Naren
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ បុគ្គលិកប្រុសស្រីជាង៦០នាក់ បានទាមទារបើកប្រាក់ខែពីកាស៊ីណូអន្តរជាតិ ស៊ីងហាវ ដែលកាស៉ីណូមួយនេះ បានពន្យាពេលបើកលុយជាច្រើនលើកច្រើនសារ លុះពេលបុគ្គលិកហៅអ្នកសារព័ត៌មានមកសម្ភាសន៍ និងប្តឹងទៅមន្តីរការងារតាមរយ:ទូរស័ព្ទទើបមានដំណោះស្រាយជូនពួកគាត់។ នេះបើតាមការបញ្ជាក់របស់បុគ្គលិកដដែលនាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមុខកាស៊ីណូអន្តរជាតិ ស៊ីងហាវ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០ កែងផ្លូវ៧មករា សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជុំវិញបញ្ហាខាងលើនេះ ក្រោយមានការផ្សព្វផ្សាយ និងបណ្តឹង លោក យ៉ូវ ខេមរា ប្រធានមន្ទីរខេត្ត បានចាត់ឲ្យមន្ត្រីចុះមកសួរនាំ និងសម្របសម្រួលជូនពួកគាត់។ យោងតាមរបាយការណ៍មន្ទីរ កម្មករនិយោជិតសរុប២០០នាក់ ស្រី១៥០នាក់ មានបរទេស១៨នាក់ ស្រី៤នាក់។ របាយការណ៍បានឱ្យដឹងថា ក្រុមអធិការកិច្ចការងារ បាបានចុះដល់ទីតាំងកាស៊ីណូភ្លាមៗក្រោយទទួលបានរឿងនេះ ក្រោយពីមានការសម្រុះសម្រួលពីក្រុមអធិការកិច្ចការងារ

    March 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសដ៏មមាញឹក លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Zurab Pololikashvili អគ្គលេខាធិការនៃអង្គការសហប្រជាជាតិទេសចរណ៍ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាង កម្ពុជាជាមួយអង្គការទេសចរណ៍សហប្រជាជាតិ និងស្នើ UN Tourism ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅលើឆាកអន្តរជាតិ។ ការជួបពិភាក្សាការងារនេះ ធ្វើឡើងនារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែល លោក ហួត ហាក់ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមពិព័រណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 ដែលធ្វើឡើងរយៈពេល២ថ្ងៃ

    March 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូធុរជនជប៉ុនប្រមាណជិត ៤០ក្រុមហ៊ុន ដឹកនាំដោយ លោក Wakabayashi Kohei ប្រធានការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានលើកឡើងពីសក្តានុពលរបស់កម្ពុជា និងវិស័យសំខាន់ៗមួយចំនួនដល់ធុរជនជនដែលគួរមកពិចារណាដាក់ទុនវិនិយោគ។ ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូធុរជនជប៉ុន អំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៥០ និងបានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ

    March 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី កាលពីថ្ងៃអាទិត្យ បានបង្ហាញពីភាពសប្បាយរីករាយ ដោយសារតែគម្រោងបើកឱ្យដំណើរផ្លូវថ្មើរជើងនេះ ទទួលបានជោគជ័យ ដោយមានការចូលរួម របស់ប្រជាពលរដ្ឋ មកពីក្រៅតំបន់ប្រហែល ៤ទៅ ៥ម៉ឺននាក់ ក្នុងមួយថ្ងៃ បានមកដើរលេងកំសាន្តសប្បាយ។ ក្នុងដំណើរត្រួតពិនិត្យវឌ្ឍនភាពផ្លូវថ្មើរជើង «Walk Street» មាត់ទន្លេនោះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានណែនាំឱ្យរាជធានីខេត្តទាំងអស់ បង្កើតនូវសមទ្ធិផលផ្សេងៗ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាឱ្យជីវភាពប្រជាពលរដ្ឋ ដែលធ្វើអាជីវកម្ម លក់ដូរក្នុងមូលដ្ឋានរបស់ខ្លួននេះ មានជីវភាពល្អប្រសើរ។

    March 5, 2025
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ ឡានដឹកដីខ្នាតយក្ស២គ្រឿង បានបើកបុកគ្នាលើផ្លូវជាតិលេខ១១០ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។លោកវរសេនីយ៍ឯក​ ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាក FUZU ពណ៌ត្រាវ លាយស ចង្កូតស្តាំ LDL-0515 បើកបរទិសដៅពីលិចទៅកើត (ភ្នំពេញ-ស្អាង) បើកបរដោយឈ្មោះ យិន រតនៈ អាយុ៣០ឆ្នាំ មុខរបរបើករថយន្ត មានទីលំនៅភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង្ស ពេលមកដល់ចំណុចកើតហេតុ ដោយមានរោងការធ្វើលើផ្លូវផងនោះ ក៏មានរថយន្តដឹកដីមួយគ្រឿងទៀតម៉ាក HYUNDAI ពណ៌ស

    March 5, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ LeBron James នៅពេលនេះបានក្លាយបុរសដំបូងគេអាចរកបាន ៥០,០០០ពិន្ទុសរុបក្នុងអាជីពជាកីឡាករបាល់បោះ NBA ដែលមិនធ្លាប់មានពីមុនមករបស់រូបលោក បន្ទាប់ពីស៊ុតបាល់ចូលកន្ត្រករកបាន ៣ពិន្ទុក្នុងជំនួប Los Angeles Lakers ប្រកួតទល់ក្រុម New Orleans Pelicans នៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ។ សូមជម្រាបផងថា បុរសវ័យ ៤០ឆ្នាំ កាលពីឆ្នាំ២០២៣ ក៏បានបំបែកកំណត់ត្រារបស់លោក Kareem Abdul-Jabbar ដែលកីឡាករកាន់កំណត់ត្រាស៊ុតបញ្ចូលទីគ្រប់ពេលវេលាផងដែរ ក្នុងរយៈពេល ៣៩ឆ្នាំ ។ នឹងការបំបែកកំណត់ត្រារបស់លោក

    March 5, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Meta Platform ដែលជាមេធំរបស់ Facebook និង Instagram រួមទាំង Snapchat និង TikTok បានប្រតិកម្មនឹងបានជំរុញឱ្យប្រទេសអូស្ត្រាលីពិចារណាឡើងវិញនូវការសម្រេចចិត្តលើកលែង YouTube ពីច្បាប់ដែលហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។ ច្បាប់នេះ ត្រូវបានអនុម័តដោយសភាអូស្រ្តាលីក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដោយកំណត់អាយុអប្បបរមា ១៦ ឆ្នាំសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយតម្រូវឱ្យពួកគេចាត់វិធានការ «សមហេតុផល» ដើម្បីការពារអ្នកប្រើប្រាស់ដែលមានអាយុក្រោមនេះពីការបង្កើត ឬរក្សាគណនី។ មិនត្រឹមតែប៉ុណ្ណោះ បានចែងឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទាំងអស់រារាំងការចូលប្រើដោយអនីតិជន បើពុំដូច្នោះទេអាចនឹងពិន័យប្រាក់រហូតដល់

    March 5, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ ក្រុមហ៊ុនកម្ពុ ណាត់ អាហ្គ្រោប្រូដាក់ ឯ.ក និងបណ្តាញសហគមន៍កសិម្មស្វាយចន្ទីរព្រះវិហារសាមគ្គី ចំនួន១៣ ក្នុងខេត្តព្រះវិហារ បានរៀបចំចុះកិច្ចសន្យាផលិតកម្មកសិកម្ម ផ្គត់ផ្គងគ្រាប់ស្វាយចន្ទីប្រភេទ (M23 )ប្រមាណ១៥០០តោន។ ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានុមន្ទីរ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនកម្ពុ ណាត់អាហ្រ្គោ ឯ.ក ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសហគមន៍ជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះលោក ពឹង ទ្រីដា បានថ្លែងអំណរគុណក្រុមហ៊ុនកម្ពុ ណាត់អាហ្រ្គោ ឯ.ក ដែលបានចុះកិច្ចសន្យាផលិតកម្ម កសិកម្ម

    March 5, 2025
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ មានអគ្គីភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែងបានបណ្តាលឱ្យលោកយាយម្នាក់វ័យ៨៨ឆ្នាំម្នាក់ រងរបួសរលាកភ្លើង និងបំផ្លាញទ្រព្យសម្បត្តិអស់មួយចំនួនធំផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១២និង៤០នាទីរសៀល ស្ថិតនៅភូមិ បឹងវែង ឃុំ ដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះឡើងគឺមកពីម្ចាស់ផ្ទះផ្សារគោយន្ត បណ្តាលឱ្យខ្ទាតផ្កាភ្លើងទៅប៉ះចំឃ្លាំងចំប៉ើងដែលដាក់ជាប់ផ្ទះ។ សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនោះមានឈ្មោះ អ៊ុច វន់ អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ ធុយ នាង និងលោកយាយម្នាក់ឈ្មោះ អ៊ុច ប៊ូ អាយុ៨៨ឆ្នាំបានរងរបួសរលាកភ្លើង ចំពោះទំហំ នៃការខូតខាតវិញរួមមាន ឆេះប្លង់ដី៥ប្លង់ ថវិការ ៨,៥០០០០០រៀល មាស៦ជី

    March 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តំណាងក្រុមហ៊ុនជប៉ុនចំនួន៤៤ ដែលសម្របសម្រួលដោយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដើម្បីពង្រីកអាជីកម្មក្រៅប្រទេសរបស់ខ្លួន​ ខណៈកាលពីឆ្នាំ២០២៤ ក្រុមហ៊ុនជប៉ុនជាង ៩០បានចុះបញ្ជីវិនិយោគនៅកម្ពុជា។ តំណាងក្រុមហ៊ុនជប៉ុនទាំងនោះ បានជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា រួមមាន លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ ថ្លែងក្នុងពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោក Kohei Wakabayashi ប្រធានតំណាអង្គការ JETRO

    March 5, 2025