋាននៅទីក្រុង Chongqing ប្រទេសចិន បានសុំទោសបុគ្គលិករបស់ខ្លួន បន្ទាប់ពីដំឡើងប្រាក់ឈ្នួលត្រឹមតែ ៧.៤០ដុល្លារ ក្នុងឆ្នាំកន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ SOUTH CHINA MORNING POST នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ថ្លែងទៅកាន់ SCMP នាយកផ្នែកធនធានមនុស្ស បាននិយាយថា ក្រុមហ៊ុនបានបរាជ័យក្នុងការបំពេញគោលដៅអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំកន្លងទៅ ដោយសារហេតុផលជាច្រើន រួមទាំង បិទផ្លូវ ទីផ្សារអចលនទ្រព្យធ្លាក់ចុះ និងការដាច់ចរន្តអគ្គិសនីនៅក្នុងរោងចក្រក្នុងឆ្នាំនេះ។ «យើងសោកស្តាយដែលបានប្រកាសថាការដំឡើងប្រាក់ខែ ដែលជាចំនួនតិចតួច តែនេះជាអ្វីដែលក្រុមហ៊ុនអាចធ្វើបាន។ យើងសង្ឃឹមថាអ្នករាល់គ្នានឹងសហការដើម្បីបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុននៅឆ្នាំបន្តបន្ទាប់»។ លោកបន្តថា «ឆ្នាំ 2022 គឺពិបាកខ្លាំងណាស់សម្រាប់ពួកយើង»៕ ប្រភព៖ scmp

ក្រុមហ៊ុន Microsoft អាចនឹងបញ្ឈប់បុគ្គលិករហូតដល់ជាង១ម៉ឺននាក់ នៅសប្តាហ៍នេះ

ព័ត៌មានអន្តរជាតិ January 18, 2023 18/01/2023

Microsoft អាច​ប្រកាស​ពី​ការ​បញ្ឈប់​បុគ្គលិក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ លទ្ធភាពនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សក្នុងការបញ្ឈប់ផ្នែកសំខាន់នៃកម្លាំងការងាររបស់ខ្លួនត្រូវបានរាយការណ៍ជាលើកដំបូងដោយSky Newsហើយក្រោយមកត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារព័ត៌មាន Bloomberg។ Sky News បានដាក់ចំនួននៃការកាត់បន្ថយប្រហែល៥%នៃកម្លាំងការងារ ២២០,០០០ នាក់របស់ក្រុមហ៊ុន ឬប្រហែល ១១,០០០ បុគ្គលិក។ អ្នកនាំពាក្យរបស់ Microsoft បានប្រាប់ Engadget ថាក្រុមហ៊ុនមិនធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាម និងការរំពឹងទុកនោះទេ។ ប្រសិនបើប្រភពត្រឹមត្រូវ ការបញ្ឈប់ការងារដ៏ធំនេះនឹងប្រព្រឹត្តទៅនៅមុនថ្ងៃទី២៤ ខែមករា។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានប្រកាសកាត់បន្ថយ ដោយក្រុមហ៊ុន Amazon បង្ហាញពីផែនការកាត់បន្ថយការងារចំនួន ១៨,០០០នាក់ ឬប្រហែល ៦% នៃកម្លាំងការងាររបស់ខ្លួន ខណៈដែល Meta បានកាត់បន្ថយប្រហែល ១១,០០០ មុខតំណែង។ ក្រោមកម្មសិទ្ធិរបស់ Elon Musk Twitter ក៏បានកាត់បន្ថយការងាររាប់ពាន់នាក់ផងដែរ។ ដូចគ្នានេះដែរ បុគ្គលិកចំនួន ៦,០០០នាក់នៅក្រុមហ៊ុនផលិតកុំព្យូទ័រ HP បានបាត់បង់ការងាររបស់ពួកគេ៕ ប្រភព៖ yahoo