- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញនូវការហួសចិត្តជាខ្លាំង ចំពោះព័ត៌មានដែលតាមបង្ហោះ នៅតាមបណ្ដាញសង្គម រហូតនាំឲ្យមានការតិះតៀនមកលើសមត្ថកិច្ច ពាក់ព័ន្ធករណីចោរប្លន់ម៉ូតូអ្នកសិល្បៈនៅមូលដ្ឋានខណ្ឌសែនសុខ ក្រោយស្រាវជ្រារកឃើញថា ម៉ូតូម្ចាស់ជាអ្នកយកទៅលក់ខ្លួនឯងបានលុយ៩៣០ដុល្លារ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្រៅពីការហួសចិត្តហើយនោះ ក៏ចង់បាននូវការយល់ឃើញបន្ថែមពីផងដែរ ពីអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ចំពោះអ្នកប្រឌិតព័ត៌មានបំពុលសង្គមបែបនេះ តើគួរឲ្យសមត្ថកិច្ចហៅកោះមកធ្វើការអប់រំណែនាំ ឬត្រូវចេញមកបកស្រាយជូនមហាជន ដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃព័ត៌មានយ៉ាងដូច្នេះ។ សារដែលបានបង្ហោះថា មានករណីអ្នកសិល្បៈត្រូវចោរប្លន់ម៉ូតូនោះ គឺចេញពីគណនីរបស់អ្នកនាង ខាត់ សុឃីម ដែលត្រូវបានគេស្គាល់ថា ជាអ្នកសិល្បៈមួយរូបដ៏មានប្រជាប្រិយភាព។ ក្រៅពីអ្នកនាង
February 10, 2025 - ព័ត៌មានជាតិ
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់សួនច្បារ និងពង្រីកផ្លូវចូលរមណីយដ្ឋានភ្នំសំពៅ មានទីតាំងស្ថិតនៅក្នុងភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ សំដៅលើកកម្ពស់សោភ័ណភាពបរិស្ថាន បង្កើនការទាក់ទាញភ្ញៀវទេសចរ។ ក្នុងឱកាសនោះលោក សុខ លូ បានថ្លែងថា ដោយមានការចង្អុលបង្ហាញពីសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបាត់ដំបង, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
February 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺករណីផ្សព្វផ្សាយថាតាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់អ្នកសិល្បៈត្រូវចោរប្លន់ច្រើន ដោយថាមិនមានករណីនេះកើតឡើងទេ តាមពិតជាករណីយកម៉ូតូទៅលក់ខ្លួនឯង ហើយប្រាប់ក្រុមគ្រួសារថាត្រូវចោរប្ល-ន់។ នៅក្នុងសំណេរដែលបានបង្ហោះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា៖ «កាលពីថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ខ្ញុំឃើញផេកមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសិល្បៈត្រូវចោរប្លន់ច្រើន! ខ្ញុំបានឱ្យសមត្ថកិច្ចស្រាវជ្រាវថាមិនមានករណីនេះកើតឡើងទេ។ អ្នកនាំពាក្យស្នងការដ្ឋានបង្ហោះប្រាប់ថាបើមានបញ្ហាសូមឱ្យមកប្ដឹងកន្លែងសមត្ថកិច្ច! ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯង (បានលុយ៩៣០ដុល្លា) ហើយកុហកក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ? លោកឧត្តមសេនីយ៍ឯក
February 10, 2025 - ព័ត៌មានអន្តរជាតិ
(ហ្សាការតា)៖ នៅថ្ងៃចន្ទនេះ ប្រទេសឥណ្ឌូណេស៉ី បានចាប់ផ្តើមកម្មវិធីផ្តល់សេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ មួយឆ្នាំម្តង ដែលជាគំនិតផ្តួចផ្តើមមួយ ចំណាយថវិកាប្រមាណ ៣ទ្រីលានរូពីឥណ្ឌូណេស៉ី (ជាង១៨៣លានដុល្លារ) ដើម្បីជួយទប់ស្កាត់ ការស្លាប់មុនអាយុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្រសួងសុខាភិបាលឥណ្ឌូណេស៉ី បានឱ្យដឹងថា នៅក្រោមកម្មវិធីខាងលើ ប្រជាជនឥណ្ឌូណេស៉ីទាំងអស់ ទីបំផុតនឹងមានសិទ្ធិ ដើម្បីទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃ នៅថ្ងៃកំណើតរបស់ពួកគេ ហើយការពិនិត្យនេះ ដែលមិនមែនជាកាតព្វកិច្ចឡើយនោះ រួមមានដូចជា ការធ្វើតេស្តសម្ពាធឈាម ការធ្វើតេស្តដើម្បីរកហានិភ័យជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ព្រមទាំងការធ្វើតេស្តភ្នែក។ គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ជំងឺចម្បងៗដែលនាំទៅរកការស្លាប់
February 10, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា លោកប្តេជ្ញាទិញ និងកាន់កាប់តំបន់ហ្កាហ្សា ប៉ុន្តែអាចអនុញ្ញាតឱ្យផ្នែកខ្លះនៃទឹកដីដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ត្រូវបានសាងសង់ឡើងវិញដោយប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២៥។ នៅលើយន្តហោះ Air Force One ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុង New Orleans លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ខ្ញុំប្ដេជ្ញាទិញ និងកាន់កាប់ហ្កាហ្សា។ ហេីយបេីនិយាយពីការងារសាងសង់តំបន់ឡើងវិញ យើងអាចប្រគល់ទៅឱ្យរដ្ឋផ្សេងទៀតនៅមជ្ឈិមបូព៌ាជួយផ្នែកខ្លះ តាមការណែនាំរបស់យើង។ ប៉ុន្តែយើងប្ដេជ្ញាធ្វើជាម្ចាស់លេីទីនោះ ហើយធ្វើឱ្យប្រាកដថាក្រុមហាម៉ាសមិនវិលត្រឡប់ទៅវិញ»។ លោកបន្ថែមថា
February 10, 2025 - ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៩ ខែមករា បាននិយាយថាលោកនឹងបញ្ជាឱ្យមន្ទីរបញ្ចកោណ និងក្រសួងសន្តិសុខមាតុភូមិ រៀបចំមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍ មួយនៅឯពន្ធនាគារ Guantanamo Bay សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ប្រហែល ៣០ ០០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មូលដ្ឋានទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនៅតំបន់ឆ្នេរ Guantanamo Bay ប្រទេសគុយបា ក៏មានមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍មួយរួចហើយដែរ ដាច់ដោយឡែកពីពន្ធនាគារដែលមានសន្តិសុខតឹងរ៉ឹង ជាទីបំផុត សម្រាប់ឃុំខ្លួនជនសង្ស័យជាភេរវករបរទេស។ មន្ត្រីកិច្ចការព្រំដែនរបស់លោក ត្រាំ គឺលោក Tom Homan កាលពីថ្ងៃពុធបានឱ្យដឹងថារដ្ឋបាលលោក ត្រាំ នឹងពង្រីកមន្ទីរឃុំឃាំងដែលមានស្រាប់នេះ
January 30, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានកើនឡើងដល់ប្រមាណ ៦.៧ លាននាក់ ដែលនេះគឺជាចំនួនលើសពីកម្រិតមុនវិបត្តិជំងឺកូវីដ-១៩ ដែលបង្ហាញពីផ្លែផ្កានៃវិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីជួយដល់វិស័យនេះ។ ថ្លែងក្នុងពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តការ កែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន មានប្រសាសន៍ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០២៤ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការគោលនយោបាយជាច្រើន បូករួមទាំងការដាក់ឱ្យប្រើប្រាស់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ និងផលិតផលទេសចរណ៍ថ្មីៗមួយចំនួន។ លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា «ជាក់ស្តែង ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបក្នុងឆ្នាំ២០២៤
January 30, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ករណីរឿងក្តាម រឿងបាយឆា ដែលកើតឡើង និងល្បីនៅលើបណ្តាញសង្គម នាពេលកន្លងមក គឺជារឿងតូច ប៉ុន្តែវាបានជះរូបភាពមិនល្អសម្រាប់វិស័យទេសចរណ៍ ដែលត្រូវរួមគ្នាដោះស្រាយ។ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ។ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលចុងក្រោយនេះ យើងក៏មានស្នាមមួយដែលចេញពីប្រព័ន្ធសង្គម ដូចជាចេញពីករណីក្តាម បាយឆា និងតម្លៃផ្សេងៗ
January 30, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លងចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយការដ្ឋានគ្រប់កំណាត់បានបង្កើន និងធានាវឌ្ឍនភាពតាមការគ្រោងទុក។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម)ប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម
January 30, 2025 - ព័ត៌មានជាតិ
(កណ្ដាល)៖ រថយន្ដមួយគ្រឿងម៉ាក CAMRY ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AN-5853 បានប្រើប្រាស់ក្នុងល្បឿនលឿន បុករះម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យមនុស្សមួយគ្រួសារ ចំនួន៥នាក់រងរបួសធ្ងន់ស្រាល រួចបន្ដបុកផ្ទាំងស្លាកបាណូទើបទៅមុខលែងរួច។ ហេតុការណ៍នេះ កេីតឡេីងនៅវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចក្រោយវត្តតាខ្មៅ លេីផ្លូវលេខ២៤០ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋបានឃេីញមានបុរសម្នាក់បេីកទ្វាររថយន្ត យកអាវនគរបាលមួយពីក្នុងរថយន្ត ទៅបោះចោលនៅគុម្ពផ្កាជិតកន្លែងកេីតហេតុ ហេីយត្រូវប្រជាពលរដ្ឋប្រទះឃេីញ ក៏ដេីរទៅរេីសយកមកមេីល ជាអាវនគរបាលដែលមានឋានន្តរស័ក្ដិវរសេនីយ៍ត្រី (ស័ក្ត៤) មានឈ្មោះ ថោង ភិគន្ធអូសត្រា និងបានប្រគល់ជូនសមត្ថកិច្ចទុកធ្វេីការស្រាវជ្រាវ។ ករណីនេះ ជំនាញការិយាល័យចរាចរណ៍ក្រុងតាខ្មៅ ចុះវាស់វែងនិងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ ផ្តល់សិទ្ធិដោយ៖
January 30, 2025









