- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈបណ្តាញព័ត៌មាន Fresh News បានប្រកាសផ្តល់ទីតាំងមួយកន្លែង នៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសមានពិការភាពម្នាក់ឈ្មោះ សល់ សុខចាន់ អាយុ២៤ឆ្នាំ សម្រាប់ប្រកបរបរចិញ្ចឹមជីវិត ដោយប្រើជើងគូររូបភាពលក់។ សូមជំរាបថា ប្អូនប្រុស សល់ សុខចាន់ បច្ចុប្បន្នមានប្រពន្ធកំពុងមានផ្ទៃពោះ៤ខែ និងកំពុងស្នាក់នៅផ្ទះជួលក្បែរ វត្តនិរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានជីវភាពខ្វះខាត។ ការប្រកាសផ្តល់ជូនប្អូនប្រុសខាងលើនេះ បង្ហាញពីការយកចិត្តទុករបស់អាជ្ញាធររាជធានីភ្នំពេញ និងជាការជួយដល់ជនមានពិភារភាពផងដែរ។ សម្រាប់កិច្ចការ និងការរៀបចំទីតាំង សូមប្អូនប្រុស
January 18, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំឲ្យកម្លាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នារក្សាសន្ដិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ។ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះ ជាសេចក្ដីណែនាំទាំងស្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖
January 17, 2025 - ព័ត៌មានជាតិអនាគត TikTok កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈសមាជិកសភាជាច្រើនរូបស្នើសុំឱ្យមានការពន្យាពេលបន្ថែមទៀត
(បរទេស)៖ ការតស៊ូរបស់ TikTok ពេលនេះឱ្យផលជាវិជ្ជមានហើយ ដោយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះសមាជិកសភាអាមេរិកជាច្រើននាក់បានស្នើថា ក្រុមហ៊ុនមេរបស់ចិនគឺ ByteDance គួរតែត្រូវបានផ្តល់ពេលវេលាបន្ថែមទៀតដើម្បីលក់កម្មវិធី និងការពារការហាមឃាត់មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ត្រឡប់ទៅកាន់សេតវិមាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ អ្នកតំណាងសហរដ្ឋអាមេរិកលោក Mike Waltz បានប្រាប់ Fox News ថា «យើងនឹងដាក់វិធានការណ៍ដើម្បីរក្សា TikTok មិនឱ្យបាត់ខ្លួន» ដោយចង្អុលបង្ហាញទៅបទប្បញ្ញត្តិនៅក្នុងច្បាប់ដែលអនុញ្ញាតឱ្យមានការពន្យារពេលរយៈពេល ៩០ថ្ងៃ ប្រសិនបើមាន «វឌ្ឍនភាពសំខាន់» ឆ្ពោះទៅរកការដកខ្លួនចេញ។ លោក Waltz ដែលត្រូវបានជ្រើសរើសដោយ Trump ឱ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិរបស់លោកបាននិយាយថា «រដ្ឋបាលសាធារណៈរដ្ឋថ្មី នឹងរក្សាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់ឱ្យមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក»។
January 17, 2025 - ព័ត៌មានជាតិ
(បរទេស)៖ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ពីការលក់ iPhone ក្នុងឆ្នាំ ២០២៤ គឺមានសារៈសំខាន់ ដែលឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ឧបករណ៍នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុសរុបរបស់ក្រុមហ៊ុន។ នៅក្នុងត្រីមាសទី៤ នៃសារពើពន្ធឆ្នាំ ២០២៤ ការលក់ iPhone ទទួលបានចំណូលប្រមាណ ៤៦.២២ពាន់លានដុល្លារ ដែលប្រហែលនឹង ៤៨.៦៩% នៃប្រាក់ចំណូលសរុបប្រចាំត្រីមាសរបស់ Apple ដែលមានចំនួន ៩៤.៩៣ពាន់លានដុល្លារ។ ពេញមួយឆ្នាំ ប្រាក់ចំណូលសរុបរបស់ Apple បានឈានដល់ប្រហែល ៣៩១.០៤ពាន់លានដុល្លារ ដោយការលក់ iPhone គឺជាអ្នករួមចំណែកដ៏សំខាន់ចំពោះតួលេខនេះ។ ទោះបីជាមានការធ្លាក់ចុះបន្តិចនៃការលក់ស្មាតហ្វូនទូទាំងពិភពលោកក៏ដោយ ក៏ iPhone នៅតែជាកម្លាំងលេចធ្លោនៅក្នុងលំហូរប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple
January 17, 2025 - ព័ត៌មានជាតិ
(កំពត)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពត បានឲ្យដឹងថា អយ្យការអមសាលាដំបូងខេត្ត បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ទាក់ទិននឹងក្មេងទំនើងចំនួន៣នាក់ បានធ្វើសកម្មភាព ថតវីដេអូកាន់ដាវ និងកាំបិតផ្គាក់ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករាំលេងគ្រវីចុះឡើង។ ក្រោយពីថតឃ្លីបវីដេអូរួច ឈ្មោះ ភីន ភា បានប្រមូលកាំបិតនៅក្នុងផ្ទះមកតម្រៀបគ្នាថតជារូបភាព ដែលមានកាំបិតផ្កាក់ ចំនួន០៤ដើម និងដាវដែក ចំនួន០១ដើម រួចយកឃ្លីបវីដេអូ និងរូបថត នោះទៅបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលប្រព្រឹត្តនៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ ក្រោយពីធ្វើសកម្មភាពបង្ហោះឃ្លីបវីដេអូ និងរូបភាពរួច កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងដកហូតបានវត្ថុតាង
January 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិ នៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំមួយជាមួយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច នៅសាលារាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានភាពរលូននិងជោគជ័យ។ លោក ឃួង ស្រេង បានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ លើការរក្សាសន្តិសុខ សុវត្ថិភាព
January 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងជាសមាជិក អធិបតីកិត្តិយសពុទ្ធិកសមាគមកម្ពុជរដ្ឋ និងលោកស្រី សូ ភត្រ្តា ដែលបានឧបត្ថម្ភថវិកា ចំនួន ២ ០០០ ០០០ រៀល រយៈពេល ១ឆ្នាំ ដល់ពុទ្ធិកសមាគមកម្ពុជរដ្ឋ សម្រាប់រយៈពេល១ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិ ពុទ្ធិកសមាគមកម្ពុជរដ្ឋ៕
January 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសពៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ទើបទទួលបានមេដាយមាសគ្រឿងថែមទៀត ពីការប្រឡងវិញ្ញាសាគណិតវិទ្យា Angkor Mathematics Competition (AMC)។ ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត សុទ្ធតែបានអបអរសាទរចំពោះការទទួលបានមេដាយមាសថ្មីមួយថែមទៀតនេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះរូបថតកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាមួយខ្លឹមសារថា «អបអរសាទរកូនប្រុស ដែលបានទទួលមេដាយមាសមួយបន្ថែមទៀត។ មេដាយថ្មីនេះ
January 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមតារាចម្រៀង Super Junior និង K-POP របស់សាធារណរដ្ឋកូរ៉េ គ្រោងនឹងសម្តែងនៅកម្ពុជាក្នុងការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល ចន្លោះខែឧសភា-ខែតុលា ឆ្នាំ២០២៥។ ការណ៍នេះនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក ម៉ម ប៉ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក KIM YONG HWAN នាយកមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៅទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ លោក ម៉ម ប៉ុននាង និងលោក KIM
January 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ៕ ផ្តល់សិទ្ធិដោយ Fresh News
January 17, 2025









