Naren
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ ចៅមេក្លោងចោរប្លន់ឈ្មោះ ឯម នាង ហៅប្រេសស៉ីល និងបក្ខពួកចំនួន៣បទល្មើស ដែលបាញ់ប្រហារមកលើសមត្ថកិច្ចពេលចុះបង្ក្រាបនៅក្រុងកំពង់ចាម កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សម្រេចចោទប្រកាន់ចំនួន៣បទល្មើស។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថាបន្ទាប់ពីបានសួរចម្លើយជនសង្ស័យខាងលើ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការចោទ ប្រកាន់លើករណីនេះចំនួន៣សំណុំរឿងដូចខាងក្រោម៖ * សំណុំរឿងព្រហ្មទណ្ឌទី១ លេខ ២០៧ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងអយ្យការបានសម្រេចធ្វើការចោទ ប្រកាន់លើជនសង្ស័យឈ្មោះ ឯម នាង ហៅ

    March 3, 2025
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញប្រកាសទទួលស្គាល់ខេត្តបាត់ដំបងជាខេត្តទី១៧ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ពិធីនេះត្រូវបានរៀបចំឡើងនៅសួនយុវ័ន្តក្រុង នៃខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមការងារ PWG តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្ដរជាតិ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ដ្រីរាជការ លោក អ្នកគ្រូ

    March 3, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពភ្លៀងកក់ខែ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខណៈដែលសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានស្ថានភាពដូចតទៅ៖ ១៖ តំបន់វាលទំនាប៖ មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង

    March 3, 2025
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ អាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តស្វាយរៀង បានបង្ហាញចំណាប់អារម្មណ៍ថា​ កិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រដ្ឋបាលខេត្ត​ និងមន្ទីរកសិកម្ម ពិតជាមានអត្ថប្រយោជន៍​ និងទទួលបានព័ត៌មាន​ និងចំណេះដឹងច្រើន​អំពីវិស័យកសិកម្ម​ ជាពិសេសគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម។ អាជីវករក៏បានស្វែងយល់ផងដែរ អំពី​ឥទ្ធិពលនៃការផ្សាយព័ត៌មានលើបណ្តាញសង្គម​ និងរីករាយចូលរួមផ្សព្វផ្សាយជាវិជ្ជមានអំពីវិស័យកសិកម្ម​ ដើម្បីជាប្រយោជន៍​ និងគាំទ្រដល់កសិករ​៕ ផ្តល់សិទ្ធិដោយ៖ Fresh News https://www.youtube.com/embed/6sAv3edT2sU

    March 3, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៦.៧៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ

    March 3, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ នាអំឡុងពេលព្រះមហាក្សត្រ ស្ដេចយាងចេញក្រៅប្រទេសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្ដីទី៕ ផ្តល់សិទ្ធិដោយ Fresh News

    March 3, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រតិភូក្រុមហ៊ុនរបស់ចិនចំនួន១៨ ដឹកនាំដោយលោកស្រី LI Zeqing តំណាង​ឱ្យ​ក្រុមប្រឹក្សាភិបាលសេដ្ឋកិច្ច និងបច្ចេកវិទ្យាអន្តរជាតិទីក្រុងប៉េកាំង (CIETA) បានបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សា និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ នៅថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ លោកស្រី LI Zeging និងគណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយបំផុត ពីសំណាក់លោក សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅវិមាន​សន្តិភាព ទីស្តីការបំពេញការងាររបស់សម្តេចនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់របស់​រាជ​រដ្ឋាភិបាល។ ប្រតិភូក្រុមហ៊ុនទាំង១៨ក្រុមហ៊ុន ដែលទស្សនកិច្ចនៅកម្ពុជានាពេលនេះ

    March 3, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលមានប្រជាប្រិយភាពម្នាក់ឈ្មោះ «អាចារ្យធំ នគររាជ» នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានភ្ញាក់ខ្លួនដឹងកំហុស និងចេញមុខមកសុំទោសជាសាធារណៈទៅកាន់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះការចែកចាយនូវព័ត៌មានបំភ្លៃ ករណីប្រឌិតចោរប្លន់នៅខណ្ឌសែនសុខ ខណៈម្ចាស់ម៉ូតូជាអ្នកយកទៅលក់ដោយខ្លួនឯង។ ម្ចាស់គណនីអាចារ្យធំ នគររាជ រូបនេះ បានបង្ហោះសារយ៉ាងដូច្នេះថា «ខ្ញុំបាទ​ម្ចាស់​ អាខោន​ហ្វេសប៊ុក​ @អាចារ្យធំ​នគររាជ​ សូមធ្វេីការ​សុំទោស​ជា​សាធារណ:​គោរព​ជូន​ចំពោះ ឯក​ឧត្តម ស្នងការរាជធានីភ្នំពេញ​ ជួន ណារិន្ទ​ ចំពោះករណីដែលខ្ញុំបានស៊ែរបង្ហោះ​នូវ​ព័ត៌មានមិនពិត​ អំពី​ករណី​ជនជាម្ចាស់ម៉ូតូ​ យក​ម៉ូតូ​ទៅលក់​ដោយខ្លួនឯង​ ហេីយ​ក្លែងប្រឌិត​ព័ត៌មាន​ថា​មានរឿងចោរប្លន់ទៅវិញ ក្នុង​ភូមិ​សាស្ត្រ​ សង្កាត់ក្រាំងធ្នង់​ ខណ្ឌ​សែនសុខ​

    February 10, 2025
  • ព័ត៌មានជាតិ

    (កំពត)៖ ក្រោយអភិបាលខេត្តកំពត បានជួបសំណេះសំណាល និងបានបង្ហាញអំពីយន្តការដោះស្រាយដែលបានដាក់ចុះដោយរាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ និងប្រព័ន្ធតុលាការ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការទិញដី តូប ពីក្រុមហ៊ុន ជា សារ៉ន, នៅថ្ងៃចន្ទនេះពលរដ្ឋជាង២ពាន់នាក់ បានមកដាក់ពាក្យស្នើសុំទទួលយកតាមដំណោះស្រាយរបស់អាជ្ញាធរខេត្ត។ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានជំរុញឱ្យពលរដ្ឋមកកាន់សាលាខេត្តដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ ចៀសវាងជឿតាមការបំផុសរបស់ជនឆ្លៀតឱកាសមួយចំនួនផ្សព្វផ្សាយព័ត៌មានមិនពិត។ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាថ្ងៃបើកទទួលពាក្យស្នើសុំការដោះស្រាយដំបូង, លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាល និងបង្ហាញអំពីយន្តការការដោះស្រាយជំហានទី១ ដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនិងក្រុមហ៊ុន ជា សារ៉ន នៅសាលមហាជនសាលាខេត្តកំពត

    February 10, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ រថយន្តដឹកឥវ៉ានបញ្ញើរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ១គ្រឿង ត្រូវបានឆេះទាំងស្រុងតាមបណ្តោយផ្លូវជាតិលេខ៤ នៅវេលាម៉ោងជាង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា រថយន្តខាងលើមានទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ចាន់ ថូ អាយុ៣២ឆ្នាំ។ ចំពោះមូលហេតុ តាមការបញ្ជាក់ពីអ្នកបើកបររថយន្ត បណ្ដាលមកពីការឆ្លងប្រព័ន្ធភ្លើង នៅក្នុងរថយន្តពេលកំពុងបើកបរ។ ក្រោយកើតហេតុសមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា ចំនួន១គ្រឿង ដើម្បីបាញ់ពន្លត់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    February 10, 2025