- Naren
- ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើតេស្តបាញ់កាំភ្លើង sniper ស៊េរីថ្មីមួយដោយផ្ទាល់ អំឡុងចុះត្រួតពិនិត្យកងកម្លាំងពិសេសដែលលោកទាមទារឱ្យមានការហ្វឹកហាត់ឱ្យបាន ខ្លាំងក្លា សំដៅជំរុញសមត្ថភាពធ្វើសង្រ្គាមជាក់ស្ដែងដើម្បីធានាឱ្យបាននូវជ័យជម្នះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី៥ ខែមេសា បានរាយការណ៍ថាអំឡុងធ្វើទស្សនកិច្ចចុះត្រួតពិនិត្យកងកម្លាំងពិសេសមួយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោក គីម បាននិយាយថា សមត្ថភាពធ្វើសង្រ្គាមជាក់ស្ដែងដើម្បីធានាឱ្យបាននូវជ័យជម្នះនៅក្នុងសង្រ្គាម គឺត្រូវជំរុញតាមរយៈការហ្វឹកហាត់ឱ្យបានខ្លាំងក្លា។ តាម KCNA លោក គីម ក៏បានបញ្ជាដោយផ្ទាល់ការធ្វើតេស្ដបាញ់កាំភ្លើង ស្វ័យប្រវត្តិ និងកាំភ្លើង sniper រួមទាំងធ្វើតេស្ដបាញ់កាំភ្លើង sniper
April 5, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងការពារជាតិ ត្រូវបន្ដយកចិត្តទុកដាក់លើការងារកំណែទម្រង់ បណ្ដុះបណ្ដាល ហ្វឹកហ្វឺន កសាងអភិវឌ្ឍន៍ធនធានមនុស្សដើម្បីពង្រឹងគុណភាពវិស័យការពារជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ចំពោះកងទ័ពជើងទឹក ត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន និងល្បាតក្នុងដែនទឹក និង តាមបណ្ដាកោះឆ្នេរ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការងារកែទម្រង់កងយោធពលខេមរភូមិន្ទ កសាង និង អភិវឌ្ឍធនធានមនុស្ស សម្ភារៈ និងមធ្យោបាយបម្រើឲ្យវិស័យ
April 5, 2025 - ព័ត៌មានជាតិ
(កំពង់ចាម)៖ និស្សិតពេទ្យស្រី២នាក់ជាបងប្អូនបង្កើតឈ្មោះ ប្រាច ចន្ទ្រា និង ប្រាច ចិត្ត្រា ត្រូវរថយន្តបែនដឹកដីបុកស្លាប់យ៉ាងអាណោចអាធ័មបំផុត កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ពេលដែលពួកគេទាំង២នាក់ កំពុងឌុបគ្នាទៅរៀន តែមកដល់ពេលនេះទាំងរថយន្តបង្ក និងអ្នកបើករថយន្តមិនទាន់ត្រូវបានចាប់ខ្លួនបាននោះទេ។ នារីរងគ្រោះទាំង២នាក់ ដែលកំពុងស្ថិតក្នុងវ័យសិក្សារស់នៅភូមិក្រសាំងខ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប៉ុន្តែពួកគេបានបន្តការសិក្សានៅសកលវិទ្យាល័យកំពង់ចាម ផ្នែកគ្រូពេទ្យដោយបងស្រីរៀននៅឆ្នាំទី៣ និងប្អូនស្រីរៀននៅឆ្នាំទី២។ ពេលដែលពួកគេទាំង២នាក់ បងប្អូនកំពុងឌុបគ្នាទៅរៀននោះ ស្រាប់តែបានជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបែនដឹកដីធន់ធំបើកមកបុក និងកិនពីលើទាំងពីរនាក់យ៉ាងអាណោចអាធ័មជាទីបំផុត។ ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំង២នាក់ ក៏ត្រូវបានគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាលម៉ែត ប៉ុន្តែមិនអាចជួយសង្គ្រោះពួកគេបានឡើយ ពោលមជ្ជរាជនៅតែឆក់យកអាយុជីវិតពួកគេទាំង២នាក់
April 5, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបថា មានកោះមួយចំនួនត្រូវបានដកហូតពីវិស័យឯកជន បន្ទាប់ពីស្នើសុំអាជ្ញាប័ណ្ណហើយទុកចោលមិនមានសកម្មភាពអភិវឌ្ឍន៍ នឹងបានណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ធ្វើការវាយតម្លៃឡើងវិញ និងបែងចែកកំណត់ឱ្យបានច្បាស់លាស់ សម្រាប់កោះណាទុកឱ្យវិស័យឯកជនធ្វើការអភិវឌ្ឍន៍ ហើយកោះណាទុកសម្រាប់ធ្វើជាទីតាំងសាធារណៈសម្រាប់វិស័យការពារជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ឥលូវនេះដល់ពេលដែលក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ចាប់ផ្តើមវាយតម្លៃឡើងវិញទៅលើកោះខ្លះ ដែលគាត់សុំអាជ្ញាប័ណ្ណហើយទុកចោល ចឹងកន្លងទៅគឺមានធ្វើការវាយតម្លៃ និងដកយកមកវិញ ប៉ុន្តែដកហើយប្រាកដជាមានអ្នកផ្សេងសុំហើយ ចឹងយើងគិតឱ្យហើយទៅកន្លែងណាដែលដកហើយទុកសម្រាប់កងទ័ពជើងទឹក សម្រាប់មូលដ្ឋានការពាររបស់យើងរយៈពេលវែង»។
April 5, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាកមន៍នូវបណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាមប្រទេសកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា។ ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ។ ក្នុងពិធីសម្ពោធនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានច្រានចោលមតិទាំងឡាយ ដែលបានចោទប្រកាន់ថា មូលដ្ឋានកងទ័ពជើងទឹករាមដែលដាក់ឱ្យដំណើរការនាពេលនេះ នឹងអនុញ្ញាតឱ្យតែនាវាកងទ័ពជើងទឹកចិនចូលចត។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ដូចខ្ញុំប្រកាសមិញហ្នឹង ចាប់ពីថ្ងៃនេះទៅដែលយើងបើកដំណើរការជាផ្លូវការហើយ រាល់ការហ្វឹកហ្វឺនជាមួយប្រទេសជាមិត្ត ភាគីណាទាំងអស់ ដែលជាកងទ័ពជើងទឹក នឹងត្រូវអនុញ្ញាតឱ្យចូលមក យើងមានទាំងផែឱ្យនៅ និងមានកន្លែងឱ្យស្នាក់់នៅថែមទៀត»។ សម្តេចបានបន្តថា «យើងអត់មានលាក់ទេ
April 5, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមអ្នកវិភាគបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ទូរស័ព្ទ iPhone អាចនឹងមានតម្លៃថ្លៃជាងមុនក្នុងពេលឆាប់ៗខាងមុខ ដោយសារពន្ធគយ។ ទាំងនេះ គឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយជាបន្តបន្ទាប់លើប្រទេសជុំវិញពិភពលោក ដែលអាចនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវទិដ្ឋភាពនៃពាណិជ្ជកម្មពិភពលោក ហើយទំនិញប្រើប្រាស់ដូចជា iPhones អាចស្ថិតក្នុងចំណោមផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត ជាមួយនឹងការកើនតម្លៃចន្លោះពី ៣០% ទៅ ៤០%។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។ Apple គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនខ្នាតយក្ស ដោយក្នុងមួយឆ្នាំក្រុមហ៊ុននេះលក់ iPhone បានជាង ២២០លានគ្រឿង។ ទីផ្សារធំបំផុតរបស់ Apple រួមមាន សហរដ្ឋអាមេរិក
April 5, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានណែនាំឱ្យម្ចាស់គណនីឈ្មោះ Nina Daily លុបចេញជាបន្ទាន់ និងសុំទោសជាសាធារណៈ ចំពោះការបង្ហោះវីដេអូ ដែលប្រើប្រាស់កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ នៅមុខប្រាសាទអង្គរវត្ត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ថ្មីៗនេះ គណនីហ្វេសប៊ុក និង TikTok ឈ្មោះ Nina Daily បានបង្ហោះផ្សព្វផ្សាយវីដេអូប្រើប្រាស់កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ នៅមុខប្រាសាទអង្គរវត្ត ក្នុងគោលដៅបង្ហាញ និងលើកតម្កើងពីការហាត់ប្រាណរបស់ខ្លួន ដែលប៉ះពាល់ដល់តម្លៃ របស់អង្គរសម្បត្តិបេតិកភណ្ឌពិភពលោក។ អាជ្ញាធរជាតិអប្សរា
April 5, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល បានអះអាងថា ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ ឃាត់ខ្លួនបានហើយ។ ផ្តល់សិទ្ធិដោយ៖ Fresh News
March 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះលើបណ្តាញសង្គមបង្ហាញយុវសិស្សពីររូប អមដោយពាន មេដាយ និងលិខិតបញ្ជាក់ពីការចូលរួមប្រកួតរបស់ពួកគេផងដែរ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា យុវសិស្សពីរនាក់នេះ ជាបេក្ខជននិងបេក្ខនារីឆ្នើមមកពីថ្នាក់ពីរភាសាបារាំង-ខ្មែរនៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង និងតំណាងឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់លេខ១ ក្នុងការប្រកួតបញ្ចេញមតិជាសាធារណៈ (Concours d’éloquence) លក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌគ្រឹះស្ថានសិក្សា ធ្វើឡើងនៅទីក្រុកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ បើតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា នៅវគ្គផ្ដាច់ព្រ័ត្រ យុវសិស្សឆ្នើមទាំងពីររូបប្រកួតទល់នឹងក្រុមបេក្ខជនមកពីប្រទេសវៀតណាម។ ជ័យជម្នះយុវជនឆ្នើមទាំងពីររូប ទទួលបានស្លាកសញ្ញាឡាប៊ែលហ្រ្វង់(LabelFrancÉducation)៕ ផ្តល់សិទ្ធិដោយ៖ Fresh News
March 29, 2025 - ព័ត៌មានអន្តរជាតិ
(ណៃពិដោ)៖ នៅព្រឹកថ្ងៃសៅរ៍នេះ តួលេខអ្នកស្លាប់បានលោតឡើងដល់៦៩៤នាក់ និងរបួស១៦៧០នាក់ នៅប្រទេសមីយ៉ាន់ម៉ា ក្រោយការវាយប្រហារនៃគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ផ្តល់សិទ្ធិដោយ៖ Fresh News
March 29, 2025









