- Naren
- ព័ត៌មានជាតិក្រសួងសាធារណការ នឹងដាក់ឱ្យដំណើរការផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត (ម៉ូតូ) នាពេលឆាប់ៗនេះ
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យលើការដាក់ឱ្យប្រើប្រាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ជាមួយនឹងការគាំទ្រយ៉ាងច្រើនពីពលរដ្ឋ នាពេលឆាប់ៗខាងមុខនេះក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ) ថ្មីមួយទៀតដើម្បីបង្ខិតសេវាសាធារណៈឱ្យខិតជិតប្រជាពលរដ្ឋ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ នេះបើតាមបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ លោក ផន រឹម បានឱ្យដឹងទៀតថា នេះជាទស្សនវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោក ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រី ដើម្បីបង្ខិតសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋ ជាពិសេសអ្នកទទួលសេវា ព្រមទាំងធ្វើឡើង ដើម្បីបំពេញតម្រូវការនិងការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ទោចក្រយានយន្ត។ លោក ផន
January 22, 2025 - PR ព័ត៌មានជាតិ
ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា, នាថ្ងៃទី19 ខែមករា ឆ្នាំ2025 – Xiaomi ជាក្រុមហ៊ុនឧស្សាហកម្មផ្នែក ទូរស័ព្ទទំនើប និង អេឡិចត្រូនិកដ៏ឆ្លាតវៃ ដែលតភ្ជាប់ដោយ IoT ដែលជាស្នូលរបស់ខ្លួន។ ថ្ងៃនេះផងដែរ Xiaomi ប្រចាំប្រទេសកម្ពុជាបានប្រកាសចេញលក់ ម៉ូឌែល Redmi Note 14 Series ស៊េរីចុងក្រោយមានសមាជិកចំនួន 4 ដែលនាំត្រកូល Redmi Note ទៅកាន់កម្រិតមួយដ៏អស្ចារ្យរួមមាន៖ Redmi Note 14 Pro+ 5G, Redmi
January 22, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា នៅឆ្នាំ២០២៤ ការដឹកជញ្ជូនទំនិញតាមខ្សែផ្លូវដែកទាំងពីរទិស រួមមានខ្សែផ្លូវដែកទិសខាងជើង (ភ្នំពេញ – ប៉ោយប៉ែត) និងខ្សែផ្លូវដែកទិសខាងត្បូង (ភ្នំពេញ-ក្រុងព្រះសីហនុ) សម្រេចបានចំនួន ១.១៦លានតោន កើនឡើង ៨.២៩% ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។ របាយការណ៍ បានបញ្ជាក់ដូចនេះថា ក្នុងឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការវិនិយោគជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ការដឹកជញ្ជូនទំនិញតាមខ្សែផ្លូវដែកទាំងពីរទិស
January 22, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តំណាងភាគីនិយោជក និងសហជីព បានលើកឡើងថា ជីវភាពរបស់កម្មករនិយោជិតនាពេលបច្ចុប្បន្នមានលក្ខណសមរម្យ និងធូរធារជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់លើការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដល់កម្មករនិយោជិត។ ទន្ទឹមនេះ ការដំឡើងប្រាក់ឈ្នួលអប្បបរមាសមស្របជាមួយផលិតភាពក្នុងស្រុកនេះ អាចរក្សាបានទាំងស្ថិរភាពនៃការវិនិយោគនៅក្នុងស្រុក និងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានគូសបញ្ជាក់ថា ទាំងប្រាក់ឈ្នួលអប្បបរមាដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្រាប់ឆ្នាំ២០២៥ ចំនួន ២០៨ ដុល្លារក្នុងមួយខែ បូកបន្ថែមអត្ថប្រយោជន៍នានា និងការធ្វើការថែមម៉ោងទៀតនោះ ធ្វើឱ្យកម្មករនិយោជិតក្នុងម្នាក់ៗទទួលបានចំណូលប្រចាំខែប្រមាណជា៣៦០ដុល្លារ។ ក្នុងនោះ កម្មករនិយោជិតដែលមានជំនាញវិញគឺទទួលបានប្រាក់ចំណូលប្រមាណ ៦០០ ទៅ៧០០ ដុល្លារ។ ប្រធានសហភាពសិទ្ធិកម្មករកម្ពុជារូបនេះបានគូសបញ្ជាក់បន្ថែមថា ក្រៅតែប្រាក់ចំណូលប្រចាំខែរបស់កម្មករនិយោជិត រាជរដ្ឋាភិបាលបានដាក់ចេញនូវសំណាញ់គាំពារសង្គមដល់បងប្អូនកម្មករនិយោជិត
January 22, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុ រៀបចំទិសដៅការងាររបស់ខ្លួនជាប្រយោជន៍ ដើម្បីជំរុញឱ្យខេត្តព្រះសីហនុ កាន់តែមានការអភិវឌ្ឍរីកចម្រើន និងទាក់ទាញទេសចរណ៍។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក សាយ សំអាល់ បានលើកឡើងនូវគំនិតមួយចំនួន ដើម្បីឱ្យសមាជិកអង្គសន្និបាតបានត្រិះរិះពិចារណាគិតគូរធ្វើជាមូលដ្ឋាន ក្នុងការរៀបចំទិសដៅការងាររបស់ខ្លួនជាប្រយោជន៍ ដើម្បីជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចំរើន និងទាក់ទាញទេសចរណ៍បន្ថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អ្នកខេត្តព្រះសីហនុ ដែលបានទទួលយកក្រុមការងារដែលរាជរដ្ឋាភិបាលបានចាត់តាំង ឱ្យចុះមកបំពេញការងារបម្រើប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុនេះ ដោយបានផ្ដល់នូវតម្លៃនិងការគោរពគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុរួមជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង និងចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រជាពលរដ្ឋ
January 22, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅឆ្នាំ២០២៤ ក្រសួងសាធារណការនិងដឹកជញ្ជូន ទទួលបានចំណូល ពីសេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ចំនួន ២ ២៨១លានរៀល កើនឡើង ៣,៨៧% ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។ របាយការណ៍ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ ក្រសួងបានផ្តល់សេវាចុះបញ្ជី៖ ១) នាវាផ្លូវទឹកចំនួន ២៦គ្រឿង
January 22, 2025 - ព័ត៌មានអន្តរជាតិ
(ណៃរ៉ូប៊ី)៖ ការព្យាករដែលចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញថា ពិភពលោកនឹងមានមហាសេដ្ឋីដែលមានទ្រព្យទ្រីលានដុល្លារចំនួន ៥នាក់ក្នុងពេលឆាប់ៗនេះ ខណៈដែលអត្រាកំណើនទ្រព្យសម្បត្តិរបស់អ្នកមានបំផុតកើនឡើងលឿនជាងការប៉ាន់ស្មានកន្លងមក។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីវិសមភាពចុងក្រោយដែលចេញផ្សាយដោយអង្គការ Oxfam ថា ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ នឹងមានមហាសេដ្ឋីទឹកប្រាក់ទ្រីលានយ៉ាងតិចចំនួន ៥នាក់ ដែលខ្ពស់ជាងការព្យាករកាលពីឆ្នាំមុនដែលបានបង្ហាញថា មហាសេដ្ឋីទ្រីលានដំបូងតែម្នាក់ប៉ុណ្ណោះនឹងកើតមាននៅក្នុងរយៈពេលដូចគ្នានេះ។ របាយការណ៍នេះបានបង្ហាញថា៖ «ការកើនឡើងទ្រព្យសម្បត្តិបែបប្រមូលផ្តុំនេះកើតមានឡើងដោយសារការប្រមូលផ្តុំអំណាចផ្តាច់មុខ ដោយមហាសេដ្ឋីនានាកាន់តែមានឥទ្ធិពលលើឧស្សាហកម្ម និងមតិសាធារណៈ»។ កាសែត VN Express បានរាយការណ៍ដោយដកស្រង់សន្ទស្សន៍មហាសេដ្ឋី Bloomberg ថា លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ឥឡូវនេះគឺជាបុគ្គលដែលមានជាងគេបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន
January 22, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រោយធ្វើពិធីឡើងកាន់តំណែងរួចរាល់ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកបើកចំហរឱ្យមហាសេដ្ឋី Elon Musk ទិញកម្មវិធីកម្សាន្ត TikTok ប្រសិនបើនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla និង X ចង់ធ្វើដូច្នេះ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន មានសំណួរមួយបានចោទទៅ Trump ថា «តើលោកបើកចំហរឱ្យ Musk ទិញវេទិកាចិននេះដែរ ឬទេ» ខណៈលោកឆ្លើយតបភ្លាមៗថា «ខ្ញុំអាច ប្រសិនបើគាត់ចង់ទិញវា»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ លោក
January 22, 2025 - ព័ត៌មានជាតិ
(រដ្ឋចូហូរ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក YU INCHON រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាលើការពិនិត្យលទ្ធភាពចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីសហប្រតិបត្តិការទេសចរណ៍ ការផ្តល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍កម្ពុជាសម្រាប់ទេសចរកូរ៉េ ការជំរុញវិនិយោគិនកូរ៉េមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារកូរ៉េ និងការជំរុញជើងហោះហើរត្រង់ពីកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត។ ជំនួបនេះធ្វើឡើងនាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅរដ្ឋចូហូ ប្រទេសម៉ាឡេស៊ី ពោលនាឱកាស ATF 2025៕ ផ្តល់សិទ្ធិដោយ៖ Fresh News
January 20, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលខណ្ឌដង្កោ, កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌពោធិសែនជ័យ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយធ្វើសកម្មភាព ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន១១ករណីទាំងលួច និងប្លន់។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ បទល្មើសទាំង១១រួមមាន៖ * ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូហើយប្រើអាវុធខ្លីមិនស្គាល់ម៉ាកបាញ់ចំនួន០១គ្រាប់ ត្រូវប្រអប់ជើងខាងឆ្វេងរបស់ជនរងគ្រោះរងរបួស), កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត
January 20, 2025









