Naren
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នាយករដ្ឋមន្ត្រីថៃអ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បាននិយាយថា អ្នកស្រីនឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង (Xi Jinping) ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អ្នកស្រីទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយក្នុងគោលបំណងដើម្បីដោះស្រាយកង្វល់របស់ភ្ញៀវទេសចរចិនអំពីសុវត្ថិភាពនៅក្នុងប្រទេសថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។ គម្រោងដំណើរទស្សនកិច្ចរបស់អ្នកស្រី Paetongtarn ទៅកាន់ទីក្រុងប៉េកាំងចាប់ពីថ្ងៃទី៥ ដល់ទី៨ ខែកុម្ភៈ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃបានធានាឡើងវិញនូវសុវត្ថិភាពជូនភ្ញៀវទេសចរចិនក្នុងគ្រាដែលមានសេចក្តីរាយការណ៍ពីការលុបចោលការធ្វើដំណើរដោយអ្នកធ្វើដំណើរមួយចំនួន។ ការលុបចោលការធ្វើដំណើរនេះត្រូវបានបង្កឡើងដោយសារការភ្ញាក់ផ្អើលអំពីករណីជួញដូរដែលល្បីរន្ទឺរបស់តារាសម្តែងចិននៅជិតព្រំដែនថៃជាមួយប្រទេសមីយ៉ាន់ម៉ាកាលពីដើមខែនេះ។ នាយករដ្ឋមន្ត្រីថៃរូបនេះបាននិយាយថា អ្នកស្រីនឹងស្នើសុំជំនួយពីប្រទេសចិនក្នុងការទប់ស្កាត់ពាក្យចចាមអារ៉ាមអវិជ្ជមានអំពីសុវត្ថិភាពនៅក្នុងប្រទេសថៃ ហើយនឹងបង្ហាញការព្រួយបារម្ភផងដែរទៅកាន់លោក ស៊ី អំពីមជ្ឈមណ្ឌលបោកប្រាស់អនឡាញនៅក្នុងប្រទេសជិតខាងរបស់ថៃ។ ប្រទេសចិនគឺជាប្រភពទេសចរណ៍ធំបំផុតសម្រាប់ប្រទេសថៃ ដោយការមកដល់របស់ភ្ញៀវទេសចរជនជាតិចិនមានចំនួន ៦,៧លាននាក់ក្នុងចំណោមអ្នកធ្វើដំណើរសរុបចំនួន ៣៥,៥លាននាក់ក្នុងឆ្នាំ២០២៤។ អ្នកស្រី Paetongtarn ធ្លាប់បានបញ្ជាឱ្យភ្នាក់ងារអនុវត្តច្បាប់បង្កើនការបង្ក្រាបប្រឆាំងនឹងក្រុមមជ្ឈមណ្ឌលបោកប្រាស់អនឡាញ

    January 30, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានស្នើអាជ្ញាធរ អ្នកដោះស្រាយស្ថានការណ៍ ពិសេសអ្នកនាំពាក្យត្រូវឆ្លើយតបឱ្យបានរហ័ស ចំពោះព័ត៌មាននាំឱ្យប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ក្នុងនាមតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញក្នុងពិធីប្រកាសជាផ្លូវការ នូវការដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យមានការពង្រឹងអ្នកនាំពាក្យ អ្នកដោះស្រាយស្ថានការណ៍ ដោយបច្ចុប្បន្ននេះ យើងមើលស្ថានការណ៍កម្ពុជា និងបណ្ដាប្រទេសដទៃ កំពុងពុលព័ត៌មាន ព័ត៌មានខ្លះមិនពិត ព័ត៌មានខ្លះមូលបង្កាច់ ឬព័ត៌មានខ្លះមានចរិតជានយោបាយនៅពីក្រោយ ដែលនាំឱ្យមានការប៉ះពាល់ដល់កិត្តិយស

    January 30, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ នៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកមួយបានបង្ហោះពីសកម្មភាពជម្លោះមួយបានកើតឡើងនៅភូមិដងផ្លិត និងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដោយគេឃើញប្រជាពលរដ្ឋមួយក្រុមបានចោទអ្នកបើកត្រាក់ទ័រថា មានបំណងបើកបំបុកសម្លាប់ពួកគាត់ និងបានធ្វើឱ្យម៉ូតូពួកគាត់រងការខូចខាត។ ដោយទទួលបានព័ត៌មាននេះភ្លាម លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ហោះតាមបណ្តាញសង្គមផ្តាល់ខ្លួនរបស់លោកអមដោយខ្លឹមសារថា «ព្រឹកស្អែកនេះ (២៩ មករា) ខ្ញុំនឹងចាត់ក្រុមការងារខេត្ត ដឹកនាំដោយអភិបាលរងខេត្តចុះទៅពិនិត្យ ស្រាវជ្រាវ និងសម្របសម្រួលដោះស្រាយបញ្ហា នៅសាលាឃុំឆែប២ ដែលប្រជាពលរដ្ឋចំនួន១១៦នាក់ឈ្លោះគ្នា និងផ្ទុះហិង្សានាព្រឹកនេះ។ តើជម្លោះនេះផ្តើមចេញពីក្រុមគ្រួសារខ្លួន បក្ខពួក ឬជាជម្លោះសមូហភាព ជាមួយក្រុមហ៊ុន? សូមបងប្អូនរក្សានូវភាពស្ងៀមស្ងាត់ និងចូលរួមដោះស្រាយដោយសន្តិវិធី»។ 

    January 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រ​កាស​ដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រចូលទស្សនារ​ម​ណី​យដ្ឋានអង្គរ ដែលជាប្រព័ន្ធបង្កភាពងាយស្រួល និងលុបបំបាត់ភាពស្មុគស្មាញ​សម្រាប់​​ភ្ញៀវទេសចរ។ ការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូ​លទស្ស​នា​​រមណីយដ្ឋានអង្គរនេះ គឺជាការដាក់ឱ្យអនុវត្តនូវថ្នាល​ឌីជី​ថល សម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយ​ដ្ឋាន​អង្គរ និងរមណីយដ្ឋាន​ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់​គ្រឹះ​ស្ថានអង្គរ ដែលជាសមិទ្ធ​ផល​ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹង​ប្រែង​ធ្វើ​ឱ្យ​ប្រសើរឡើង នូវការផ្តល់​សេវាជូនដល់ភ្ញៀវទេសចរអន្តរជាតិ, ការជំរុញការទាក់​ទាញទេសចរអន្តរជាតិ និង​ការលើក​កម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ ពិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី នេត សាវឿត តំណាង​​ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិករាជរដ្ឋាភិបាល ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋ​មន្ត្រី និងរដ្ឋមន្ត្រី អភិបាលខេត្ត មន្ត្រីរាជការក្នុងខេត្តសៀមរាប

    January 30, 2025
  • ព័ត៌មានអន្តរជាតិ

    (ភ្នំពេញ)៖ សកម្មភាពគ្រឿងចក្រ ដែលកំពុងឈូសឆាយនេះ គឺជាការអនុវត្តគម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធខ្នាតធំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការជួយឧបត្តម្ភពីរាជរដ្ឋាភិបាល ដើម្បីរំដោះការជន់លិចនៅតំបន់បឹងត្របែក ពិសេសតាមប្រឡាយ១០៥ ចាប់ពីក្រោយវិទ្យាល័យយុគន្ធរ ដល់បឹង ត្របែក ដែលធ្វើបានរយៈពេល៤ខែ សម្រេចបាលលទ្ធផល ៦០%ហើយ។ នេះជាការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ លោកស្រីបន្តថា ប្រឡាយបឹងត្របែក បច្ចុប្បន្នមានទទឹងមធ្យម ៦ម៉ែត្រ ដែលមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ម៉ែត្រគូបក្នុង១វិនាទីប៉ុណ្ណោះ បណ្តាលឱ្យក្នុងពេលទឹកភ្លៀងធ្លាក់ខ្លាំង លើសកំពស់ ៤០មមក្នុង១ម៉ោង ទឹកភ្លៀងបានលិចលង់រយៈពេលយូរនៅផ្នែកខ្លះនៃភូមិសាស្ត្រ ខណ្ឌបឹងកេងកង ចំការមន ខណ្ឌ៧មករា និងខណ្ឌដូនពេញ។

    January 30, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានត្រូវចាក់ផ្សាយនៅវេលាម៉ោង៨យប់ ថ្ងៃទី២៨ខែមករា តាមម៉ោងក្រុងប៉េកាំងតាមពេលកំណត់ ប្រព័ន្ធសារព័ត៌មានជិត៣០០០ មកពីប្រទេសនិងតំបន់ចំនួនជាង២០០ លើទូទាំងពិភពលោកបានធ្វើការផ្សាយបន្តផ្ទាល់ ឬផ្សាយដំណឹងអំពីព្រឹត្តិការណ៍នេះ។ ក្រៅពីរៀបចំនៅទីក្រុងប៉េកាំង នៅមានសាខារៀបចំធ្វើឡើងនៅទីក្រុង Chongqing ក្រុង Wuhan ខេត្ត Hubei ក្រុង Lhasa ភូមិភាគ Xizang និងក្រុង Wuxi ខេត្ត Jiangsu ផងដែរ។ ដើម្បីអបអរសាទររាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូង បន្ទាប់ពីបុណ្យចូលឆ្នាំចិនត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំយ៉ាងម៉ត់ចត់នូវកម្មវិធីសម្តែងជាច្រើនប្រភេទ ដូចជាចម្រៀង របាំ ល្ខោននិងក្បាច់គុនជាដើម ព្រមទាំងអញ្ជើញជនសាមញ្ញមកពីវិស័យនានា ចូលរួមកម្មវិធីសម្តែងទៀតផង។ «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» ឆ្នាំនេះក៏បានដាក់ចេញនូវការផ្សាយបន្តផ្ទាល់

    January 30, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ប្រទេសថៃរំពឹងថានឹងបញ្ចប់បណ្តាញផ្លូវដែកល្បឿនលឿនដំបូងរបស់ខ្លួនដែលតភ្ជាប់ប្រទេសនេះទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសឡាវនៅឆ្នាំ២០៣០។ គម្រោងដែលបានពន្យាពេលជាយូរនេះត្រូវបានមន្ត្រីថៃចាត់ទុកថាជាគម្រោងគន្លឹះក្នុងការបន្តទំនាក់ទំនងទ្វេភាគីនិងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។ លោក Jirayu Houngsub អ្នកនាំពាក្យរដ្ឋាភិបាលថៃត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះថា ការសាងសង់ដំណាក់កាលទីមួយតភ្ជាប់ទីក្រុងបាងកក និងខេត្តនគររាជសីមា បច្ចុប្បន្នសម្រេចបានប្រហែល ៣៦% ហើយ។ លោកបានមានប្រសាសន៍ថា ការរចនាសម្រាប់ដំណាក់កាលទីពីរ ដែលនឹងពង្រីកផ្លូវរថភ្លើងទៅកាន់ខេត្តណងខៃស្ថិតនៅព្រំដែនភាគឦសាន ត្រូវបានបញ្ចប់រួចរាល់ហើយដើម្បីដាក់ជូនគណៈរដ្ឋមន្ត្រីថៃអនុម័ត។ សរុបមក ផ្លូវដែកនេះមានប្រវែង ៦០៩គីឡូម៉ែត្រ (៣៧៨ម៉ាយល៍) ហើយត្រូវបានប៉ាន់ស្មានថាមានតម្លៃ ៤៣៤ពាន់លានបាត (១២,៩ពាន់លានដុល្លារ)។ បណ្តាញផ្លូវដែកថៃនឹងត្រូវតភ្ជាប់ទៅខ្សែផ្លូវដែកឡាវ-ចិនតាមរយៈស្ពានឆ្លងកាត់ទន្លេមេគង្គ។ ប្រទេសថៃកំពុងព្យាយាមធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់របស់ខ្លួនជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ខណៈដែលប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងព្យាយាមសម្រេចឱ្យបានកំណើនសេដ្ឋកិច្ចដើម្បីតាមឱ្យទាន់ប្រទេសជាដៃគូក្នុងតំបន់របស់ខ្លួន។ ក្រៅពីពាណិជ្ជកម្ម ប្រទេសថៃនិងចិនក៏កំពុងពង្រឹងទំនាក់ទំនងទេសចរណ៍កាន់តែជិតស្និទ្ធផងដែរ ខណៈដែលប្រទេសទាំងពីរកាលពីឆ្នាំមុនបានលើកលែងទិដ្ឋាការទេសចរណ៍សម្រាប់ពលរដ្ឋរបស់ពួកគេ។

    January 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នការឆបោកបន្លំ «សេវាកម្មស្រ្តីមេផ្ទះ» ឬ «អ្នកបម្រើការងារជាស្រ្តីមេផ្ទះ»។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបញ្ជាក់ថា នាពេលកន្លងមកខ្លួនបានសង្កេតឃើញថា មានការឆបោកបន្លំ ក្រោមឈ្មោះជាក្រុមហ៊ុន «សេវាកម្មស្ត្រីមេផ្ទះ» បានបង្ហោះផ្សព្វផ្សាយអំពីសេវាកម្ម «អ្នកបម្រើការងារជាស្រ្តីមេផ្ទះ»។ នៅពេលដែលយើងទាក់ទងទៅ តាមរយៈ Messenger ពេលនោះ គេតម្រូវឱ្យយើងចុចតំណភ្ជាប់ https://t.me/Easymaidservice ជនអនាមិកបានណែនាំ ឱ្យធ្វើការទាក់ទងគ្នាតាមតេឡេក្រាមវិញ។ ក្រោយពីបាននិយាយត្រូវគ្នា និងយល់ព្រមតាមតំលៃហើយ ជនអនាមិកនោះ ក៏បានឱ្យយើងធ្វើកិច្ចសន្យា ការងារ ក្នុងតំលៃណាមួយ បន្ទាប់មក ជនអនាមិកនោះ ក៏បានផ្ញើ QR Code មកឱ្យយើងស្កេន QR Code ដើម្បីវេរលុយ ក្រោយពីយើងបានវេរលុយរួច ជនអនាមិកនោះ ក៏បានផ្តាច់ទំនាក់ទំនង និងបានលុបសារទាំងអស់ចោល។ ដូចនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    January 30, 2025
  • ព័ត៌មានអន្តរជាតិ

    (ស៊ូដង់ខាងត្បូង)៖ យន្តហោះខ្នាតតូចមួយគ្រឿង ដឹកកម្មករប្រេងបានធ្លាក់នៅរដ្ឋ Unity ប្រទេសស៊ូដង់ខាងត្បូង នៅថ្ងៃពុធនេះ ដែលបណ្តាលឱ្យមនុស្ស ២០នាក់ស្លាប់។ នេះបើតាមយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ យន្តហោះនោះ បានធ្លាក់នៅឯព្រលានយន្តហោះ Unity oilfield ពេល កំពុងធ្វើដំណើរទៅកាន់រដ្ឋធានី Juba។ អ្នកដំណើរទាំងអស់គឺជាកម្មករ របស់ក្រុមហ៊ុន Greater Pioneer Operating Company (GPOC) ដែលជាសម្ព័ន្ធក្រុមហ៊ុន រួមមានសាជីវកម្មប្រេងជាតិចិន និងសាជីវកម្មប្រេងរដ្ឋ Nile Petroleum។ ក្នុងចំណោមអ្នកស្លាប់មាន ជនជាតិចិន ២នាក់ និងឥណ្ឌាម្នាក់ផងដែរ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់រដ្ឋ

    January 30, 2025
  • PR

    (ភ្នំពេញ) ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥៖ ហ្វេនៗណាខ្លះកំពុងតែទន្ទឹងរង់ចាំវត្តមានកំពូលស្មាតហ្វូន AI ដ៏មហស្ចារ្យប្រចាំឆ្នាំ 2025 Samsung Galaxy S25 Series? ទីបំផុតបានបង្ហាញវត្តមានជាផ្លូវការហើយ ដែលបំពាក់មកជាមួយកំពូលមុខងារបញ្ញាសិប្បនិម្មិត AI ដ៏ឆ្លាតវៃដែលនឹងក្លាយជាមិត្តយល់ចិត្តបំផុតរបស់អ្នកប្រើប្រាស់!! សម័យ AI ហើយ អ្នកណាថាមិនស្គាល់ AI ប៉ុន្តែបើ AI អាចក្លាយមិត្តសម្លាញ់ដែលយល់ពីតម្រូវការរបស់អ្នកប្រើប្រាស់ មិនដឹងថាអស្ចារ្យប៉ុនណាទេហ្ន៎? មែនហើយ មុខងារ AI ដែលបំពាក់លើស្ដេចស្មាតហ្វូន Galaxy S25 Series

    January 23, 2025