Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាម៉េរិក។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងបន្តផ្តល់ការយកចិត្តទុកដាក់យ៉ាងគត់មត់ តាមដានការវិវត្តនៃការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋ អាម៉េរិក និងត្រៀមរៀបចំយន្តការស្វែងរកដំណោះស្រាយ សមស្របជាមួយសហរដ្ឋអាម៉េរិក។ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនអំពីវឌ្ឍនភាពចុងក្រោយ លើការអនុវត្តពន្ធគយបដិការ ដូចខាងក្រោម៖ ១៖ យោងតាមការចុះផ្សាយរបស់សេតវិមាន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) ប្រធានាធិបតី Donald J. Trump

    April 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋ បានប្រមាណជាង៧លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោក និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានលើកឡើងថា អនុវត្តទៅតាមការចង្អុលបង្ហាញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី

    April 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៣ខែ ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ១១៦លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែមីនា ឆ្នាំ២០២៥ មានចំនួន១១៤ ៩៣៥ ៧៦២ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូមានចំនួន ១ ៣២៨ ៣២០ដុល្លារ។ គិតត្រឹមខែមីនា ឆ្នាំ២០២៥ ជ័រកៅស៊ូមានតម្លៃ ១,៩២៣ដុល្លារ ក្នុង១តោន កើនឡើងចំនួន៤៧៤ដុល្លារ ក្នុង១តោន ស្មើនឹង៣២.៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

    April 10, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ការយកពន្ធគយ ៨៤ភាគរយរបស់ចិន លើទំនិញទាំងអស់ដែលនាំចូលពីសហរដ្ឋអាមេរិកបានចូលជាធរមានហើយ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា នៅចំពោះមុខសង្រ្គាមពាណិជ្ជកម្ម កាន់តែស្រួចស្រាល់រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដែលកំពុងអង្រួនទីផ្សារពិភពលោក និងបង្កការភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ពន្ធគយរបស់ចិន នឹងត្រូវអនុវត្តលើទំនិញទាំងអស់របស់សហរដ្ឋអាមេរិកដែលហូរចូលទៅកាន់ទីផ្សាររបស់មហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក។ តាមតំណាងពាណិជ្ជកម្មរបស់អាមេរិក ទំនិញអាមេរិកដែលត្រូវបាននាំចូលទៅកាន់ទីផ្សារចិនមានទំហំ ១៤៣.៥ពាន់លានដុល្លារកាលពីឆ្នាំ២០២៤។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសផ្អាកការអនុវត្តពន្ធគយថ្មីរយៈពេល៩០ថ្ងៃលើប្រទេសជាច្រើន លើកលែងតែប្រទេសចិនដែលលោកបានដំឡើងការយកពន្ធដល់ ១២៥ភាគរយ។ នៅក្រោមការផ្អាកជាបណ្ដោះអាសន្ននៃការយកពន្ធគយថ្មីកម្រិតខ្ពស់ដែលបានចូលជាធរមានកាលពីថ្ងៃ សហរដ្ឋអាមេរិកនឹងកំណត់យកពន្ធ១០ភាគរយជាសកលពីបណ្ដាប្រទេស ទាំងអស់ លើកលែងតែចិន។ តែព្រមពេលជាមួយគ្នា លោក ត្រាំ

    April 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កងសង្គ្រោះបន្ទាន់ និងពន្លត់អគ្គិភ័យ៧១១ កងពលតូចលេខ៧០ បានបង្ហាញលេខទូរស័ព្ទ Hotline «711» ដើម្បីឲ្យប្រជាពលរដ្ឋ ត្រូវការសេវាសង្គ្រោះបន្ទាន់ និងគ្រោះអគ្គិភ័យ។ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលអង្គភាព៧១១ បានឲ្យដឹងថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់ប្រព័ន្ធទូរស័ព្ទ Hotline ដែលមានលេខបីខ្ទង់ (711) ដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ពេលត្រូវការសេវាសង្គ្រោះបន្ទាន់ និងគ្រោះអគ្គិភ័យ។ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ បានបញ្ជាក់ថា ការដាក់បង្ហាញលេខទូរស័ព្ទ

    April 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោស ទុកជាមុន» ៕ ផ្តល់សិទ្ធិដោយ៖ Fresh News សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម

    April 10, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាសីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា បានព្យាករថាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានានឹងត្រូវបានធ្វើឡើងជាមួយបណ្ដាប្រទេសទាំងអស់ ក្នុងនោះរួមមានទាំងចិន ប៉ុន្តែលោកមិនគិតនោះទេថាប៉េកាំងបានត្រៀមខ្លួនរួចរាល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ថ្លែងចេញពីសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ថា «កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងជាមួយចិន។ កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងជាមួយបណ្ដាប្រទេសទាំងអស់។ តែទោះជាបែបនេះក្ដី មេដឹកនាំចិនមិនទាន់ដឹងថានឹងត្រូវដោះស្រាយវាដោយរបៀបណានោះទេ»។ គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសផ្អាកការអនុវត្តការយកពន្ធដែលបានចូលជាធរមានកាលពីថ្ងៃពុធ រយៈពេល៩០ថ្ងៃ​ លើបណ្ដាប្រទេសជាច្រើន លើកលែងតែចិន ដែលលោកបានបង្កើន ការយកពន្ធដល់ទៅ ១២៥ភាគរយ៕ ផ្តល់សិទ្ធិដោយ Fresh News

    April 10, 2025
  • ព័ត៌មានអន្តរជាតិ

    (អាមេរិក)៖ ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសផ្អាកការអនុវត្តពន្ធគយថ្មីរយៈពេល៩០ថ្ងៃលើប្រទេសជាច្រើន លើកលែងតែប្រទេសចិន តម្លើងដល់១២៥% នេះបើយោងតាមសារព័ត៌មានធំៗ CNN និង Reuters ចេញផ្សាយមុននេះបន្តិច នាយប់ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។ តាមរបាយការណ៍ប្រទេសដែលផ្អាកការអនុវត្តពន្ធនេះមានរហូតដល់ ៧៥ប្រទេស ប៉ុន្តែរដ្ឋបាល ដូណាល់ ត្រាំ មិនទាន់បានបញ្ចេញបញ្ជីឈ្មោះប្រទេសនៅឡើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    April 10, 2025
  • PR

    ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ គឺជាបុណ្យប្រពៃណីដ៏សំខាន់ និងពោរពេញដោយអត្ថន័យសិរីសួស្តី។ មានសកម្មភាពជាច្រើនដែលធ្វើឲ្យបុណ្យនេះក្លាយជា ពិធីបុណ្យដ៏ពិសេស និងប្លែកជាងបុណ្យផ្សេងៗ។ GANZBERG និងបង្កើតមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ស្តង់ដាអន្តរជាតិចំនួន3 ថ្ងៃពេញ 3ទីតាំងដំណាលគ្នា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ឆ្នាំថ្មីនេះ Ganzberg នាំមកជូននូវភាពដ៏អស្ចារ្យ និង​បទពិសោធន៍សប្បាយរីករាយបំផុតសម្រាប់អ្នកចូលរួម! អ្វីដែលពិសេសក្នុងកម្មវិធីនេះ?​​ ការលេងល្បែងប្រជាប្រិយខ្មែរ ទាញព្រ័ត បោះអង្គញ់ ចោលឈូង ការប្រគំតន្ត្រីបែបEDM, DJ ,ប៉ាតម្សៅ និងលេងបាញ់ទឹក។ កម្មវិធីកំសាន្តបែបសម័យទំនើបនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 14, 15 និង 16 ខែមេសា ឆ្នាំ2025 នាទឹកដីស្រូវអង្ក ខេត្តបាត់ដំបង ធុរេនផ្អែមឆ្ងាញ់​ខេត្តកំពត

    April 10, 2025
  • PR

    ធនាគារ វីង រៀបចំកម្មវិធីបរិច្ចាគឈាម ពិព័រណ៍សុខភាព និងការដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលលំហាត់ប្រាណសម្រាប់បុគ្គលិក។ ក្នុងឱកាសអបអរសាទរទិវាសុខភាពពិភពលោកឆ្នាំ ២០២៥ ធនាគារ វីង បានដឹកនាំបុគ្គលិកចូលរួមបរិច្ចាគឈាម ព្រមទាំងផ្តល់ការពិគ្រោះ និងពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញនៅក្នុងពិព័រណ៍សុខភាពដោយឥតគិតថ្លៃសេវា ហើយទន្ទឹមគ្នានេះដែរ ក៏មានការដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលលំហាត់ប្រាណដ៏ទំនើបសម្រាប់បុគ្គលិក ដែលស្ថិតក្នុងអគារធនាគារ វីងថៅវើ នៅចំកណ្តាលរាជធានីភ្នំពេញផងដែរ។ ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធនាគារ វីង បានរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យចូលរួមជួយសង្គ្រោះអ្នកជំងឺដែលត្រូវការព្យាបាលបន្ទាន់។ បណ្ឌិត Dmytro Kolechko អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ “ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិករបស់យើងដែលមានសមានចិត្តចូលរួមដើម្បីសុខុមាលភាពសហគមន៍។ គ្រប់ដំណក់ឈាមដែលបានបរិច្ចាគ គឺជាពន្លឺនៃក្តីសង្ឃឹមដែលផ្តល់ជីវិតថ្មីដល់អ្នកដែលកំពុងត្រូវការ។” យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ

    April 9, 2025