By: Naren

ក្រសួងមហាផ្ទៃ បន្តអំពាវនាវដល់ពលរដ្ឋមានអត្តសញ្ញាណប័ណ្ណអស់សុពលភាព រួសរាន់ទៅបំពេញបែបបទធ្វើថ្មី, មានអត្តសញ្ញាណប័ណ្ណហួសសុពលភាពជាង ១លាននាក់ទៀត

ព័ត៌មានជាតិ February 3, 2023 03/02/2023

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបន្តអំពាវនាវយ៉ាងទទូចសូមឱ្យប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព រួសរាន់ទៅបំពេញបែបបទដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដោយហេតុថា អត្តសញ្ញាណប័ណ្ណអស់សុពលភាព នឹងគ្មានតម្លៃប្រើប្រាស់ សម្រាប់ការទទួលយកសេវារដ្ឋបាលផ្សេងៗ ជាពិសេសមិនអាចបំពេញសិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខបានទេ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា ចាប់ពីឆ្នាំ២០១២ ក្រសួងមហាផ្ទៃបានចាប់ផ្តើមផលិតផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរឌីជីថល ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើង គិតមកដល់ខែធ្នូឆ្នាំ២០២២ ក្រសួងបានផលិតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានចំនួន ១២.៣០៩.១៣១នាក់ ក្នុងនោះអ្នកដែល មានអាយុពី១៨ឆ្នាំឡើង មានចំនួន ១១.០៩៧.៨៦៧នាក់។ យោងតាមទិន្នន័យដែលស្រង់ចេញពីប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានផ្តល់ជូនចាប់ពីឆ្នាំ២០១២ និងក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៣ (គិតដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវអស់សុពលភាពប្រើប្រាស់មានចំនួន ១.៧២៧.០៩៤នាក់។ ដើម្បីដោះស្រាយបញ្ហានេះក្រសួងមហាផ្ទៃ បានរៀបចំផែនការយុទ្ធនាការជំរុញការផលិត ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់អ្នកដែលកាន់អត្តសញ្ញាណប័ណ្ណអស់សុពលភាពទុតិយតា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២មក ដោយបានស្រង់យកទិន្នន័យអ្នកដែលមានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព បញ្ជូនទៅឃុំ សង្កាត់នៅទូទាំងប្រទេស ដើម្បីរៀបចំកម្មវិធីប្រតិទិនក្នុងការអញ្ជើញប្រជាពលរដ្ឋ តាមភូមិ ឃុំ […]

ឯកឧត្តម ជុំ កុសល សំណូមពរឱ្យបង្វែរជំនួយ ដែលប្រកាសថានឹងជួយដល់កីឡាករកម្ពុជាណាដែលហ៊ានប្រកួតឈ្នះ ប៊ូខាវ មកជាការជួយឧបត្ថម្ភ ក្លឹប ឬសហព័ន្ធគុនខ្មែរ វិញ

សង្គម February 3, 2023 03/02/2023

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែកុម្ភៈនេះ បានបង្ហាញនូវមតិសំណូមពរ ក្រោយពីបានឃើញការប្រកាសផ្តល់រង្វាន់យ៉ាងសន្ធឹកសន្ធាប់លើកទឹកចិត្តជាបន្តបន្ទាប់ដល់កីឡាករគុនខ្មែររូបណា ដែលវាយឈ្នះ ប៊ូខាវ។ ក្នុងនោះរដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ ក៏បានលើកឡើងថាបើបង្វែរជំនួយ មកជាការជួយឧបត្ថម្ភ ក្លឹប ឬសហព័ន្ធគុនខ្មែរ កាន់តែមានលទ្ធភាពហ្វឹកហាត់បន្ថែមទៀតនោះគឺជាការប្រសើរជាងការឌឺដងដាក់គ្នា។ ឯកឧត្តម បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «ជាសំណូមពរ ៖ ខ្ញុំយល់ថាប្រសិនបើបង្វែរជំនួយទាំងឡាយ ដែលប្រកាសថានឹងជួយដល់កីឡាករកម្ពុជាណាដែលហ៊ានប្រកួតឈ្នះ ប៊ូខាវ មកជាការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបប្រដាល់ ឬ សហព័ន្ធគុនខ្មែរយើងឱ្យកាន់តែមានលទ្ធភាពហ្វឹកហាត់បន្ថែមទៀតនោះគឺជាការប្រសើរជាងការឌឺដងដាក់គ្នា ដែលជាហេតុនាំទៅដល់ការបង្កើនកំដៅឲ្យកាន់តែក្តៅឡើង អាចនឹងឈានទៅដល់មានជម្លោះជាតិសាសន៍ ព្រោះកាលជាងដប់ឆ្នាំមុនយើងធ្លាប់កើតមានម្តងរួចមកហើយៗក៏គ្មានអីចំណេញមកវិញដែរគឺមានតែការខាតបង់តែប៉ុណ្ណោះ។ អ្វីដែលជារបស់យើងគឺនៅតែជារបស់យើង ព្រោះយើងមានភស្តុតាងប្រវត្តិសាស្ត្ររួចទៅហើយ កត្តាសំខាន់យើងចេះនាំគ្នាការពាររបស់យើងដោយគ្មានការបៀតបៀនដល់អ្នកដទៃ នេះគឺភាពជាថ្លៃថ្នូររបស់យើងក្នុងនាមជាម្ចាស់»។ សូមរំលឹកថាការប្រកាសផ្តល់រង្វាន់ជាបន្តបន្ទាប់ ដល់កីឡាករគុនខ្មែររូបណាដែលវាយឈ្នះ ប៊ូខាវ នេះ បានកើតឡើងក្រោយពេលមានពាក្យឌឺដងចេញពីកីឡាប្រដាល់ជនជាតិកួយ ប៊ូខាវ រូបនេះដែលបាននិយាយក្ដែងៗថា «មិនគួរប្រកែកគ្នាចំពោះបញ្ហានេះទេ គុនខ្មែរត្រឹមលំដាប់អាស៊ាន ចំណែកម៉ឺយថៃលំដាប់អូឡាំពិក លេខ១លើលោក»៕

អបអរសាទរ! ប្រាសាទ ដាវីន បានឈ្នះមកុដ 4th Runner Up ក្នុងការប្រកួត Universal Women 2023 នៅទីក្រុង ឌូបៃ

សិល្បៈ February 3, 2023 03/02/2023

(ភ្នំពេញ)៖ តារាបង្ហាញម៉ូដ ប្រាសាទ ដាវីន តារាម៉ូដែលស្រីមួយដួង មានទេពកោសល្យ និងមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា ដោយនាងមានសម្បុរពណ៌ទឹកឃ្មុំ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ដោយ ប្រាសាទ ដាវីន «ស្ដ្រីឯកចក្រវាលកម្ពុជា២០២៣» (Universal Woman Cambodia 2023) បានឈ្នះមកុដ 4th Runner Up ក្នុងការប្រកួត Universal Women 2023 នៅប្រទេសអារ៉ាប់រួម នាយប់មិញនេះ។ យោងតាមការបង្ហោះពីទំព័រហ្វេសប៊ុក Universal Woman បានឱ្យដឹងថា ប្រាសាទ ដាវីន ( Mrs.Prasath Davin ) Universal Woman Cambodia 2023 បានជាប់លំដាប់រងទី៤ ដោយ Gambia ជាប់លំដាប់រងទី៣, Brazil លំដាប់រងទី២ និង Dominican rep. លំដាប់រងទី១ ចំណែកអ្នកគ្រងមកុដUniversal Woman2023 បានទៅលើ Venezuela។ […]

កាន់តែក្ដៅគគុក! កីឡាករប្រដាល់ថៃ ប៊ូ ខាវ ឆ្លើយតបទៅលោកឧកញ៉ា ស្រី ចាន់ថន ក្រោយពីដឹងការប្រកាស

ព័ត៌មានជាតិ February 3, 2023 03/02/2023

ក្រោយពីបានដឹងពីព័ត៌មានថាលោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសលេីកទឹកចិត្ត​ប្រគល់ផ្ទះវីឡាតម្លៃ​២៧ម៉ឺនដុល្លារ​ ឡានទំនើប និង ថវិកាប្រចាំខែរយៈពេល១០ឆ្នាំ ឱ្យកីឡាករគុនខ្មែរ រូបណា អាចយកឈ្នះ ប៊ូ ខាវ។ ព័ត៌មាននេះបានល្បីសុះសាយដល់សារព័ត៌មានថៃ ហើយ កីឡាករប្រដាល់ថៃ ប៊ូ ខាវ ក៏បានឆ្លើយតបមកវិញតាមរយៈទំព័រហ្វេសប៊ុកផេករបស់ខ្លួនថា «សូមមេត្តាប្រោសប្រណីផង»។ សូមរំលឹកថាលោកឧកញ៉ា ស្រី ចាន់ថន ប្រកាសចំណាយ​ទ្រព្យសម្បត្តិដល់កីឡាករគុនខ្មែរណាវាយឈ្នះប៊ូ ខាវ ក្រោយពីលោកឧកញ៉ា បានឃើញនូវវីដេអូកីឡាករប្រដាល់ថៃរូបនេះ និយាយថា គុនខែ្មរ នៅត្រឹមកម្រិតអាស៊ាន មិនដូច ម៉ឺយថៃ របស់គេដែលស្ថិតនៅកម្រិតព្រឹត្តិការណ៍អូឡាំពិក៕

លោកឧកញ៉ា​ ស្រី ចាន់ថន ប្រកាសប្រគល់ជូន ផ្ទះវីឡាតម្លៃ​២៧ម៉ឺនដុល្លារ​ ដល់កីឡាករគុនខ្មែរ​រូបណា វាយឈ្នះ ប៊ូ ខាវ

ព័ត៌មានជាតិ February 2, 2023 02/02/2023

(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ក្រោយលោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសលេីកទឹកចិត្ត​ប្រគល់ផ្ទះវីឡាតម្លៃ​២៧ម៉ឺនដុល្លារ​ ឡានទំនើប និង ថវិកា ប្រចាំខែរយៈពេល១០ឆ្នាំ ឱ្យកីឡាករគុនខ្មែរ រូបណា អាចយកឈ្នះ ប៊ូ ខាវ។ ការប្រកាសនេះធើ្វឡើង ក្រោយពីលោកឧកញ៉ា បានឃើញនូវវីដេអូកីឡាករប្រដាល់ថៃរូបនេះ និយាយថា គុនខែ្មរ នៅត្រឹមកម្រិតអាស៊ាន មិនដូច ម៉ឺយថៃ របស់គេដែលស្ថិតនៅកម្រិតព្រឹត្តិការណ៍អូឡាំពិក។ លោកឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «ជាសំដីចេញពីមាតុប៊ូខាវ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ។ ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃប៊ូខៅឈ្នះឱ្យវីឡាមួយឡានមួយ និងថវិកាបន្ថែមប្រចាំរយៈពេល១០ឆ្នាំ នេះជាការលើកទឹកចិត្តដល់កីឡាករខ្មែរ តស៊ូដើម្បីមុនមាតុជាតិរបស់យើង»៕

Influencerចិនម្នាក់ ថតវីដេអូចម្អិនត្រីឆ្លាមប្រភេទកម្រ ត្រូវអាជ្ញាធរពិន័យជិត២ម៉ឺនដុល្លារអាម៉េរិក

ព័ត៌មានអន្តរជាតិ February 2, 2023 02/02/2023

(ចិន)៖ Influencer ជនជាតិចិនម្នាក់ ត្រូវបានអាជ្ញាធរផាកពិន័យ ១៨,៥០០ដុល្លារអាម៉េរិក ក្រោយពីបានផលិតវីដេអូចម្អិននិង បរិភោគត្រីឆ្លាមពណ៌សប្រភេទជិតផុតពូជ ដោយបង្ហោះនៅតាមអ៊ីនធឺណិត។ យោងតាម ទីភ្នាក់ងារព័ត៌មាន Bloomberg Influencerរូបនេះឈ្មោះ Tizi បានបំពានច្បាប់ការពារសត្វ ដោយនាងបានចម្អិនប្រភេទសត្វសមុទ្រជិតផុតពូជ។ តាមរយៈការពិពណ៌នាក្នុងវីដេអូ នាងបាននិយាយថានាងបានចំណាយប្រាក់ ៧,៧០០ យន់ ( ១,១៤១ ដុល្លារ ) ដើម្បីទិញត្រីឆ្លាមទម្ងន់ ៥០ គីឡូក្រាមលើកម្មវិធី Taobao។ នៅពេលដែលការបង្ហោះខាងលើបានផ្ទុះពេញបណ្តាញសង្គមនៅក្នុងខែកក្កដាឆ្នាំ២០២២ ស្រ្តីរូបនេះ ត្រូវបានឃាត់ខ្លួនដោយប៉ូលីសនៅ ខេត្តស៊ីឈួន ប្រទេសចិននិងរង់ចាំការស៊ើបអង្កេត។ ដំបូងឡើយ Tizi បានបដិសេធរាល់ការចោទប្រកាន់ ដោយអះអាងថាសត្វនេះត្រូវបានទិញដោយស្របច្បាប់ និងអាចបរិភោគបាន។ យោងតាមមូលនិធិសត្វព្រៃពិភពលោក (WWF) ត្រីឆ្លាមពណ៌ស ត្រូវបានគេចាត់ទុកថាជាប្រភេទសត្វដែលងាយរងគ្រោះ និងជិតផុតពូជ ដែលផ្តល់កម្រិតការពារ ដោយ ការកាន់កាប់ និងលក់ផលិតផលសត្វព្រៃដោយខុសច្បាប់អាចបណ្តាលឱ្យមានការផាកពិន័យ ឬជាប់ពន្ធនាគារ។ អាជ្ញាធរក្នុងខេត្តស៊ីឈួនបានចាប់ផ្តើមស៊ើបអង្កេតអ្នកថតអាហាររូបនេះកាលពីខែសីហាមុន។ នៅពេលនោះ នាងបានប្រកាសថាគ្មានទោស ហើយកំពុងស្វែងរកមេធាវីការពារក្តី។ ក្រៅពី Tizi ដែលត្រូវបានផាកពិន័យ ក៏មានបុគ្គលពីរនាក់ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុក៏ត្រូវបានចាប់ខ្លួនពីបទជួញដូរត្រីនេះផងដែរ។ […]

ពិធីចុះចាប់ត្រីតាមបែបបុរាណ ដែលតែងតែមានអ្នកចូលរួមរាប់ម៉ឺននាក់ ក្នុងបឹងត្រពាំងក្រម នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងធ្វើឡើងក្នុងខែកុម្ភៈនេះ

ព័ត៌មានជាតិ February 2, 2023 02/02/2023

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុកមេមត់ បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ពាក់ព័ន្ធនឹងថ្ងៃប្រារព្ធពិធី ពេលវេលា និងកម្មវិធី ក្នុងពិធីចុះចាប់ត្រីតាមបែបបុរាណ នៅក្នុងបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងខ្លឹមសារ សេចក្តីជូនដំណឺងរបស់ រដ្ឋបាលស្រុកមេមត់ បានឲ្យដឹងថា យោងមតិដឹកនាំ របស់ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុកមេមត់ សូមគោរពជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា សប្បុរសជន លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករ មេត្តាជ្រាបថា៖ នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩:០០នាទីព្រឹក តទៅ នៅក្នុងបរិវេណបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចុះចាប់ត្រីតាមបែបបុរាណ […]

សូមចូលរួមរំលែកទុក្ខ! ព្រឹទ្ធាចារ្យសិល្បៈចម្រៀងមហោរី អ្នកគ្រូ ឌួង ម៉ារុី បានទទួលមរណភាព ដោយជរាពាធ

សិល្បៈ February 2, 2023 02/02/2023

(ភ្នំពេញ)៖ ព្រឹទ្ធាចារ្យសិល្បៈចម្រៀងមហោរី អ្នកគ្រូ ឌួង ម៉ារុី បានទទួលមរណភាព នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។ នេះបើយោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក ព្រះសុរិយារាជ ដោយពិធីបុណ្យប្រារព្ធនៅគេហដ្ឋានលោកព្រឹទ្ធាចារ្យ នៅព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកអ្នកជាអ្នកស្នេហាវិស័យសិល្បៈរបាំបុរាណ ជាពិសេសច្រៀងមហោរី ប្រាកដណាស់និងស្គាល់ព្រឹទ្ធាចារ្យសិល្បៈ អ្នកគ្រូ ឌួង ម៉ារុី ដែលលោកជាសិល្បករនិងជាគ្រូបណ្តុះបណ្តាលចម្រៀងមហោរី ដែលមានបទពិសោធន៍រាប់ទស្សវត្ស ក្នុងការបម្រើវិស័យសិល្បៈវប្បធម៌។ ព្រឹទ្ធចារ្យសិល្បៈ អ្នកគ្រូ ឌួង ម៉ារុី បានចំណាយពេលស្ទើរមួយជីវិតដើម្បីប្រើវិស័យសិល្បៈ អ្នកគ្រូមានជំនាញឯកទេសខាងចម្រៀងបុរាណ និងមហោរីយ៉ាងស្ទាត់ជំនាញ និងបង្ហាត់បង្រៀងសិស្សជាច្រើនជំនាន់ ។ តាំងពីប្រទេសជាតិរំដោះពីរបបប្រល័យពូជសាសន៍មក ព្រឹទ្ធាចារ្យបានបម្រើវិស័យនេះអស់ពីកម្លាំងកាយចិត្ត និងស្មារតី មកទល់ដើមឆ្នាំ២០២១ ដែលអ្នកគ្រូបានមានជម្ងឺពុកឆ្អឹងធ្ងន់ធ្ងរដែលពុំអាចព្យាបាលបាន៕

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសិក្សារកទីតាំងដីសាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សក្រីក្រមកពីតាមបណ្តាខេត្ត

ព័ត៌មានជាតិ February 2, 2023 02/02/2023

ភ្នំពេញ៖ ថ្លែងក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន ១ ០៤៩នាក់ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យសាលារាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជន និងកីឡាសិក្សារកទីតាំងសាងសង់អគារអន្តេវាសិកដ្ឋានមួយកន្លែងបន្ថែមទៀតសម្រាប់និស្សិតក្រីក្រស្នាក់នៅជាពិសេសសម្រាប់និស្សិតជាស្ត្រី។ សម្តេចតេជោ មានប្រសាសន៍ថា៖ «ខ្ញុំស្នើឱ្យពិនិត្យមើលបន្ថែមទៀត ឯកឧត្តម ឃួង ស្រេង ខ្ញុំចង់បានឱ្យបង្កើតអន្តេវាសិកដ្ឋានមួយទៀត បើទោះបីវានៅឆ្ងាយបន្តិច»។ «ខ្ញុំចង់បាន ពីរបីរយគ្រែទៀត សម្រាប់សិស្សរបស់យើង»។ យើងខ្វះកន្លែងស្នាក់នៅ និស្សិតជាបុរសអាចស្នាក់នៅវត្តលោកបាន ប៉ុន្តែនិស្សិតជានារីមិនអាចនៅវត្តលោកបានទេ»៕

ឥណ្ឌា បង្កើនកញ្ចប់ថវិកាយោធាដល់ ៧២.៦ពាន់លានដុល្លារ ចំពោះមុខភាពតានតឹងជាមួយចិន

ព័ត៌មានអន្តរជាតិ February 2, 2023 02/02/2023

(ញូវដេលី)៖ ឥណ្ឌា បានប្រកាសបង្កើនកញ្ចប់ថវិកាយោធាដល់ ៥.៩៤ទី្រលានរូពី ឬស្មើនឹងជាង ៧២.៦ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធពី២០២៣ ដល់ឆ្នាំ២០២៤ ដែលនេះកើនឡើង១៣ភាគរយ បើធៀបទៅនឹងការវាយតម្លៃកន្លងមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣។ បើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា លោកស្រី នៀម៉ាឡា ស៉ីថារ៉ាម៉ាន់ (Nirmala Sitharaman) តាមរយៈការបង្កើនកញ្ចប់ថវិកាយោធាខាងលើ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី មានគោលដៅចម្បងក្នុងការបង្កើនចំនួនអាវុធថ្មីៗ ដូចជាយន្ដហោះចម្បាំង នាវាចម្បាំង និងបរិក្ខារយោធាធុនធ្ងន់ជាច្រើនទៀត នៅចំពោះមុខភាពតានតឹង នៅឯតំបន់មានជម្លោះព្រំដែនជាមួយចិន។ គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានបង្កើនកញ្ចប់ថវិកាយោធាជាបន្តបន្ទាប់ ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន ខណៈបង្ហាញពីការប្ដេជ្ញាចិត្តនៃរដ្ឋាភិបាលរបស់លោក ក្នុងការជំរុញឧស្សាហកម្មផលិតអាវុធនៅក្នុងស្រុក។ ប៉ុន្តែទោះជាបែបនេះក្ដី គិតជាសរុប កញ្ចប់ថវិកាយោធាឥណ្ឌា ត្រូវបានវាយតម្លៃថាមានប្រហែលជា ២ភាគរយនៃផលិតផលនៅក្នុងស្រុក GDP តែប៉ុណ្ណោះ ពោលគឺនៅមានចំនួនតិចជាងចិន ដែលមានកញ្ចប់ថវិកាយោធាជាង ២៣០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២២កន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS