- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរវត្ត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១១-១២ ខែមេសានោះ ត្រូវបានលើកទៅធ្វើនៅថ្ងៃទី១៣-១៤ ខែមេសា ជំនួសវិញ។ នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ និងអន្តរជាតិ។ សូមបញ្ជាក់ថា ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរវត្ត នឹងប្រារព្ធឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ។ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ធ្លាប់បានគូសបញ្ជាក់ថា ការជ្រើសរើសមុខប្រាសាទអង្គរវត្ត ធ្វើជាទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធីនេះ ដោយសារតែទីតាំងនោះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងកេរដំណែលប្រវត្តិសាស្ត្រ និងព្រលឹងបុព្វបុរសខ្មែរ។ សម្ដេចមហាមន្ត្រី បន្តថា «អង្គរវត្ត ជាទឹកដីដ៏ស័ក្ដិសិទ្ធនៃព្រលឹងបុព្វបុរសខ្មែរ និងជាទីតាំងដ៏រុងរឿងនៃប្រទេសខ្មែរកាលពីសម័យបុរាណ។ ដូច្នេះទីតាំងនៅទីនោះមានអំណោយផលល្អសម្រាប់ការប្រារព្ធព្រះរាជពិធីនេះ បួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីនេះ
March 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបនឹងចេញសេចក្តីណែនាំថ្មីមួយទៅដល់បណ្តាក្រសួង ស្ថាប័នរបស់រដ្ឋ លើកលែងតែក្រសួងការពារជាតិ ឱ្យរៀបចំឡើងវិញនូវការកំណត់ និងអនុវត្តមុខងារជាសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ កុំឱ្យជាន់តួនាទីភារកិច្ចគ្នា ដើម្បីប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងារ។ យោងតាមសារាចរធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ការណែនាំនេះ ធ្វើឡើងដោយផ្អែកលើស្នូលនៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ រាជរដ្ឋាភិបាលបានកំណត់អភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង
March 29, 2025 - PR
ភ្នំពេញ- កាលពីរាត្រីថ្ងៃសុក្រ ទី 28 ខែមីនា ឆ្នាំ 2025 Oppa TAEYANG កំពូលតារាចម្រៀងកូរ៉េ K-POP មកពីក្រុម BigBang បានធ្វើដំណើរមកដល់ភ្នំពេញ ដោយសុវត្ថិភាពហើយសម្រាប់ការចូលរួមសម្ដែងក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG SUPER IDOL- Beyond the Best នាថ្ងៃសៅរ៍ ទី 29 ខែមីនា ឆ្នាំ 2025 នេះនៅបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ) ចាប់ពីម៉ោង 4:00 រសៀល – 11:00
March 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ខ្លោងទ្វារព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានរចនាឡើងតាមរចនាបទបែបបុរាណ មានក្បូរក្បាច់លម្អដ៏ប្រណីត និងមានបង្កប់នូវអត្ថន័យបែបខ្មែរ ប្រៀបដូចជាដួងព្រលឹងខ្មែរ ដែលញញឹម សាទរ ស្វាគមន៍ រាក់ទាក់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមទស្សនាកម្សាន្ត និងថតរូបឲ្យបានច្រើនកុះករ ដើម្បីចូលរួមផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល៣ ថ្ងៃ គឺថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥។
March 24, 2025 - ព័ត៌មានអន្តរជាតិ
(អូតាវ៉ា)៖ នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា លោក Mark Carney កាលពីថ្ងៃអាទិត្យ ទី២៣ ខែមីនា បានអំពាវនាវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៨ ខែមេសា ដោយនិយាយថារូបលោកត្រូវការអាណត្តិដ៏រឹងមាំមួយ ដើម្បីដោះស្រាយការគំរាមកំហែងបង្កឡើងដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលលោកចោទថាមានបំណងចង់បំបែកបំបាក់កាណាដា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការកត់សម្គាល់បែបនេះរបស់លោក Mark Carney បានបង្ហាញថាតើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដាដែលជាសម្ព័ន្ធមិត្ត និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់នឹងគ្នា ធ្លាក់ចុះដុនដាបខ្លាំងកម្រិតណា ចាប់តាំងពីលោក ដូណាល់ ត្រាំ ដំឡើងពន្ធលើកាណាដា និងគំរាមចង់ដាក់កាណាដាជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។ នៅពេលឡើងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា កាលពីថ្ងៃទី១៤ ខែមីនា លោក Carney បាននិយាយថាលោកអាចធ្វើការជាមួយ
March 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា តំណាងឲ្យអាជីវករពិឃាត និងអាជីវករលក់សាច់ជ្រូកស្នើក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ និងពិនិត្យតម្លៃជ្រូករស់ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនហក់ឡើងខ្លាំង ក្នុងរយៈពេលមួយខែចុងក្រោយនេះ ពោលតាមការប៉ាន់ប្រម៉ាណលើតំលៃជ្រូករស់បច្ចុប្បន្ន១១,៤០០រៀល ក្នុង១គីឡូ ដែលកាលពីពេលមុនត្រឹម៩,០០០រៀលប៉ុណ្ណោះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនបើកកិច្ចប្រជុំស្ដីពីបញ្ហាក្រុមហ៊ុនចិញ្ចឹមជ្រូកសហការគ្នាលក់តម្លៃខ្ពស់ និងកំពុងដណ្ដើមមុខរបរ ពីអាជីវករពិឃាត និងអាជីវករលក់សាច់ជ្រូក ដែលមានការរួមប្រមាណ៣០០នាក់ ដែលសុទ្ធតែជាសមាជិក សមាគម អាជីវករលក់សាច់ជ្រូក ពិឃាតជ្រូកព្រមទាំងកម្មករ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ លោក សាន់ ចាន់ថេត បានលើកឡើងថា បច្ចុប្បន្នប្រភពជ្រូករស់ដែលយកមកពិឃាតលក់នៅលើទីផ្សារប្រទេសកម្ពុជា ពិសេសក្នុងទីក្រុងភ្នំពេញ ត្រូវបានក្រុមហ៊ុនជាអ្នកចិញ្ចឹម ផលិតចេញមកស្ទើរតែទាំងអស់ ចំណែកកសិករចិញ្ចឹមលក្ខណៈគ្រួសារមានតិចតួចបំផុតស្ទើរតែមិនបាន
March 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញមកបដិសេធទាំងស្រុងនៅការបង្ហោះព័ត៌មានក្លាយក្លែង ប្រឌិត បោកប្រាស់ក្នុងចេតនាទុច្ចរិត របស់ហ្វេសប៊ុកមួយ ដែលដាក់ថា «លោកស្រី ជា សេរី ប្រធានធនាគារជាតិកម្ពុជា ព្រមានមិនឱ្យចាយលុយដុល្លារ ឱ្យចាយលុយដុងរបស់យួនវិញ នៅក្នុងពេលឆាប់ៗខាងមុខនេះ»។ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួនធនាគារជាតិនៃកម្ពុជា បានចេញមកច្រានចោលដូច្នេះថា «សូមប្រុងប្រយ័ត្នព័ត៌មានក្លែងក្លាយ ប្រឌិត បោកប្រាស់ក្នុងចេតនាទុច្ចរិត ពីផេកហ្វេសប៊ុកដូចក្នុងរូបនេះ ‼️ព័ត៌មានពិត គឺលោកជំទាវបណ្ឌិត ជា សិរី។ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់និងចាយវាយប្រាក់រៀលខ្មែរឱ្យបានទូលំទូលាយ ដើម្បីពង្រឹងឯករាជ្យ និងអធិបតេយ្យភាពជាតិ។ លោកជំទាវមានប្រសាសន៍បែបនេះ ក្នុងសិក្ខាសាលាស្តីពី «ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ» នៅវិមានរដ្ឋសភា
March 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធី «ការប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល» ក្នុងគោលបំណងបញ្រ្ជាបការស្វែងយល់អំពីយុទ្ធសាស្រ្តនៃ ការលើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌សុខាភិបាល និងជំរុញកិច្ចសហការគាំទ្រ តាមគ្រប់រូបភាពក្នុងការអនុវត្តយុទ្ធនាការនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីជាប្រយោជន៍ដល់គ្រប់ក្រុមគោលដៅទាំងអស់។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ។ ការលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងប្រព័ន្ធគាំពារសង្គម គឺជាការគិតគូរប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន
March 13, 2025 - PRធនាគារ វីង សូមការអធ្យាស្រ័យចំពោះភាពរអាក់រអួលនៃសេវាធនាគារ ដែលបណ្តាលមកពីការកែលម្អផ្នែកបច្ចេកទេស
នៅព្រឹកថ្ងៃទី13 ខែមីនា ឆ្នាំ2025 ធនាគារ វីង បានចេញសេចក្តីជូនដំណឹង ដោយសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះភាពរអាក់រអួលនៃសេវាកម្មរបស់ធនាគារ នៅក្នុងអេបរបស់ខ្លួន ខណៈពេលដែលធនាគារ វីង កំពុងតែប្រឹងប្រែងកែលម្អនូវបច្ចេកទេសកាលពីថ្ងៃទី12 ខែមីនា ឆ្នាំ2025 កន្លងទៅនេះ ។ សេចក្តីជូនដំណឹងរបស់ធនាគារ វីង មានខ្លឹមសារដូចខាងក្រោម៖ នៅធនាគារ វីង យើងខ្ញុំបានចាត់ទុកអតិថិជនគឺជាបេះដូងនៃអ្វីៗគ្រប់យ៉ាងដែលយើងខ្ញុំខិតខំក្នុងការបម្រើសេវាកម្មជូន។ យើងខ្ញុំសូមសម្តែងការខន្តីអភ័យទោសយ៉ាងអស់ពីដួងចិត្តចំពោះការអាក់រអួលនៃសេវាកម្មរបស់យើងខ្ញុំ ដែលបានកើតឡើងកាលពី ថ្ងៃទី 12 ខែមីនា ឆ្នាំ 2025 កន្លងទៅ ដោយមូលហេតុយើងខ្ញុំបានធ្វើនូវវឌ្ឍនភាពផ្នែកបច្ចេកទេសរបស់ធនាគារ វីង។ យើងខ្ញុំយល់យ៉ាងច្បាស់ថា ការរអាក់រអួលនេះបានបង្កឱ្យមានការប៉ះពាល់មួយចំនួន ហើយយើងខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការរំខានណាមួយដែលបានប៉ះពាល់ដល់បទពិសោធន៍នៃការប្រើប្រាស់សេវាធនាគាររបស់លោកអ្នក។
March 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចប់វិធានការ ហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា អនុលោមតាមខ្លឹមសារលិខិតលេខ ០៧៤៤ ព.ណ ផផច ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួង ពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាធុរជន ពាក់ព័ន្ធ ជ្រាបថា ការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវមុខទំនិញគ្រឿងក្នុងសត្វជ្រូក ចំនួន២បន្ទាត់ពន្ធ (០២០៦.៤១.០០
March 13, 2025









