By: Naren

បន្ទាប់ពី Google, Microsoft ក្រុមហ៊ុន PayPal បានប្រកាសពីផែនការបញ្ឈប់បុគ្គលិករាប់ពាន់នាក់

ព័ត៌មានអន្តរជាតិ February 2, 2023 02/02/2023

យោងតាម CNBC បានឱ្យដឹង ថា PayPal បានប្រកាសពីផែនការបញ្ឈប់បុគ្គលិកចំនួន ២,០០០នាក់ ឬប្រហែល ៧% នៃកម្លាំងការងាររបស់ក្រុមហ៊ុន។ លោក Dan Schulman ប្រធាន និងជានាយកប្រតិបត្តិ PayPal បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការដើម្បីទប់ទល់នឹងម៉ាក្រូសេដ្ឋកិច្ចដ៏លំបាក។ PayPal បានធ្វើឱ្យមានការវិវឌ្ឍក្នុងការផ្តោតលើធនធានលើអាទិភាពស្នូល និងកែសម្រួលរចនាសម្ព័ន្ធចំណាយរបស់វាទៅតាមនោះ។ យ៉ាងណាមិញ ក្រុមហ៊ុននៅមានការងារជាច្រើនដែលត្រូវធ្វើនៅពេលខាងមុខ។ ការប្រកាសពីការបញ្ឈប់បុគ្គលិករបស់ក្រុមហ៊ុននេះជាការកាត់បន្ថយការងារចុងក្រោយបង្អស់ក្នុងឧស្សាហកម្មបច្ចេកវិទ្យា។ ពីមុន Workday ក៏បានប្រកាសពីផែនការកាត់បន្ថយបុគ្គលិកចំនួន ៥២៥នាក់នៅថ្ងៃទី៣១ ខែមករា។ នៅដើមខែមករាឆ្នាំនេះ Google បានប្រកាសពីផែនការបញ្ឈប់បុគ្គលិកជាង ១២,០០០នាក់។ Microsoft និង Salesforce ក៏បានបញ្ឈប់បុគ្គលិក ១០,០០០ និង ៧,០០០នាក់ រៀងៗខ្លួន។ នៅក្នុងរបាយការណ៍អាជីវកម្មនៅត្រីមាសទីបីនៃឆ្នាំ ២០២២ PayPal បានកត់ត្រាប្រាក់ចំណេញ និងប្រាក់ចំណូលដែលលើសពីការរំពឹងទុក។ ទោះជាយ៉ាងណាក៏ដោយភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះបន្ទាប់ពីការប៉ាន់ប្រមាណប្រាក់ចំណូលនៅត្រីមាសទី៤ របស់ខ្លួនបានធ្លាក់ចុះតិចជាងការរំពឹងទុករបស់អ្នកវិភាគ។ PayPal គ្រោងនឹងចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ នៅថ្ងៃទី០៩ ខែកុម្ភៈ៕ ប្រភព៖ zingnews

លោក ប្រាយុទ្ធ អំពាវនាវឱ្យបញ្ចប់ជម្លោះរឿង «គុនខ្មែរ» និង «ម៉ឺយថៃ»

ព័ត៌មានអន្តរជាតិ January 31, 2023 31/01/2023

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចន្ទអូចា បានអំពាវនាវឱ្យបញ្ចប់ការឈ្លោះប្រកែកគ្នាដែលគ្មានន័យ ជុំវិញថាតើកីឡាប្រដាល់ប្រពៃណីគួរត្រូវបានគេហៅថា Muay Thai ឬ Kun Khmer ក្រោយពេលដែល កម្ពុជា នឹងប្រើប្រាស់ពាក្យ «គុនខ្មែរ ឬ Kun Khmer» ជំនួសពាក្យកីឡា Muay ក្នុងនាមជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BANGKOK POST នៅថ្ងៃទី៣១​ ខែមករា ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅអគារ Santi Maitree នៃវិមានរដ្ឋាភិបាល ដែលក្រសួងវប្បធម៌កំពុងរៀបចំដើម្បីផ្សព្វផ្សាយជាសាធារណៈនូវទិវា Muay Thai ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកុម្ភៈខាងមុខ។ ជម្លោះឈ្មោះកីឡាប្រដាល់បានផ្ទុះឡើងនៅពេលដែលកម្ពុជាដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ខាងមុខនេះបានប្តូរឈ្មោះមកប្រដាល់គុនខ្មែរដោយលើកហេតុផលថាក្បាច់គុនមានប្រភពចេញពីវប្បធម៌ខ្មែរ និងត្រូវបានគេស្គាល់កាន់តែច្បាស់នៅជុំវិញពិភពលោក។ លោក Charoen Wattanasin អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃបាននិយាយថាគណៈកម្មាធិការអូឡាំពិកអន្តរជាតិមិនបានទទួលស្គាល់ពាក្យគុនខ្មែរទេ សមាគមប្រដាល់ថៃមិនបញ្ជូនអ្នកប្រដាល់ថៃទៅប្រកួតទេ។ ទោះជាយ៉ាងណាភាគីកម្ពុជាមិនព្រមចុះថយទេ ដោយ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍កម្ពុជា បានរាយការណ៍ថាប្រទេសម្ចាស់ផ្ទះមានសិទ្ធិផ្លាស់ប្តូរឈ្មោះទៅជាគុនខ្មែរ។ […]

សម្ដេចក្រឡាហោម ស ខេង ៖ ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចាំបាច់ ដើម្បីឱ្យពលរដ្ឋខ្លាចច្បាប់ ជាជាងខ្លាចប៉ូលិស

ព័ត៌មានជាតិ January 31, 2023 31/01/2023

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) មានប្រសាសន៍ថា ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចាំបាច់បំផុត ដើម្បីឈានដល់គោលដៅមួយ ប្រជាពលរដ្ឋខ្លាចច្បាប់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍។ មានប្រសាសន៍បែបនេះនាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារងា ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដើម្បីរួមចំណែកធានាឱ្យមានបរិយាកាសសន្ដិសុខ សុវត្ថិភាព សំដៅលើកកម្ពស់ កិត្តិយស កិត្យានុភាពរបស់ប្រទេសជាតិ គ្រប់អង្គភាព គ្រប់មូលដ្ឋាន ត្រូវជំរុញការផ្សព្វផ្សាយអប់រំ លើកទឹកចិត្តប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យចូលរួមគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចាំបាច់ ហើយធ្វើយ៉ាងម៉េច? ដើម្បីឈានដល់គោលដៅមួយ គឺមនុស្សខ្លាចច្បាប់ ជាជាងខ្លាចប៉ូលិស ខ្ញុំ គិតថា បើយើងធ្វើបានយ៉ាងនេះ គឺល្អ»។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម […]

ខ្លោចចិត្ត! ឪពុកម្តាយមកទទួលសញ្ញាបត្រជំនួសកូន ក្រោយកូនប្រុសបានលាចាកលោកមុនថ្ងៃទទួលសញ្ញាបត្រ

សង្គម January 31, 2023 31/01/2023

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវគួរឱ្យខ្លោចចិត្តជាពន់ពេក ក្រោយឪពុកម្តាយរបស់និស្សិតមួយរូប បានមកទទួលសញ្ញាបត្រជំនួសកូនប្រុសជាទីស្រឡាញ់ដែលបានទទួលមរណភាពដោយសារតែឆក់ខ្សែភ្លើង។ ហេតុការណ៍នេះកើតឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យស្វាយរៀង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sam Thavy បានសរសេររៀបរាប់ថា៖ «វាជាអារម្មណ៍ខ្លោចផ្សាសោកសង្រែងបំផុតប្រសិនបើអ្នកទាំងអស់គ្នានៅក្នុងហេតុការណ៍មួយនេះ គឺនៅពេលដែលឪពុកម្តាយ និស្សិត និងជាយុវជនស្ម័គ្រចិត្តអង្គរសង្រ្កាន្តឈរជើងនៅគោលដៅលានជល់ដំរីមកទទួលសញ្ញាបត្ររបស់កូនប្រុសជាទីស្រឡាញ់។ ជានិស្សិតដែលរៀនពូកែចំណាត់ថ្នាក់លេខ១ ថ្នាក់គណិតវិទ្យា ស្លូតបូត តស៊ូរៀនសូត្រ ទោះបីជីវភាពលំបាកយ៉ាងណាក្តី។ ជាតិនេះសន្ធា អាយុខ្លីចាកចេញទៅដោយបន្សល់ទុកនូវអំពើល្អជាច្រើន ជាតិក្រោយសូមប្អូនអាយុវែង ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ គ្រប់គ្នាស្រក់ទឹកភ្នែក ខ្ញុំនឹកគ្រប់អនុស្សាវរីយ៍ដែលដឹកនាំនិងរួមការងារជាមួយសន្ធាមិនថាការងារសង្ក្រាន្ត ឬការងារនៅសាកលវិទ្យាល័យស្វាយរៀង។ ធាអើយ កូនអើយគេមកទទួលទាំងអស់បាត់តែកូនម៉ែ កូនអើយម៉ែមកទទួលសញ្ញាបត្រឲ្យកូនហើយ ម៉ែនឹងយកទៅធ្វើបុណ្យដាក់វាឲ្យកូន ធាអើយ»។ ក្នុងនោះលោកគ្រូ Sam Ath Houy ក៏បានបង្ហោះសារថា «ឪពុកម្តាយមកទទួលសញ្ញាបត្រជំនួសកូនអនិច្ចាសង្ខារមិនទៀង។ អ្នកមានគុណទាំងទ្វេតស៊ូឱ្យកូនបានរៀនចប់ដោយជោគជ័យ ប៉ុន្តែមច្ចុរាជបានមកយកជីវិតកូនមុនថ្ងៃទទួលសញ្ញាបត្រ ទុកឱ្យឪពុកម្តាយទួញយំស្រណោះកូនពន់ពេក។ ទំនួញម្តាយ៖ កូនអើយ ម៉ែមកទទួលសញ្ញាបត្រជូនកូនហើយ»៕

ក្រសួងសុខាភិបាលថៃ ជំរុញឱ្យម្ចាស់ភោជនីយដ្ឋាននានាក្នុងប្រទេស កាត់បន្ថយការប្រើបរិមាណស្ករ នៅក្នុងអាហារនិងភេសជ្ជៈ

ព័ត៌មានអន្តរជាតិ January 31, 2023 31/01/2023

ក្រសួងសុខាភិបាលថៃកំពុងធ្វើការជាមួយវិស័យឯកជន ដូចជាម្ចាស់ភោជនីយដ្ឋាន ក្នុងប្រទេស ផលិតករភេសជ្ជៈទឹកផ្អែមនានា ដើម្បីកែលម្អម្ហូបអាហាររបស់សាធារណៈជន តាមរយៈគម្រោងមួយដែលម្ចាស់ភោជនីយដ្ឋានចូលរួមកាត់បន្ថយបរិមាណស្ករដែលពួកគេប្រើប្រាស់ ចំពេលមានការព្រួយបារម្ភអំពីការកើនឡើងទម្ងន់លើសពីធម្មតា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BANGKOK POST នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ លោកវេជ្ជបណ្ឌិត Suwannachai Watthanayingcharoenchai ប្រធាននាយកដ្ឋាន បាននិយាយកាលពីម្សិលមិញថា មន្ត្រីរបស់នាយកដ្ឋានបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន IMPACT ដើម្បីបង្កើតម៉ឺនុយអាហារ និងភេសជ្ជៈដែលមានសុខភាពល្អ ដោយកាត់បន្ថយបរិមាណស្ករដែលពួកគេប្រើប្រាស់ក្នុងអាហារនិងភេសជ្ជៈរបស់ពួកគេចំនួន ៥% ។ លោកវេជ្ជបណ្ឌិត Suwannachai បាននិយាយថា «កិច្ចសហប្រតិបត្តិការបែបនេះគឺចាំបាច់ដើម្បីកែលម្អការយល់ដឹងជាសាធារណៈអំពីទំនាក់ទំនងរវាងការទទួលទានអាហារ និងភេសជ្ជៈ»។ លោកបាននិយាយថា ការទទួលទានស្ករច្រើនហួសកម្រិតកំពុងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជនថៃដោយការធាត់លើសទម្ងន់ក្លាយជាបញ្ហាចម្បងក្នុងប្រទេស។ ដោយថានៅពេលបច្ចុប្បន្ននេះ ពលរដ្ឋថៃដែលមានអាយុលើពី ១៥ ឆ្នាំទៅប្រហែលជា ៣៧ % មានទម្ងន់លើសពីធម្មតា។ ទន្ទឹមនឹងនេះ លោក Pol Kanchanapas នាយកប្រតិបត្តិនៃក្រុមហ៊ុន Bangkok Land Plc ដែលជាម្ចាស់ក្រុមហ៊ុន IMPACT Group បាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងធានាថាគ្រឿងផ្សំដែលមានសុខភាពល្អត្រូវបានប្រើប្រាស់នៅក្នុងអាជីវកម្មម្ហូបអាហារទាំងអស់របស់ខ្លួនជាផ្នែកនៃកិច្ចព្រមព្រៀង៕ ប្រភព៖ […]

ពលករបរទេសជិត២លាននាក់ កំពុងធ្វើការនៅប្រទេសជប៉ុន ក្នុងនោះមានជនជាតិវៀតណាមច្រើនជាងគេ

ព័ត៌មានអន្តរជាតិ January 31, 2023 31/01/2023

ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន បានឲ្យដឹងថា ក្នុងចំណោមជនបរទេសជាង ១,៨២លាននាក់ ដែលកំពុងធ្វើការនៅប្រទេសជប៉ុន មានជនជាតិវៀតណាមច្រើនជាងគេគឺ ៤៦២,៣៨៤នាក់។ យោងតាម អ្នកឆ្លើយឆ្លងព័ត៌មាន វៀតណាមប្រចាំនៅទីក្រុងតូក្យូ កាលពីថ្ងៃទី២៧ ខែមករា ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព របស់ ជប៉ុន (MHLW) បានប្រកាសថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២ ចំនួនជនបរទេសដែលធ្វើការក្នុងប្រទេសបានកើនឡើងដល់១៨២២នាក់។ MHLW បាននិយាយថា ក្នុងចំណោមជនបរទេសជាង ១.៨២ លាននាក់ដែលកំពុងធ្វើការនៅប្រទេសជប៉ុន ចំនួនជនជាតិវៀតណាមច្រើនជាងគេគឺ ៤៦២,៣៨៤នាក់ ស្មើនឹង ២៥.៤% ។ តាមពីក្រោយដោយ ចិន (៣៨៥,៨៤៨នាក់ ស្មើនឹង ២១,២%) និង ហ្វីលីពីន (២០៦,០៥០នាក់ ស្មើនឹង ១១,៣%)។ តាមភូមិសាស្ត្រ រដ្ឋធានីតូក្យូគឺជាកន្លែងដែលមានចំនួនពលករបរទេសច្រើនជាងគេ ដែលមានចំនួន ៥០០,០៨៩នាក់ ខេត្ត Aichi នៅតំបន់កណ្តាលដែលមានមនុស្ស១៨៨,៦៩១នាក់ និងខេត្ត Osaka នៅភាគខាងលិចមាន ១២៤,៥៧០នាក់៕ […]

ក្រសួងពាណិជ្ជកម្ម រកចំណូលបានជាង ១៥លានដុល្លារ នៅឆ្នាំ២០២២ កើនជាង ៦%

ព័ត៌មានជាតិ January 31, 2023 31/01/2023

(ភ្នំពេញ)៖ តាមរយៈរបាយការណ៍លទ្ធផលការងារ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នៅឆ្នាំ២០២២ ខ្លួនបានកៀរគរចំណូលចូលថវិកាជាតិជាង ១៥លានដុល្លារ កើនជាង ៦%។ របាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា «សរុបអនុវត្តចំណូល១២ខែ ឆ្នាំ២០២២ មានចំនួន ៦៣ ០៤៩ លានរៀល (ប្រហែលជាង១៥លានដុល្លារ) ស្មើនឹង១២៤.៨% នៃផែនការ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ៥៨ ៩០៩លានរៀល កើនឡើងចំនួន ៤ ១៤៦លានរៀល ស្មើនឹង ៦.៥៧%»។ ជាមួយគ្នានេះ នៅឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានចំណាយថវិកាចំនួន ១០១ ៩១២លានរៀល (ប្រហែលជិត ២៥លានដុល្លារ)។ ប្រភពចំណូលរបស់ក្រសួងពាណិជ្ជកម្ម បានមកពីការផ្តល់សេវាសាធារណៈ ការផាកពិន័យពីចុះបញ្ជីពាណិជ្ជកម្ម នៃការធ្វើអាជីវកម្មផ្សេងៗ និងការផាកពិន័យរបស់អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក ប ប) រួមនឹងការរៀបចំការតាំងពិព័រណ៍ផ្សេងៗ និងសេវាកម្មផ្សេងៗទៀត។ សូមជម្រាបថា ក្នុងឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម […]

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈទីប្រឹក្សារាជរដ្ឋាភិបាល ចំនួន១៤រូប

ព័ត៌មានជាតិ January 31, 2023 31/01/2023

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈទីប្រឹក្សារាជរដ្ឋាភិបាល ចំនួន១៤រូប។ បើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ទីប្រឹក្សារបស់រាជរដ្ឋាភិបាលទាំង១៤រូប ដែលត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង គឺមានឋានៈស្មើរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ៕ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

បុរសម្នាក់ចំណាយជិត២ម៉ឺនដុល្លារ សាងសង់ផ្ទះយន្តហោះនៅក្រុងសៀមរាប ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង

សង្គម January 30, 2023 30/01/2023

(សៀមរាប)៖ ដោយចង់សម្រេចបំណងដែលខ្លួនធ្លាប់បានប៉ងប្រាថ្នាតាំងពីតូច ដែលចង់ជិះយន្តហោះនោះ លោក ច្រាច់ ពៅ បានចំណាយលុយជិត២ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះយន្តហោះ នៅក្រុងសៀមរាប ដែលបង្កឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ថ្លែងមកកាន់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោក ច្រាច់ ពៅ បានឲ្យដឹងថា បំណងប្រាថ្នារបស់លោកតាំងពីតូចចង់ជិះ ដេកនៅលើយន្តហោះ ប្រសិនបើនៅពេលមានលុយ។ ដោយលោកជាជាងសំណង់ផង ហើយធ្វើផ្ទះឱ្យគេទៀតនោះ គឺម៉ូដដដែលៗមិនខុសប៉ុន្មាននោះដែរ ដែលធ្វើឲ្យលោកគិតថា ប្រសិនបើមានលុយ លោកនឹងធ្វើផ្ទះឲ្យដូចទៅនឹងយន្តហោះ ដើម្បីសម្រេចបំណងដែលខ្លួន ធ្លាប់បានប៉ងប្រាថ្នាតាំងពីតូច និងឧទ្ទិសដល់ភរិយាផងដែរ។ លោក ច្រាច់ ពៅ បានបន្តថា លុះដល់ពេលមានលុយសមរម្យហើយ ក៏ប៉ុន្តែមិនមានឱកាសបានជិះយន្តហោះនោះដែរ ដោយសាររវល់នឹងការងារ។ ដើម្បីសម្រេចក្ដីប្រាថ្នាខ្លួន គឺនៅដើមឆ្នាំ២០២២ លោកបានសម្រេចសាងសង់ផ្ទះ ដែលរូបរាងជាយន្តហោះ នៅលើដីស្រែ ក្នុងភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប និងបានសាងសង់រួចរាល់នៅខែមករា ឆ្នាំ២០២៣នេះ។ ទោះក្ដីស្រមៃរបស់លោក ពៅ បានសម្រេចក៏ពិតម៉ែន ប៉ុន្តែគួរឲ្យសោកស្ដាយប្រពន្ធជាទីស្រលាញ់របស់លោក គឺបានលាចាកលោកនទៅហើយ […]

សម្ដេចក្រឡាហោម ស ខេង៖ សមត្ថកិច្ចមិនត្រូវទារប្រាក់បន្ថែម ចំពោះករណីដែលប្រជាពលរដ្ឋទៅដោះស្រាយយកម៉ូតូ ឬរថយន្ដ ដែលបានជួបគ្រោះថ្នាក់ ត្រឡប់មកវិញ

ព័ត៌មានជាតិ January 30, 2023 30/01/2023

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់សមត្ថកិច្ច មិនត្រូវទារប្រាក់បន្ថែម នៅពេលប្រជាពលរដ្ឋទៅដោះស្រាយយកម៉ូតូ ឬរថយន្ដ ដែលបានជួបគ្រោះថ្នាក់ចររាចរណ៍ ឬហេតុការណ៍ផ្សេងៗ ត្រឡប់មកវិញនោះទេ។ សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា «សមត្ថកិច្ចផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ សូមអំពាវនាវ និងចូលរួម ដើម្បីដោះស្រាយបញ្ហានានាឱ្យបានត្រឹមត្រូវ។ ខ្ញុំចង់និយាយថាសមត្ថកិច្ចតុលាការ ឫក៏សមត្ថកិច្ចនគរបាល យកទៅកន្លែងប៉ុស្ដិ៍ហើយនៅពេលដោះចប់ហើយ (ពលរដ្ឋដោះស្រាយចប់) ទារយកឡាន ទារយកម៉ូតូមិនបាន ត្រូវបង់លុយថែម អាហ្នឹងសូមឱ្យប្រយ័ត្ន កុំធ្វើបែបនេះ»។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារងា ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវបំផុត។ ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានសង្ឃឹមយ៉ាងមុតមាំថា ផ្អែកលើបទពិសោធន៍ការងារ និងស្មារតីខិតខំប្រឹប្រែងទទួលខុសត្រូវពីគ្រប់ក្រសួង-ស្ថាប័ន […]